$show=/search

$show=phone

$code: Links

$hide=phone

$show=search

រំសាយ​អារម្មណ៍​ស្មុគស្មាញ (អ្នកស្រី​ប្រធាន)

ថ្ងៃនេះ អារម្មណ៍​ខ្ញុំ​មិន​សូវ​ល្អ​សោះ... គ្មាន​អ្វី​ក្រៅ​ពី​រឿង​អត់​ប្រយោជន៍​នោះ​ទេ ដែល​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​បែប​នេះ។ តែ​ឥលូវ មាន​អា...

ថ្ងៃនេះ អារម្មណ៍​ខ្ញុំ​មិន​សូវ​ល្អ​សោះ...

គ្មាន​អ្វី​ក្រៅ​ពី​រឿង​អត់​ប្រយោជន៍​នោះ​ទេ ដែល​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​បែប​នេះ។ តែ​ឥលូវ មាន​អារម្មណ៍​ថា​បាន​ធូរស្រាល​គ្រាន់បើ​ហើយ។

រវល់​តែ​លេង Facebook... ភ្លេច​ថា​កំពុង​សរសេរ​អត្ថបទ​នេះ។

ឥលូវ ចង់​សរសេរ​ពី អ្នកស្រី​ប្រធាន បន្តិច ដើម្បី​រំសាយ​ភាព​ស្មុគស្មាញ ដែល​បាន​គ្រប​ដណ្ដប់​អារម្មណ៍​ខ្ញុំ​អស់​ជា​ច្រើន​ម៉ោង។

ការពិត ក្រោយ​ពី​ថ្ងៃ​ដែល អ្នកស្រី​ប្រធាន ប្ដូរ​កន្លែង​អង្គុយ​ឆ្ងាយ​ពី​ខ្ញុំ​មក ខ្ញុំ​នៅ​តែ​មាន​ឱកាស​ជួប អ្នកស្រី ដដែល។ កាល​នោះ អ្នកស្រី មិន​មែន​ចង់​គេច​ពី​ខ្ញុំ​ទេ ប្រហែល​គ្រាន់តែ​មាន​កិច្ចការ​អ្វី​ដែល​ត្រូវ​ទៅ​អង្គុយ​នៅ​ទី​នោះ​តែ​ប៉ុណ្ណោះ។ ខ្ញុំ​ជួប អ្នកស្រី ញឹកញាប់​ដែរ​ហ្នឹង ហើយ​អ្វីៗ​នៅ​ដូច​តែ​ពីមុន​អ៊ីចឹង។

ថ្ងៃនេះ ខ្ញុំ​ប្ដូរ​កន្លែង​អង្គុយ​អស់​បី​កន្លែង។ ចុងក្រោយ ខ្ញុំ​ត្រឡប់​មក​អង្គុយ​កន្លែង​ដែល​ខ្ញុំ​ធ្លាប់​អង្គុយ​រាល់​ដង។ អង្គុយ​កន្លែង​ផ្សេង ចេះ​តែ​មាន​អារម្មណ៍​ប្លែកៗ​យ៉ាងម៉េច​មិន​ដឹង​ទេ... ទាល់តែ​មក​អង្គុយ​កន្លែង​ដែល​ខ្ញុំ​ធ្លាប់​អង្គុយ ទើប​មាន​អារម្មណ៍​ប្រសើរ​ឡើង​វិញ។

