$show=/search

$show=phone

$code: Links

$hide=phone

$show=search

២៤ កុម្ភៈ ២០១៨ (រៀប​រាប់​រឿង​ថ្ងៃ​នេះ​និង​សប្ដាហ៍​កន្លង​ទៅ)

សួស្ដី! ដំបូង ខ្ញុំ​គិត​ថា​មក​ដល់​ស្រុក​ភ្លាម សរសេរ​អត្ថបទ​នេះ​ភ្លាម។ រវល់​តែ​ចាំ​ពេល​នេះ​ពេល​នោះ ឥលូវ យប់​ណាស់​ទៅ​ហើយ​ទើប​តែ​ចាប់ផ្ដើម​សរសេ...

សួស្ដី!

ដំបូង ខ្ញុំ​គិត​ថា​មក​ដល់​ស្រុក​ភ្លាម សរសេរ​អត្ថបទ​នេះ​ភ្លាម។ រវល់​តែ​ចាំ​ពេល​នេះ​ពេល​នោះ ឥលូវ យប់​ណាស់​ទៅ​ហើយ​ទើប​តែ​ចាប់ផ្ដើម​សរសេរ។

ព្រឹក​នេះ ខ្ញុំ​ក្រោក​នៅ​ម៉ោង​ប្រហែល​ប្រាំ​មួយ។ ក្រោក​ភ្លាម ដើរ​ដល់​បន្ទប់​ទឹក ក៏​ត្រូវ​មាន​កិច្ចការ​ត្រូវ​ធ្វើ​ភ្លាម​តែ​ម្ដង។ កណ្ដុរ​ធ្លាប់​ចូល​ទៅ​ក្នុង​ចាន​បង្គន់ មិន​ដឹង​តាំង​ពី​ពេល​ណា​ទេ... មើល​ទៅ​គួរ​ឲ្យ​អាណិត​ណាស់។ ខ្ញុំ​ឈរ​ទ្រឹង​បន្តិច នឹក​ឃើញ​ដល់​ពាក្យ​ដែល​ថា ការ​ជួយ​សង្គ្រោះ​អ្នកដទៃ​គឺ​ជា​រឿង​ដ៏​ល្អ តែ​ត្រូវ​ជួយ​គេ​ប្រកប​ព្រម​ដោយ​បញ្ញា។ ខ្ញុំ​ដើរ​ចេញ​ពី​បន្ទប់​ទឹក ដើម្បី​រក​អ្វី​មួយ​ដែល​អាច​ឲ្យ​កណ្ដុរ​សួ​ឆ្លង​មក​ខាង​លើ ឲ្យ​បាន​រួច​ជីវិត​ពី​សេចក្ដី​ស្លាប់។ អ្ហើយ! អា​ច្រមក់​នេះ បែរ​ជា​ខ្លាច​ឯង​ដែល​ជា​អ្នក​មាន​បំណង​ជួយ​សង្គ្រោះ​ជីវិត​វា​ទៅ​វិញ។ នេះ​ជា​សំណាង​របស់​ឯង​ហើយ​ណា​អា​ច្រមក់ ដែល​ឯង​បាន​ជួប​ខ្ញុំ​នោះ។ ខំ​ប្រឹង​ឡើង! ទីបំផុត អាច្រមក់​នោះ​ក៏​បាន​រួច​ពី​សេចក្ដី​ស្លាប់​ទៅ។

