$show=/search

$show=phone

$code: Links

$hide=phone

$show=search

Present Moment Wonderful Moment, Mindfulness Verses for Daily Living

ខ្ញុំ​ចាប់​ផ្ដើម​អាន​សៀវភៅ​នេះ​តាំង​ពី​ថ្ងៃ​ទី ១៣ ម្ល៉េះ។ ថ្ងៃ​ដំបូង​នោះ ខ្ញុំ​អាន​បាន​ពាក់កណ្ដាល ហើយ​បន្ត​អាន​រហូត​ដល់​ចប់​នៅ​ថ្ងៃ​បន្ទាប់។...

ខ្ញុំ​ចាប់​ផ្ដើម​អាន​សៀវភៅ​នេះ​តាំង​ពី​ថ្ងៃ​ទី ១៣ ម្ល៉េះ។ ថ្ងៃ​ដំបូង​នោះ ខ្ញុំ​អាន​បាន​ពាក់កណ្ដាល ហើយ​បន្ត​អាន​រហូត​ដល់​ចប់​នៅ​ថ្ងៃ​បន្ទាប់។
Cover
សម្រាប់​ខ្ញុំ សៀវភៅ​នេះ​គឺ​ជា​សៀវភៅ​ដ៏​ល្អ ដែល​មនុស្ស​គ្រប់​គ្នា​គួរ​តែ​អាន ដើម្បី​បាន​រស់​នៅ​ក្នុង​បច្ចុប្បន្នកាល​ដ៏​ពេញលេញ។ ថ្ងៃ​ដំបូង​ដែល​ខ្ញុំ​បាន​អាន​សៀវភៅ​នេះ ខ្ញុំ​មាន​អារម្មណ៍​រីករាយ​ជា​ខ្លាំង។ ខ្ញុំ​ញញឹម​បាន​ច្រើន​ជាង​រាល់​ថ្ងៃ ហើយ​ខ្ញុំ​មើល​ឃើញ​អ្វីៗ​ដែល​នៅ​ជុំវិញ​ខ្លួន​ខ្ញុំ​សុទ្ធតែ​ល្អ។ ខ្ញុំ​សង្កេត​ឃើញ​ថា មនុស្ស​នៅ​ជុំវិញ​ខ្ញុំ​សុទ្ធតែ​ពោរពេញ​ដោយ​សេចក្ដី​ស្រឡាញ់។ ខ្ញុំ​មាន​អារម្មណ៍​ថា ពួក​គេ​ក៏​ញញឹម​ដាក់​ខ្ញុំ​ច្រើន​ជាង​រាល់​ថ្ងៃ​ដែរ។ ខ្ញុំ​មិន​ដឹង​ថា​ត្រូវ​ពណ៌នា​ពី​អារម្មណ៍​នៅ​ថ្ងៃ​នោះ​ដោយ​របៀប​ណា​ទេ។ ថ្ងៃ​នោះ ខ្ញុំ​ហាក់​ប្លែក​ខុស​សព្វ​ដង។ អារម្មណ៍​ខ្ញុំ​ស្ងប់ ហើយ​មាន​ក្ដី​សុខ​ខ្លាំង​ណាស់។

ថ្ងៃ​បន្ទាប់​ជា​ថ្ងៃ​ដែល​ខ្ញុំ​ត្រូវ​អាន​បញ្ចប់​សៀវភៅ​នេះ។ អារម្មណ៍​ល្អៗ​ដែល​មាន​កាល​ពី​ថ្ងៃ​ដំបូង ត្រូវ​បាន​រលាយ​បាត់​ខ្លះ​ជា​បន្តបន្ទាប់។ អារម្មណ៍​ខ្ញុំ​ប្រែ​ជា​រវើរវាយ ភាព​ស្មុគស្មាញ​ក៏​ចាប់​ចូល​មក​ក្នុង​អារម្មណ៍​ខ្ញុំ​បណ្ដើរៗ។ ពេល​អាន​សៀវភៅ​នេះ​ចប់ ខ្ញុំ​នៅ​ស្ទាក់ស្ទើរ​ក្នុង​ចិត្ត​ក្នុង​ការ​សរសេរ​រៀបរាប់​ពី​សៀវភៅ​នេះ ព្រោះ​អារម្មណ៍​ល្អៗ​បាន​រលត់​បាត់​អស់​ខ្លះ​ទៅ​ហើយ។ ខ្ញុំ​គិត​ក្នុង​ចិត្ត​ថា ចាំ​ពេល​ដែល​អារម្មណ៍​ខ្ញុំ​ល្អ​ឡើង​វិញ ខ្ញុំ​នឹង​សរសេរ​រៀបរាប់​ពី​សៀវភៅ​នេះ។

