សៀវភៅនេះ ខ្ញុំយកមកអានតាំងពីម្សិលម្ង៉ៃ ហើយទើបតែបញ្ចប់ម្សិលមិញនេះឯង។ សៀវភៅនេះរៀបរាប់ពីជីវិតនិងទស្សនៈជាគោលខ្លះៗរបស់ទស្សន...
សៀវភៅនេះ ខ្ញុំយកមកអានតាំងពីម្សិលម្ង៉ៃ ហើយទើបតែបញ្ចប់ម្សិលមិញនេះឯង។ សៀវភៅនេះរៀបរាប់ពីជីវិតនិងទស្សនៈជាគោលខ្លះៗរបស់ទស្សនវិទូ សូក្រាត។
ខ្ញុំឃើញសៀវភៅនេះយូរមកហើយ តែមិនដែលនឹកឃើញចង់អានទេ។ ពីរខែកន្លងមកនេះ សៀវភៅដែលខ្ញុំអានភាគច្រើនជាសៀវភៅប្រលោមលោកនិងរឿងខ្លីៗ។ ការពិត ខ្ញុំចូលចិត្តទស្សនវិជ្ជាតាំងតែពីដើមមកម្ល៉េះ។ ខ្ញុំឧស្សាហ៍យកទស្សនៈរបស់ទស្សនវិទូនានាទៅបង្ហោះក្នុងបណ្ដាញសង្គមណាស់។ ខ្ញុំធ្លាប់យកសៀវភៅទស្សនវិជ្ជាផ្សេងៗមកអានដែរ តែសៀវភៅទាំងនោះហាក់មានភាពពិបាកក្នុងការស្វែងយល់ជាខ្លាំង។ សប្ដាហ៍មុន ខ្ញុំបានអានសៀវភៅ «ប្រជុំទ្រឹស្ដីទស្សនវិទូល្បីៗ» របស់អ្នកនិពន្ធ ឈុន សំណាង, សៀវភៅនេះធ្វើឲ្យខ្ញុំចាប់ផ្ដើមស្គាល់ទស្សនវិទូជាច្រើន ហើយកាន់តែធ្វើឲ្យខ្ញុំស្រឡាញ់និងចូលចិត្តទស្សនវិជ្ជាកាន់តែខ្លាំងថែមទៀត។
ខ្ញុំជាប់ចិត្តនឹងឆន្ទៈដ៏រឹងមាំរបស់ សូក្រាត ក្នុងការគោរពប្រតិបត្តិតាមច្បាប់ មិនខ្លាចសូម្បីតែសេចក្ដីស្លាប់។ ខ្ញុំក៏គិតដូចជារូបលោកដែរ។ ច្បាប់វិន័យពិតជាសំខាន់ណាស់សម្រាប់បុគ្គលម្នាក់ៗនិងសម្រាប់សង្គមជាតិទាំងមូល។ ខ្ញុំគិតថា បុគ្គលដែលជោគជ័យ គឺផ្ដើមចេញពីការមានច្បាប់វិន័យចំពោះខ្លួនឯងនេះឯង។ ក្នុងសង្គមទៀតសោត ច្បាប់វិន័យនេះកាន់តែសំខាន់ថែមទៀត។ អ្វីដែលខ្ញុំមើលឃើញគឺថា បញ្ហានានាក្នុងសង្គមយើងបច្ចុប្បន្ននេះ កើតចេញពីការប្រាសចាកច្បាប់វិន័យនេះឯង។ ខ្ញុំសុំមិនធ្វើអត្ថាធិប្បាយវែងឆ្ងាយជុំវិញបញ្ហានេះទេ គ្រាន់តែចង់បង្ហើបឲ្យបានជាវិភាគទាននៃការយល់ឃើញខ្លះប៉ុណ្ណោះ។
កំណត់សម្គាល់
សៀវភៅនេះមាននៅក្នុងបណ្ណាល័យ PUC
លេខកូដ៖ B R68 1972
Cover |

មតិយោបល់