$show=/search

$show=phone

$code: Links

$hide=phone

$show=search

អំពីខ្ញុំ

ខ្ញុំ​មិន​ដឹង​ទេ​ថា គួរ​សរសេរ​អ្វី​នៅ​ទីនេះ...!
ប្រហែល​ជា​ត្រូវ​អរគុណ​អ្នក ដែល​បាន​ចំណាយ​ពេល​ចូល​មក​លេង​នឹង​កង​ទ័ព​នៃ​តួ​​អក្សរ​ដែល​សរសេរ​រាត់រាយ​គ្មាន​ន័យ​ខ្លឹមសារ​របស់​ខ្ញុំ​ហើយ​មើល៍​ទៅ...។ ដ្បិតអី​ខ្ញុំ​គិត​ថា គ្មាន​អ្នក​ណា​ទំនេរ​ពេក​ដល់​ថ្នាក់​ចំណាយ​ពេល​ដ៏​មាន​តម្លៃ​របស់​គេ​ចូល​មក​អាន​អ្វី​ដែល​អត់​ប្រយោជន៍ គ្មាន​សាច់ការ​បែប​នេះ​ទេ។ ប្រហែល​មាន​តែ​អ្នក​ដែល​ចង់​ស្វែង​យល់​ពី​ខ្ញុំ​ប៉ុណ្ណោះ ដែល​សុខចិត្ត​ទ្រាំ​ចូល​មក​អាន​ទាំង​ដែល​មិន​ទាន់​បាន​សុំ​ការ​អនុញ្ញាត​ពី​ខួរក្បាល​ដ៏​ឆ្លាតវៃ​របស់​គេ។ ឬ​ថា មាន​តែ​មនុស្ស​ដែល​ឆ្កួត​លីលា​នឹង​មនោសញ្ចេតនា​ល្ងង់​ដប់​គត់​ធន់​ខ្ញុំ​នេះ​ទេ ដែល​សុខចិត្ត​ចំណាយ​ពេល​មក​ប្រលែង​លេង​នឹង​កង​ទ័ព​នៃ​ដំណក់​ទឹកខ្មៅ​ដែល​វិលវក់​គ្មាន​វិញ្ញាណ​បែប​នេះ។ ឬ​ក៏​ថា មាន​តែ​មនុស្ស​ដែល​និយម​បើក​ចិត្ត​បើក​បេះដូង​ស្វែងយល់​ពី​អ្នកដទៃ​និង​អ្វីៗ​ជុំវិញ​ខ្លួន​នោះ​ទេ ដែល​សុខ​ចិត្ត​ឆ្លៀត​ពេល​ចូល​មក​អាន​នោះ។ អរគុណ​ចំពោះ​បេះដូង​ដ៏​បរិសុទ្ធ​របស់​អ្នក ដែល​បាន​ផ្ដល់​នូវ​ចន្លោះ​ទំនេរ​ខ្លះ ដើម្បី​ដាក់​រូប​ខ្ញុំ មិន​ថា​ក្នុង​នាម​ជា​អ្វី​នោះ​ទេ ខ្ញុំ​រីករាយ​នឹង​ស្ថិត​នៅ​ក្នុង​បេះដូង​ដ៏​បរិសុទ្ធ​ត្រជាក់​ផ្អែមល្ហែម​ពោរពេញ​ដោយ​សេចក្ដី​ស្រឡាញ់​រាប់អាន​របស់​អ្នក។ អរគុណ​បេះដូង​របស់​អ្នក ដែល​ហ៊ាន​ប្រឆាំង​នឹង​ខួរក្បាល​របស់​អ្នក ដើម្បី​ទទួល​យក​រូប​ខ្ញុំ។

