ម្សិលមិញ ខ្ញុំគិតថាដើរទៅរកសៀវភៅ «ម៉ាក្រូសេដ្ឋកិច្ច» ដែលខ្ញុំបានឃើញកាលពីថ្ងៃមុន យកមកអាន តែរកមិនឃើញសោះ ព្រោះភ្លេចកត់លេខ...
ម្សិលមិញ ខ្ញុំគិតថាដើរទៅរកសៀវភៅ «ម៉ាក្រូសេដ្ឋកិច្ច» ដែលខ្ញុំបានឃើញកាលពីថ្ងៃមុន យកមកអាន តែរកមិនឃើញសោះ ព្រោះភ្លេចកត់លេខកូដសៀវភៅទុក។ ខ្ញុំរកអស់ពេញមួយទូ នៅតែមិនឃើញសោះ ហើយក៏ត្រឡប់មកសរសេរអត្ថបទលេងអស់ជិតមួយម៉ោង។ អស់ពីសរសេរអត្ថបទ ខ្ញុំត្រលប់ទៅទូសៀវភៅម្ដងទៀត ដើម្បីរកសៀវភៅវិភាគអត្ថបទអក្សរសិល្ប៍យកមកអាន។ ទៅដល់ ខ្ញុំឃើញបងប្រុសម្នាក់ កំពុងឈរទៅមុខទូសៀវភៅនោះ ខ្ញុំក៏ដើរបង្ហួសទៅទូសៀវភៅមួយទៀត ដើម្បីរកសៀវភៅ «ម៉ាក្រូសេដ្ឋកិច្ច» ម្ដងទៀត។ ពេលខំរក រកមិនឃើញទេ, តែពេលគ្មានបំណងរក បែរជារកឃើញដោយងាយទៅវិញ។ ខ្ញុំរកឃើញសៀវភៅនោះហើយ ក៏សម្លឹងមកទូសៀវភៅខាងចុងគេនោះវិញ។ បងប្រុសនោះដើរចេញល្មម។ ខ្ញុំឃើញសៀវភៅមួយក្បាល ត្រូវបានទុកចោលនៅទីនោះ។ គ្រាន់តែឃើញចំណងជើងភ្លាម ខ្ញុំចាប់អារម្មណ៍ភ្លាមតែម្ដង។ ខ្ញុំទាញសៀវភៅនោះមកដាក់លើសៀវភៅរបស់ខ្ញុំ ហើយបន្តស្វែងរកសៀវភៅវិភាគអត្ថបទអក្សរសិល្ប៍ទៀត។ បងប្រុសនោះត្រឡប់មកវិញ ប្រុងទាញយកសៀវភៅដែលខ្ញុំចាប់អារម្មណ៍នោះទៅ តែដោយឃើញសៀវភៅខ្ញុំនៅពីក្រោម គាត់ក៏ធ្វើជាស្ទាក់ស្ទើរ...។ ខ្ញុំសួរទៅគាត់ថា «សៀវភៅហ្នឹងជាសៀវភៅរបស់បងអ្ហ?»។ គាត់មិនទាន់បានឆ្លើយផង ខ្ញុំក៏បន្តសួរទៀត «បងអានសៀវភៅហ្នឹងចប់ឬនៅ?»។ គាត់មើលទៅសៀវភៅហើយឆ្លើយមកខ្ញុំថា «អូ! សៀវភៅហ្នឹងមានពីរក្បាល»។ និយាយចប់ គាត់ក៏ទាញយកសៀវភៅដដែលហ្នឹងមួយក្បាលទៀត។ ខ្ញុំញញឹម ហើយនិយាយអរគុណគាត់។ មិនទាន់បាននិយាយអីឲ្យស្គាល់គ្នាផង គាត់ក៏ដើរចេញបាត់ទៅ។ តាមដែលមើលទៅ សៀវភៅនេះទើបតែយកមកថ្មីៗ ព្រោះខ្ញុំមិនដែលឃើញសៀវភៅនេះពីមុនមកទេ។ ខ្ញុំមើលចុះមើលឡើង បានជួបនឹងសៀវភៅមួយក្បាលទៀត គឺសៀវភៅប្រលោមលោក