$show=/search

$show=phone

$code: Links

$hide=phone

$show=search

សុខ​ចិត្ត​និង​គុណ​ភាព​នៃ​ជីវិត​ (និពន្ធ​និង​រៀប​រៀង​ដោយ​ លោក​គ្រូ​ធម្មា​ចារ្យ​ អគ្គ​បណ្ឌិត ប៉ុត សាវង្ស)

ខ្ញុំ​ស្គាល់​សៀវភៅ​នេះ​យូរ​ដែរ​ហើយ បាន​ទាំង​ទាញ​យក​មក​ទុក​ក្នុង​កុំព្យូទ័រ​ទៀត​ផង ។ កាល​ពី​មុន (ឥឡូវ​ក៏​នៅ​តែ​អ៊ីចឹង​ដែរ ហាស ! ហាស !) ពេល​ទំ...

ខ្ញុំ​ស្គាល់​សៀវភៅ​នេះ​យូរ​ដែរ​ហើយ បាន​ទាំង​ទាញ​យក​មក​ទុក​ក្នុង​កុំព្យូទ័រ​ទៀត​ផង ។ កាល​ពី​មុន (ឥឡូវ​ក៏​នៅ​តែ​អ៊ីចឹង​ដែរ ហាស ! ហាស !) ពេល​ទំនេរ ៗ ខ្ញុំ​តែងតែ​មក​សាលា​អង្គុយ​លេង​ក្នុង​បណ្ណាល័យ ជា​ពិសេស​ដើម្បី​ទាញ​យក​សៀវភៅ​ពី​អ៊ីនធឺណិត​ហ្នឹង​ឯង ព្រោះ​នៅ​សាលា​មាន​អ៊ីនធឺណិត​ប្រើ​ស្រាប់ ៗ មិន​អស់​លុយ ។ ខ្ញុំ​នៅ​ចាំ​ថា ខ្ញុំ​ស្គាល់​សៀវភៅ​នេះ​ដោយសារ​មាន​មិត្ត​ម្នាក់​បាន​ផ្ញើ​សារ​មក​សួរ​ខ្ញុំ​អំពី​សៀវភៅ​នេះ ។ ប្រហែល​គេ​ចូល​អាន ប្លក់ (Blog) របស់​ខ្ញុំ (ចាស់) ព្រោះ ទី​នោះ​មាន​ដាក់​សៀវភៅ​ឲ្យ​ទាញ​យក ។ គេ​សួរ​រក​សៀវភៅ សុខ​ចិត្ត នេះ​ពី​ខ្ញុំ... ។ ខ្ញុំ​ខំ​ស្វែងរក​ក្នុង​កុំព្យូទ័រ​ខ្ញុំ តែ​មិន​ឃើញ​សោះ ។ ខ្ញុំ​ក៏​សន្យា​នឹង​គេ​ថា​នឹង​រក​សៀវភៅ​នេះ​ឲ្យ​គេ​អាន ។ ភ្លាម ៗ ខ្ញុំ​រក​មិន​ឃើញ​ទេ ព្រោះ​គេ​ប្រាប់​ចំណងជើង សុខ​ចិត្ត អ៊ីចឹង ។ ពីរ-បី​ថ្ងៃ​ក្រោយ​មក ខ្ញុំ​ក៏​ចូល​ទៅ​ស្វែងរក​ក្នុង​គេហទំព័រ ៥០០០ ឆ្នាំ ។ ខ្ញុំ​រក​ឃើញ​សៀវភៅ សុខ​ចិត្ត​និង​គុណ​ភាព​នៃ​ជីវិត នេះឯង ។

ទាញ​យក​មក​ទុក​ហើយ ខ្ញុំ​មិន​ដែល​បាន​យក​មក​អាន​ទេ... ។ កាល​នោះ​មិត្ត​ខ្ញុំ​បាន​នាំ​ខ្ញុំ​ឲ្យ​ស្គាល់​សៀវភៅ​នេះ បន្ទាប់​មក​ទៀត កាលៈទេសៈ​បាន​នាំ​ខ្ញុំ​ឲ្យ​យក​សៀវភៅ​នេះ​អាន ។

