$show=/search

$show=phone

$code: Links

$hide=phone

$show=search

ប្រភេទ​អក្សរសិល្ប៍

ប្រភេទ​អក្សរសិល្ប៍​ពាក្យរាយ ១- រឿងពិត​ឬ​ពិតកថា រឿងពិត​ឬ​ពិតកថា ជារឿង​ដែល​អ្នកនិពន្ធ​លើក​យក​មនុស្ស​ពិត ព្រឹត្តិការណ៍​ពិត ទីកន្លែង​ពិត​មក...

ប្រភេទ​អក្សរសិល្ប៍​ពាក្យរាយ

១- រឿងពិត​ឬ​ពិតកថា

រឿងពិត​ឬ​ពិតកថា ជារឿង​ដែល​អ្នកនិពន្ធ​លើក​យក​មនុស្ស​ពិត ព្រឹត្តិការណ៍​ពិត ទីកន្លែង​ពិត​មក​និយាយ​ដោយ​គ្មាន​បំផ្លើស​ឡើយ។ រឿង​ពិត​ចែក​ចេញ​ជា​៣​គឺ

ក- ជីវប្រវត្តិកថា ជា​ផ្នែក​មួយ​នៃ​ពិតកថា​ដែល​អ្នកនិពន្ធ​បាន​សរសេរ​រៀបរាប់​ពី​ជីវិត​ពិត​របស់​មនុស្ស​ណា​ម្នាក់។
ឧ. ជីវប្រវត្តិ​សម្ដេច​ព្រះ​សង្ឃរាជ ជួន ណាត, ព្រះនាង ឥន្ទ្រទេវី ...។

ខ- ស្វ័យជីវប្រវត្តិកថា ជា​ផ្នែក​មួយ​នៃ​ពិតកថា​ដែល​អ្នកនិពន្ធ​បាន​សរសេរ​រៀបរាប់​ពី​ជីវិត​ពិត​របស់​ខ្លួន​ដោយ​ខ្លួនឯង។
ឧ. ស្វ័យជីវប្រវត្តិកថា​របស់​លោក ឃុន ស្រុន ក្នុង​សៀវភៅ "ជំទង់​អំពី​ស្នេហា"។

គ- បទសាកល្បង ជា​ប្រភេទ​អត្ថបទ​ពិត​ដែល​បកស្រាយ​ប្រធានបទ​ណា​មួយ​ទាក់ទង​ទៅ​នឹង​អក្សរសាស្រ្ដ នយោបាយ សេដ្ឋកិច្ច នីតិសាស្ត្រ វិទ្យាសាស្ត្រ​ជាដើម។
ឧ. សេរីភាព​និង​យុទ្ធធម៌ របស់​លោក អ៊ឹង ជុនហួរ។

២- រឿងប្រតិដ្ឋ

រឿងប្រតិដ្ឋ ជា​រឿង​ដែល​កើត​ឡើង​ពី​មនោគតិ​របស់​អ្នកនិពន្ធ។ រឿង​ប្រតិដ្ឋលើក​ឡើង​ពី​បញ្ហា​មនុស្ស​និង​ជីវិត​មនុស្ស។ អ្នកនិពន្ធ​តែង​រឿង​ប្រតិដ្ឋ​ដោយ​ផ្អែក​លើ​ព្រឹត្តិការណ៍​ដែល​មាន​ពិត​នៅ​ក្នុង​ជីវិត​ជាក់ស្ដែង។ ដូចនេះ តួអង្គ​និង​ព្រឹត្តិការណ៍​ក្នុង​រឿងប្រតិដ្ឋ​ក៏​មាន​លក្ខណៈ​ដូចជា​ពិត​ដែរ។ រឿង​ប្រតិដ្ឋ​ចែក​ចេញ​ជា៖

