ខ្ញុំទើបតែអានសៀវភៅនេះចប់ មុននេះបន្តិច។ ខ្ញុំស្គាល់សៀវភៅនេះតាមរយៈ ណារីតា។ ខ្ញុំគិតថា អ្នកប្រហែលជាស្គាល់ ណារីតា ហើយ ព្រោះខ្ញុ...
ខ្ញុំទើបតែអានសៀវភៅនេះចប់ មុននេះបន្តិច។
ខ្ញុំស្គាល់សៀវភៅនេះតាមរយៈ ណារីតា។ ខ្ញុំគិតថា អ្នកប្រហែលជាស្គាល់ ណារីតា ហើយ ព្រោះខ្ញុំបានសរសេរពីនាងច្រើនគួរសមដែរ។ គឺនាងនេះហើយ ដែលជាកម្លាំងដ៏ខ្លាំងក្លា ជំរុញឲ្យខ្ញុំស្រលាញ់ចូលចិត្តការអាននិងអាន រហូតមកដល់ពេលនេះ។ កាលនោះ នាងបានយកសៀវភៅនេះមកអាន។ ឆ្លៀតពេលដែលនាងសម្រាក ខ្ញុំក៏ដើរទៅទូមួយដែលនាងតែងតែយកសៀវភៅដែលនាងអានទៅទុក ហើយខ្ញុំក៏បានប្រទះនឹងសៀវភៅពីរ-បីក្បាល ទាំងសៀវភៅជាភាសាខ្មែរនិងអង់គ្លេស។ កាលនោះ ខ្ញុំចាប់អារម្មណ៍លើសៀវភៅនេះជាងគេ ហើយបានអានត្រួសៗបន្តិចដែរ។
សៀវភៅនេះជាកម្រងអត្ថបទដែលជាស្នាព្រះហស្តរបស់ សម្ដេចព្រះមហាឃោសនន្ទ។ សៀវភៅនេះ ត្រូវបានបកប្រែមកជាភាសាខ្មែរ ដោយភិក្ខុ វជិរប្បញ្ញោ ញ៉ែម គឹមតេង, បកប្រែចេញពីសៀវភៅ «Step by Step» ដែលជាអត្ថបទដើមរបស់សម្ដេច។ ខ្ញុំមានសេចក្ដីភ្ញាក់ផ្អើលជាខ្លាំង ដែលបានដឹងថា សម្ដេចព្រះមហាឃោសានន្ទ ជាអ្នកប្រាជ្ញជំនាញក្នុងភាសានានាដល់ទៅដប់ប្រាំ។
ខ្ញុំចាប់ផ្ដើមអានសៀវភៅនេះតាំងពីម្សិលមិញ។ ខ្ញុំគិតថា ពេលមួយថ្ងៃម្សិលមិញនេះ សមល្មមនឹងអានសៀវភៅនេះឲ្យចប់បានហើយ តែដោយជាប់រវល់ជាមួយមិត្តខ្ញុំ ខ្ញុំក៏ត្រូវបន្តមកអានដល់ថ្ងៃនេះទៀតទើបចប់។ ការពិត ប៉ុន្មានថ្ងៃនេះ ខ្ញុំមានអារម្មណ៍មិនសូវល្អសោះ។ ម្សិលមិញ ខ្ញុំអង្គុយអានទាំងគ្មានអារម្មណ៍ជាប់ខ្លួនទេ។ ខ្ញុំខំព្យាយាមប្រមូលអារម្មណ៍អាន រហូតដល់ម៉ោងចូលរៀន ទើបចាកចេញទៅ។ ថ្ងៃនេះ អារម្មណ៍ខ្ញុំក៏នៅតែមិនសូវល្អដដែល តែដូចជាគ្រាន់បើជាងម្សិលមិញបន្តិច។ ទោះជាស្ថិតក្នុងស្ថានភាពនៃអារម្មណ៍បែបនេះក្ដី ក៏សេចក្ដីមេត្តា ករុណា និងសន្តិភាព ដែលមាននៅគ្រប់ទំព័រនៃសៀវភៅនេះ បានសើមជ្រួតជ្រាបពេញបេះដូងរបស់ខ្ញុំ ឥតមានរសាយឡើយ។
អត្ថបទចុងក្រោយគេ ក្នុងសៀវភៅនេះ បានអន្ទងយកព្រលឹងរបស់ខ្ញុំឲ្យអណ្ដែតត្រសែតតាមការរៀបរាប់ដ៏គួរឲ្យក្ដុកក្ដួល ស្ទើរតែរកថ្លែងមិនត្រូវ។ រូបភាពនៃធម្មយាត្រាបានប្រតិដ្ឋឡើងក្នុងអារម្មណ៍របស់ខ្ញុំ ហើយធ្វើឲ្យខ្ញុំសង្វេគក្នុងចិត្តដ៏ក្រៃលែង។ ខ្ញុំនឹកស្រមៃដល់សេចក្ដីវេទនានៃជនរួមជាតិខ្មែរ ដែលស្រែកដង្ហោយហៅរកសន្តិភាព។ ម្នាក់ៗស្រេកឃ្លានសន្តិភាពជាងបាយជាងទឹកទៅទៀត។ ឱ! សម្រែកនៃសេចក្ដីស្រេកឃ្លានសន្តិភាព ពិតជាធ្វើឲ្យខ្ញុំខ្លោចផ្សាចិត្តខ្លាំងណាស់។ ឱ! ព្រះទ័យដែលប្រកបដោយព្រះមហាករុណាទិគុណនៃសម្ដេច ឃោសនន្ទ... សូមជួយឃុំគ្រងកម្ពុជា កុំឲ្យជួបនូវវិបត្តិអ្វីៗទៀតសោះឡើយ។ សូមឲ្យសន្តិភាពមានដល់កម្ពុជរដ្ឋ ហើយតាំងនៅជាដរាបរៀងទៅ!
