១- និទានបែបបុរសទី១ ជាការនិទានដែលអ្នកនិពន្ធជាតួអង្គម្នាក់ដែរនៅក្នុងរឿង។ អ្នកនិពន្ធប្រើសព្វនាមបុរិសៈបុរសទី១ដូចជា ខ្ញុំ ខ្ញុំបាទ ... ដើម្បីហៅឈ្...
១- និទានបែបបុរសទី១ ជាការនិទានដែលអ្នកនិពន្ធជាតួអង្គម្នាក់ដែរនៅក្នុងរឿង។ អ្នកនិពន្ធប្រើសព្វនាមបុរិសៈបុរសទី១ដូចជា ខ្ញុំ ខ្ញុំបាទ ... ដើម្បីហៅឈ្មោះខ្លួនឯង។
២- និទានបែបបុរសទី៣ ជាការនិទានមួយបែបដែលអ្នកនិពន្ធពុំមែនជាតួអង្គណាម្នាក់នៅក្នុងសាច់រឿងទេ ហើងក្នុងការរៀបរាប់អ្នកនិពន្ធប្រើសព្វនាមបុរិសៈទី៣ដូចជា គាត់ នាង លោក ព្រះនាង -ល- ដើម្បីហៅឈ្មោះតួអង្គក្នុងរឿងឬហៅឈ្មោះចំតែម្ដង។
៣- ប្រធានបទឬចំណងជើង ជាខ្លឹមសារសំខាន់ឬគំនិតសំខាន់ដែលក្ដោបអត្ថបទទាំងមូល។
៤- គំនិតសំខាន់ ជាខ្លឹមសារសំខាន់ដែលមានអត្ថន័យក្ដោបកថាខណ្ឌទាំងមូល។
៥- គំនិតសំខាន់បង្ហាញត្រង់ ជាគំនិតសំខាន់ដែលអ្នកនិពន្ធបានបង្ហាញត្រង់ៗ ក្នុងល្បះណាមួយក្នុងកថាខណ្ឌ (ទម្រង់ជាល្បះ)។
៦- គំនិតសំខាន់បង្កប់ ជាគំនិតសំខាន់ក្នុងកថាខណ្ឌដែលអ្នកនិពន្ធពុំបង្ហាញក្នុងល្បះនៃកថាខណ្ឌទេ។ អ្នកនិពន្ធទុកឲ្យអ្នកអានវិនិច្ឆ័យខ្លួនឯង។ (អាចមានទម្រង់ជាល្បះឬកន្សោមនាម)
៧- មូលន័យ ជាគំនិតសំខាន់បង្កប់ឬជាគតិដែលទាញចេញពីគំនិតសំខាន់។
៨- ព្រឹត្តិការណ៍ធំ ជាព្រឹត្តិការណ៍ដែលសំខាន់ជាងគេនៅក្នុងអត្ថបទឬក្នុងរឿង។
៩- ព្រឹត្តិការណ៍តូច ជាព្រឹត្តិការណ៍បន្ទាប់បន្សំឬព្រឹត្តិការណ៍ធម្មតាដែលទ្រទ្រង់ព្រឹត្តិការណ៍ធំ។
១០- តម្លៃវិជ្ជមាននៃរឿង ជាតម្លៃអប់រំនៃអត្ថបទឬរឿងណាមួយ។
១១- កាលអាកាស ជាពេលវេលានិងទីកន្លែងនៃរឿង។ កាលអាកាសបង្ហាញពីបច្ចុប្បន្នកាល អតីតកាល អនាគតកាល ពេលថ្ងៃ ពេលយប់ ឬរដូវណាមួយ។ កាលអាកាសអាចជាកន្លែងក្នុងមនោគតិរបស់អ្នកនិពន្ធឬកន្លែងដែលមានពិត។
១២- ចំណោទបញ្ហា ជាសេរីព្រឹត្តិការណ៍នៅក្នុងរឿង។ ព្រឹត្តិការណ៍មួយកើតឡើង ហើយជំរុញឲ្យព្រឹត្តិការណ៍មួយទៀតកើតឡើងជាបន្តបន្ទាប់។
ចំណោទបញ្ហាមានលំដាប់ដូចតទៅ៖
ក- ស្ថានភាពដើម : ស្ថានភាពដែលបម្រុងនឹងកើតទំនាស់។
ខ- ភាពសាំញ៉ាំ : ស្ថានភាពទាបបំផុតនៃទំនាស់។
គ- ចំណងបញ្ហា : ស្ថានភាពខ្ពស់បំផុតនៃទំនាស់។
ឃ- ដំណោះស្រាយ : ស្ថានភាពបញ្ចប់នៃទំនាស់។
១២- ផ្នែកនិទាន ជាសំណេររៀបរាប់របស់អ្នកនិពន្ធ។
១៣- ផ្នែកសន្ទនា ជាផ្នែកដែលតួអង្គសន្ទនាគ្នា។
១៤- តម្លៃបង្កប់របស់តួអង្គ ជាការវិនិច្ឆ័យលើគុណសម្បត្តិឬគុណវិបត្តិរបស់តួអង្គដោយផ្អែកលើសកម្មភាពឬពាក្យសម្ដីតួអង្គនោះ ឬពាក្យឬសម្ដីនៃតួអង្គដទៃទៀតដែលនិយាយពីតួអង្គនោះ។
១៥- ស្នៀង ជាបែបបទនៃការសរសេរឬនិទានដែលឆ្លុះបញ្ចាំងឲ្យឃើញពីមនោសញ្ចេតនាឬអារម្មណ៍សព្វបែបយ៉ាង។
ស្នៀងមានច្រើនយ៉ាងដូចជា ស្នៀងកំហឹង ស្នៀងទុក្ខព្រួយ ស្នៀងចំអក ស្នៀងអធិប្បាយ ស្នៀងសរសើរ ...។
ឯកសារយោង
សៀវភៅភាសាខ្មែរ(អក្សរសាស្រ្ដខ្មែរ) កម្រិតបឋមនិងមធ្យមសិក្សា របស់ក្រសួងអប់រំ
រៀបរៀងនិងចងក្រងដោយ ហេង រង្សី

មតិយោបល់