របស់កញ្ញា គីម ឌីណា «ភរិយាខ្ញុំអាយុ១៨ឆ្នាំ» ដែលទំនងទើបតែមកដល់ថ្មីដែរ។ ចុងក្រោយ ខ្ញុំក៏កាន់សៀវភៅទាំងបីក្បាលនោះមកតុអង្គុយរបស់ខ្ញុំវិញ។ ហាស! ហាស! កាន់សៀវភៅដល់ទៅបីក្បាល សម្រេចលទ្ធផលចុងក្រោយអានចប់បានតែមួយក្បាលទេ គឺសៀវភៅ «ប្រជុំទ្រឹស្ដីទស្សនវិទូល្បីៗ» នេះឯង។
ដំបូង ខ្ញុំស្មានតែសៀវភៅនេះជាកម្រងទស្សនៈខ្លីៗរបស់ទស្សនវិទូនានានោះទេ។ គ្រាន់តែបានអាន អារម្ភកថា របស់អ្នកនិពន្ធភ្លាម ខ្ញុំចាប់ផ្ដើមជក់ចិត្តនឹងសៀវភៅនេះតែម្ដង។ ខ្ញុំនឹកសរសើរដល់ទឹកដៃអ្នកនិពន្ធ ដែលមានទេពកោសល្យក្នុងការសរសេរប្រកបដោយសិល្ប៍វិធីដ៏អស្ចារ្យ។ ខ្ញុំជាប់ចិត្តនឹងសំណេរហ្នឹងពេក ហើយក៏បានថតយកមកទុកទៀតផង។ អ្នកនិពន្ធរូបនេះពិតជាពូកែមែន។
ខ្ញុំមិនបដិសេធទេ ពីការរីកចម្រើននៃការបោះពុម្ពផ្សាយ តែការបោះពុម្ពផ្សាយភាគច្រើន នាពេលបច្ចុប្បន្ននេះ ជាការបោះពុម្ពផ្សាយដែលបកប្រែពីសៀវភៅបរទេស។ ខ្ញុំឆ្ងល់ណាស់ថា អ្នកចេះដឹងរបស់ខ្មែរគ្មានសមត្ថភាពផលិត(និពន្ធ) សៀវភៅដោយខ្លួនឯងឬយ៉ាងណា? ព្រោះឃើញមកច្រើនសុទ្ធតែជាសៀវភៅបកប្រែ ហើយការបកប្រែខ្លះ គ្រាន់តែជាការបកប្រែឲ្យតែចេញជាសៀវភៅ ឃ្លាតចាកអត្ថសេចក្ដីដើមទៀតផង។ ខ្ញុំក៏មិនបដិសេធដែរ លើការបកប្រែសៀវភៅពីបរទេស ព្រោះថា ជាការណ៍ល្អណាស់ ដែលយើងអាចយល់អាចដឹងពីខ្លួនឯងផងនិងពីអ្នកដទៃដែលនៅជុំវិញខ្លួនយើងផង។ តែទោះជាយ៉ាងណា ការបកប្រែត្រូវឈរលើគោលការណ៍គុណភាពជាចម្បង ព្រោះមានមនុស្សមិនតិចទេ ដែលនឹងអានសៀវភៅដែលផ្សាយចេញទៅនោះ ហើយគុណភាពនៃការបកប្រែនឹងជះឥទ្ធិពលដល់អ្នកអាន។ អ្វីដែលសំខាន់ ខ្ញុំចង់ឲ្យមានការផលិតសៀវភៅថ្មី ឲ្យបានសមស្របនិងទាន់តាមតម្រូវការរបស់អ្នកអាន ដ្បិតអីការអាននៅក្នុងប្រទេសយើងកំពុងចាប់ផ្ដើមមានការកើនឡើង។