ពេលវេលា​បាន​ធ្វើ​ឲ្យ​ខ្ញុំ​ជួប​នូវ​រឿងរ៉ាវ​ជាច្រើន​ដែល​ខ្ញុំ​មិន​ដែល​ធ្លាប់​បាន​ជួប​ពី​មុន​មក​ទេ ។ អតីតកាល​ដ៏​យូរ​អង្វែង វា​មិនមែន​សុទ្ធតែ​ជា​អតីតកាល​ដ៏​អាក្រក់​ពេក​នោះ​ទេ ។ នៅ​ក្មេង​ជួប​ទុក្ខសោក​តាម​បែប​ជា​កូន​ក្មេង ហើយ​ត្រូវ​បាន​ដោះស្រាយ​ដោយ​ខ្លួនឯង​ខ្លះ ឬ​ដោយ​មាន​ជំនួយ​ពី​មនុស្ស​ធំ​ខ្លះ (ភាព​ច្រើន) ។ កាន់​តែ​ធំ​ដឹង​ក្ដី កាន់​តែ​ជួប​រឿងរ៉ាវ​ទុក្ខសោក​កាន់​តែ​ច្រើន ដោយសារតែ​ជីវិត​នេះ​បាន​ដាក់​នូវ​វិញ្ញាសា​កាន់តែ​លំបាក​ឡើង ៗ ឲ្យ​ខ្ញុំ​ដោះស្រាយ ដើម្បី​កំដរ​ខ្ញុំ​ធ្វើ​ដំណើរ​លើ​វិថី​ជីវិត​ដ៏​ស្រពេចស្រពិល​មួយ​នេះ ។ លំបាក​ណាស់​មែន​ទេ ? ហត់នឿយ​ណាស់​មែន​ទេ ? ពេល​ខ្លះ មាន​អារម្មណ៍​ថា​បាត់បង់​អ្វី​គ្រប់​យ៉ាង បាត់បង់​សូម្បីតែ​ក្ដី​សង្ឃឹម ។ ជួនកាល មាន​អារម្មណ៍​ថា សល់​ត្រឹម​តែ​សម្បក​កាយ​ដែល​គ្មាន​វិញ្ញាណ ដ្បិតអី​អារម្មណ៍​ចេះ​តែ​ហោះ​ហើរ​វិលវល់​គ្មាន​គោលដៅ ឃ្លាតចាក​ឆ្ងាយ​ពី​រាងកាយ​ដ៏​កម្សត់​នេះ​បាត់​ទៅ​ហើយ ។ ប្រហែល​មិនមែន​មាន​តែ​ខ្ញុំ​ទេ ដែល​បែប​នេះ អ្នក​ដែល​កំពុង​អាន​អាច​នឹង​បែប​នេះ​ដែរ​ក៏​ថា​បាន... ។ ណ្ហើយ ! ដូចជា​ខ្ជិល​រៀបរាប់​ច្រើន​ទៀត​ណាស់ ខ្លាច​អត្ថបទ​មួយ​នេះ​នាំ​អារម្មណ៍​ខ្ញុំ​ឲ្យ​ទៅ​លេង​ផ្ទះ​ចាស់ ។