ខ្ញុំ​មក​អង្គុយ​បាន​មួយ​សន្ទុះ ក៏​លេច​មុខ អ្នកស្រី​ប្រធាន ចេញ​មក។ នាង​អង្គុយ​មិន​សូវ​ឆ្ងាយ​ពី​ខ្ញុំ​ទេ ហើយ​នៅ​ចំ​ពី​មុខ​ខ្ញុំ​តែ​ម្ដង។ ខ្ញុំ​នៅ​តែ​ចង់​សរសេរ​ពាក្យ​ដដែល ដែល​ខ្ញុំ​ធ្លាប់​បាន​សរសេរ។ អ្នកស្រី​ប្រធាន ស្អាត​ណាស់! អ្នកស្រី គួរ​ឲ្យ​គោរព​ស្រលាញ់​ណាស់។ ហាស! ហាស! ថ្ងៃនេះ អ្នកស្រី ចេះ​ចង​សក់​ទៀត រាល់​ដង​ឃើញ​តែ​បួង​ឡើង​ទៅ​លើ។ អ៊ីចឹង​ទៅ ក៏​កាន់តែ​ស្អាត​ម៉្យាង​ដែរ។

ខ្ញុំ​ធ្លាប់​សរសេរ​ច្រើន​ដែរ​ហើយ​ពី អ្នកស្រី​ប្រធាន តែ​ពេល​នេះ ខ្ញុំ​នៅ​តែ​ចង់​សរសេរ​បញ្ជាក់​បន្ថែម​ទៀត។ អ្នកស្រី មាន​មុខ​មូល​ដូច​ដួងខែ ពេល​ញញឹម​ម្ដងៗ គឺ​ពិត​ជា​ស្អាត​ខ្លាំង​ណាស់។ ខ្ញុំ​ជួប អ្នកស្រី ពេល​ណា​ក៏​ឃើញ​តែ អ្នកស្រី ពាក់​អាវ​ពណ៌​លឿង​ដែរ មាន​តិច​ណាស់​ដែល អ្នកស្រី ពាក់​អាវ​ពណ៌​ផ្សេង។ ស្ទើរតែ​គ្រប់​របស់របរ​ប្រើប្រាស់​របស់ អ្នកស្រី ទាំងអស់​សុទ្ធ​តែ​ពណ៌​លឿង។ ហាស! ហាស! ឲ្យ​តែ​ខ្ញុំ​ឃើញ​អ្វីៗ​ពណ៌​លឿង អារម្មណ៍​ខ្ញុំ​តែង​តែ​នឹក​ឃើញ​ដល់ អ្នកស្រី ដោយ​មិន​ដឹង​ខ្លួន។

ថ្ងៃនេះ អ្នកស្រី បិទ​ភ្នែក​គេង​នៅ​លើ​តុ​អស់​ជិត​កន្លះ​ម៉ោង។ អ្នកស្រី ប្រហែលជា​ហត់​ណាស់​ហើយ ព្រោះ​ អ្នកស្រី កំពុង​សិក្សា​មុខវិជ្ជា «បណ្ដុះ​គុណធម៌» ដែល​ជា​មុខវិជ្ជា​សម្បូរ​ដោយ​ការងារ​ជាច្រើន។ អ្នកស្រី ភ្ញាក់​បើក​ភ្នែក​ឡើង ញ៉ាំ​ទឹក​ក្អឹកៗ ហើយ​បែរ​ទៅ​និយាយ​នឹង​មិត្ត​របស់ អ្នកស្រី។ មិន​ដឹង​ជា​និយាយ​អ្វី​ខ្លះ​ទេ ព្រោះ​ខ្ញុំ​ស្ដាប់​មិន​សូវ​បាន​ផង។ កំពុង​អង្គុយ​លើ​កៅអី អ្នកស្រី គ្រវាស​ដៃ​យ៉ាង​ទន់ល្វតល្វៃ ជាមួយ​នឹង​ស្នាមញញឹម​ដ៏​គួរ​ឲ្យ​ស្រលាញ់។ មិត្ត​របស់ អ្នកស្រី បាន​ប្រាប់​ឲ្យ អ្នកស្រី ឈប់​លើក​ដៃ​រាំ​បែប​នេះ។ ប្រហែល​នាង​ដឹង​ថា ខ្ញុំ​កំពុង​លួច​មើល​ហើយ​មើល៍​ទៅ។ ឃើញ អ្នកស្រី ញញឹម​ស្អាត​ពេក ខ្ញុំ​ក៏​លេច​នូវ​ស្នាមញញឹម​ត្រលប់​តប​ទៅ អ្នកស្រី ទាំង​មិន​ដឹង​ខ្លួន។ អ្នកស្រី ដឹង​ថា​ខ្ញុំ​កំពុង​សម្លឹង​មើល អ្នកស្រី ហើយ តែ អ្នកស្រី នៅ​តែ​បន្ត​ញញឹម ហើយ​បន្តិច​ក្រោយ​មក​ទើប អ្នកស្រី ដាក់​ដៃ​ចុះ។ អ្នកស្រី ពិត​ជា​គួរ​ឲ្យ​ស្រលាញ់​ខ្លាំង​ណាស់!

