$show=/search

$show=phone

$code: Links

$hide=phone

$show=search

មនោសញ្ចេតនា... (កម្រង​រឿង​ខ្លីៗ ដោយ​លោក សុខ-ចាន់ផល)

តាមពិត ខ្ញុំ​អាន​សៀវភៅ​នេះ​ចប់​មុន​សៀវភៅ​ប្រលោមលោក« ខែរងា » (ដែល​ជា​ស្នាដៃ​របស់​លោក សុខ-ចាន់ផល ដែរ)។ ដំបូង ខ្ញុំ​គ្រាន់​តែ​គិត​ថា​អាន​លេង​កម...

តាមពិត ខ្ញុំ​អាន​សៀវភៅ​នេះ​ចប់​មុន​សៀវភៅ​ប្រលោមលោក«ខែរងា» (ដែល​ជា​ស្នាដៃ​របស់​លោក សុខ-ចាន់ផល ដែរ)។ ដំបូង ខ្ញុំ​គ្រាន់​តែ​គិត​ថា​អាន​លេង​កម្សាន្ត​តាម​ទម្លាប់​ដូច​ពី​មុន​អ៊ីចឹង ដល់​ពេល​អាន​ប្រលោមលោក «ខែរងា» របស់​លោក​ចប់ ក៏​ចាប់ផ្ដើម​មាន​គំនិត​មួយ​ផុស​ឡើង​ថា បើ​បាន​ជា​បាន​អាន​ហើយ គួរ​សរសេរ​អ្វី​ខ្លះ គ្រាន់​ជា​ការ​ចែករំលែក​ដល់​អ្នក​ឯទៀត​ដែល​មិន​ទាន់​បាន​អាន។ គំនិត​នេះ​ផុស​ឡើង ដ្បិតអី​ប្រលោមលោក​របស់​លោក​មួយ​នោះ ជា​ប្រលោមលោក​មួយ​ដ៏​គួរ​ឲ្យ​ជក់ចិត្ត ដែល​ធ្វើ​ឲ្យ​ខ្ញុំ​អត់ទ្រាំ​សរសើរ​មិន​បាន។

មុន​ពិព័រណ៍​សៀវភៅ​ប៉ុន្មាន​សប្ដាហ៍ ខ្ញុំ​ឃើញ​មិត្ត​ខ្ញុំ​មិន​តិច​នាក់​ទេ ដែល​បង្ហោះ​សៀវភៅ​នេះ​នៅ​លើ​បណ្ដាញ​សង្គម ហ្វេសប៊ុក របស់​ពួក​គេ ខ្លះ​មាន​ទាំង​ស្រង់​យក​ឃ្លា​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍ ដែល​មាន​ក្នុង​សៀវភៅ​មក​បង្ហាញ​ផង។ ខ្ញុំ​មាន​អារម្មណ៍​ថា​ចង់​អាន​សៀវភៅ​នេះ​ជា​ខ្លាំង។ ខ្ញុំ​គិត​ថា​នឹង​ទៅ​ទិញ​សៀវភៅ​នេះ​នៅ​ថ្ងៃ​ចុង​ក្រោយ​នៃ​ពិព័រណ៍​សៀវភៅ​ដែល​ជា​ទម្លាប់​ដូច​សព្វ​ដង។ ខ្ញុំ​មាន​បំណង​ថា​ទិញ​ថែម​ពីរ-បី​ក្បាល​ទៀត ដែល​សៀវភៅ​ទាំង​នោះ​សុទ្ធ​តែ​ជា​សៀវភៅ​ដែល​ខ្ញុំ​ចាប់អារម្មណ៍​ដែរ តែ​ទៅ​ដល់​សួរ​គេ​ទៅ គេ​ប្រាប់​ថា​សៀវភៅ​ដែល​ខ្ញុំ​ចង់​បាន​ហ្នឹង​គេ​លក់​អស់​គ្មាន​សល់​ទេ។ ទិញ​បាន​តែ​សៀវភៅ​ពីរ​ក្បាល​របស់​លោក សុខ-ចាន់ផល ហ្នឹង​ឯង។ ក្រោយ​ពី​ត្រឡប់​មក​ពី​ពិព័រណ៍​សៀវភៅ​វិញ ខ្ញុំ​គិត​ថា​អាន​សៀវភៅ «មនោសញ្ចេតនា» ហ្នឹង តែ​រវល់​តែ​សរសេរ​អត្ថបទ​ព័ត៌មាន​អំពី​ពិព័រណ៍​សៀវភៅ ក៏​អត់​បាន​អាន​ទៅ។ លុះ​ដល់​ព្រឹក​ឡើង ក៏​ខំ​ស្ទុះស្ទា​អាន។ និយាយ​ពី​ថា​ថ្ងៃ​ហ្នឹង​មិន​ដឹង​ជា​ស្អី​ទេ គឺ​ថា​ងងុយ​ដេក​ខុស​ប្លែក​ពី​ធម្មតា។ ខំ​ប្រឹង​អាន​បាន​ពាក់កណ្ដាល រួច​ក៏​ទុក​បន្ត​អាន​បញ្ចប់​នៅ​ថ្ងៃ​ស្អែក។
មនោសញ្ចេតនា