ពិត​ណាស់ ពេល​ជួប​បញ្ហា​មនុស្ស​តែង​ខិតខំ​ស្វែងរក​ដំណោះស្រាយ ។ វា​ជា​រឿ​ល្អ​ដែរ​ដែល​ខ្ញុំ​ជ្រើសរើស​យក​វិធី​ដ៏​ល្អ ៗ មក​ដោះស្រាយ​បញ្ហា​ជីវិត ជាជាង​ទៅ​សេពគប់​នឹង​គ្រឿង​ស្រវឹង គ្រឿង​ញៀន ឬ​ប្រព្រឹត្ត​អំពើ​ខុសឆ្គង​ផ្សេង ៗ ។ ខ្ញុំ​ធ្លាប់​ទៅ​ហើយ ដែល​ត្រូវ​ដើរ​លើ​ផ្លូវ​ជីវិត​តែ​ឯង​ឯកា​នោះ ។ កាល​នៅ​តូច ខ្ញុំ​មិន​ដែល​ស្គាល់​ទេ​ពាក្យ​ថា លំបាក ។ ការងារ​ធ្ងន់​ក៏​មិន​សូវ​ធ្វើ មាន​បញ្ហា​អី​ក៏​មាន​អ្នក​ជួយ​ដោះស្រាយ ដ្បិត​អី​ជា​កូន​ពៅ​ផង... ។ តែ​គ្រប់​យ៉ាង​មិន​ដូច​ពី​មុន​ទេ ខ្ញុំ​ធំ​ឡើង​ក៏​ក្លាយ​ទៅ​ជា​មនុស្ស​ដែល​ចូល​ចិត្ត​លាក់​អារម្មណ៍ ។ មាន​ទុក្ខសោក​ធំ​ប៉ុណ្ណា​ក៏​ត្រូវ​លាក់​ក្នុង​ចិត្ត​និង​ប្រឹង​ដោះស្រាយ​តែ​ម្នាក់​ឯង ។ អ្ហើយ ! ជីវិត​ខ្ញុំ​ពេល​ធំ​ឡើង​ខុស​គ្នា​ស្រឡះ​ពី​កាល​នៅ​ក្មេង​អី​យ៉ាង​នេះ ។ តែ​ទោះជា​យ៉ាងណា ម្នាក់ឯង​មិន​ស្លាប់​ទេ គ្រាន់​តែ​ពេល​ខ្លះ​មាន​អារម្មណ៍​ថា​ឯកា​បន្តិច ។ ប៉ុន្តែ​ខ្ញុំ​នៅ​តែ​មាន​វិធី​របស់​ខ្ញុំ​ដើម្បី​រស់ ។ កើត​ទុក្ខ​អ្ហេះ ? ទៅ​កន្លែង​ដែល​ស្ងាត់ ដក​ដង្ហើម​វែង ៗ មើល​មេឃ​មើល​ផ្កាយ​មើល​ព្រៃ​ព្រឹក្សា ។ ពេល​ខ្លះ ធ្វើ​បែប​នេះ​ក៏​បាន​ធូរ​ខ្លះ​ដែរ... ។ ពេល​ខ្លះ​ទៀត បិទ​ទ្វារ​បន្ទប់​រួច​ចាក់​ចម្រៀង ស្រែក​ច្រៀង​លាន់​ខ្ទរ​ពេញ​បន្ទប់ ។ ពេល​ខ្លះ​ទៀត សំងំ​ដេក​រាប់​ម៉ោង​ក៏​មាន ។ តែ​វិធី​ចុងក្រោយ​ដែល​ចង់​និយាយ​នេះ​គឺ អាន​សៀវភៅ ។ ពេល​ខ្លះ ខ្ញុំ​លួច​សរសើរ​ខ្លួនឯង ឆ្លាត​អី​ក៏​ឆ្លាត​យ៉ាង​នេះ... ! ចេះ​នឹក​ឃើញ​អាន​សៀវភៅ​អ៊ីចឹង​កើត ។ មិន​តិច​នាក់​ទេ​ដែល​នឹក​ឃើញ​ស្រា ឬ​អ្វី​ផ្សេង​ដែល​មិន​ល្អ ។

