សៀវភៅនេះ ខ្ញុំចាប់ផ្ដើមអានតាំងពីម្សិលម្ង៉ៃ គឺក្រោយពេលអានសៀវភៅ « ប្រជុំទ្រឹស្ដីទស្សនវិទូល្បីៗ » ចប់។ ម្សិលមិញ ខ្ញុំគិតថានឹងអ...
សៀវភៅនេះ ខ្ញុំចាប់ផ្ដើមអានតាំងពីម្សិលម្ង៉ៃ គឺក្រោយពេលអានសៀវភៅ «ប្រជុំទ្រឹស្ដីទស្សនវិទូល្បីៗ» ចប់។ ម្សិលមិញ ខ្ញុំគិតថានឹងអានសៀវភៅនេះបន្តឲ្យចប់ តែនៅតែមិនអាចបញ្ចប់បានដដែល។ ព្រឹកនេះ មកប្រជុំក្រុម ហើយក៏ឆ្លៀតអានបន្តរហូតដល់ចប់។ ឃ្លានសឹងស្លាប់ តែនៅខំទ្រាំអានទាល់តែចប់ ទើបចុះទៅរកទិញអីញ៉ាំ។
អ៊ីចឹង! កុំភ្លេចរកទិញសៀវភៅនេះអានណា។
កំណត់សម្គាល់
សៀវភៅនេះមាននៅក្នុងបណ្ណាល័យ PUC
លេខកូដ៖ PN 6728 S65 2017 ឬ PN 6728 K6 2017
Cover |
អ្នកនិពន្ធរូបនេះមានស្នាដៃច្រើនដែរ តែខ្ញុំមិនដែលបានអាននោះទេ សូម្បីតែស្នាដៃរឿងខ្លីឬអត្ថបទផ្សេងៗលើ ប្លក់របស់កញ្ញា។ ខ្ញុំក៏បានដឹងដែរថា កញ្ញាបានបោះពុម្ពផ្សាយនូវស្នាដៃប្រលោមលោករបស់កញ្ញាជាលើកដំបូងមួយនេះ កាលពីចុងឆ្នាំកន្លងទៅ (ក្នុងឱកាសពិព័រណ៍សៀវភៅ)។ ក្នុងពេលទៅចូលរួមពិព័រណ៍សៀវភៅ ខ្ញុំមិនបានទិញសៀវភៅរបស់កញ្ញាមកអានទេ។ ទោះយ៉ាងណា ខ្ញុំក៏ចង់ស្វែងយល់ពីស្នាដៃរបស់កញ្ញាដែរ។ សប្ដាហ៍នេះ ខ្ញុំក៏បានឃើញសៀវភៅប្រលោមលោកមួយនេះតម្រៀបក្នុងទូយ៉ាងសង្ហា មានដល់ទៅពីរក្បាលឯណោះ ដែលជាអំណោយរបស់កញ្ញាផ្ដល់ជូនបណ្ណាល័យសាលា។
<3 |
អានដំបូង ខ្ញុំមិនសូវជក់ចិត្តប៉ុន្មានទេ។ លុះអានយូរៗទៅ ខ្ញុំកាន់តែជក់ចិត្ត។ បែបបទនៃការសរសេរហាក់ប្លែកពីខាងដើមបន្តិច តែកាន់តែធ្វើឲ្យខ្ញុំជក់ចិត្តទ្វេឡើង។ ខ្ញុំសូមមិននិយាយលើផ្នែកផ្សេងៗទេ ទុកឲ្យអ្នកអានស្វែងយល់ដោយខ្លួនឯងចុះ, តែក្នុងផ្នែកមនោសញ្ចេតនា អ្នកនិពន្ធរូបនេះពិតជាមានភាពប៉ិនប្រសប់ណាស់។ កញ្ញាឆ្លៀវឆ្លាសក្នុងការតុបតែងឈុតឆាកបែបលែបខាយផ្អែមល្ហែមយ៉ាងគួរឲ្យជក់ចិត្ត។ កញ្ញាពិតជាពូកែចង ពូកែស្រាយ រកតែខ្ញុំស្មានសាច់រឿងពុំត្រូវ។
អ៊ីចឹង! កុំភ្លេចរកទិញសៀវភៅនេះអានណា។
កំណត់សម្គាល់
សៀវភៅនេះមាននៅក្នុងបណ្ណាល័យ PUC
លេខកូដ៖ PN 6728 S65 2017 ឬ PN 6728 K6 2017
មតិយោបល់