ផ្អាក​រឿង​អរគុណ​ប៉ុណ្ណឹង​សិន​ចុះ! ឥឡូវ មក​និយាយ​រឿង​ប្លក់​នេះ​វិញ​ម្ដង។ ការពិត ខ្ញុំ​ធ្លាប់​បាន​បង្កើត​ប្លក់​មិន​តិច​ទេ​ពី​មុន​មក ហើយ​លុប​ទៅ​វិញ​ក៏​មិន​តិច​ដូច​គ្នា។ ខ្ញុំ​គិត​ថា ប្លក់​នេះ​ជា​ប្លក់​ចុង​ក្រោយ​ហើយ ហើយ​ខ្ញុំ​ក៏​មិន​លុប​ចោល​ទៀត​ដែរ។ ប្លក់​នេះ​បង្កើត​មក​យូរ​ដែរ​ហើយ តែ​ខ្ញុំ​មិន​សូវ​បាន​ចូល​មក​ប្រើ​ទេ។ បាន​ត្រឹម​តែ​ចូល​មក​សរសេរ​ឯកសារ​មេរៀន​ដែល​ធ្លាប់​រៀន​និង​សកម្មភាព​ក្នុង​ពិធី​សំខាន់ៗ ដែល​ខ្ញុំ​បាន​ចូល​រួម​យូរៗ​ម្ដង​ប៉ុណ្ណោះ។ ទើប​តែ​ចុង​ឆ្នាំ​នេះ​ទេ(ខែ​ធ្នូ ២០១៧) ខ្ញុំ​ស្រាប់​តែ​ចង់​ប្ដូរ​ទម្លាប់​នៃ​ការ​រស់​នៅ​ខ្លះ ដោយ​បែរ​មក​ស្នាក់​នៅ​ក្នុង​ផ្ទះ​ចាស់​ដែល​ខ្ញុំ​ធ្លាប់​ទុក​ចោល​អស់​ពេល​ដ៏​យូរ​នេះ​វិញ។ ខ្ញុំ​គ្រាន់តែ​ចង់​នាំ​យក​អារម្មណ៍​និង​មនោសញ្ចេតនា​រាប់​លាន​ជំពូក​របស់​ខ្ញុំ​មក​ទុក​នៅ​ទីនេះ ដើម្បី​បាន​ចូល​មក​លេង​នឹង​ពួក​វា​ម្ដងម្កាល​នៅ​ពេល​ក្រោយ។ លើស​ពី​នេះ ខ្ញុំ​ចង់​រក្សា​នូវ​ស្នាដៃ គំនិត ទស្សនៈ និង​ប្រភព​ធនធាន​នានា ដែល​បម្រើ​ឲ្យ​ការ​កម្សាន្ត​និង​ការ​សិក្សា​អប់រំ ទុក​គ្រាន់​ជា​ការ​រួមចំណែក​ដល់​មនុស្សជាតិ​ទូទៅ ដែល​ស្រេក​ឃ្លាន​នូវ​ចំណេះដឹង​និង​អ្វី​ដែល​ថ្មីៗ។ អាច​និយាយ​បាន​ថា នេះ​ជា​កំណត់ហេតុ​ផ្ទាល់​ខ្លួន​របស់​ខ្ញុំ ដែល​ប្រមូល​ផ្ដុំ​ទៅ​ដោយ​អារម្មណ៍ មនោសញ្ចេតនា ការ​ចងចាំ និង​អ្វីៗ​ជា​ច្រើន​ទៀត​ដែល​ជា​រឿង​ផ្ទាល់​ខ្លួន​របស់​ខ្ញុំ ពោល​គឺ​អ្វីៗ​ដែល​ខ្ញុំ​ពេញចិត្ត​នឹង​ចែករំលែក​ឲ្យ​អ្នក​ទាំងអស់​គ្នា​បាន​ដឹង។ ក្រៅ​ពី​នេះ ទីនេះ​ក៏​ជា​ឃ្លាំង​ផ្ទុក​នូវ​ឯកសារ​និង​ស្នាដៃ​នានា​របស់​ខ្ញុំ​ផង​ដែរ។ អ្នក​អាច​កម្សាន្ត​ជាមួយ​កំណាព្យ​និង​រឿង​ខ្លីៗ ដែល​ជា​ស្នាដៃ​របស់​ខ្ញុំ​ឬ​របស់​អ្នកនិពន្ធ​ផ្សេងៗ​ទៀត។ លើស​ពី​នេះ​ទៀត ទីនេះ​ក៏​មាន​ផង​ដែរ​នូវ​អត្ថបទ​ដែល​ផ្ដល់​ឲ្យ​អ្នក​នូវ​ចំណេះដឹង គន្លឹះ បទពិសោធន៍ និង​ឯកសារ​ចម្រុះ​ផ្សេងៗ​ជាច្រើន​ទៀត។ ខ្ញុំ​នឹង​ខិតខំ​នាំ​មក​ជូន​អ្នក​នូវ​អត្ថបទ​ជាច្រើន ទាំង​អត្ថបទ​ដែល​បម្រើ​ឲ្យ​ការ​កម្សាន្ត ចំណេះដឹង និង​បទពិសោធន៍​ផ្ទាល់​ខ្លួន​របស់​ខ្ញុំ។

