$show=/search

$show=phone

$code: Links

$hide=phone

$show=search

ប្រភេទ​កំណាព្យ​ខ្មែរ

កំណាព្យខ្មែរចែកចេញជា១១ប្រភេទគឺ ១- កំណាព្យបែបវីណាកថា​ ជាប្រភេទកំណាព្យដែលសម្ដែងពីចិត្តមនោសច្ចេតនារំភើបរបស់អ្នកនិពន្ធ។ កំណាព្យប្រភេទនោះពុំម...


កំណាព្យខ្មែរចែកចេញជា១១ប្រភេទគឺ
១- កំណាព្យបែបវីណាកថា​ ជាប្រភេទកំណាព្យដែលសម្ដែងពីចិត្តមនោសច្ចេតនារំភើបរបស់អ្នកនិពន្ធ។ កំណាព្យប្រភេទនោះពុំមានតួអង្គទេ។
ឧ. កំណាព្យស្ដាយដួងចន្ទ្រា ...។
២- កំណាព្យបែបសារកថា ជាកំណាព្យបែបសំបុត្រសម្រាប់ឆ្លើយឆ្លងគ្នារបស់តួអង្គឬរបស់អ្នកនិពន្ធ។
ឧ. កំណាព្យរបស់ម៉ឹងនិងគូរស ...។
៣- កំណាព្យបែបឧបទេសកថា ជាកំណាព្យសម្រាប់អប់រំទូន្មានប្រៀនប្រដៅពីសីលធម៌របៀបរស់នៅ។
ឧ. ច្បាប់ប្រុស, ច្បាប់ស្រី, ច្បាប់ក្រមង៉ុយ ...។
៤- កំណាព្យរិះគន់កថា ជាប្រភេទកំណាព្យ អត្ថបទខ្លីៗ សរសេររិះគន់ពីបញ្ហាអសីលធម៌ រិះគន់ពីរបបសង្គម ឬស្នាដៃដែលសរសេរសម្ដែងពីគុណវិបត្តិផ្សេងៗ។
ឧ. កំណាព្យមើលដែនដីខ្មែរ (រិះគន់សម័យ ប៉ុល ពត), កំណាព្យបុប្ផាខ្មៅ (រិះគន់សីលធម៌សង្គម), ...។
៥- កំណាព្យចម្រៀងកថា ជាអត្ថបទកំណាព្យសម្រាប់អ្នកគង្វាល កសិករច្រៀងសម្ដែងពីការងារកសិកម្មសិប្បកម្ម។
ឧ. បទកំណាព្យបើនាងបុកស្រូវ, បទកំណាព្យឱផ្កាឈូកអើយ, ...។
៦- កំណាព្យបែបនាដកថា ជាប្រភេទកំណាព្យបែបស្នាដៃល្ខោនសម្ដែងភាពកំសត់ សប្បាយ។
ឧ. កំណាព្យមួយចំនួនក្នុងរឿងរាមកេរ្ដិ៍ (សម្ដែងពីកិត្តិយស កំសត់ សប្បាយ) ...។
៧- កំណាព្យបែបវីរកថា ជាការសរសេរកំណាព្យបែបវែងអន្លាយ បង្ហាញពីវីរភាពតួអង្គលើសឹកសង្គករាមនានា។
៨- កំណាព្យបែបប្រវត្តិសាស្រ្ដ ជាការសរសេរពីប្រវត្តិសាស្ដ្ររជ្ជកាលណាមួយ។
ឧ. ប្រវត្តិឯករាជ្យជាតិ, កំណាព្យក្នុងស្នាដៃពង្សសាវតា ក្នុងស្នាដៃមហាបុរសខ្មែរ ...។
៩- កំណាព្យពណ៌នាកថា ជាស្នាដៃកំណាព្យសរសេររៀបរាប់ពណ៌នាពីមនុស្សសត្វនានាក្នុងរឿង។
ឧ. ពណ៌នារូបសម្ផស្សកាកី ក្នុងរឿងកាកី ...។
១០- កំណាព្យល្បើកកថា ជាប្រភេទកំណាព្យដែលអ្នកនិពន្ធសរសេររឿងខ្លីៗដោយលើកយកតួអង្គសត្វរុក្ខជាតិមកសម្ដែង។
ឧ. កំណាព្យល្បើកជុចនិងត្រី ...។
១១- កំណាព្យបែបប្រលោមលោកកថា ជាស្នាដៃកំណាព្យសរសេរពីប្រលោមលោក ឬរបៀបប្រលោមសម្ដែងពីសញ្ចេតនាផ្សេងៗ។
ឧ. កំណាព្យរឿងទុំទាវ ...។
ឯកសារយោង
សៀវភៅកំណាព្យខ្មែរ របស់ក្រសួងអប់រំ
រៀបរៀងនិងចងក្រងដោយ ហេង រង្សី