ក្រោយ​ពី​អាន​សៀវភៅ​នេះ​ចប់ ខ្ញុំ​បាន​ខិតខំ​ស្វែងរក​សៀវភៅ​នេះ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត ដើម្បី​ទុក​អាន​នៅ​ថ្ងៃ​ក្រោយៗ​ទៀត។ ដំបូង​ខ្ញុំ​រក​មិន​ឃើញ​សោះ។ ទើប​តែ​សប្ដាហ៍​មុន​នេះ ខ្ញុំ​ក៏​បាន​រក​ឃើញ​សៀវភៅ​នេះ​និង​សៀវភៅ​ជា​ច្រើន​ទៀត។ ខ្ញុំ​បាន​ទាញ​យក​បាន​សៀវភៅ​ជា​ច្រើន​ក្បាល ដើម្បី​ទុក​អាន​នៅ​ខែ​ក្រោយ​នេះ។

ខ្ញុំ​នឹង​ចូល​ទៅ​រក​អារម្មណ៍​ដ៏​ស្ងប់​ប្រកប​ដោយ​ភាព​រីករាយ​នោះ​ម្ដង​ទៀត ហើយ​នឹង​ស្ថិត​ក្នុង​អារម្មណ៍​បែប​នោះ​តទៅ។ ខ្ញុំ​គិត​ថា អ្នក​ទាំង​អស់​គ្នា​គួរ​តែ​ចំណាយ​ពេល​ដើម្បី​អាន​សៀវភៅ​នេះ។ ខ្ញុំ​ដឹង​ច្បាស់​ថា មនុស្ស​គ្រប់​គ្នា​នា​ពេល​បច្ចុប្បន្ន​នេះ​ច្រើន​តែ​រស់​នៅ​ខាង​ក្រៅ​នៃ​សេចក្ដី​ពិត។ «ទី​នេះ» និង «ឥលូវ​នេះ» ("Here" and "Now") គឺ​ជា​ការ​រស់​នៅ​ដ៏​ពិត​ប្រាកដ។

សូម​ឲ្យ​អ្នក​រាល់​គ្នា​បាន​ស្គាល់​រសជាតិ​នៃ​ការ​រស់​នៅ​ដ៏​ពិត​ប្រាកដ!

ទីនេះ! ឥលូវ​នេះ!


កំណត់សម្គាល់
សៀវភៅ​នេះ​មាន​នៅ​ក្នុង​បណ្ណាល័យ PUC
លេខ​កូដ៖ BQ 5578 V58 N4713 1990

មតិយោបល់

អត្ថបទចុះផ្សាយ មិនត្រូវបានផ្ដល់ឲ្យប្រើប្រាស់ដោយគ្មានការអនុញ្ញាតពីម្ចាស់កម្មសិទ្ធិឡើយ។ ការក្លែងបន្លំ លួចយក ឬប្រើប្រាស់ធនធាននៃម្ចាស់កម្មសិទ្ធិដោយរំលោភ ជាអំពើខុសទាំងសីលធម៌និងច្បាប់សង្គម។
សូមអានបន្ថែម៖ លក្ខខណ្ឌប្រើប្រាស់

$hide=phone

ស្លាក​អត្ថបទ

Ajahn Chah (2) Ajahn Sumedho (4) SIPAR (3) Thich Nhat Hanh (10) កំណត់ហេតុ (213) កំណាព្យ (34) កំណាព្យខ្ញុំ (29) ការតែងនិពន្ធ (12) កិច្ចការសាលា (12) កែម ឡី (42) ខ្មែរក្រោម (1) គន្លឹះ (1) គយ សារុន (2) ច័ន្ទ សំណព្វ (2) ច័ន្ទ ឫទ្ធី (2) ឈុន សំណាង (2) ឈ្លោះនឹងខ្លួនឯង (35) នូ ហាច (1) បច្ចេកវិទ្យា (3) ប៉ិច សង្វាវ៉ាន (1) ប៊ុត សាវង្ស (7) ប៉ុល ពិសី (1) យិន លួត (2) រម្លឹករឿងចាស់ (9) រីម គីន (1) រូបភាព (3) រឿង (54) រឿងកំប្លែង (កែម ឡី) (19) រឿង​ខ្លី (15) រឿងបុរសពាក់អាវសតែចិត្តខ្មៅ (19) លី សុវីរ (3) វីដេអូ (18) សមាគម​អក្សរ​សិល្ប៍ នូ ហាច (9) សម្ដេចព្រះមហាឃោសនន្ទ (12) សម្រង់គំនិត (17) សាស្រ្តា (1) សុខ ចាន់ផល (11) សុគន្ធ និសា (1) សៀវភៅ&ការអាន (100) សៀវភៅដែលបានអាន (90) សេង ច័ន្ទមុនីរតន៍ (1) ស្ពេសឺរ ចនសាន់ (2) ហ្វេសប៊ុក (28) អាល់ប៊ឺត អាញស្តាញ (1) ឯកសារ (51)
Name

