តួអង្គក្នុងរឿង ១- តួអង្គឯក ជាតួអង្គដែលដើរតួសំខាន់ជាងគេបំផុតនៅក្នុងរឿង។ ២- តួអង្គរង ជាតួអង្គបន្ទាប់បន្សំដែលធ្វើឲ្យអ្នកអានយល់ពីតួអង្គឯកនិ...
តួអង្គក្នុងរឿង
១- តួអង្គឯក ជាតួអង្គដែលដើរតួសំខាន់ជាងគេបំផុតនៅក្នុងរឿង។
២- តួអង្គរង ជាតួអង្គបន្ទាប់បន្សំដែលធ្វើឲ្យអ្នកអានយល់ពីតួអង្គឯកនិងដំណើររឿង។
៣- តួអង្គរំលឹក ជាតួអង្គដែលគេគ្រាន់តែរំលឹកឈ្មោះ ពុំមានវត្តមាននៅចំពោះមុខឬនៅនៅក្នុងអត្ថបទសម្រង់ឡើយ។
៤- តួអង្គថេរ ជាតួអង្គដែលមានបុគ្គលិកលក្ខណៈ(ឧត្តមគតិ)មិនផ្លាស់ប្ដូរតាំងពីដើមរហូតដល់ចប់។
៥- តួអង្គអថេរ ជាតួអង្គដែលមានបុគ្គលិកលក្ខណៈប្រែប្រួល។
៦- តួអង្គវិជ្ជមាន ជាតួអង្គដែលមានឧត្តមគតិនិងអត្តចរិតល្អស្លូតបូត ហើយជាតួអង្គដែលសំខាន់ជាងគេក្នុងរឿង។
៧- តួអង្គអវិជ្ជមាន ជាតួអង្គដែលមានឧត្តមគតិនិងអត្តចរិតកាចនៅក្នុងរឿង។
ឯកសារយោង
សៀវភៅភាសាខ្មែរ(អក្សរសាស្រ្ដខ្មែរ) កម្រិតបឋមនិងមធ្យមសិក្សា របស់ក្រសួងអប់រំ
រៀបរៀងនិងចងក្រងដោយ ហេង រង្សី
មតិយោបល់