មតិយោបល់

អត្ថបទចុះផ្សាយ មិនត្រូវបានផ្ដល់ឲ្យប្រើប្រាស់ដោយគ្មានការអនុញ្ញាតពីម្ចាស់កម្មសិទ្ធិឡើយ។ ការក្លែងបន្លំ លួចយក ឬប្រើប្រាស់ធនធាននៃម្ចាស់កម្មសិទ្ធិដោយរំលោភ ជាអំពើខុសទាំងសីលធម៌និងច្បាប់សង្គម។
សូមអានបន្ថែម៖ លក្ខខណ្ឌប្រើប្រាស់

$hide=phone

ស្លាក​អត្ថបទ

Ajahn Chah (2) Ajahn Sumedho (4) SIPAR (3) Thich Nhat Hanh (10) កំណត់ហេតុ (213) កំណាព្យ (34) កំណាព្យខ្ញុំ (29) ការតែងនិពន្ធ (12) កិច្ចការសាលា (12) កែម ឡី (42) ខ្មែរក្រោម (1) គន្លឹះ (1) គយ សារុន (2) ច័ន្ទ សំណព្វ (2) ច័ន្ទ ឫទ្ធី (2) ឈុន សំណាង (2) ឈ្លោះនឹងខ្លួនឯង (35) នូ ហាច (1) បច្ចេកវិទ្យា (3) ប៉ិច សង្វាវ៉ាន (1) ប៊ុត សាវង្ស (7) ប៉ុល ពិសី (1) យិន លួត (2) រម្លឹករឿងចាស់ (9) រីម គីន (1) រូបភាព (3) រឿង (54) រឿងកំប្លែង (កែម ឡី) (19) រឿង​ខ្លី (15) រឿងបុរសពាក់អាវសតែចិត្តខ្មៅ (19) លី សុវីរ (3) វីដេអូ (18) សមាគម​អក្សរ​សិល្ប៍ នូ ហាច (9) សម្ដេចព្រះមហាឃោសនន្ទ (12) សម្រង់គំនិត (17) សាស្រ្តា (1) សុខ ចាន់ផល (11) សុគន្ធ និសា (1) សៀវភៅ&ការអាន (100) សៀវភៅដែលបានអាន (90) សេង ច័ន្ទមុនីរតន៍ (1) ស្ពេសឺរ ចនសាន់ (2) ហ្វេសប៊ុក (28) អាល់ប៊ឺត អាញស្តាញ (1) ឯកសារ (51)
Name