ពេលអានអត្ថបទចុងក្រោយនេះ ធ្វើឲ្យខ្ញុំនឹកឃើញដល់លោក អាល់ប៊ែរត៌ កាមុស ដែលលោកគឺជាទស្សនវិទូមួយរូបដ៏គួរឲ្យគោរព។ លោកជាទស្សនវិទូដែលស្អប់ខ្ពើមសង្គ្រាម ហើយស្រលាញ់សន្តិភាពយ៉ាងខ្លាំងក្លា។ សម្រាប់រូបខ្ញុំផ្ទាល់ក៏ដូចគ្នាដែរ... ទោះខ្ញុំមិនបានឆ្លងកាត់ក្នុងសង្គ្រាម តែខ្ញុំស្អប់ខ្ពើមសង្គ្រាមជាខ្លាំង ហើយខ្ញុំតែងតែប្ដេជ្ញាចិត្តក្នុងការស្វែងរកនិងការពារនូវសុខសន្តិភាព។ ប្រវត្តិសាស្ត្រជាតិយើងនៅដំណាក់កាលចុងក្រោយនេះ ជាប្រវត្តិសាស្ត្រដ៏សែនជូរចត់ ខ្លោចផ្សាដ៏ក្រៃលែង។ ខ្មែរយើងល្មមដល់ពេលរស់ក្នុងសន្តិភាពហើយ។ ជាតិយើងគួរតែឆ្អែតឆ្អន់ហើយនូវការឈ្លោះប្រកែកបែកបាក់សាមគ្គីគ្នានោះ។ អ្នកដឹកនាំខ្មែរជំនាន់ក្រោយៗ គួរក្រឡេកមើលប្រវត្តិសាស្ត្រដ៏សែនជូរចត់កន្លងមក ហើយជម្រុះចោលនូវការបង្កសង្គ្រាមបង្ហូរឈាមជាតិរបស់ខ្លួនឯង ជំនួសមកវិញនូវការរួបរួមសាមគ្គីសាងសន្តិភាពសម្រាប់ជាតិតទៅ។
ដើម្បីឲ្យបានជាការស្វែងយល់ពីតថភាពសង្គមដ៏សែនខ្លោចផ្សា ពេញដោយសេចក្ដីស្រេកឃ្លានសន្តិភាពនាសម័យកាលនោះ និងដើម្បីទុកជាការរំលឹកដាស់តឿនមនុស្សខ្មែរជំនាន់ក្រោយឲ្យស្រលាញ់សុខសន្តិភាពផង, ខ្ញុំសុំអនុញ្ញាតនាំមកជូននូវអត្ថបទ «សន្តិភាពនិងពន្លឺនៃក្ដីសង្ឃឹម!» ដែលជាអត្ថបទដែលខ្ញុំបានលើកមកនិយាយពីខាងដើមនេះ។ ខ្ញុំសង្ឃឹមថា អត្ថបទដ៏មានតម្លៃមួយនេះ នឹងបានជាប្រយោជន៍សម្រាប់កិច្ចការងារកសាងសង្គមជាតិយើង និងពិភពលោកទាំងមូលទៅរកសុខសន្តិភាពតទៅ។
សូមសុខសន្តិភាពចម្រុងចម្រើនកើនកើតមានដល់កម្ពុជរដ្ឋ និងពិភពលោកតរៀងទៅ!
កំណត់សម្គាល់
សៀវភៅនេះមាននៅក្នុងបណ្ណាល័យ PUC
លេខកូដ៖ BQ 8448 K46 1993
ខ្ញុំស្គាល់សៀវភៅនេះតាមរយៈ ណារីតា។ ខ្ញុំគិតថា អ្នកប្រហែលជាស្គាល់ ណារីតា ហើយ ព្រោះខ្ញុំបានសរសេរពីនាងច្រើនគួរសមដែរ។ គឺនាងនេះហើយ ដែលជាកម្លាំងដ៏ខ្លាំងក្លា ជំរុញឲ្យខ្ញុំស្រលាញ់ចូលចិត្តការអាននិងអាន រហូតមកដល់ពេលនេះ។ កាលនោះ នាងបានយកសៀវភៅនេះមកអាន។ ឆ្លៀតពេលដែលនាងសម្រាក ខ្ញុំក៏ដើរទៅទូមួយដែលនាងតែងតែយកសៀវភៅដែលនាងអានទៅទុក ហើយខ្ញុំក៏បានប្រទះនឹងសៀវភៅពីរ-បីក្បាល ទាំងសៀវភៅជាភាសាខ្មែរនិងអង់គ្លេស។ កាលនោះ ខ្ញុំចាប់អារម្មណ៍លើសៀវភៅនេះជាងគេ ហើយបានអានត្រួសៗបន្តិចដែរ។
សៀវភៅនេះជាកម្រងអត្ថបទដែលជាស្នាព្រះហស្តរបស់ សម្ដេចព្រះមហាឃោសនន្ទ។ សៀវភៅនេះ ត្រូវបានបកប្រែមកជាភាសាខ្មែរ ដោយភិក្ខុ វជិរប្បញ្ញោ ញ៉ែម គឹមតេង, បកប្រែចេញពីសៀវភៅ «Step by Step» ដែលជាអត្ថបទដើមរបស់សម្ដេច។ ខ្ញុំមានសេចក្ដីភ្ញាក់ផ្អើលជាខ្លាំង ដែលបានដឹងថា សម្ដេចព្រះមហាឃោសានន្ទ ជាអ្នកប្រាជ្ញជំនាញក្នុងភាសានានាដល់ទៅដប់ប្រាំ។
Cover |

មតិយោបល់