ធ្វើបច្ចុប្បន្នភាពចុងក្រោយ៖ ថ្ងៃព្រហស្បតិ៍ ទី១៩ ខែឧសភា ឆ្នាំ២០១៦
សួស្ដីប្រិយមិត្តជាទីគោរពរាប់អាន!!!
សូមអានលក្ខខណ្ឌប្រើប្រាស់នេះដោយប្រុងប្រយ័ត្នមុនពេលដែលអ្នកបំពេញប្រតិបត្តិការក្នុងប្លក់យើង។ ការចូលទស្សនាឬបំពេញប្រតិបត្តិការរបស់អ្នក ត្រូវបានកំណត់ដោយទទួលយកនិងប្រត្តិបត្តតាមលក្ខខណ្ឌដែលបានកំណត់ក្នុងលក្ខខណ្ឌប្រើប្រាស់របស់យើង។ បញ្ញត្តិនិងលក្ខខណ្ឌទាំងឡាយ អនុវត្តជាទូទៅលើអ្នកចូលទស្សនាទាំងអស់ដែលបានប្រើប្រាស់និងធ្វើប្រតិបត្តិការក្នុងប្លក់។ តាមរយៈការចូលទស្សនា ប្រើប្រាស់ និង ធ្វើប្រតិបត្តិការ មានន័យថាអ្នកបានទទួលយល់ព្រមអនុវត្តទៅតាមលក្ខខណ្ឌប្រើប្រាស់នេះ។ ប្រសិនបើអ្នកមិនយល់ស្របនឹងលក្ខខណ្ឌណាមួយដែលបានកំណត់ នោះអ្នកប្រហែលជាមិនគួរចូលទស្សនា ប្រើប្រាស់ ឬធ្វើប្រតិបត្តិការនៅក្នុងប្លក់នេះទេ។
- មាតិកាប្លក់ (Blog Content)
មាតិកាប្លក់រួមបញ្ចូលទាំងទម្រង់ប្លក់ ទម្រង់នៃការតម្រៀបនិងផ្ទុកទិន្នន័យ និងការឆ្នៃបង្កើតនៃសោភ័ណភាពផ្សេងៗដែលប្រើប្រាស់ក្នុងប្លក់យើង។ យើងសូមរក្សាសិទ្ធិនូវភាពជាម្ចាស់នៃទម្រង់ ទិន្នន័យ បែបបទ និងរចនាបទទាំងអស់នៃប្លក់នេះ។ យើងមិនអនុញ្ញាតរាល់ទង្វើទាំងឡាយដែលរំលោភលើសិទ្ធិនៃភាពជាម្ចាស់ដែលបានរៀបរាប់មកខាងដើមឡើយ។ ការក្លែងបន្លំ លួចយក ឬប្រើប្រាស់ធនធាននៃម្ចាស់កម្មសិទ្ធិដោយរំលោភ ជាអំពើខុសទាំងសីលធម៌និងច្បាប់សង្គម។
- អត្ថបទចុះផ្សាយ (Archive)
រាល់អត្ថបទដែលបានចុះផ្សាយទាំងអស់ ត្រូបានកំណត់ថាជាកម្មសិទ្ធិរបស់ប្លក់និងម្ចាស់ប្លក់។ យើងសុំរក្សាសិទ្ធិនូវភាពជាម្ចាស់លើរាល់អត្ថបទទាំងអស់នេះ។ អត្ថបទទាំងឡាយដែលស្ថិតនៅក្នុងប្រភេទអត្ថបទផ្ទាល់ខ្លួនរបស់ម្ចាស់ប្លក់ ត្រូវបានកំណត់និងកម្រិតជាដាច់ខាតថា ជាកម្មសិទ្ធិផ្ដាច់មុខរបស់ម្ចាស់ប្លក់។ អត្ថបទទាំងឡាយដែលបានចុះផ្សាយ រួមបញ្ចូលទាំងអត្ថបទផ្ទាល់ខ្លួនរបស់ម្ចាស់ប្លក់ឬផ្នែកណាមួយនៃអត្ថបទគ្រប់ប្រភេទ មិនត្រូវបានផ្ដល់ឲ្យប្រើប្រាស់ដោយគ្មានការអនុញ្ញាតពីយើងដែលជាម្ចាស់កម្មសិទ្ធិឡើយ។ សូមទាក់ទងមកយើង ប្រសិនបើអ្នកត្រូវការអត្ថបទទាំងនេះ។ ក្នុងករណីដែលយើងបានយល់ព្រមផ្ដល់សិទ្ធិឲ្យអ្នក សូមរក្សាឲ្យយើងនូវភាពជាម្ចាស់កម្មសិទ្ធិឲ្យបានត្រឹមត្រូវនិងសមរម្យ។
- ឯកសារ (Documents)
ឯកសារដែលចុះផ្សាយ ត្រូវបានផ្ដល់ជូនជាសាធារណៈក្នុងគោលបំណងនៃការចែករំលែកផ្នែកចំណេះដឹង កម្សាន្ត និង គុណប្រយោជន៍សម្រាប់មហាជនទូទៅតែប៉ុណ្ណោះ។ យើងបានផ្ដល់ជូននូវព័ត៌មានអំពីប្រភពដើមយ៉ាងច្បាស់លាស់។ យើងប្រឆាំងដាច់ខាតរាល់ទង្វើនិងបម្រើបម្រាស់ទាំងណាយណាដែលបំរើឲ្យផលប្រយោជន៍អាជីវកម្មបុគ្គលឬស្ថាប័ន។ ផ្ទុយទៅវិញ យើងលើកទឹកចិត្តគ្រប់សកម្មភាពដែលរួមចំណែកក្នុងការចែករំលែកប្រភពធនធានឯកសារដែលមានស្រាប់នៅទីនេះឲ្យបានជាប្រយោជន៍ដល់មហាជនទូទៅ។ ចំពោះឯកសារដែលជាកម្មសិទ្ធិផ្ទាល់ខ្លួនរបស់ម្ចាស់ប្លក់ យើងសូមរក្សាសិទ្ធិក្នុងការចែករំលែកក្នុងដែនកំណត់មួយ(សូមទាក់ទងសុំសិទ្ធិពីម្ចាស់កម្មសិទ្ធិជាមុន)។