ខ្ញុំ​ចេញ​ដំណើរ​ពី​ភ្នំពេញ​នៅ​ម៉ោង​ប្រាំ​មួយ​ជាង។ ខ្ញុំ​ជិះ​ផុត​ក្រុង រួច​បន្ត​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​ហុកសិប​ម៉ែត្រ។ ផ្លូវ​នេះ​ស្រឡះ​ល្អ​ណាស់ ដែល​អាច​ឲ្យ​ខ្ញុំ​មើល​ឃើញ​ទេសភាព​នៃ​វេលា​ព្រឹកព្រលឹម​យ៉ាង​ស្រស់​ឆើតឆាយ។ ខ្ញុំ​ខាន​ភ្ញាក់​ពី​ព្រលឹម​យូរ​ហើយ ហេតុ​នេះ​ហើយ ខ្ញុំ​រាង​ប្លែក​ភ្នែក​ប្លែក​អារម្មណ៍​ដែរ​ហ្នឹង។ អ្វី​ដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​នោះ គឺ​ព្រះអាទិត្យ​ព្រឹក​នេះ​ជះ​រស្មី​ស្រទន់​ល្អ​ណាស់។ ទិដ្ឋភាព​បែប​ហ្នឹង​គួរ​ឲ្យ​ចង់​គយគន់​ណាស់។ ពេល​នោះ ខ្ញុំ​កំពុង​រវើរវាយ​គិត​ថា ទេសភាព​ល្អ​អម​ជាមួយ​រស្មី​ដ៏​ស្រទន់​របស់​ព្រះអាទិត្យ​នា​ពេល​ព្រឹកព្រលឹម​បែប​ហ្នឹង សម​ណាស់​តែ​ជា​ពេល​វេលា​សម្រាប់​បាច​សាច​នូវ​មនោសញ្ចេតនា​ផ្អែមល្ហែម​ដែល​មិន​អាច​បំភ្លេច​បាន។ ម្នាក់ឯង​អ៊ីចឹង​មិន​សម​សោះ នេះ​សម​តែ​មាន​គូ​មាន​គ្នា... ហាស! ហាស! ខ្ញុំ​អ្ហើយ​ខ្ញុំ ចេះ​តែ​រវើរវាយ​ហើយ។ ក្រោម​បរិយាកាស​ដ៏​ល្អ​បែប​ហ្នឹង ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ឃើញ​នូវ​រូបភាព​សម្រាប់​ជា​ឆ្អឹង​រឿង​ប្រលោមលោក​មនោសញ្ចេតនា​ដ៏​ច្រើន​ត​កន្ទុយ​ជាប់​គ្នា​រដឹក។ ចេះ​តែ​គិត​លេងៗ​ទៅ មិន​ដឹង​ពេល​ណា​ទើប​ចេញ​ជា​រូបរាង​ទេ...

ខ្ញុំ​ធ្វើ​ដំណើរ​មក​ដល់​ទីនេះ នៅ​ម៉ោង​ប្រាំបី​គត់​តែម្ដង។ ហាស! ហាស! មួយ​ព្រឹក​ទល់​ល្ងាច អត់​មាន​បាន​ធ្វើ​អី​បន្តិច​ទេ។ និយាយ​ទៅ​មួយ​ថ្ងៃ​នេះ បាន​តែ​លេង​ជាមួយ នីតា និង​និយាយ​លេង​ជាមួយ​ម្ដាយ​របស់​ខ្ញុំ​តែ​ប៉ុណ្ណោះ។ ដូច​សព្វ​ដង​អ៊ីចឹង នីតា គ្រាន់​តែ​ចេញ​ពី​សាលារៀន​ភ្លាម​រត់​មក​លេង​នឹង​ខ្ញុំ​ភ្លាម។ នាង​នៅ​អង្គុយ​លេង​នឹង​ខ្ញុំ​ដល់​ភ្លេច​បាយ​ភ្លេច​ទឹក​អស់​ហើយ។ ទាល់​តែ​ប្រាប់​ឲ្យ​ទៅ​ញ៉ាំ​បាយ​ទើប​នាង​ដាច់ចិត្ត​ទៅ។