ក- ទេវកថា ជា​តំណាលកថា​ស្ដីពី​ការយល់​ដំបូង​របស់​មនុស្ស​ពី​ប្រភព​ពិធី​គោរពបូជា​ផ្សេងៗ​នៅ​ក្នុង​ប្រពៃណី​ប្រទេសជាតិ​នីមួយៗ។
ឧ. រឿង​អ្នកតា​ទឹក​អ្នកតា​ភ្នំ (កំណើត​ទឹកជំនន់), សង្គ្រាម​រវាង​តា​ព្រហ្ម​និង​គីង្គក់ ...។

ខ- ព្រេងកថា ជា​តំណាលកថា​ប្រជាប្រិយ​ដែល​មាន​ទំនាក់ទំនង​តិច​ឬ​ច្រើន​ទៅ​នឹង​វីរៈបុរស​ជាតិ​ឬ​ព្រឹត្តិការណ៍​ប្រវត្តិសាស្រ្ដ។
ឧ. រឿង​ព្រះថោង​នាងនាគ, អ្នកតា​ឃ្លាំងមឿង, ប្រាសាទ​អង្គរ ...។

គ- ល្បើកកថា ជា​ប្រភេទ​មួយ​នៃ​តំណាលកថា​ប្រជាប្រិយ​ខ្លី​មួយ​ដែល​បង្ហាញ​ពី​ដំបូន្មាន។ តួអង្គ​ល្បើកកថា​ច្រើន​ជា​សត្វ ប៉ុន្តែ​ខ្លឹមសារ​បកស្រាយ​អ្វី​មួយ​អំពី​ជីវិត​មនុស្ស។
ឧ. ប្រាជ្ញា​មនុស្ស, រឿង​សត្វ​ភេ​ពីរ​ចែក​ផ្លូវ​គ្នា​រក​អាហារ ...។

ឃ- និទានកថា ជា​តំណាល​ដែល​និយាយ​អំពី​ព្រឹត្តិការណ៍​ហាក់​ដូចជា​ពិត​ឬ​កើត​មាន​ជាក់ស្ដែង​នៅ​ក្នុង​សង្គម​មនុស្ស។
ឧ. រឿង​ចិត្តចៅ, មិត្ត​សានិត, ទឹកចិត្ត​កូឡាំង, ដុំឥដ្ឋ ...។

ង- ប្រលោមកថា ជា​រឿង​ដែល​កើត​ក្រោយ​តំណាលកថា មាន​ដំណើរ​រឿង​វែង តួអង្គ​ច្រើន កាលអាកាស​ច្រើន និង​ចំណោទបញ្ហា​សាំញ៉ាំ។
ឧ. រឿង​សូផាត, កុលាប​ប៉ៃលិន, មាលាដួងចិត្ត, ស៊ីម​អ្នកបរឡាន​ ...។

ច- អត្ថបទល្ខោនរាយ ជា​រឿង​ដែល​តួអង្គ​និយាយ​ឆ្លើយឆ្លង​គ្នា​ដូចជា​យើង​និយាយ​ឆ្លើយឆ្លង​គ្នា​ជា​ពាក្យពេចន៍​ក្នុង​ទម្រង់​សន្ទនា​ក្នុង​ជីវភាព​ជាក់ស្ដែង។
ឧ. រឿង​វង្សត្រកូល​កំសត់ ...។


ប្រភេទ​អក្សរសិល្ប៍​ពាក្យកាព្យ

១- កាព្យនិទាន ជា​ប្រភេទ​កាព្យ​ម្យ៉ាង​ដែល​និយាយ​អំពី​រឿងមួយ។ វា​មាន​តួអង្គ កាលអាកាស ដំណើររឿង និង​មូលន័យ។ គេ​អាច​ប្រើ​បទ​ផ្សេងៗ​ទៅ​តាម​បរិយាកាស​នៃ​រឿង។
ឧ. រឿង​មាយើង, រឿង​ពុទ្ធិសែន ...។

២- កាព្យពណ៌នា ជា​ប្រភេទ​កាព្យ​ម្យ៉ាង​ដែល​រៀបរាប់​ពី​វត្ថុ ទីកន្លែង ធម្មជាតិ ។ល។
ឧ. សម្រស់​ព្រៃព្រឹក្សា ម្រឹគីម្រឹគា ...។