ចុង​ក្រោយ ខ្ញុំ​នៅ​តែ​អរគុណ​អ្នក​ទាំង​អស់​គ្នា ដែល​បាន​ចំណាយ​ពេល​ចូល​មក​លេង​ផ្ទះ​របស់​ខ្ញុំ។ ផ្ទះ​របស់​ខ្ញុំ គ្មាន​ទ្វារ​របង​ព្រំដែន​អ្វី​នោះ​ទេ។ អ្នក​អាច​ចូល​មក​លេង​បាន​គ្រប់​ពេល​វេលា។ ផ្ទះ​ដ៏​ធំ​ល្វឹងល្វើយ​ពេញ​ប្រៀប​ដោយ​មនោសញ្ចេតនា អនុស្សាវរីយ៍ ការ​ចងចាំ និង​អារម្មណ៍​រាប់​លាន​ជំពូក​មួយ​នេះ ស្វាគមន៍​អ្នក​ជានិច្ច​ដោយ​ក្ដី​សោមនស្ស​រីករាយ​ជាទីបំផុត។

ដោយសេចក្ដីគោរពស្រឡាញ់ពីខ្ញុំ

                 ហេង រង្សី
ផលព្រឹក្ស ស្មេរខ្មែរ

មតិយោបល់

$hide=phone

ស្លាក​អត្ថបទ

Ajahn Chah (2) Ajahn Sumedho (4) SIPAR (3) Thich Nhat Hanh (10) កំណត់ហេតុ (213) កំណាព្យ (34) កំណាព្យខ្ញុំ (29) ការតែងនិពន្ធ (12) កិច្ចការសាលា (12) កែម ឡី (42) ខ្មែរក្រោម (1) គន្លឹះ (1) គយ សារុន (2) ច័ន្ទ សំណព្វ (2) ច័ន្ទ ឫទ្ធី (2) ឈុន សំណាង (2) ឈ្លោះនឹងខ្លួនឯង (35) នូ ហាច (1) បច្ចេកវិទ្យា (3) ប៉ិច សង្វាវ៉ាន (1) ប៊ុត សាវង្ស (7) ប៉ុល ពិសី (1) យិន លួត (2) រម្លឹករឿងចាស់ (9) រីម គីន (1) រូបភាព (3) រឿង (54) រឿងកំប្លែង (កែម ឡី) (19) រឿង​ខ្លី (15) រឿងបុរសពាក់អាវសតែចិត្តខ្មៅ (19) លី សុវីរ (3) វីដេអូ (18) សមាគម​អក្សរ​សិល្ប៍ នូ ហាច (9) សម្ដេចព្រះមហាឃោសនន្ទ (12) សម្រង់គំនិត (17) សាស្រ្តា (1) សុខ ចាន់ផល (11) សុគន្ធ និសា (1) សៀវភៅ&ការអាន (100) សៀវភៅដែលបានអាន (90) សេង ច័ន្ទមុនីរតន៍ (1) ស្ពេសឺរ ចនសាន់ (2) ហ្វេសប៊ុក (28) អាល់ប៊ឺត អាញស្តាញ (1) ឯកសារ (51)
Name