ក្រោយ​ពី​ញ៉ាំ​បាយ​និង​គេង​ពេល​ថ្ងៃ​ត្រង់​ហើយ នីតា មក​លេង​នឹង​ខ្ញុំ​ម្ដងទៀត។ ថ្ងៃ​រសៀល​ទៅ​ហើយ ទើប​លេច​មុខ​ម្ដាយ​របស់ នីតា ចេញ​មក។ ខ្ញុំ​កំពុង​អង្គុយ​លេង​នឹង​នាង​ច្រមក់ ស្រាប់​តែ​ម្ដាយ​នាង ស្រែក​ដោយ​សំឡេង​ហួស​ចិត្ត​ថា «នីតា! កូន​ឯង​នឹក (ពូ) កូន​ឯង​ជាង​នឹក​ម៉ែ​ទៀត...» ម្ដាយ នីតា នឹក​ហួសចិត្ត​ព្រោះ​នាង​ទៅ​ធ្វើ​ការ​បាត់ៗ​ពី​ផ្ទះ​រាល់​ថ្ងៃ មិន​សូវ​បាន​នៅ​ជាមួយ នីតា ទេ សម​ណាស់​តែ នីតា នឹក​រលឹក​នាង។ ហាស! ហាស! តែ​ផ្ទុយ​ទៅ​វិញ នាង​ច្រមក់​មិន​ចាប់អារម្មណ៍​ពី​វត្តមាន​ម្ដាយ​នាង​ទេ ហើយ​បែរជា​នៅ​សំងំ​លេង​នឹង​ខ្ញុំ​ទៅ​វិញ។ នាង​តូច​រត់​ចុះ​រត់​ឡើង ទៅ​មក​ផ្ទះ​នាង​ផ្ទះ​ខ្ញុំ​មិន​ដាច់។ នាង​នៅ​លេង​នឹង​ខ្ញុំ​ដល់​មេឃ​ចាប់ផ្ដើម​ងងឹត ទើប​ខ្ញុំ​ប្រាប់​ឲ្យ​នាង​ទៅ​ផ្ទះ។ អ្ហើយ! ចំ​មែន​ហើយ​នាង​ច្រមក់​នេះ...!

រៀបរាប់​រឿង​ថ្ងៃ​នេះ​ប៉ុណ្ណឹង​ចុះ។ អូ! ខ្ញុំ​ចេះ​តែ​ឆ្ងល់​ថា ខ្ញុំ​ភ្លេច​ធ្វើ​អ្វី​កាល​ពី​សប្ដាហ៍​មុន។ ការពិត សប្ដាហ៍​មុន​មាន​រឿង​ខ្លះៗ​ដែរ​ដែល​ត្រូវ​និយាយ តែ​ខ្ញុំ​ភ្លេច​មិន​បាន​យក​មក​និយាយ។ ឥលូវ យក​រឿង​ទាំង​នោះ​មក​សរសេរ​នៅ​ទីនេះ​ចុះ។

ចាប់​ផ្ដើម​និយាយ​ពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន...

