ខ្ញុំទើបតែអានសៀវភៅនេះចប់នៅល្ងាចនេះឯង។ ខ្ញុំចាប់ផ្ដើមអានសៀវភៅនេះតាំងពីខែមុនមកម្ល៉េះ។ សៀវភៅនេះមិនវែងពេកទេសម្រាប់ខ្...
ខ្ញុំទើបតែអានសៀវភៅនេះចប់នៅល្ងាចនេះឯង។ ខ្ញុំចាប់ផ្ដើមអានសៀវភៅនេះតាំងពីខែមុនមកម្ល៉េះ។ សៀវភៅនេះមិនវែងពេកទេសម្រាប់ខ្ញុំ។ ខ្ញុំគិតថា សៀវភៅនេះពិតជាសៀវភៅដ៏ល្អនិងមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការយកមកអនុវត្តក្នុងជីវិតរស់នៅប្រចាំថ្ងៃ។ សៀវភៅនេះផ្ដោតសំខាន់លើបញ្ហានានាក្នុងគ្រួសារនិងដៃគូស្នេហា។ ខ្ញុំទទួលបានចំណេះដឹងជាច្រើនពីសៀវភៅនេះ។ ខ្ញុំសង្កេតឃើញថា អារម្មណ៍របស់ខ្ញុំមានភាពល្អប្រសើរច្រើនក្នុងកំលុងពេលអាននិងក្រោយពេលអានសៀវភៅនេះ។
ខ្ញុំសុំមិនអធិប្បាយអ្វីទៀតពីសៀវភៅនេះទេ។ ខ្ញុំសូមលើកទឹកចិត្តឲ្យអ្នកទាំងអស់គ្នាចំណាយពេល ដើម្បីអានសