ក្រោយពីបញ្ចប់ការអានសៀវភៅ « មួយជំហានម្ដង Step by Step » កាលពីថ្ងៃពុធរួចមក ខ្ញុំមានការចាប់អារម្មណ៍ជាខ្លាំងចំពោះ សម្ដេចព្រះមហា...
ក្រោយពីបញ្ចប់ការអានសៀវភៅ «មួយជំហានម្ដង Step by Step» កាលពីថ្ងៃពុធរួចមក ខ្ញុំមានការចាប់អារម្មណ៍ជាខ្លាំងចំពោះ សម្ដេចព្រះមហាឃោសនន្ទ។ ខ្ញុំនឹកសរសើរគុណនិងព្រះទ័យករុណារបស់ព្រះអង្គ ដែលព្រះអង្គបានបូជាចំពោះជាតិមាតុភូមិ ក៏ដូចជាលោកទាំងមូលដើម្បីសុខសន្តិភាព។ ខ្ញុំកើតសេចក្ដីជ្រះថ្លា ចង់យល់ចង់ស្គាល់ពីព្រះអង្គយ៉ាងខ្លាំង។ នេះអាចចាត់ទុកថាជានិស្ស័យឬសំណាងមួយដែលខ្ញុំបានប្រទះឃើញសៀវភៅ «សម្ដេចព្រះមហាឃោសនន្ទ ព្រះពុទ្ធក្នុងសមរភូមិ» នេះ តាមបំណងដែលខ្ញុំប្រាថ្នា។ បានឃើញសៀវភៅនេះភ្លាម ខ្ញុំមានចិត្តរីករាយជាខ្លាំង។ កាលថ្ងៃពុធនោះ ខ្ញុំខំឆ្លៀតអានបានប៉ុន្មានទំព័រខាងមុខដែរ ទម្រាំដល់ម៉ោងចូលរៀន។ ខ្ញុំបន្តអានជាបន្តទៀត រហូតដល់ថ្ងៃម្សិលមិញនេះទើបអានចប់។ ខ្ញុំមានសេចក្ដីរីករាយជាខ្លាំង ដែលបានក្រេបរសជាតិនៃក្ដីមេត្តា-ករុណា និងរសនៃសន្តិភាពនៃសម្ដេចជាអម្ចាស់។
កាលពីមុន ខ្ញុំមានសេចក្ដីគោរពកោតស្ញប់ស្ញែងជាខ្លាំងចំពោះ សម្ដេច ដាឡៃឡាម៉ា អង្គទី១៤ (ព្រះនាមដើមថា ថិនសិន ជៀតសូ) តាមរយៈសៀវភៅ «៣៦៥ ថេរដីការបស់សម្ដេច ដាឡៃឡាម៉ា»។ ខ្ញុំយកសៀវភៅនេះមកអានជារឿយៗ ហើយធ្វើឲ្យខ្ញុំមានសេចក្ដីគោរពស្រលាញ់ជាខ្លាំងចំពោះព្រះទ័យប្រកបដោយករុណាធម៌ដ៏ជ្រាលជ្រៅរបស់ព្រះអង្គ។ ខ្ញុំមិនដែលបានដឹងទេថា សម្ដេចព្រះមហាឃោសនន្ទ ជាអម្ចាស់ក៏ជាអគ្គបុគ្គលមួយរូបដែលមានព្រះទ័យពេញដោយករុណាធម៌និងសន្តិភាពដ៏ក្រៃលែង។ ពីមុន ខ្ញុំបានចាត់ទុក សម្ដេច ដាឡៃឡាម៉ា ជានិមិត្តរូបនៃក្ដីមេត្តា-ករុណា ក្នុងជីវិតរបស់ខ្ញុំ។ មកដល់ពេលនេះ ខ្ញុំបានស្គាល់ សម្ដេចជាអម្ចាស់ទៀត ខ្ញុំកាន់តែមានចិត្តចម្រើនទៅដោយមេត្តា-ករុណា និងសន្តិភាពទ្វេឡើង។ ពេលនេះ ខ្ញុំក៏ចាត់ទុកថាសម្ដេចជាអម្ចាស់ ក៏ជានិមិត្តរូបនៃក្ដីមេត្តា-ករុណា និងសន្តិភាពក្នុងជីវិតរបស់ខ្ញុំដែរ។
ខ្ញុំនឹកស្ដាយខ្លាំងណាស់ ដែលជាតិខ្មែរជំនាន់ក្រោយមិនបានស្គាល់ សម្ដេចជាអម្ចាស់។ ខ្ញុំនៅនឹកស្ដាយថា ហេតុអ្វីខ្ញុំទើបតែបានស្គាល់សម្ដេចជាអម្ចាស់នៅពេលនេះ? ខ្ញុំនៅនឹកមិនអស់មិនហើយក្នុងចិត្ត ស្ដាយជាខ្លាំងចំពោះការយាងទៅនៃសម្ដេចជាអម្ចាស់ ដែលការយាងទៅនេះ ជាការយាងទៅរហូតឥតត្រលប់ឡើយ កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០០៧ កន្លងទៅ។ ខ្ញុំបន្ទោសខ្លួនឯង ដែលមិនបានដឹងពីការយាងសោយព្រះទិវង្គតរបស់ទ្រង់។ ខ្ញុំស្ដាយដែលខ្ញុំបានស្គាល់សម្ដេចជាអម្ចាស់ត្រឹមតែឈ្មោះ និងអត្ថបទដែលបានចងក្រងទុកមក។ ខ្ញុំស្ដាយ ស្ដាយជាពន់ពេក! ខ្ញុំនៅនឹកខកចិត្ត ដែលខ្ញុំមិនដែលបានឮថ្នាក់ដឹកនាំខ្មែររំលឹកឡើងវិញនូវព្រះគុណរបស់សម្ដេចជាអម្ចាស់ចំពោះជាតិមាតុភូមិ។ ខ្ញុំពិតជាខកចិត្តខ្លាំងណាស់!
ដោយអំណាចនៃក្ដីមេត្តា-ករុណា និងសន្តិភាពនៃព្រះទ័យសម្ដេចជាអម្ចាស់ ខ្ញុំសូមបួងសួងឲ្យកម្ពុជរដ្ឋបានជួបប្រទះតែនឹងសុខសន្តិភាព កុំឲ្យស្គាល់ឡើយនូវទុក្ខវេទនា។ សូមដួងព្រលឹងនៃសម្ដេចជាអម្ចាស់សណ្ឋិតក្នុងបេះដូងនៃមនុស្សខ្មែរគ្រប់រូប។ សូមឲ្យមនុស្សខ្មែរគ្រប់រូបជម្រុះឲ្យអស់នូវចិត្តប្រកបដោយហិង្សា ហើយជំនួសមកវិញដោយដួងចិត្តអហិង្សា ប្រកបដោយក្ដីមេត្តា-ករុណា និងសន្តិភាពតរៀងទៅ។
ដោយមានសេចក្ដីជ្រះថ្លាចំពោះហឫទ័យនៃសម្ដេចជាអម្ចាស់ ខ្ញុំបានស្រង់យកអត្ថបទដែលមាននៅខាងចុងនៃសៀវភៅនេះ មកចុះផ្សាយផងដែរ។ អត្ថបទទាំងនោះរួមមាន «សម្រង់ទស្សនៈ សម្ដេចព្រះមហាឃោសនន្ទ» «មនុស្សជាតិ» «ដើមពោធិ៍» និង «សន្តិភាពមិនអាចកើតបានទេ ដរាបណានៅមានមីន»។
សូមឲ្យកម្ពុជាជួបតែសន្តិភាពតរៀងទៅ!
កំណត់សម្គាល់
សៀវភៅនេះមាននៅក្នុងបណ្ណាល័យ PUC
លេខកូដ៖ BQ 4027 S67ឬ DS 554 S35
Cover |

មតិយោបល់