ខ្ញុំ​គិត​ថា​ខ្ញុំ​ដូចជា​បូរបាច់​ច្រើន​ពេក​ហើយ... ។ និយាយ​ទៅ​ក្រោយ​ពី​ជួប​រឿង​មិន​សប្បាយ​ចិត្ត​ដែល​ត្រូវ​ឲ្យ​ខ្ញុំ​សម្រេច​ចិត្ត​កាល​ពី​ប៉ុន្មាន​ខែ​មុន​មក ខ្ញុំ​ក៏​នឹក​ឃើញ​ថា ចង់​យក​សៀវភៅ​នេះ​មក​អាន ដ្បិតអី​ខ្ញុំ​ចូល​ចិត្ត​ស្ដាប់​លោក​គ្រូ ប៉ុត-សាវង្ស ណាស់ សៀវភៅ​លោក​ទៀត​សោត ខ្ញុំ​រឹតតែ​ចូល​ចិត្ត​អាន ។ ខ្ញុំ​ចាប់ផ្ដើម ប្រមូល​អារម្មណ៍​គិត​រឿង​ល្អ ៗ ហើយ​សង្ឃឹម​ក្នុង​ចិត្ត​ថា អ្វី ៗ នឹង​បាន​ប្រសើរ​ឡើង ។ ខ្ញុំ​បាន​ព្យាយាម​បែងចែក​បញ្ហា​ជា​ដុំ​តូច ៗ ដើម្បី​ងាយ​ដោះស្រាយ ។ ខ្ញុំ​ប្រឹង​ដោះស្រាយ​ម្ដង​មួយ ៗ ។ ខ្ញុំ​បាន​កំណត់​យក​ខែ​ធ្នូ​នេះ ជា​ខែ​នៃ​ការ​ចាប់ផ្ដើម​របស់​ខ្ញុំ ហើយ​សន្យា​ថា​នឹង​ធ្វើ​វា​ឲ្យ​បាន​ល្អ​បំផុត ។ គ្រាន់តែ​ខែ​ធ្នូ​នេះ​ចូល​មក​ដល់ ខ្ញុំ​ចាប់ផ្ដើម​ផែនការ​របស់​ខ្ញុំ​ភ្លាម ។ ខ្ញុំ​ផ្លាស់ប្ដូរ​របៀប​ក្នុង​ការ​រស់នៅ ដោយ​បែរ​មក​ធ្វើ​នូវ​អ្វី​ដែល​ខ្ញុំ​មិន​ធ្លាប់​បាន​ធ្វើ​ពី​មុន​មក ។ រឿង​ដែល​សំខាន់​នោះ​គឺ ខ្ញុំ​រៀបចំ​ពង្រឹង​ទម្លាប់​នៃ​ការ​អាន​របស់​ខ្ញុំ ដែល​ពី​មុន​ចេះ​តែ​ហី ៗ អាន​នេះ​បន្តិច​អាន​នោះ​បន្តិច អត់​យក​ចិត្ត​ទុកដាក់​អី​សោះ... ។ ខ្ញុំ​ជ្រើសរើស​យក​សៀវភៅ​នេះ​មក​អាន​មុន​គេ ។ ប្រើ​ពេល​អស់​ពីរ-បី​ថ្ងៃ ទើប​អាន​សៀវភៅ​នេះ​ចប់ ។ សៀវភៅ​នេះ​បាន​ធ្វើ​ឲ្យ​ចិត្ត​ខ្ញុំ​ធូរស្បើយ​រីករាយ​ណាស់​ដែរ​ហ្នឹង... ។

