ស្ទើរតែពេញមួយសប្ដាហ៍ទៅហើយ ដែលខ្ញុំមិនបានអានសៀវភៅប្រលោមលោកឬរឿងខ្លីៗ ដើម្បីកម្សាន្តអារម្មណ៍។ ប៉ុន្មានថ្ងៃមុន អានតែសៀវភៅប្...
ស្ទើរតែពេញមួយសប្ដាហ៍ទៅហើយ ដែលខ្ញុំមិនបានអានសៀវភៅប្រលោមលោកឬរឿងខ្លីៗ ដើម្បីកម្សាន្តអារម្មណ៍។ ប៉ុន្មានថ្ងៃមុន អានតែសៀវភៅប្រវត្តិទស្សនវិទូ។ ដល់អ៊ីចឹងទៅ ក៏មានអារម្មណ៍ថាដូចជាធុញថប់ខ្លះដែរ។ ថ្ងៃនេះ រើសសៀវភៅមកអានដល់ទៅពីរក្បាល សៀវភៅ «ក្ដីស្នេហា» នេះមួយ និងមួយទៀត គឺសៀវភៅទស្សនវិជ្ជា។ តែសម្រេចចុងក្រោយ អានបានតែមួយក្បាលនេះទេ ឯសៀវភៅទស្សនវិជ្ជាបានត្រឹមតែយកមកកាន់កំដរដៃប៉ុណ្ណោះ។
ការពិត ប៉ុន្មានថ្ងៃនេះ អារម្មណ៍ខ្ញុំមិនសូវល្អទេ ព្រោះនៅមានរឿងខ្លះ ដែលមិនទាន់បានដោះស្រាយឲ្យដាច់ស្រឡះ។ អ្ហើយ! ជីវិតតែប៉ុណ្ណឹងឯង...
ខ្ញុំឃើញសៀវភៅនេះពីរ-បីថ្ងៃហើយ តែមិនបានយកមកអានទេ ដោយជាប់រវល់អានសៀវភៅប្រវត្តិទស្សនវិទូ សូក្រាត និង អាលប៊ែរត៌ កាមុស។ ខ្ញុំបានត្រឹមតែកត់លេខកូដសៀវភៅទុក ដើម្បីងាយស្រួលរក។ ថ្ងៃនេះ ដើរទៅដល់ទូហ្នឹង ក៏ប្រទះនឹងសៀវភៅនេះម្ដងទៀត ហើយក៏យកមកអានទៅ ដើម្បីរំសាយអារម្មណ៍សោកសៅខ្លះផង។ មានទៅអន់អី! សៀវភៅនេះល្អអានដែរតើ។ រឿងមួយដែលវែងជាងគេនោះ ខ្ញុំចូលចិត្តជាងគេ។ តួអង្គទាំងពីរនាក់នោះ និយាយផ្លែផ្កាដាក់ឲ្យគ្នារហូត។ អានហើយ ត្រង់កន្លែងខ្លះធ្វើឲ្យខ្ញុំសើចតែម្នាក់ឯង ហើយកន្លែងខ្លះទៀតធ្វើឲ្យខ្ញុំត្រេកអរជំនួសពួកគេ។ ហាស! ហាស! នេះពិតជាដៃគូជម្លោះ ដៃគូស្នេហាមែន។
អូ! កុំឲ្យថាចេះតែសរសើរ ឥលូវរិះគន់ដើម្បីស្ថាបនាបន្តិចទៅចុះ។ ខ្ញុំឃើញអ្នកនិពន្ធសរសេរលាយដោយពាក្យជាភាសានិយាយច្រើនគួរសមដែរ។ តាមពិត ទោះក្នុងការសរសេរក៏ដោយ យើងពិតជាពិបាកចៀសផុតណាស់ នូវការប្រើប្រាស់ភាសានិយាយ ជាពិសេសក្នុងការសរសេររឿងនេះតែម្ដង។ តែទោះជាយ៉ាងណា អក្សរសិល្ប៍ជាសិល្បៈដ៏វិចិត្រ មានទាំងការកម្សាន្ត មានទាំងការអប់រំ។ មកដល់ត្រង់នេះ ខ្ញុំស្រាប់តែនឹកឃើញដល់ប្រសាសន៍របស់លោកសាស្ត្រាចារ្យ ជ័យ ចាប ដែលលោកបានផ្ដល់បទសម្ភាសន៍ឲ្យសារព័ត៌មានមួយ ដែលខ្ញុំបានស្ដាប់កាលពីសប្ដាហ៍មុន។ លោកបានមានប្រសាសន៍ថា «អក្សរសិល្ប៍ជាការយកបញ្ហាមនុស្សមកចោទនិងដោះស្រាយ ដោយសិល្ប៍វិធី ទៅតាមសង្គមនីមួយៗ។ អក្សរសិល្ប៍មានលក្ខណៈជាសិល្បៈ»។ លោកបន្តថា អក្សរសិល្ប៍មាននិយាមត្រឹមត្រូវច្បាស់លាស់, អក្សរសិល្ប៍ដែលគ្រប់គោលការណ៍គ្រប់និយាម មិនមែនចេះតែសរសេរទាំងពាក្យកំបុតកំបុយ ពាក្យនិយាយលេងតាមផ្សារតាមផ្សោ តាមផ្លូវអីនោះទេ។
ខ្ញុំមានការមិនពេញចិត្តខ្លះដែរ ដ្បិតអីឃើញអ្នកនិពន្ធប្រើប្រាស់ពាក្យដែលមិនសមនឹងប្រើក្នុងអក្សរសិល្ប៍ខ្លះៗដែរ។ ខ្ញុំមិនមែនហាមមិនឲ្យប្រើភាសានិយាយសោះនោះទេ គ្រាន់តែការប្រើនោះ ត្រូវស្ថិតក្នុងកម្រិតមួយដែលអាចទទួលយកបាន។ ពាក្យខ្លះដែលមានមកហើយ ក៏ប្រើទៅ មិនចាំបាច់សាបព្រោះពាក្យដែលប្រាស់ចាកវិចិត្រភាពនៃអក្សរសិល្ប៍បន្ថែមទៀតទេ។
រឿងមួយទៀត ក្នុងសៀវភៅនេះ ខ្ញុំឃើញមានកំហុសអក្ខរាវិរុទ្ធដោយអន្លើៗ។ ជាការសំណូមពរ មិនមែនតែសម្រាប់សៀវភៅនេះទេ តែខ្ញុំចង់និយាយជារួមថា មុនពេលបោះពុម្ព អ្នកនិពន្ធគួរណាស់តែព្យាយាមពិនិត្យអក្ខរាវិរុទ្ធឲ្យអស់លទ្ធភាព ដ្បិតអីការផ្សាយទៅហើយ មានមនុស្សជាច្រើនដែលអាន។ បើខុសដោយអចេតនាឬដោយចេតនាតែឯង វាមិនសូវអីនោះទេ តែរឿងដែលសំខាន់ គឺនាំគេឲ្យខុសជាមួយដែរនោះឯង។ ដូចនេះ ក្នុងនាមជាអ្នកនិពន្ធគួរណាស់តែយកចិត្តទុកដាក់លើបញ្ហានេះឲ្យបានមែនទែន។
ណ្ហើយសរសេរប៉ុណ្ណឹងចុះ! ព្រោះថាដល់ម៉ោងដេកហើយ។
រាត្រីសួស្ដី!
ការពិត ប៉ុន្មានថ្ងៃនេះ អារម្មណ៍ខ្ញុំមិនសូវល្អទេ ព្រោះនៅមានរឿងខ្លះ ដែលមិនទាន់បានដោះស្រាយឲ្យដាច់ស្រឡះ។ អ្ហើយ! ជីវិតតែប៉ុណ្ណឹងឯង...
Cover |

មតិយោបល់