យប់ជ្រៅ​ណាស់​ហើយ! បញ្ចប់​ត្រឹម​ហ្នឹង​សិន​ចុះ...

រាត្រីសួស្ដី!

មតិយោបល់

អត្ថបទចុះផ្សាយ មិនត្រូវបានផ្ដល់ឲ្យប្រើប្រាស់ដោយគ្មានការអនុញ្ញាតពីម្ចាស់កម្មសិទ្ធិឡើយ។ ការក្លែងបន្លំ លួចយក ឬប្រើប្រាស់ធនធាននៃម្ចាស់កម្មសិទ្ធិដោយរំលោភ ជាអំពើខុសទាំងសីលធម៌និងច្បាប់សង្គម។
សូមអានបន្ថែម៖ លក្ខខណ្ឌប្រើប្រាស់

$hide=phone

ស្លាក​អត្ថបទ

Ajahn Chah (2) Ajahn Sumedho (4) SIPAR (3) Thich Nhat Hanh (10) កំណត់ហេតុ (213) កំណាព្យ (34) កំណាព្យខ្ញុំ (29) ការតែងនិពន្ធ (12) កិច្ចការសាលា (12) កែម ឡី (42) ខ្មែរក្រោម (1) គន្លឹះ (1) គយ សារុន (2) ច័ន្ទ សំណព្វ (2) ច័ន្ទ ឫទ្ធី (2) ឈុន សំណាង (2) ឈ្លោះនឹងខ្លួនឯង (35) នូ ហាច (1) បច្ចេកវិទ្យា (3) ប៉ិច សង្វាវ៉ាន (1) ប៊ុត សាវង្ស (7) ប៉ុល ពិសី (1) យិន លួត (2) រម្លឹករឿងចាស់ (9) រីម គីន (1) រូបភាព (3) រឿង (54) រឿងកំប្លែង (កែម ឡី) (19) រឿង​ខ្លី (15) រឿងបុរសពាក់អាវសតែចិត្តខ្មៅ (19) លី សុវីរ (3) វីដេអូ (18) សមាគម​អក្សរ​សិល្ប៍ នូ ហាច (9) សម្ដេចព្រះមហាឃោសនន្ទ (12) សម្រង់គំនិត (17) សាស្រ្តា (1) សុខ ចាន់ផល (11) សុគន្ធ និសា (1) សៀវភៅ&ការអាន (100) សៀវភៅដែលបានអាន (90) សេង ច័ន្ទមុនីរតន៍ (1) ស្ពេសឺរ ចនសាន់ (2) ហ្វេសប៊ុក (28) អាល់ប៊ឺត អាញស្តាញ (1) ឯកសារ (51)
Name