កាន់តែ​វែងអន្លាយ​ហើយ​ខ្ញុំ ! ឥឡូវ​និយាយ​ពី​សៀវភៅ​ហ្នឹង​វិញ​ម្ដង ។ ការពិត ពេល​ឃើញ​ចំណងជើង​សៀវភៅ​ហ្នឹង​មុន​ដំបូង ខ្ញុំ​ស្មាន​តែ​សៀវភៅ​នេះ​និយាយ​ពី​ការ​ដែល​យើង​សុខចិត្ត​ព្រម​ទទួល​យក​ជីវិត​ដែល​យើង​មាន ។ នរណា​ទៅ​ដឹង​ថា សៀវភៅ​នេះ​និយាយ​ពី​ប្រធានបទ​ពីរ​គឺ សុខ​ចិត្ត និង គុណភាព​នៃ​ជីវិត អ៊ីចឹង​ទៅ​វិញ ។ អ៊ីចឹង​បាន​ថា អ្វី​ក៏​ដោយ​ទាល់​តែ​យើង​ព្យាយាម​ស្វែងយល់ ទើប​បាន​ជាក់ច្បាស់ មិនមែន​ចេះ​តែ​ស្មាន ៗ នោះ​ទេ ។ ខ្ញុំ​យល់​ថា ខ្ញុំ​ជា​មនុស្ស​ដែល​បាន​សាង​ឧបនិស្ស័យ​មក​ច្រើន​ក្នុង​ព្រះពុទ្ធសាសនា ទើប​បាន​ជា​ចូលចិត្ត​អាន​ចូលចិត្ត​ស្វែងយល់​ផ្លូវ​ព្រះពុទ្ធសាសនា​បែបនេះ ។ ខ្ញុំ​បាន​យល់​ច្រើន... ! ចិត្ត​ដែល​ធ្លាប់​តែ​ពោរពេញ​ដោយ​ទុក្ខសោក ក៏​ប្រែ​មក​ជា​ស្រស់ថ្លា​ជា​បណ្ដើរ ៗ ។ សម្រាប់​ខ្ញុំ ខ្ញុំ​គិត​ថា សៀវភៅ​នេះ​ជា​សៀវភៅ​មួយ​ដ៏​ល្អ ដែល​អ្នក​គួរ​សាកល្បង​ចំណាយ​ពេល​អាន ដើម្បី​បាន​យល់​នូវ​អ្វី​ដែល​អ្នក​មិន​ធ្លាប់​បាន​ដឹង​ពី​មុន ដ្បិតអី​យើង​រស់​ក្នុង​ពិភព​ដែល​មិនមែន​ជា​ការពិត​អស់​ពេល​ជា​យូរ​ណាស់​មក​ហើយ ។ ខ្ញុំ​គិត​ថា មាន​មនុស្ស​មិន​ច្រើន​ទេ ដែល​ចូលចិត្ត​អាន​សៀវភៅ​បែប​នេះ ។ តែ​បើ​អ្នក​គិត​ថា​ចង់​អាន សូម​ចូល​ទៅ​ស្វែង​រក​ក្នុង គេហទំព័រ ៥០០០ ឆ្នាំ ចុះ ។

ពី​ដំបូង ខ្ញុំ​គិត​ថា​និយាយ​ពី​សៀវភៅ​ហ្នឹង​តែ​បន្តិច​ទេ តែ​សរសេរ​យូរ​ទៅ​ជក់​ដៃ ជក់​អារម្មណ៍​រក​កន្លែង​ចប់​អត់​ឃើញ ។ សរសេរ​ចុះ​ឡើង បាន​ត្រឹម​សរសេរ​ពី​រឿង​ផ្ទាល់ខ្លួន​ទៅ​វិញ... ។ អ៊ីចឹង​បញ្ចប់​ប៉ុណ្ណឹង​ទៅ​ចុះ ! សំណាង​ល្អ​ណា... !!!


