ខ្ញុំចង់តែឃាត់ផែនដីកុំឲ្យវិល ព្រោះខ្ញុំខ្លាចថ្ងៃស្អែកចូលមកដល់ ហើយចាប់បង្ខំយកការសម្រេចចិត្តដែលខ្ញុំមិនទាន់ដឹងថាគួរ...
ខ្ញុំចង់តែឃាត់ផែនដីកុំឲ្យវិល ព្រោះខ្ញុំខ្លាចថ្ងៃស្អែកចូលមកដល់ ហើយចាប់បង្ខំយកការសម្រេចចិត្តដែលខ្ញុំមិនទាន់ដឹងថាគួរសម្រេចយ៉ាងណា។ ខ្ញុំចង់ឲ្យយប់នេះក្លាយទៅជាយប់ដ៏យូរបំផុត ដែលអាចជួយពន្យារពេលនៃការសម្រេចចិត្តដ៏ស្ទាក់ស្ទើររបស់ខ្ញុំ។ ខ្ញុំស្ទើរតែមិនចង់ឲ្យថ្ងៃស្អែកមកដល់ ហើយឲ្យថ្ងៃនេះបន្តទៅរហូតខ្ញុំអាចផ្ដល់ការសម្រេចចិត្តដ៏ច្បាស់លាស់មួយ។ តែទោះជាយ៉ាងណាក៏ដោយ បើខ្ញុំនៅតែមានខ្យល់ដង្ហើមដកចេញចូល ថ្ងៃស្អែកនឹងនៅតែមានសម្រាប់ខ្ញុំ ហើយការសម្រេចចិត្តមួយត្រូវតែកើតឡើង មិនថាជាការសម្រេចចិត្តដ៏ស្ទាក់ស្ទើរឬច្បាស់លាស់នោះទេ។
អ៊ីចឹង មានតែសង្ឃឹមថា ខ្ញុំនឹងអាចផ្ដល់ការសម្រេចចិត្តមួយដ៏ច្បាស់លាស់ ដែលខ្ញុំជឿជាក់និងពេញចិត្តឥតមន្ទិលដល់តិចសោះឡើយ។ សូមឲ្យក្ដីស្រលាញ់បានជាកម្លាំងនៃការសម្រេចចិត្តដ៏ត្រឹមត្រូវ។
សូមឲ្យខ្ញុំបានរកឃើញផ្លូវដ៏ប្រសើរ!
ហទយវត្ថុដ៏បរិសុទ្ធពេញដោយក្ដីស្រលាញ់ សូមជួយញ៉ាំងខួរក្បាលដ៏ល្ងីល្ងើរបស់ខ្ញុំ ឲ្យមានសតិនិងសុភនិច្ឆ័យផងចុះ។
រាត្រីសុវត្ថិ!

មតិយោបល់