ប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ សៀវភៅដែលខ្ញុំអានសុទ្ធតែជាសៀវភៅដែលសរសេរជាភាសាអង់គ្លេស ហើយជាប់ទាក់ទងនឹងការអប់រំផ្នែកព្រះពុទ្...
ប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ សៀវភៅដែលខ្ញុំអានសុទ្ធតែជាសៀវភៅដែលសរសេរជាភាសាអង់គ្លេស ហើយជាប់ទាក់ទងនឹងការអប់រំផ្នែកព្រះពុទ្ធសាសនា។ សៀវភៅនេះក៏សរសេរជាភាសាអង់គ្លេសដែរ។ តាមការពិនិត្យក្នុងអារម្ភកថា សៀវភៅនេះកើតឡើងពីការស្រង់និងប្រែសម្រួលសង្ឃដីកា Ajahn Sumedho ក្នុងធម្មទេសនាដែលព្រះអង្គបានសម្ដែង។
«អរិយសច្ចធម៌» នេះ ខ្ញុំធ្លាប់បានអានជាភាសាខ្មែរខ្លះដែរ។ នៅក្នុងកម្មវិធីសិក្សារបស់ក្រសួងក៏បាននាំយកមកសិក្សាដែរ។ តែនិយាយឲ្យត្រង់ទៅ កាលអានជាភាសាខ្មែរនោះ ក្នុងមិនសូវយល់ជ្រួតជ្រាបប៉ុន្មានទេ។ អាចនិយាយថា កាលនោះខ្ញុំមិនសូវយកចិត្តទុកដាក់ក៏ថាបាន។
អានសៀវភៅជាភាសាអង់គ្លេសនេះ ខ្ញុំមានអារម្មណ៍ថា បានយល់ជ្រួតជ្រាបច្រើនគួរសមដែរ។ ពាក្យពេចន៍ក្នុងសៀវភៅនេះ ច្រើនជាពាក្យសម្រាយ សាមញ្ញ ងាយយល់ងាយអាន។ ខ្ញុំយល់ថា ការផ្សព្វផ្សាយសាសនានៅប្រទេសថៃ មានភាពរីកចម្រើនជាងនៅកម្ពុជាយើង។ ខ្ញុំមានចិត្តជ្រះថ្លាជាខ្លាំង ហើយចង់ឲ្យព្រះពុទ្ធសាសនានៅកម្ពុជាយើងមានភាពរីកលូតលាស់ទៅគ្រប់ស្រទាប់នៃមនុស្សខ្មែរទាំងក្មេងទាំងចាស់។
សូមឲ្យកម្ពុជរដ្ឋបានប្រកបតែនឹងសេចក្ដីសុខស្ងប់!
សូមឲ្យព្រះពុទ្ធសាសនារីកចម្រើនទៅពាសពេញកម្ពុជរដ្ឋនិងពេញពិភពលោកទាំងមូល!
កំណត់សម្គាល់
សៀវភៅនេះមាននៅក្នុងបណ្ណាល័យ PUC
លេខកូដ៖ BQ 4230 S42 1992
Cover |

មតិយោបល់