ខ្ញុំមានសេចក្ដីកោតសរសើរជាខ្លាំងចំពោះលោក ឈុន សំណាង ដែលជាម្ចាស់ស្នាដៃសៀវភៅ «ប្រជុំទ្រឹស្ដីទស្សនវិទូល្បីៗ» នេះ។ ខ្ញុំចាត់ទុកថា លោកជាអ្នកនិពន្ធមួយរូបដែលពោរពេញដោយចំណេះដឹង បទពិសោធន៍ និងជំនាញ។ លោកមិនបានយកស្នាដៃរបស់អ្នកនិពន្ធរូបណាមួយទាំងដុល មកបកប្រែជាសៀវភៅនោះទេ។ ផ្ទុយទៅវិញ ក្នុងសៀវភៅនេះ លោកបានធ្វើសំយោគសៀវភៅជាច្រើនក្បាល ប្រកបព្រមដោយភាពឈ្លាសវៃនៃការសរសេរតាក់តែងរបស់លោក។ មានន័យថា លោកបានអានស្វែងយល់មកច្រើន ទម្រាំនិពន្ធនិងរៀបរៀងចេញជាសៀវភៅមួយក្បាលនេះ។ ខ្ញុំពិតជាត្រេកអរជាខ្លាំងជាមួយការខិតខំប្រឹងប្រែងរបស់លោក ក្នុងការនិពន្ធចងក្រងសៀវភៅដ៏ល្អមួយក្បាលនេះឡើង។ ខ្ញុំសង្ឃឹមថា លោកនឹងនៅតែបន្តការងារ ផលិតសៀវភៅថ្មីៗនេះបន្តទៀត ដើម្បីបានជាប្រយោជន៍ដល់សាធារណជនទូទៅ។
ខ្ញុំមិនបាច់ធ្វើអត្ថាធិប្បាយអ្វីទៀតនោះទេ! ខ្ញុំសូមលើកទឹកចិត្តឲ្យអ្នកទាំងអស់គ្នា ចំណាយពេលអានសៀវភៅនេះ ដើម្បីបានស្វែងយល់ពីទស្សនៈនានា ដែលប្រមូលចងក្រងមកពីសៀវភៅជាច្រើន។
ដូច្នេះ បើលោកអ្នកចង់អាន សូមអញ្ជើញរកទិញតាមបណ្ណាគារនានា ដើម្បីគាំទ្រនិងឲ្យតម្លៃស្នាដៃអ្នកនិពន្ធ។
កំណត់សម្គាល់
សៀវភៅនេះមាននៅក្នុងបណ្ណាល័យ PUC
លេខកូដ៖ PS 3117 C35 2017
ដំបូង ខ្ញុំស្មានតែសៀវភៅនេះជាកម្រងទស្សនៈខ្លីៗរបស់ទស្សនវិទូនានានោះទេ។ គ្រាន់តែបានអាន អារម្ភកថា របស់អ្នកនិពន្ធភ្លាម ខ្ញុំចាប់ផ្ដើមជក់ចិត្តនឹងសៀវភៅនេះតែម្ដង។ ខ្ញុំនឹកសរសើរដល់ទឹកដៃអ្នកនិពន្ធ ដែលមានទេពកោសល្យក្នុងការសរសេរប្រកបដោយសិល្ប៍វិធីដ៏អស្ចារ្យ។ ខ្ញុំជាប់ចិត្តនឹងសំណេរហ្នឹងពេក ហើយក៏បានថតយកមកទុកទៀតផង។ អ្នកនិពន្ធរូបនេះពិតជាពូកែមែន។
Cover |

Ref. |
ដូច្នេះ បើលោកអ្នកចង់អាន សូមអញ្ជើញរកទិញតាមបណ្ណាគារនានា ដើម្បីគាំទ្រនិងឲ្យតម្លៃស្នាដៃអ្នកនិពន្ធ។
កំណត់សម្គាល់
សៀវភៅនេះមាននៅក្នុងបណ្ណាល័យ PUC
លេខកូដ៖ PS 3117 C35 2017
មតិយោបល់