៣- កាព្យឧបទេស ជា​ប្រភេទ​កាព្យ​ម្យ៉ាង​ដែល​មាន​លក្ខណៈ​អប់រំ​ណែនាំ។
ឧ. ច្បាប់ប្រុស, ច្បាប់ស្រី, ល្បើកថ្មី ...។

៤- កាព្យរិះគន់ ជា​ប្រភេទ​កាព្យ​ម្យ៉ាង​ដែល​មាន​លក្ខណៈ​រិះគន់។
ឧ. តោ​ថ្ម, សេរីភាព​ឬ​ដុំបាយ ...។

អក្សរសិល្ប៍​រូបភាព

អក្សរសិល្ប៍​រូបភាព ជា​អក្សរសិល្ប៍​ដែល​មាន​រូបភាព​និង​ការសន្ទនា តែ​គ្មាន​ការនិទាន​ឬ​ការពណ៌នា​ទេ។
ឧ. ហោរា​ទិសដៅ​ព្រះចន្ទ ...។ 

ឯកសារយោងៈ សៀវភៅ​ភាសាខ្មែរ កម្រិត​បឋម​និង​មធ្យមសិក្សា របស់​ក្រសួងអប់រំ
អត្ថបទ៖ ហេង-រង្សី

មតិយោបល់

អត្ថបទចុះផ្សាយ មិនត្រូវបានផ្ដល់ឲ្យប្រើប្រាស់ដោយគ្មានការអនុញ្ញាតពីម្ចាស់កម្មសិទ្ធិឡើយ។ ការក្លែងបន្លំ លួចយក ឬប្រើប្រាស់ធនធាននៃម្ចាស់កម្មសិទ្ធិដោយរំលោភ ជាអំពើខុសទាំងសីលធម៌និងច្បាប់សង្គម។
សូមអានបន្ថែម៖ លក្ខខណ្ឌប្រើប្រាស់

$hide=phone

ស្លាក​អត្ថបទ

Ajahn Chah (2) Ajahn Sumedho (4) SIPAR (3) Thich Nhat Hanh (10) កំណត់ហេតុ (213) កំណាព្យ (34) កំណាព្យខ្ញុំ (29) ការតែងនិពន្ធ (12) កិច្ចការសាលា (12) កែម ឡី (42) ខ្មែរក្រោម (1) គន្លឹះ (1) គយ សារុន (2) ច័ន្ទ សំណព្វ (2) ច័ន្ទ ឫទ្ធី (2) ឈុន សំណាង (2) ឈ្លោះនឹងខ្លួនឯង (35) នូ ហាច (1) បច្ចេកវិទ្យា (3) ប៉ិច សង្វាវ៉ាន (1) ប៊ុត សាវង្ស (7) ប៉ុល ពិសី (1) យិន លួត (2) រម្លឹករឿងចាស់ (9) រីម គីន (1) រូបភាព (3) រឿង (54) រឿងកំប្លែង (កែម ឡី) (19) រឿង​ខ្លី (15) រឿងបុរសពាក់អាវសតែចិត្តខ្មៅ (19) លី សុវីរ (3) វីដេអូ (18) សមាគម​អក្សរ​សិល្ប៍ នូ ហាច (9) សម្ដេចព្រះមហាឃោសនន្ទ (12) សម្រង់គំនិត (17) សាស្រ្តា (1) សុខ ចាន់ផល (11) សុគន្ធ និសា (1) សៀវភៅ&ការអាន (100) សៀវភៅដែលបានអាន (90) សេង ច័ន្ទមុនីរតន៍ (1) ស្ពេសឺរ ចនសាន់ (2) ហ្វេសប៊ុក (28) អាល់ប៊ឺត អាញស្តាញ (1) ឯកសារ (51)
Name

