ភាសាបដិរូប ជាសម្ដីដែលមានន័យប្រៀបធៀប។ ភាសាបដិរូបមានដូចជា៖ ១- បុគ្គលិកកម្ម ជាការផ្ដល់លក្ខណៈមនុស្សដល់វត្ថុ សត្វ ឬធម្មជាតិទាំងឡាយ។ ឧ. ក្នុ...
ភាសាបដិរូប ជាសម្ដីដែលមានន័យប្រៀបធៀប។
ភាសាបដិរូបមានដូចជា៖
១- បុគ្គលិកកម្ម ជាការផ្ដល់លក្ខណៈមនុស្សដល់វត្ថុ សត្វ ឬធម្មជាតិទាំងឡាយ។
ឧ. ក្នុងរឿងចចកនិងរាជសីហ៍ តួអង្គចេះនិយាយដូចជាមនុស្ស។
២- និមិត្តរូប ជាគ្រឿងសម្គាល់ឬរូបតំណាងអ្វីដែលគ្មានរូប។
ឧ. រូបព្រាបសជានិមិត្តរូបនៃសន្តិភាព។
៣- បំរៀបន័យឬមេតាផរ ជាទំហៀបដោយមិនប្រើសំនួនប្រៀបធៀប។
ឧ. មេឃស្រកានាគ មេឃដែលមានពពកដុំៗប្រៀបបាននឹងស្រកានាគ។
៤- ឧបមានឬទំហៀបន័យ ជាការប្រៀបប្រដូចដោយប្រើសំនួនប្រៀបធៀប ដើម្បីជាសិល្ប៍វិធីក្នុងការបង្កើតរូបារម្មណ៍។
ឧ. មាតាបិតាជាអ្នកមានគុណដ៏ធ្ងន់របស់កូនប្រៀបបាននឹងភ្នំព្រះសុមេរុ។
*សំនួនប្រៀបធៀបលក្ខណៈដូច : ដូច ដូចជា បីដូច ប្រៀបបាន ហាក់ដូចជា ក៏...ដែរ ស្មើនឹង ប្រហាក់ប្រហែលនឹង ...។
*សំនួនប្រៀបធៀបលក្ខណៈខុសគ្នា : មិនដូច ពុំដូច មិនស្មើ ...។
*ភាសាឥន្ទ្រីរូបារម្មណ៍ ជាភាសាដែលបកស្រាយពីអ្វីដែលឥន្ទ្រីទាំង៥របស់មនុស្សចាប់បាន។
-កាយិន្ទ្រិយារម្មណ៍
ឧ. ថ្ងៃនេះអាកាសធាតុត្រជាក់ស្រឹប។
-ចក្ខុន្ទ្រិយារម្មណ៍
ឧ. គាត់មានសម្បុរខ្មៅស្រអែម។
-សោទិន្ទ្រិយារម្មណ៍
ឧ. វាស្រែកយំឮសូរហ៊ូៗ។
-ឃានិន្ទ្រិយារម្មណ៍
ឧ. បឹងនេះមានភក់លាយឡំនិងស្លឹកឈើស្អុយរលួយ។
-ជីវ្ហិន្ទ្រិយារម្មណ៍
ឧ. បងឯងត្រូវយកពួកយើងទៅលាងទឹក ហើយសឹមស៊ី ទើបឆ្ងាញ់ពិសា។
ឯកសារយោង
សៀវភៅភាសាខ្មែរ(អក្សរសាស្រ្ដខ្មែរ) កម្រិតបឋមនិងមធ្យមសិក្សា របស់ក្រសួងអប់រំ
រៀបរៀងនិងចងក្រងដោយ ហេង រង្សី
មតិយោបល់