ខ្ញុំ​អាន​សៀវភៅ​ហ្នឹង​ហើយ ខ្ញុំ​គិត​ថា ចរិត​អ្នកនិពន្ធ​ស្រដៀង​នឹង​ខ្ញុំ​ណាស់។ អូ! មិនមែនទេ.. គី​ថា​ចរិត​ខ្ញុំ​មាន​លក្ខណៈ​ស្រដៀង​នឹង​ចរិត​របស់​អ្នកនិពន្ធ​ទៅ​វិញ​ទេ។ ខ្ញុំ​ចាប់ផ្ដើម​ស្គាល់​អ្នកនិពន្ធ​ខ្លះ​ហើយ ព្រោះ​អ្នកនិពន្ធ​បាន​ដក​ស្រង់​អត្ថបទ​ផ្ទាល់​ខ្លួន​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​របស់​លោក​មក​ដាក់​ក្រោម​មាតិការឿង​ដែល​មាន​ឈ្មោះ​ថា មនោសញ្ចេតនា នេះ​ឯង។ មាតិការឿង​ត្រង់​នេះ ថ្វីត្បិតតែ​ជា​រឿង​ពិត​ផ្ទាល់​ខ្លួន​របស់​អ្នកនិពន្ធ តែ​ក៏​បាន​ផ្ដល់​នូវ​មេរៀន​និង​បទពិសោធន៍​មួយ​ចំនួន​សម្រាប់​ខ្ញុំ​ដែរ។
មាតិកា

និយាយ​ទៅ​ខាង​ដើម​វិញ​បន្តិច ក្រៅពី មនោសញ្ចេតនា ក៏​នៅ​មាន​មាតិការឿង​ខាង​ដើម​ខ្លះ​ទៀត​ដែល​ជា​អត្ថបទ​រឿង​ខ្លី​សម្រាប់​កម្សាន្ត ហើយ​បង្កប់​ដោយ​ការ​អប់រំ។ ក្នុង​ចំណោម​រឿង​ខ្លីៗ​ទាំងនេះ ខ្ញុំ​ចាប់អារម្មណ៍​អត្ថបទ​រឿង បើ​យើង​ក្លាយ​ជា​អ្នក​ដទៃ ជាង​គេ។ រឿង​ខ្លី​ទេ តែ​ដំណើរ​រឿង​ពិបាក​ប៉ាន់ស្មាន​ណាស់។ វា​នៅ​តែ​ដក់ជាប់​ក្នុង​ចិត្ត​ខ្ញុំ ដ្បិតអី​អ្នកនិពន្ធ​បាន​បញ្ចប់​សាច់​រឿង​យ៉ាង​តក់ក្រហល់ ពោល​គឺ​បញ្ចប់​សាច់រឿង​ទាំង​ដែល​សាច់រឿង​មិន​ទាន់​ចង់​ចប់​ដោយ​ពេញលេញ​នៅ​ឡើយ។ អ្នកនិពន្ធ​បញ្ចប់​រឿង​ដោយ​បាន​បន្សល់​ទុក​ឲ្យ​ខ្ញុំ​នូវ​ជម្លោះ​ដ៏​សោះកក្រោះ​នៃ​មនោសញ្ចេតនា​របស់​ខ្ញុំ។ ខួរក្បាល​ខ្ញុំ​មាន​តែ​សំណួរ​សួរ​ទៅ​ពិភពលោក​ដ៏​កណ្ដោច​កណ្ដែង​នេះ​ថា ហេតុអ្វី? មក​ដល់​ត្រង់​ចំណុច​នេះ ខ្ញុំ​គិត​ថា ខ្ញុំ​ស្រដៀង​គ្នា​នឹង​អ្នកនិពន្ធ​ទៀត​ហើយ ដ្បិតអី​អ្នកនិពន្ធ​បាន​ដាក់​ឃ្លា​ខ្លះ​នៃ​រឿ​នេះ​នៅ​លើ​ក្រប​សៀវភៅ។ អ្នកនិពន្ធ​ប្រហែល​ជា​ពេញចិត្ត​រឿង​នេះ​ជាង​គេ​ដូចជា​រូប​ខ្ញុំ​ដែរ​ហើយ​មើល៍​ទៅ...!