Ajahn Chah,2,Ajahn Sumedho,4,SIPAR,3,Thich Nhat Hanh,10,កំណត់ហេតុ,213,កំណាព្យ,34,កំណាព្យខ្ញុំ,29,ការតែងនិពន្ធ,12,កិច្ចការសាលា,12,កែម ឡី,42,ខ្មែរក្រោម,1,គន្លឹះ,1,គយ សារុន,2,ច័ន្ទ សំណព្វ,2,ច័ន្ទ ឫទ្ធី,2,ឈុន សំណាង,2,ឈ្លោះនឹងខ្លួនឯង,35,នូ ហាច,1,បច្ចេកវិទ្យា,3,ប៉ិច សង្វាវ៉ាន,1,ប៊ុត សាវង្ស,7,ប៉ុល ពិសី,1,យិន លួត,2,រម្លឹករឿងចាស់,9,រីម គីន,1,រូបភាព,3,រឿង,54,រឿងកំប្លែង (កែម ឡី),19,រឿង​ខ្លី,15,រឿងបុរសពាក់អាវសតែចិត្តខ្មៅ,19,លី សុវីរ,3,វីដេអូ,18,សមាគម​អក្សរ​សិល្ប៍ នូ ហាច,9,សម្ដេចព្រះមហាឃោសនន្ទ,12,សម្រង់គំនិត,17,សាស្រ្តា,1,សុខ ចាន់ផល,11,សុគន្ធ និសា,1,សៀវភៅ&ការអាន,100,សៀវភៅដែលបានអាន,90,សេង ច័ន្ទមុនីរតន៍,1,ស្ពេសឺរ ចនសាន់,2,ហ្វេសប៊ុក,28,អាល់ប៊ឺត អាញស្តាញ,1,ឯកសារ,51,
ltr
item
កំណត់ហេតុ ― Rangsey Heng: Present Moment Wonderful Moment, Mindfulness Verses for Daily Living
Present Moment Wonderful Moment, Mindfulness Verses for Daily Living
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgwBlzLAYcfBdX4Fn6LYgmGb8Gm21fWHtPwg_hEeiBwtWTvuXUQDnphwvCtFhoI_sseW7JxIZQtwoMo2bh4R-C-LcSnftMYbqB5HEXAVgMnng1cvruQKiJEAHAtemN-h8lq1YI4RWs9kt2z/s1600/20180214_182315.jpg
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgwBlzLAYcfBdX4Fn6LYgmGb8Gm21fWHtPwg_hEeiBwtWTvuXUQDnphwvCtFhoI_sseW7JxIZQtwoMo2bh4R-C-LcSnftMYbqB5HEXAVgMnng1cvruQKiJEAHAtemN-h8lq1YI4RWs9kt2z/s72-c/20180214_182315.jpg
កំណត់ហេតុ ― Rangsey Heng
https://pbrangsey.blogspot.com/2018/02/present-moment-wonderful-moment-thich-nhat-hanh.html
https://pbrangsey.blogspot.com/
https://pbrangsey.blogspot.com/
https://pbrangsey.blogspot.com/2018/02/present-moment-wonderful-moment-thich-nhat-hanh.html
true
4448203591968807166
UTF-8
Loaded All Posts រកមិនឃើញអត្ថបទ បង្ហាញទាំងអស់ អានបន្ត ឆ្លើយតប លុបចោលការឆ្លើយតប លុប ដោយ ទំព័រដើម ទំព័រ អត្ថបទ បង្ហាញទាំងអស់ អត្ថបទជាច្រើនផ្សេងទៀតសម្រាប់អ្នក ស្លាកអត្ថបទ សារបណ្ណ SEARCH អត្ថបទទាំងអស់ រកមិនឃើញអត្ថបទដែលអ្នកស្វែងរក ត្រឡប់ទៅទំព័រដើម ថ្ងៃអាទិត្យ ថ្ងៃចន្ទ ថ្ងៃអង្គារ ថ្ងៃពុធ ថ្ងៃព្រហស្បតិ៍ ថ្ងៃសុក្រ ថ្ងៃសៅរ៍ អាទិត្យ ចន្ទ អង្គារ ពុធ ព្រហស្បតិ៍ សុក្រ សៅរ៍ ខែមករា ខែកុម្ភៈ ខែមីនា ខែមេសា ខែឧសភា ខែមិថុនា ខែកក្កដា ខែសីហា ខែកញ្ញា ខែតុលា ខែវិច្ឆិកា ខែធ្នូ មករា កុម្ភៈ មីនា មេសា ខែឧសភា មិថុនា កក្កដា សីហា កញ្ញា តុលា វិច្ឆិកា ធ្នូ អម្បាញ់មិញ 1 នាទីមុន $$1$$ minutes ago 1 ម៉ោងមុន $$1$$ hours ago ម្សិលមិញ $$1$$ days ago $$1$$ weeks ago ច្រើនជាង 5 សម្ដាហ៍មុន Followers Follow THIS PREMIUM CONTENT IS LOCKED STEP 1: Share to a social network STEP 2: Click the link on your social network Copy All Code Select All Code All codes were copied to your clipboard Can not copy the codes / texts, please press [CTRL]+[C] (or CMD+C with Mac) to copy Table of Content