Ajahn Chah,2,Ajahn Sumedho,4,SIPAR,3,Thich Nhat Hanh,10,កំណត់ហេតុ,213,កំណាព្យ,34,កំណាព្យខ្ញុំ,29,ការតែងនិពន្ធ,12,កិច្ចការសាលា,12,កែម ឡី,42,ខ្មែរក្រោម,1,គន្លឹះ,1,គយ សារុន,2,ច័ន្ទ សំណព្វ,2,ច័ន្ទ ឫទ្ធី,2,ឈុន សំណាង,2,ឈ្លោះនឹងខ្លួនឯង,35,នូ ហាច,1,បច្ចេកវិទ្យា,3,ប៉ិច សង្វាវ៉ាន,1,ប៊ុត សាវង្ស,7,ប៉ុល ពិសី,1,យិន លួត,2,រម្លឹករឿងចាស់,9,រីម គីន,1,រូបភាព,3,រឿង,54,រឿងកំប្លែង (កែម ឡី),19,រឿង​ខ្លី,15,រឿងបុរសពាក់អាវសតែចិត្តខ្មៅ,19,លី សុវីរ,3,វីដេអូ,18,សមាគម​អក្សរ​សិល្ប៍ នូ ហាច,9,សម្ដេចព្រះមហាឃោសនន្ទ,12,សម្រង់គំនិត,17,សាស្រ្តា,1,សុខ ចាន់ផល,11,សុគន្ធ និសា,1,សៀវភៅ&ការអាន,100,សៀវភៅដែលបានអាន,90,សេង ច័ន្ទមុនីរតន៍,1,ស្ពេសឺរ ចនសាន់,2,ហ្វេសប៊ុក,28,អាល់ប៊ឺត អាញស្តាញ,1,ឯកសារ,51,
ltr
item
កំណត់ហេតុ ― Rangsey Heng: ប្រភេទ​កំណាព្យ​ខ្មែរ
ប្រភេទ​កំណាព្យ​ខ្មែរ
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhTvnVsw7gIQsQhBxxAbkmqjqMLyAMuY2oancuru0ufkrFQg9n6vbRrn7jSfSJJMpeSPmYle7uPKXum0jCd3OZQ9Egu88eyTB9uLGe1bCT9DPL9EE1D9vpYDUpvrJZM24Ix54xkIgiNUdQG/s320/Document+Post.jpg
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhTvnVsw7gIQsQhBxxAbkmqjqMLyAMuY2oancuru0ufkrFQg9n6vbRrn7jSfSJJMpeSPmYle7uPKXum0jCd3OZQ9Egu88eyTB9uLGe1bCT9DPL9EE1D9vpYDUpvrJZM24Ix54xkIgiNUdQG/s72-c/Document+Post.jpg
កំណត់ហេតុ ― Rangsey Heng
https://pbrangsey.blogspot.com/2017/08/poem-literature-khmer.html
https://pbrangsey.blogspot.com/
https://pbrangsey.blogspot.com/
https://pbrangsey.blogspot.com/2017/08/poem-literature-khmer.html
true
4448203591968807166
UTF-8
Loaded All Posts រកមិនឃើញអត្ថបទ បង្ហាញទាំងអស់ អានបន្ត ឆ្លើយតប លុបចោលការឆ្លើយតប លុប ដោយ ទំព័រដើម ទំព័រ អត្ថបទ បង្ហាញទាំងអស់ អត្ថបទជាច្រើនផ្សេងទៀតសម្រាប់អ្នក ស្លាកអត្ថបទ សារបណ្ណ SEARCH អត្ថបទទាំងអស់ រកមិនឃើញអត្ថបទដែលអ្នកស្វែងរក ត្រឡប់ទៅទំព័រដើម ថ្ងៃអាទិត្យ ថ្ងៃចន្ទ ថ្ងៃអង្គារ ថ្ងៃពុធ ថ្ងៃព្រហស្បតិ៍ ថ្ងៃសុក្រ ថ្ងៃសៅរ៍ អាទិត្យ ចន្ទ អង្គារ ពុធ ព្រហស្បតិ៍ សុក្រ សៅរ៍ ខែមករា ខែកុម្ភៈ ខែមីនា ខែមេសា ខែឧសភា ខែមិថុនា ខែកក្កដា ខែសីហា ខែកញ្ញា ខែតុលា ខែវិច្ឆិកា ខែធ្នូ មករា កុម្ភៈ មីនា មេសា ខែឧសភា មិថុនា កក្កដា សីហា កញ្ញា តុលា វិច្ឆិកា ធ្នូ អម្បាញ់មិញ 1 នាទីមុន $$1$$ minutes ago 1 ម៉ោងមុន $$1$$ hours ago ម្សិលមិញ $$1$$ days ago $$1$$ weeks ago ច្រើនជាង 5 សម្ដាហ៍មុន Followers Follow THIS PREMIUM CONTENT IS LOCKED STEP 1: Share to a social network STEP 2: Click the link on your social network Copy All Code Select All Code All codes were copied to your clipboard Can not copy the codes / texts, please press [CTRL]+[C] (or CMD+C with Mac) to copy Table of Content