Ajahn Chah,2,Ajahn Sumedho,4,SIPAR,3,Thich Nhat Hanh,10,កំណត់ហេតុ,213,កំណាព្យ,34,កំណាព្យខ្ញុំ,29,ការតែងនិពន្ធ,12,កិច្ចការសាលា,12,កែម ឡី,42,ខ្មែរក្រោម,1,គន្លឹះ,1,គយ សារុន,2,ច័ន្ទ សំណព្វ,2,ច័ន្ទ ឫទ្ធី,2,ឈុន សំណាង,2,ឈ្លោះនឹងខ្លួនឯង,35,នូ ហាច,1,បច្ចេកវិទ្យា,3,ប៉ិច សង្វាវ៉ាន,1,ប៊ុត សាវង្ស,7,ប៉ុល ពិសី,1,យិន លួត,2,រម្លឹករឿងចាស់,9,រីម គីន,1,រូបភាព,3,រឿង,54,រឿងកំប្លែង (កែម ឡី),19,រឿង​ខ្លី,15,រឿងបុរសពាក់អាវសតែចិត្តខ្មៅ,19,លី សុវីរ,3,វីដេអូ,18,សមាគម​អក្សរ​សិល្ប៍ នូ ហាច,9,សម្ដេចព្រះមហាឃោសនន្ទ,12,សម្រង់គំនិត,17,សាស្រ្តា,1,សុខ ចាន់ផល,11,សុគន្ធ និសា,1,សៀវភៅ&ការអាន,100,សៀវភៅដែលបានអាន,90,សេង ច័ន្ទមុនីរតន៍,1,ស្ពេសឺរ ចនសាន់,2,ហ្វេសប៊ុក,28,អាល់ប៊ឺត អាញស្តាញ,1,ឯកសារ,51,
ltr
static_page
កំណត់ហេតុ ― Rangsey Heng: អំពីខ្ញុំ
អំពីខ្ញុំ
ហេង រង្សី ផលព្រឹក្ស Rangsey Heng PB Diary Blog Writer Blogger
កំណត់ហេតុ ― Rangsey Heng
https://pbrangsey.blogspot.com/p/about.html
https://pbrangsey.blogspot.com/
https://pbrangsey.blogspot.com/
https://pbrangsey.blogspot.com/p/about.html
true
4448203591968807166
UTF-8
Loaded All Posts រកមិនឃើញអត្ថបទ បង្ហាញទាំងអស់ អានបន្ត ឆ្លើយតប លុបចោលការឆ្លើយតប លុប ដោយ ទំព័រដើម ទំព័រ អត្ថបទ បង្ហាញទាំងអស់ អត្ថបទជាច្រើនផ្សេងទៀតសម្រាប់អ្នក ស្លាកអត្ថបទ សារបណ្ណ SEARCH អត្ថបទទាំងអស់ រកមិនឃើញអត្ថបទដែលអ្នកស្វែងរក ត្រឡប់ទៅទំព័រដើម ថ្ងៃអាទិត្យ ថ្ងៃចន្ទ ថ្ងៃអង្គារ ថ្ងៃពុធ ថ្ងៃព្រហស្បតិ៍ ថ្ងៃសុក្រ ថ្ងៃសៅរ៍ អាទិត្យ ចន្ទ អង្គារ ពុធ ព្រហស្បតិ៍ សុក្រ សៅរ៍ ខែមករា ខែកុម្ភៈ ខែមីនា ខែមេសា ខែឧសភា ខែមិថុនា ខែកក្កដា ខែសីហា ខែកញ្ញា ខែតុលា ខែវិច្ឆិកា ខែធ្នូ មករា កុម្ភៈ មីនា មេសា ខែឧសភា មិថុនា កក្កដា សីហា កញ្ញា តុលា វិច្ឆិកា ធ្នូ អម្បាញ់មិញ 1 នាទីមុន $$1$$ minutes ago 1 ម៉ោងមុន $$1$$ hours ago ម្សិលមិញ $$1$$ days ago $$1$$ weeks ago ច្រើនជាង 5 សម្ដាហ៍មុន Followers Follow THIS PREMIUM CONTENT IS LOCKED STEP 1: Share to a social network STEP 2: Click the link on your social network Copy All Code Select All Code All codes were copied to your clipboard Can not copy the codes / texts, please press [CTRL]+[C] (or CMD+C with Mac) to copy Table of Content