ណ្ហើយ! រៀបរាប់​ប៉ុណ្ណឹង​ចុះ។ ចុងក្រោយ មាន​តែ​ទុក​ភារកិច្ច​ឲ្យ​អស់​លោកអ្នក​រក​ទិញ​សៀវភៅ​នេះ​អាន​ដោយ​ខ្លួនឯង​ហើយ ដើម្បី​ឲ្យ​បាន​ជ្រាប​ច្បាស់ កុំ​ឲ្យ​ថា​ខ្ញុំ​ហ្នឹង​ចេះ​តែ​និយាយ...។


កំណត់សម្គាល់
សៀវភៅ​នេះ​មាន​នៅ​ក្នុង​បណ្ណាល័យ PUC
លេខ​កូដ៖ PR 6115 S65 2017 ឬ PN 6728 S65 2017

មតិយោបល់

អត្ថបទចុះផ្សាយ មិនត្រូវបានផ្ដល់ឲ្យប្រើប្រាស់ដោយគ្មានការអនុញ្ញាតពីម្ចាស់កម្មសិទ្ធិឡើយ។ ការក្លែងបន្លំ លួចយក ឬប្រើប្រាស់ធនធាននៃម្ចាស់កម្មសិទ្ធិដោយរំលោភ ជាអំពើខុសទាំងសីលធម៌និងច្បាប់សង្គម។
សូមអានបន្ថែម៖ លក្ខខណ្ឌប្រើប្រាស់

$hide=phone

ស្លាក​អត្ថបទ

Ajahn Chah (2) Ajahn Sumedho (4) SIPAR (3) Thich Nhat Hanh (10) កំណត់ហេតុ (213) កំណាព្យ (34) កំណាព្យខ្ញុំ (29) ការតែងនិពន្ធ (12) កិច្ចការសាលា (12) កែម ឡី (42) ខ្មែរក្រោម (1) គន្លឹះ (1) គយ សារុន (2) ច័ន្ទ សំណព្វ (2) ច័ន្ទ ឫទ្ធី (2) ឈុន សំណាង (2) ឈ្លោះនឹងខ្លួនឯង (35) នូ ហាច (1) បច្ចេកវិទ្យា (3) ប៉ិច សង្វាវ៉ាន (1) ប៊ុត សាវង្ស (7) ប៉ុល ពិសី (1) យិន លួត (2) រម្លឹករឿងចាស់ (9) រីម គីន (1) រូបភាព (3) រឿង (54) រឿងកំប្លែង (កែម ឡី) (19) រឿង​ខ្លី (15) រឿងបុរសពាក់អាវសតែចិត្តខ្មៅ (19) លី សុវីរ (3) វីដេអូ (18) សមាគម​អក្សរ​សិល្ប៍ នូ ហាច (9) សម្ដេចព្រះមហាឃោសនន្ទ (12) សម្រង់គំនិត (17) សាស្រ្តា (1) សុខ ចាន់ផល (11) សុគន្ធ និសា (1) សៀវភៅ&ការអាន (100) សៀវភៅដែលបានអាន (90) សេង ច័ន្ទមុនីរតន៍ (1) ស្ពេសឺរ ចនសាន់ (2) ហ្វេសប៊ុក (28) អាល់ប៊ឺត អាញស្តាញ (1) ឯកសារ (51)
Name