ថ្ងៃ​សុក្រ​សប្ដាហ៍​មុន ត្រូវ​ជា​ថ្ងៃ​ដែល​ខ្ញុំ​ធ្វើ​បទ​បង្ហាញ​មួយ។ ខ្ញុំ​នៅ​ក្នុង​បណ្ណាល័យ​សាលា​តាំង​ពី​ព្រឹក​ម្ល៉េះ។ មាន​សិស្ស​តែ​ពីរ-បី​នាក់​ប៉ុណ្ណោះ ដែល​មក​រៀន សម្រាប់​ថ្នាក់​ខ្ញុំ​នា​ល្ងាច​នោះ។ ខ្ញុំ​គិត​ថា គ្រប់​គ្នា​ប្រហែល​សុទ្ធ​តែ​ក្លាយ​ទៅ​ជា​កូន​ចៅ​ចិន​អស់​ហើយ។ ខ្ញុំ​ដឹង​សភាពការណ៍​បែប​ហ្នឹង ខ្ញុំ​អត់​ទៅ​ថ្នាក់​រៀន​ទេ។ ខ្ញុំ​នៅ​បន្ត​សំងំ​ក្នុង​បណ្ណាល័យ​ដើម្បី​អាន​សៀវភៅ។ ម៉ោង​ទើប​តែ​ប្រាំ​មួយ​សោះ ក្នុង​បណ្ណាល័យ​ស្ងាត់​ឈឹង។ បណ្ណារក្ស​ម្នាក់​និយាយ​បបួល​គ្នា​គាត់​ឲ្យ​បិទ​បណ្ណាល័យ។ បង​ម្នាក់​ទៀត​មិន​ព្រម ព្រោះ​នៅ​មាន​សិស្ស​ប៉ុន្មាន​នាក់​ដែរ។ តាម​ដែល​ខ្ញុំ​មើល​ទៅ នៅ​បន្ទប់​ខាង​លិច​មាន​សិស្ស​ប្រហែល​បួន-ប្រាំ​នាក់ កំពុង​ប្រើ​កុំព្យូទ័រ។ ឯ​ខាង​ខ្ញុំ បន្ទប់​ខាង​កើត​ឯណេះ​វិញ មាន​សិស្ស​បី​នាក់ បង​ប្រុស​ម្នាក់​អង្គុយ​នៅ​ជ្រុង​ម្ខាង មិត្ត​ខ្ញុំ​និង​ខ្ញុំ​អង្គុយ​នៅ​តុ​ចំ​កណ្ដាល​បណ្ណាល័យ។ ខ្ញុំ​ឃើញ​សភាព​មិន​ស្រួល ខ្លាច​អាន​សៀវភៅ​មិន​បាន​ចប់​តាម​កាល​កំណត់ ខ្ញុំ​ក៏​ខំប្រឹង​អាន​ទាំង​អារម្មណ៍​កំពុង​ច្របូកច្របល់។ បន្តិច​ក្រោយ​មក បងប្រុស​ដែល​នៅ​ជ្រុង​ម្ខាង​នោះ ក៏​រៀបចំ​អីវ៉ាន់​ត្រឡប់​ទៅ​ផ្ទះ។ បងស្រី​បណ្ណារក្ស​ហុច​កាតាប​ឲ្យ​ទៅ​បងប្រុស​នោះ ហើយ​និយាយ​ក្នុង​បំណង​លេង​សើច​ថា «ទៅ​ផ្ទះ​ហា! ប្រញាប់​ម្ល៉េះ​បង...?» គាត់​និយាយ​មិន​ទាន់​ចប់​ប្រយោគ​ផង ដោយ​សារ​អស់​សំណើច​ពេក មិត្ត​ខ្ញុំ​និង​ខ្ញុំ​ក៏​សើច​ឃឹកៗ​តែ​ម្ដង។ មើល​ន៏! គ្រាន់​តែ​សួរ​បង​ឯង​អ៊ីចឹង​សោះ ពួក​គាត់​ពីរ​នាក់​នោះ​នាំ​គ្នា​សើច។ ខ្ញុំ​និង​មិត្ត​ខ្ញុំ​ក៏​ចាប់ផ្ដើម​សើច​ព្រមគ្នា​ម្ដង​ទៀត ព្រោះ​សុទ្ធតែ​ជា​មនុស្ស​មាន​ខ្លួន ដឹង​ថា​គ្មាន​មនុស្ស​ហើយ មិន​ប្រញាប់​ទៅ​ផ្ទះ​ទៅ​អី​ទេ។ អស់​ពី​សើច ខ្ញុំ​ខំ​ប្រឹង​អាន​ដើម្បី​បញ្ចប់​ចំណុច​ដែល​បាន​គ្រោង​ទុក។ ក្រោយ​អាន​ចប់​រួចរាល់​ហើយ ខ្ញុំ​នៅ​និយាយ​លេង​នឹង​មិត្ត​ខ្ញុំ​បន្តិច ហើយ​ក៏​បបួល​គ្នា​ចេញ​ពី​បណ្ណាល័យ​ត្រឡប់​ទៅ​ផ្ទះ។ គ្រាន់​តែ​លើក​អីវ៉ាន់​រៀប​ចេញ​ទៅ បង​ស្រី​បណ្ណារក្ស​ម្នាក់​នោះ លួច​សើច ហើយ​ឆ្លៀត​និយាយ​លេង​ជាមួយ​នឹង​ពួក​ខ្ញុំ​ដូច​ដែល​បាន​និយាយ​ពី​មុន​នោះ​ទៀត។ ខ្ញុំ​ដើរ​សំដៅ​ទៅ​គាត់ សើច​មិន​ឈប់ ហើយ​ឆ្លើយ​នឹង​គាត់​ថា «ប្រញាប់! ព្រោះ​ឃ្លាន​បាយ​ណាស់​បង!» ហាស! ហាស! ពិត​ជា​អ្នក​រៀន​មែន រៀន​ដល់​ថ្នាក់​បង​បណ្ណារក្ស​ដេញ។ ចាប់​តាំង​ពី​ថ្ងៃ​នោះ​មក ឲ្យ​តែ​ពេល​ខ្ញុំ​ជួប​នឹង​បង​បណ្ណារក្ស​ម្នាក់​នោះ ខ្ញុំ​ចេះ​តែ​នឹក​អស់សំណើច ហើយ​ស្នាមញញឹម​ពួក​យើង​ក៏​លេច​ឡើង​ព្រម​គ្នា។