- តំណភ្ជាប់ (Links to Other Websites)
អត្ថបទចុះផ្សាយរបស់យើងអាចនឹងមានភ្ជាប់ជាមួយតំណ(Links)ទៅកាន់គេហទំព័រដទៃ(Third-party Websites)ដែលមិនមែនជាកម្មសិទ្ធិឬស្ថិតនៅក្រោមការគ្រប់គ្រងរបស់យើង។ យើងពុំបានគ្រប់គ្រង ហើយក៏ពុំទទួលខុសត្រូវលើមាតិកា(Content) គោលការណ៍ឯកជនភាព(Privacy Policies) ឬការអនុវត្តផ្សេងៗនៃគេហទំព័រទាំងនោះទេ។ អ្នកបានទទួលស្គាល់និងយល់ព្រមរួចមកហើយថា យើងនឹងមិនទទួលខុសត្រូវឬជាប់ពាក់ព័ន្ធដោយផ្ទាល់ឬប្រយោលនឹងការខូចខាត ករណីបាត់បង់ ការទាមទារ ភាពទាក់ទងនៃការប្រើប្រាស់ ឬការជឿទុកចិត្តលើមាតិកា តាមរយៈគេហទំព័រទាំងនោះទេ។ យើងសូមផ្ដល់យោបល់ឲ្យអ្នកអានលក្ខខណ្ឌផ្សេងៗនិងគោលការណ៍ឯកជនភាពរបស់គេហទំព័រដែលអ្នកចូលទស្សនា(Third-party Websites)។
- មតិយោបល់ (Comments)
យើងអនុញ្ញាតឲ្យប្រិយមិត្តអ្នកអានចូលរួមបញ្ចេញមតិយោបល់ទៅតាមផ្នែកផ្សេងៗជាច្រើនដែលមានក្នុងប្លក់។ សេរីភាពក្នុងការបញ្ចេញមតិ ត្រូវបានកំណត់ក្រោមគោលការណ៍និងលក្ខខណ្ឌរបស់យើង។ រាល់ការបញ្ចេញមតិ ត្រូវគោរពឲ្យបានខ្ជាប់ខ្ជួននូវក្រមសីលធម៌នៃភាពជាមនុស្សពេញលេញ។ ពាក្យអសុរោះ សម្ដីអាសគ្រាម និងទម្រង់នៃការបញ្ចេញមតិទាំងឡាយដែលជាប់ទាក់ទងនឹងនិន្នាការនយោបាយ មិនត្រូវបានអនុញ្ញាតឲ្យប្រើប្រាស់ឡើយ។ ក្នុងករណីដែលមិនគោរពទៅតាមគោលការណ៍និងលក្ខខណ្ឌដែលបានរៀបរាប់មកខាងដើម យើងសូមរក្សាសិទ្ធិយ៉ាងពេញលេញក្នុងការលុបចោលនូវមតិយោបល់របស់អ្នក។ រាល់មតិយោបលទាំងឡាយដែលបានបញ្ចេញជាការទទួលខុសត្រូវផ្ទាល់របស់ម្ចាស់មតិយោបល់ ហើយពុំបានឆ្លុះបញ្ចាំងពីទស្សនៈរបស់យើងទេ។
- ការកែប្រែ (Changes)
យើងសូមរក្សាសិទ្ធិក្នុងការកែប្រែនិងដាក់ជំនួសឡើងវិញនូវលក្ខខណ្ឌប្រើប្រាស់ផ្សេងៗនេះគ្រប់ពេលវេលា។ ករណីកែប្រែជាលក្ខណៈចាំបាច់ទាំងឡាយនឹងត្រូវកំណត់តាមឆន្ទានុសិទ្ធិរបស់យើង។
- ទាក់ទងយើង (Contact Us)
ប្រសិនបើអ្នកមានសំណួរទាក់ទងនិងលក្ខខណ្ឌប្រើប្រាស់នេះ សូមទាក់ទងមកកាន់យើង។ សំណួររបស់អ្នកជាផ្នែកមួយដែលជួយឲ្យយើងដំណើរការកាន់តែប្រសើរ។ យើងរីករាយជានិច្ចក្នុងការឆ្លើយតបនូវមតិយោបល់និងរសំណួររបស់អ្នក។
លក្ខខណ្ឌប្រើប្រាស់នេះជាប់ទាក់ទងនឹងចំណុចផ្សេងៗទៀតដែលបានកំណត់ក្នុងប្លក់របស់យើង។ លោកអ្នកគួរអានបន្ថែម៖
គោលការណ៍ឯកជនភាព ទំនាក់ទំនង សំណួរ ផ្សេងៗ
មតិយោបល់