ម្សិលមិញ ក្រោយពីអានសៀវភៅ « សូក្រាត » ចប់ ខ្ញុំក៏យកសៀវភៅនេះមកអានបន្ត។ ព្រោះតែដើម្បីអានសៀវភៅនេះឲ្យបានចប់ ខ្ញុំត្រូវចូលរៀន...
ម្សិលមិញ ក្រោយពីអានសៀវភៅ «សូក្រាត» ចប់ ខ្ញុំក៏យកសៀវភៅនេះមកអានបន្ត។ ព្រោះតែដើម្បីអានសៀវភៅនេះឲ្យបានចប់ ខ្ញុំត្រូវចូលរៀនយឺតអស់ជិតកន្លះម៉ោង។ ខ្ញុំអានសៀវភៅនេះចប់ពិតមែន តែយល់អត្ថន័យបានតិចតួចបំផុត។
ខ្ញុំចាប់ផ្ដើមស្គាល់ឈ្មោះទស្សនវិទូរូបនេះក្នុងសៀវភៅ «ប្រជុំទ្រឹស្ដីទស្សនវិទូល្បីៗ» របស់លោក ឈុន សំណាង។
និយាយឲ្យត្រង់ទៅ ខ្ញុំស្ទើរតែបោះបង់ការអានសៀវភៅនេះទៅហើយ នៅពេលដែលខ្ញុំអានបានជិតពាក់កណ្ដាល ព្រោះអានទៅមិនសូវយល់ ហើយមានអារម្មណ៍ថាធុញខ្លះៗផង។ ទីបំផុត ខ្ញុំអាចជម្នះអារម្មណ៍ខ្ញុំបាន ហើយបន្តអានរហូតដល់ចប់ ហួសម៉ោងរៀនដល់ទៅជិតកន្លះម៉ោង។ អានដំបូង ខ្ញុំពិតជាមានការធុញទ្រាន់ក្នុងចិត្តណាស់ តែលុះអានដល់ផ្នែកខាងចុងនៃសៀវភៅ អារម្មណ៍ធុញទ្រាន់ទាំងនោះក៏បានរលាយបាត់ជាបន្តបន្ទាប់។ ខ្ញុំពេញចិត្តនឹងទស្សនវិទូរូបនេះ ដ្បិតអីលោកជាបុគ្គលមួយរូបដែលស្រលាញ់សន្តិភាពនិងភាពសុខសាន្តនៃមនុស្សជាតិ។ លោកបានផ្ដល់វិភាគទានទស្សនៈយ៉ាងគួរឲ្យពេញចិត្តក្រៃលែង។ លោកសុខចិត្តមិនរើសយកការធ្វើបដិវត្តដោយអាវុធនិងការបង្ហូរឈាមឡើយ។ ផ្ទុយទៅវិញ លោកជ្រើសរើសយកការប្រឆាំងផ្នែកខាងក្នុងដ៏ខ្លាំងក្លា។ លោកពិតជាមិនចូលចិត្តទេ ក្នុងការប្រើមធ្យោបាយបង្ហូរឈាមតទល់គ្នា ក្រោមលេសថាដើម្បីក្ដីសុខរបស់មនុស្សក្នុងសង្គមនោះ។ ខ្ញុំក៏គិតយល់ចូលចិត្តអ៊ីចឹងដែរ។ ខ្ញុំស្អប់ការបង្ហូរឈាម! ខ្ញុំស្រឡាញ់សន្តិភាព! ខ្ញុំឆ្ងល់ណាស់ថា ហេតុអ្វីបានជាទស្សនវិទូនិងមនុស្សមួយចំនួនបែរជាយល់ថា គ្រប់សង្គ្រាមទាំងអស់មានគោលបំណងតែមួយគត់គឺសន្តិភាព បែបនេះទៅវិញ? ហើយខ្ញុំឆ្ងល់ណាស់ថា តើបដិវត្តពិតជាអាចនាំសេចក្ដីសុខឲ្យមនុស្សជាតិបានមែនឬយ៉ាងណា? ខ្ញុំបានសិក្សាមកច្រើនហើយថា បដិវត្តមានជាបន្តបន្ទាប់មិនដាច់ គឺឃើញតែការបង្ហូរឈាមគ្នា ហើយគេនាំគ្នាស្រែកក្ដែងៗថា ដើម្បីភាពសុខសាន្តរបស់មនុស្សក្នុងសង្គម។ ការពិត ពួកគេធ្វើបដិវត្តបង្ហូរឈាមគ្នា ដើម្បីបានភាពសុខសាន្តក្នុងក្ដីស្រមៃដ៏ស្រពេចស្រពិល ដែលជាដើមហេតុនៃបដិវត្តថ្មីមួយទៀតជាបន្តបន្ទាប់ឥតឈប់ឈរទៅវិញនោះទេ។ បើមនុស្សគ្រប់គ្នាពិតជាស្អប់ការបង្ហូរឈាម ហើយស្រឡាញ់សន្តិភាពនិងភាពសុខសាន្តមែននោះ សង្គមជាតិនិងពិភពលោកនេះ ពិតជាមានភាពស្រស់បំព្រងដោយពិត។
កំណត់សម្គាល់
សៀវភៅនេះមាននៅក្នុងបណ្ណាល័យ PUC
លេខកូដ៖ B R68 1972
Cover |
សូមកុំដើរតាមក្រោយខ្ញុំ ខ្ញុំមិនដឹកនាំអ្នកទេ។ខ្ញុំធ្លាប់ឃើញសម្រង់សម្ដីនេះជាយូរណាស់មកហើយ តែទើបតែចាប់អារម្មណ៍ថាជាសម្ដីរបស់លោក កាមុស នៅពេលដែលខ្ញុំអានសៀវភៅ «ប្រជុំទ្រឹស្ដីទស្សនវិទូល្បីៗ» នេះឯង។ ដល់ពេលបានអានសៀវភៅដែលសរសេរដោយលោក វ៉ាន់ឌី កាអុន នេះទៀត កាន់តែធ្វើឲ្យខ្ញុំបានស្គាល់លោក កាមុស កាន់តែច្បាស់ជាងមុន។
សូមកុំដឹកនាំខ្ញុំ ខ្ញុំក៏មិនដើរតាមអ្នកដែរ។
អ្នកគ្រាន់តែដើរក្បែរខ្ញុំ ហើយរាប់អានខ្ញុំជាកល្យាណមិត្តបានហើយ។
- អាល់ប៊ែរត៌ កាមុស

មតិយោបល់