កំណត់សម្គាល់
សៀវភៅ​នេះ​មាន​នៅ​ក្នុង​បណ្ណាល័យ PUC
លេខ​កូដ ៖ BQ 5620 B1 2003

មតិយោបល់

អត្ថបទចុះផ្សាយ មិនត្រូវបានផ្ដល់ឲ្យប្រើប្រាស់ដោយគ្មានការអនុញ្ញាតពីម្ចាស់កម្មសិទ្ធិឡើយ។ ការក្លែងបន្លំ លួចយក ឬប្រើប្រាស់ធនធាននៃម្ចាស់កម្មសិទ្ធិដោយរំលោភ ជាអំពើខុសទាំងសីលធម៌និងច្បាប់សង្គម។
សូមអានបន្ថែម៖ លក្ខខណ្ឌប្រើប្រាស់

$hide=phone

ស្លាក​អត្ថបទ

Ajahn Chah (2) Ajahn Sumedho (4) SIPAR (3) Thich Nhat Hanh (10) កំណត់ហេតុ (213) កំណាព្យ (34) កំណាព្យខ្ញុំ (29) ការតែងនិពន្ធ (12) កិច្ចការសាលា (12) កែម ឡី (42) ខ្មែរក្រោម (1) គន្លឹះ (1) គយ សារុន (2) ច័ន្ទ សំណព្វ (2) ច័ន្ទ ឫទ្ធី (2) ឈុន សំណាង (2) ឈ្លោះនឹងខ្លួនឯង (35) នូ ហាច (1) បច្ចេកវិទ្យា (3) ប៉ិច សង្វាវ៉ាន (1) ប៊ុត សាវង្ស (7) ប៉ុល ពិសី (1) យិន លួត (2) រម្លឹករឿងចាស់ (9) រីម គីន (1) រូបភាព (3) រឿង (54) រឿងកំប្លែង (កែម ឡី) (19) រឿង​ខ្លី (15) រឿងបុរសពាក់អាវសតែចិត្តខ្មៅ (19) លី សុវីរ (3) វីដេអូ (18) សមាគម​អក្សរ​សិល្ប៍ នូ ហាច (9) សម្ដេចព្រះមហាឃោសនន្ទ (12) សម្រង់គំនិត (17) សាស្រ្តា (1) សុខ ចាន់ផល (11) សុគន្ធ និសា (1) សៀវភៅ&ការអាន (100) សៀវភៅដែលបានអាន (90) សេង ច័ន្ទមុនីរតន៍ (1) ស្ពេសឺរ ចនសាន់ (2) ហ្វេសប៊ុក (28) អាល់ប៊ឺត អាញស្តាញ (1) ឯកសារ (51)
Name

