ខ្ញុំទៅលេងស្រុកកំណើតកាលពីថ្ងៃសៅរ៍... យកសៀវភៅទៅបីក្បាល តែអានចប់បានតែមួយក្បាលហ្នឹងទេ។ កាលយប់ថ្ងៃសៅរ៍នោះ ស្ងាត់ភូមិទៅហ...
ខ្ញុំទៅលេងស្រុកកំណើតកាលពីថ្ងៃសៅរ៍...
យកសៀវភៅទៅបីក្បាល តែអានចប់បានតែមួយក្បាលហ្នឹងទេ។ កាលយប់ថ្ងៃសៅរ៍នោះ ស្ងាត់ភូមិទៅហើយ ខ្ញុំនៅខំអង្គុយអានរហូតដល់ចប់។ ថានឹងសរសេរកំណត់ហេតុពីសៀវភៅនេះ នៅពេលព្រឹកឡើង តែមិនបានសរសេរ ក៏គិតថាចាំត្រលប់មកដល់ភ្នំពេញវិញ។ មកដល់កាលពីល្ងាចមិញ នៅតែមិនបានសរសេរទៀត គិតថាចាំព្រឹកចាំសរសេរ។ ព្រឹកឡើង ដេកដល់ថ្ងៃរះ, ទទួលទានបាយថ្ងៃត្រង់ហើយ ដេកទៅវិញទៀត។ ហាស! ហាស! លែងចង់រៀបរាប់...
ការពិត នៅពេលដែលមនុស្សយើងប្រាសចាកវិន័យកាលណា អ្វីៗក៏នឹងធ្វើដំណើរទៅរកហាយនភាពកាលនោះដែរ។ ជាទូទៅ ខ្ញុំអនុវត្តតាមផែនការ តាមពេលកំណត់ជាក់លាក់ ហើយលទ្ធផលក៏ឃើញថាល្អប្រសើរដែរ។ ក្រោយត្រលប់ពីស្រុកកំណើតវិញមក ពុំឃើញមានលទ្ធផលអ្វីសោះ បានត្រឹមតែដេកហ្នឹងឯង។ នេះគឺព្រោះការប្រាសចាកវិន័យហ្នឹងឯង។
ឥលូវ បែរអារម្មណ៍មកនិយាយពីសៀវភៅនេះវិញ។
ខ្ញុំធ្លាប់បានអានសៀវភៅនេះម្ដងរួចមកហើយ កាលរៀននៅវិទ្យាល័យ។ កាលពីពាក់កណ្ដាលខែមុននេះ ខ្ញុំបានអានសៀវភៅប្រលោមលោកដែលជាស្នាដៃរបស់លោក នូ ហាច នេះដែរ គឺរឿង «មាលាដួងចិត្ត»។ កាលនោះ ខ្ញុំគិតថា ខ្ញុំនឹងរកពេលអានរឿង «ផ្កាស្រពោន» នេះម្ដងទៀត ព្រោះខ្ញុំភ្លេចសាច់រឿងនេះអស់ជាច្រើនផ្នែកទៅហើយ នៅចាំផ្នែកខ្លះៗប៉ុណ្ណោះ។
ក្រោយពីអានរឿងទាំងពីរនេះមក ខ្ញុំចាប់អារម្មណ៍ឃើញថា លោក នូ ហាច និយមប្រើការពិពណ៌នាដ៏វែងអន្លាយ ក្នុងការតែងនិពន្ធប្រលោមលោករបស់លោក។ ផ្នែកសន្ទនារវាងតួអង្គនិងតួអង្គ ពុំសូវឃើញមានទេ, មានច្រើនតែការពណ៌នាពីបរិយាកាស ទីកន្លែង ដំណើររឿង និងអារម្មណ៍របស់តួអង្គ ជាដើម។
ក្នុងបរិយាកាសដ៏សែនស្ងប់ស្ងាត់ គ្របដោយស្បៃអន្ធការ ខ្ញុំបានអានសៀវភៅនេះដល់វគ្គបញ្ចប់ ជាមួយអារម្មណ៍ដ៏ស្រងេះស្រងោច។ ខ្ញុំនឹកស្រមៃថា បើខ្ញុំជាតួអង្គ ប៊ុន ធៀន វិញ តើខ្ញុំមានអារម្មណ៍បែបណា?
អ្នកនិពន្ធបញ្ចប់រឿង ដោយពាក្យពេចន៍ដ៏សែនខ្លោចផ្សារបស់ វិធាវី នារីកម្សត់ ដែលបានបិទភ្នែកលាចាកលោកទៅហើយ។ ការពិត អារម្មណ៍របស់ខ្ញុំក៏ខ្លោចផ្សាណាស់ដែរ។ នាងរលត់សង្ខារបាត់ទៅហើយ បន្សល់ទុកត្រឹមសំបុត្រមួយច្បាប់ ចិញ្ចៀនមួយវង់ និងអនុស្សាវរីយ៍ដ៏គួរឲ្យអាឡោះអាល័យក្រៃលែង។
រឿងនេះពិតជាធ្វើឲ្យស្រងេះស្រងោចក្នុងចិត្តណាស់...

Cover |

មតិយោបល់