Ajahn Chah,2,Ajahn Sumedho,4,SIPAR,3,Thich Nhat Hanh,10,កំណត់ហេតុ,213,កំណាព្យ,34,កំណាព្យខ្ញុំ,29,ការតែងនិពន្ធ,12,កិច្ចការសាលា,12,កែម ឡី,42,ខ្មែរក្រោម,1,គន្លឹះ,1,គយ សារុន,2,ច័ន្ទ សំណព្វ,2,ច័ន្ទ ឫទ្ធី,2,ឈុន សំណាង,2,ឈ្លោះនឹងខ្លួនឯង,35,នូ ហាច,1,បច្ចេកវិទ្យា,3,ប៉ិច សង្វាវ៉ាន,1,ប៊ុត សាវង្ស,7,ប៉ុល ពិសី,1,យិន លួត,2,រម្លឹករឿងចាស់,9,រីម គីន,1,រូបភាព,3,រឿង,54,រឿងកំប្លែង (កែម ឡី),19,រឿង​ខ្លី,15,រឿងបុរសពាក់អាវសតែចិត្តខ្មៅ,19,លី សុវីរ,3,វីដេអូ,18,សមាគម​អក្សរ​សិល្ប៍ នូ ហាច,9,សម្ដេចព្រះមហាឃោសនន្ទ,12,សម្រង់គំនិត,17,សាស្រ្តា,1,សុខ ចាន់ផល,11,សុគន្ធ និសា,1,សៀវភៅ&ការអាន,100,សៀវភៅដែលបានអាន,90,សេង ច័ន្ទមុនីរតន៍,1,ស្ពេសឺរ ចនសាន់,2,ហ្វេសប៊ុក,28,អាល់ប៊ឺត អាញស្តាញ,1,ឯកសារ,51,
ltr
item
កំណត់ហេតុ ― Rangsey Heng: មនោសញ្ចេតនា... (កម្រង​រឿង​ខ្លីៗ ដោយ​លោក សុខ-ចាន់ផល)
មនោសញ្ចេតនា... (កម្រង​រឿង​ខ្លីៗ ដោយ​លោក សុខ-ចាន់ផល)
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiDEigXeupdN2kSIcqNsFM7dOwz5-l12rvOz6_q-zt0DE1nxluSWu2u2BaXLyM_c2cSbfXWj3Ko5THUXitAOHo2e5kBZRiJ6P3ttcbkwPte8EwjH3ceRac_UFizHtYEX2Kw0TEllKYM84cp/s1600/romance.jpg
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiDEigXeupdN2kSIcqNsFM7dOwz5-l12rvOz6_q-zt0DE1nxluSWu2u2BaXLyM_c2cSbfXWj3Ko5THUXitAOHo2e5kBZRiJ6P3ttcbkwPte8EwjH3ceRac_UFizHtYEX2Kw0TEllKYM84cp/s72-c/romance.jpg
កំណត់ហេតុ ― Rangsey Heng
https://pbrangsey.blogspot.com/2017/12/romance-chanphal-sok.html
https://pbrangsey.blogspot.com/
https://pbrangsey.blogspot.com/
https://pbrangsey.blogspot.com/2017/12/romance-chanphal-sok.html
true
4448203591968807166
UTF-8
Loaded All Posts រកមិនឃើញអត្ថបទ បង្ហាញទាំងអស់ អានបន្ត ឆ្លើយតប លុបចោលការឆ្លើយតប លុប ដោយ ទំព័រដើម ទំព័រ អត្ថបទ បង្ហាញទាំងអស់ អត្ថបទជាច្រើនផ្សេងទៀតសម្រាប់អ្នក ស្លាកអត្ថបទ សារបណ្ណ SEARCH អត្ថបទទាំងអស់ រកមិនឃើញអត្ថបទដែលអ្នកស្វែងរក ត្រឡប់ទៅទំព័រដើម ថ្ងៃអាទិត្យ ថ្ងៃចន្ទ ថ្ងៃអង្គារ ថ្ងៃពុធ ថ្ងៃព្រហស្បតិ៍ ថ្ងៃសុក្រ ថ្ងៃសៅរ៍ អាទិត្យ ចន្ទ អង្គារ ពុធ ព្រហស្បតិ៍ សុក្រ សៅរ៍ ខែមករា ខែកុម្ភៈ ខែមីនា ខែមេសា ខែឧសភា ខែមិថុនា ខែកក្កដា ខែសីហា ខែកញ្ញា ខែតុលា ខែវិច្ឆិកា ខែធ្នូ មករា កុម្ភៈ មីនា មេសា ខែឧសភា មិថុនា កក្កដា សីហា កញ្ញា តុលា វិច្ឆិកា ធ្នូ អម្បាញ់មិញ 1 នាទីមុន $$1$$ minutes ago 1 ម៉ោងមុន $$1$$ hours ago ម្សិលមិញ $$1$$ days ago $$1$$ weeks ago ច្រើនជាង 5 សម្ដាហ៍មុន Followers Follow THIS PREMIUM CONTENT IS LOCKED STEP 1: Share to a social network STEP 2: Click the link on your social network Copy All Code Select All Code All codes were copied to your clipboard Can not copy the codes / texts, please press [CTRL]+[C] (or CMD+C with Mac) to copy Table of Content