Ajahn Chah,2,Ajahn Sumedho,4,SIPAR,3,Thich Nhat Hanh,10,កំណត់ហេតុ,213,កំណាព្យ,34,កំណាព្យខ្ញុំ,29,ការតែងនិពន្ធ,12,កិច្ចការសាលា,12,កែម ឡី,42,ខ្មែរក្រោម,1,គន្លឹះ,1,គយ សារុន,2,ច័ន្ទ សំណព្វ,2,ច័ន្ទ ឫទ្ធី,2,ឈុន សំណាង,2,ឈ្លោះនឹងខ្លួនឯង,35,នូ ហាច,1,បច្ចេកវិទ្យា,3,ប៉ិច សង្វាវ៉ាន,1,ប៊ុត សាវង្ស,7,ប៉ុល ពិសី,1,យិន លួត,2,រម្លឹករឿងចាស់,9,រីម គីន,1,រូបភាព,3,រឿង,54,រឿងកំប្លែង (កែម ឡី),19,រឿង​ខ្លី,15,រឿងបុរសពាក់អាវសតែចិត្តខ្មៅ,19,លី សុវីរ,3,វីដេអូ,18,សមាគម​អក្សរ​សិល្ប៍ នូ ហាច,9,សម្ដេចព្រះមហាឃោសនន្ទ,12,សម្រង់គំនិត,17,សាស្រ្តា,1,សុខ ចាន់ផល,11,សុគន្ធ និសា,1,សៀវភៅ&ការអាន,100,សៀវភៅដែលបានអាន,90,សេង ច័ន្ទមុនីរតន៍,1,ស្ពេសឺរ ចនសាន់,2,ហ្វេសប៊ុក,28,អាល់ប៊ឺត អាញស្តាញ,1,ឯកសារ,51,
ltr
item
កំណត់ហេតុ ― Rangsey Heng: រំសាយ​អារម្មណ៍​ស្មុគស្មាញ (អ្នកស្រី​ប្រធាន)
រំសាយ​អារម្មណ៍​ស្មុគស្មាញ (អ្នកស្រី​ប្រធាន)
កំណត់ហេតុ ― Rangsey Heng
https://pbrangsey.blogspot.com/2018/02/lib-madam-chairman-sleep-dance.html
https://pbrangsey.blogspot.com/
https://pbrangsey.blogspot.com/
https://pbrangsey.blogspot.com/2018/02/lib-madam-chairman-sleep-dance.html
true
4448203591968807166
UTF-8
Loaded All Posts រកមិនឃើញអត្ថបទ បង្ហាញទាំងអស់ អានបន្ត ឆ្លើយតប លុបចោលការឆ្លើយតប លុប ដោយ ទំព័រដើម ទំព័រ អត្ថបទ បង្ហាញទាំងអស់ អត្ថបទជាច្រើនផ្សេងទៀតសម្រាប់អ្នក ស្លាកអត្ថបទ សារបណ្ណ SEARCH អត្ថបទទាំងអស់ រកមិនឃើញអត្ថបទដែលអ្នកស្វែងរក ត្រឡប់ទៅទំព័រដើម ថ្ងៃអាទិត្យ ថ្ងៃចន្ទ ថ្ងៃអង្គារ ថ្ងៃពុធ ថ្ងៃព្រហស្បតិ៍ ថ្ងៃសុក្រ ថ្ងៃសៅរ៍ អាទិត្យ ចន្ទ អង្គារ ពុធ ព្រហស្បតិ៍ សុក្រ សៅរ៍ ខែមករា ខែកុម្ភៈ ខែមីនា ខែមេសា ខែឧសភា ខែមិថុនា ខែកក្កដា ខែសីហា ខែកញ្ញា ខែតុលា ខែវិច្ឆិកា ខែធ្នូ មករា កុម្ភៈ មីនា មេសា ខែឧសភា មិថុនា កក្កដា សីហា កញ្ញា តុលា វិច្ឆិកា ធ្នូ អម្បាញ់មិញ 1 នាទីមុន $$1$$ minutes ago 1 ម៉ោងមុន $$1$$ hours ago ម្សិលមិញ $$1$$ days ago $$1$$ weeks ago ច្រើនជាង 5 សម្ដាហ៍មុន Followers Follow THIS PREMIUM CONTENT IS LOCKED STEP 1: Share to a social network STEP 2: Click the link on your social network Copy All Code Select All Code All codes were copied to your clipboard Can not copy the codes / texts, please press [CTRL]+[C] (or CMD+C with Mac) to copy Table of Content