និយាយ​ដល់​រឿង​បងៗ​បណ្ណារក្ស​អ៊ីចឹង ខ្ញុំ​នឹង​ស្ងើចសរសើរ​ពួក​គាត់​ណាស់។ ការពិត ពួក​គាត់​គួរ​ឲ្យ​គោរព​ស្រឡាញ់​ណាស់។ ខ្ញុំ​ចូលចិត្ត​ពួក​គាត់ ហើយ​ចាត់​ទុក​ពួក​គាត់​ដូចជា​មនុស្ស​ក្នុង​គ្រួសារ​តែ​មួយ​ជាមួយ​ខ្ញុំ​ទៅ​ហើយ។ ហាស! ហាស! ស្រឡាញ់​ពួក​គាត់​ទាំង​អស់​គ្នា​ណាស់...

សរសេរ​ប៉ុណ្ណឹង​បាន​ហើយ ស្អែក​នឹង​បន្ត​សរសេរ​រឿង​ផ្អែមល្ហែម​ពី ណារីតា បន្ត​ទៀត។

រាត្រីសួស្ដី!

មតិយោបល់

អត្ថបទចុះផ្សាយ មិនត្រូវបានផ្ដល់ឲ្យប្រើប្រាស់ដោយគ្មានការអនុញ្ញាតពីម្ចាស់កម្មសិទ្ធិឡើយ។ ការក្លែងបន្លំ លួចយក ឬប្រើប្រាស់ធនធាននៃម្ចាស់កម្មសិទ្ធិដោយរំលោភ ជាអំពើខុសទាំងសីលធម៌និងច្បាប់សង្គម។
សូមអានបន្ថែម៖ លក្ខខណ្ឌប្រើប្រាស់

$hide=phone

ស្លាក​អត្ថបទ

Ajahn Chah (2) Ajahn Sumedho (4) SIPAR (3) Thich Nhat Hanh (10) កំណត់ហេតុ (213) កំណាព្យ (34) កំណាព្យខ្ញុំ (29) ការតែងនិពន្ធ (12) កិច្ចការសាលា (12) កែម ឡី (42) ខ្មែរក្រោម (1) គន្លឹះ (1) គយ សារុន (2) ច័ន្ទ សំណព្វ (2) ច័ន្ទ ឫទ្ធី (2) ឈុន សំណាង (2) ឈ្លោះនឹងខ្លួនឯង (35) នូ ហាច (1) បច្ចេកវិទ្យា (3) ប៉ិច សង្វាវ៉ាន (1) ប៊ុត សាវង្ស (7) ប៉ុល ពិសី (1) យិន លួត (2) រម្លឹករឿងចាស់ (9) រីម គីន (1) រូបភាព (3) រឿង (54) រឿងកំប្លែង (កែម ឡី) (19) រឿង​ខ្លី (15) រឿងបុរសពាក់អាវសតែចិត្តខ្មៅ (19) លី សុវីរ (3) វីដេអូ (18) សមាគម​អក្សរ​សិល្ប៍ នូ ហាច (9) សម្ដេចព្រះមហាឃោសនន្ទ (12) សម្រង់គំនិត (17) សាស្រ្តា (1) សុខ ចាន់ផល (11) សុគន្ធ និសា (1) សៀវភៅ&ការអាន (100) សៀវភៅដែលបានអាន (90) សេង ច័ន្ទមុនីរតន៍ (1) ស្ពេសឺរ ចនសាន់ (2) ហ្វេសប៊ុក (28) អាល់ប៊ឺត អាញស្តាញ (1) ឯកសារ (51)
Name