Ajahn Chah,2,Ajahn Sumedho,4,SIPAR,3,Thich Nhat Hanh,10,កំណត់ហេតុ,213,កំណាព្យ,34,កំណាព្យខ្ញុំ,29,ការតែងនិពន្ធ,12,កិច្ចការសាលា,12,កែម ឡី,42,ខ្មែរក្រោម,1,គន្លឹះ,1,គយ សារុន,2,ច័ន្ទ សំណព្វ,2,ច័ន្ទ ឫទ្ធី,2,ឈុន សំណាង,2,ឈ្លោះនឹងខ្លួនឯង,35,នូ ហាច,1,បច្ចេកវិទ្យា,3,ប៉ិច សង្វាវ៉ាន,1,ប៊ុត សាវង្ស,7,ប៉ុល ពិសី,1,យិន លួត,2,រម្លឹករឿងចាស់,9,រីម គីន,1,រូបភាព,3,រឿង,54,រឿងកំប្លែង (កែម ឡី),19,រឿង​ខ្លី,15,រឿងបុរសពាក់អាវសតែចិត្តខ្មៅ,19,លី សុវីរ,3,វីដេអូ,18,សមាគម​អក្សរ​សិល្ប៍ នូ ហាច,9,សម្ដេចព្រះមហាឃោសនន្ទ,12,សម្រង់គំនិត,17,សាស្រ្តា,1,សុខ ចាន់ផល,11,សុគន្ធ និសា,1,សៀវភៅ&ការអាន,100,សៀវភៅដែលបានអាន,90,សេង ច័ន្ទមុនីរតន៍,1,ស្ពេសឺរ ចនសាន់,2,ហ្វេសប៊ុក,28,អាល់ប៊ឺត អាញស្តាញ,1,ឯកសារ,51,
ltr
item
កំណត់ហេតុ ― Rangsey Heng: ប្រភេទ​អក្សរសិល្ប៍
ប្រភេទ​អក្សរសិល្ប៍
កំណត់ហេតុ ― Rangsey Heng
https://pbrangsey.blogspot.com/2016/11/literature-khmer-type.html
https://pbrangsey.blogspot.com/
https://pbrangsey.blogspot.com/
https://pbrangsey.blogspot.com/2016/11/literature-khmer-type.html
true
4448203591968807166
UTF-8
Loaded All Posts រកមិនឃើញអត្ថបទ បង្ហាញទាំងអស់ អានបន្ត ឆ្លើយតប លុបចោលការឆ្លើយតប លុប ដោយ ទំព័រដើម ទំព័រ អត្ថបទ បង្ហាញទាំងអស់ អត្ថបទជាច្រើនផ្សេងទៀតសម្រាប់អ្នក ស្លាកអត្ថបទ សារបណ្ណ SEARCH អត្ថបទទាំងអស់ រកមិនឃើញអត្ថបទដែលអ្នកស្វែងរក ត្រឡប់ទៅទំព័រដើម ថ្ងៃអាទិត្យ ថ្ងៃចន្ទ ថ្ងៃអង្គារ ថ្ងៃពុធ ថ្ងៃព្រហស្បតិ៍ ថ្ងៃសុក្រ ថ្ងៃសៅរ៍ អាទិត្យ ចន្ទ អង្គារ ពុធ ព្រហស្បតិ៍ សុក្រ សៅរ៍ ខែមករា ខែកុម្ភៈ ខែមីនា ខែមេសា ខែឧសភា ខែមិថុនា ខែកក្កដា ខែសីហា ខែកញ្ញា ខែតុលា ខែវិច្ឆិកា ខែធ្នូ មករា កុម្ភៈ មីនា មេសា ខែឧសភា មិថុនា កក្កដា សីហា កញ្ញា តុលា វិច្ឆិកា ធ្នូ អម្បាញ់មិញ 1 នាទីមុន $$1$$ minutes ago 1 ម៉ោងមុន $$1$$ hours ago ម្សិលមិញ $$1$$ days ago $$1$$ weeks ago ច្រើនជាង 5 សម្ដាហ៍មុន Followers Follow THIS PREMIUM CONTENT IS LOCKED STEP 1: Share to a social network STEP 2: Click the link on your social network Copy All Code Select All Code All codes were copied to your clipboard Can not copy the codes / texts, please press [CTRL]+[C] (or CMD+C with Mac) to copy Table of Content