Ajahn Chah,2,Ajahn Sumedho,4,SIPAR,3,Thich Nhat Hanh,10,កំណត់ហេតុ,213,កំណាព្យ,34,កំណាព្យខ្ញុំ,29,ការតែងនិពន្ធ,12,កិច្ចការសាលា,12,កែម ឡី,42,ខ្មែរក្រោម,1,គន្លឹះ,1,គយ សារុន,2,ច័ន្ទ សំណព្វ,2,ច័ន្ទ ឫទ្ធី,2,ឈុន សំណាង,2,ឈ្លោះនឹងខ្លួនឯង,35,នូ ហាច,1,បច្ចេកវិទ្យា,3,ប៉ិច សង្វាវ៉ាន,1,ប៊ុត សាវង្ស,7,ប៉ុល ពិសី,1,យិន លួត,2,រម្លឹករឿងចាស់,9,រីម គីន,1,រូបភាព,3,រឿង,54,រឿងកំប្លែង (កែម ឡី),19,រឿង​ខ្លី,15,រឿងបុរសពាក់អាវសតែចិត្តខ្មៅ,19,លី សុវីរ,3,វីដេអូ,18,សមាគម​អក្សរ​សិល្ប៍ នូ ហាច,9,សម្ដេចព្រះមហាឃោសនន្ទ,12,សម្រង់គំនិត,17,សាស្រ្តា,1,សុខ ចាន់ផល,11,សុគន្ធ និសា,1,សៀវភៅ&ការអាន,100,សៀវភៅដែលបានអាន,90,សេង ច័ន្ទមុនីរតន៍,1,ស្ពេសឺរ ចនសាន់,2,ហ្វេសប៊ុក,28,អាល់ប៊ឺត អាញស្តាញ,1,ឯកសារ,51,
ltr
item
កំណត់ហេតុ ― Rangsey Heng: សុខ​ចិត្ត​និង​គុណ​ភាព​នៃ​ជីវិត​ (និពន្ធ​និង​រៀប​រៀង​ដោយ​ លោក​គ្រូ​ធម្មា​ចារ្យ​ អគ្គ​បណ្ឌិត ប៉ុត សាវង្ស)
សុខ​ចិត្ត​និង​គុណ​ភាព​នៃ​ជីវិត​ (និពន្ធ​និង​រៀប​រៀង​ដោយ​ លោក​គ្រូ​ធម្មា​ចារ្យ​ អគ្គ​បណ្ឌិត ប៉ុត សាវង្ស)
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj2W68BV1VvymIRNBq0vG_2x1Zw-6D2UPiJVyzKRRozTVKzGrCzwFISjNeXO4HuVFfTI0purP9KL74upqyC_RLJhd1hWiSP47wKeKQueS4-n5-j732mB-Cww6sNDUmzKig6l9PTLXLbTu7Q/s1600/Sokchit.jpg
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj2W68BV1VvymIRNBq0vG_2x1Zw-6D2UPiJVyzKRRozTVKzGrCzwFISjNeXO4HuVFfTI0purP9KL74upqyC_RLJhd1hWiSP47wKeKQueS4-n5-j732mB-Cww6sNDUmzKig6l9PTLXLbTu7Q/s72-c/Sokchit.jpg
កំណត់ហេតុ ― Rangsey Heng
https://pbrangsey.blogspot.com/2017/12/contentment-and-quality-of-life.html
https://pbrangsey.blogspot.com/
https://pbrangsey.blogspot.com/
https://pbrangsey.blogspot.com/2017/12/contentment-and-quality-of-life.html
true
4448203591968807166
UTF-8
Loaded All Posts រកមិនឃើញអត្ថបទ បង្ហាញទាំងអស់ អានបន្ត ឆ្លើយតប លុបចោលការឆ្លើយតប លុប ដោយ ទំព័រដើម ទំព័រ អត្ថបទ បង្ហាញទាំងអស់ អត្ថបទជាច្រើនផ្សេងទៀតសម្រាប់អ្នក ស្លាកអត្ថបទ សារបណ្ណ SEARCH អត្ថបទទាំងអស់ រកមិនឃើញអត្ថបទដែលអ្នកស្វែងរក ត្រឡប់ទៅទំព័រដើម ថ្ងៃអាទិត្យ ថ្ងៃចន្ទ ថ្ងៃអង្គារ ថ្ងៃពុធ ថ្ងៃព្រហស្បតិ៍ ថ្ងៃសុក្រ ថ្ងៃសៅរ៍ អាទិត្យ ចន្ទ អង្គារ ពុធ ព្រហស្បតិ៍ សុក្រ សៅរ៍ ខែមករា ខែកុម្ភៈ ខែមីនា ខែមេសា ខែឧសភា ខែមិថុនា ខែកក្កដា ខែសីហា ខែកញ្ញា ខែតុលា ខែវិច្ឆិកា ខែធ្នូ មករា កុម្ភៈ មីនា មេសា ខែឧសភា មិថុនា កក្កដា សីហា កញ្ញា តុលា វិច្ឆិកា ធ្នូ អម្បាញ់មិញ 1 នាទីមុន $$1$$ minutes ago 1 ម៉ោងមុន $$1$$ hours ago ម្សិលមិញ $$1$$ days ago $$1$$ weeks ago ច្រើនជាង 5 សម្ដាហ៍មុន Followers Follow THIS PREMIUM CONTENT IS LOCKED STEP 1: Share to a social network STEP 2: Click the link on your social network Copy All Code Select All Code All codes were copied to your clipboard Can not copy the codes / texts, please press [CTRL]+[C] (or CMD+C with Mac) to copy Table of Content