Ajahn Chah,2,Ajahn Sumedho,4,SIPAR,3,Thich Nhat Hanh,10,កំណត់ហេតុ,213,កំណាព្យ,34,កំណាព្យខ្ញុំ,29,ការតែងនិពន្ធ,12,កិច្ចការសាលា,12,កែម ឡី,42,ខ្មែរក្រោម,1,គន្លឹះ,1,គយ សារុន,2,ច័ន្ទ សំណព្វ,2,ច័ន្ទ ឫទ្ធី,2,ឈុន សំណាង,2,ឈ្លោះនឹងខ្លួនឯង,35,នូ ហាច,1,បច្ចេកវិទ្យា,3,ប៉ិច សង្វាវ៉ាន,1,ប៊ុត សាវង្ស,7,ប៉ុល ពិសី,1,យិន លួត,2,រម្លឹករឿងចាស់,9,រីម គីន,1,រូបភាព,3,រឿង,54,រឿងកំប្លែង (កែម ឡី),19,រឿង​ខ្លី,15,រឿងបុរសពាក់អាវសតែចិត្តខ្មៅ,19,លី សុវីរ,3,វីដេអូ,18,សមាគម​អក្សរ​សិល្ប៍ នូ ហាច,9,សម្ដេចព្រះមហាឃោសនន្ទ,12,សម្រង់គំនិត,17,សាស្រ្តា,1,សុខ ចាន់ផល,11,សុគន្ធ និសា,1,សៀវភៅ&ការអាន,100,សៀវភៅដែលបានអាន,90,សេង ច័ន្ទមុនីរតន៍,1,ស្ពេសឺរ ចនសាន់,2,ហ្វេសប៊ុក,28,អាល់ប៊ឺត អាញស្តាញ,1,ឯកសារ,51,
ltr
item
កំណត់ហេតុ ― Rangsey Heng: ២៤ កុម្ភៈ ២០១៨ (រៀប​រាប់​រឿង​ថ្ងៃ​នេះ​និង​សប្ដាហ៍​កន្លង​ទៅ)
២៤ កុម្ភៈ ២០១៨ (រៀប​រាប់​រឿង​ថ្ងៃ​នេះ​និង​សប្ដាហ៍​កន្លង​ទៅ)
កំណត់ហេតុ ― Rangsey Heng
https://pbrangsey.blogspot.com/2018/02/24-feb-2018-hometown.html
https://pbrangsey.blogspot.com/
https://pbrangsey.blogspot.com/
https://pbrangsey.blogspot.com/2018/02/24-feb-2018-hometown.html
true
4448203591968807166
UTF-8
Loaded All Posts រកមិនឃើញអត្ថបទ បង្ហាញទាំងអស់ អានបន្ត ឆ្លើយតប លុបចោលការឆ្លើយតប លុប ដោយ ទំព័រដើម ទំព័រ អត្ថបទ បង្ហាញទាំងអស់ អត្ថបទជាច្រើនផ្សេងទៀតសម្រាប់អ្នក ស្លាកអត្ថបទ សារបណ្ណ SEARCH អត្ថបទទាំងអស់ រកមិនឃើញអត្ថបទដែលអ្នកស្វែងរក ត្រឡប់ទៅទំព័រដើម ថ្ងៃអាទិត្យ ថ្ងៃចន្ទ ថ្ងៃអង្គារ ថ្ងៃពុធ ថ្ងៃព្រហស្បតិ៍ ថ្ងៃសុក្រ ថ្ងៃសៅរ៍ អាទិត្យ ចន្ទ អង្គារ ពុធ ព្រហស្បតិ៍ សុក្រ សៅរ៍ ខែមករា ខែកុម្ភៈ ខែមីនា ខែមេសា ខែឧសភា ខែមិថុនា ខែកក្កដា ខែសីហា ខែកញ្ញា ខែតុលា ខែវិច្ឆិកា ខែធ្នូ មករា កុម្ភៈ មីនា មេសា ខែឧសភា មិថុនា កក្កដា សីហា កញ្ញា តុលា វិច្ឆិកា ធ្នូ អម្បាញ់មិញ 1 នាទីមុន $$1$$ minutes ago 1 ម៉ោងមុន $$1$$ hours ago ម្សិលមិញ $$1$$ days ago $$1$$ weeks ago ច្រើនជាង 5 សម្ដាហ៍មុន Followers Follow THIS PREMIUM CONTENT IS LOCKED STEP 1: Share to a social network STEP 2: Click the link on your social network Copy All Code Select All Code All codes were copied to your clipboard Can not copy the codes / texts, please press [CTRL]+[C] (or CMD+C with Mac) to copy Table of Content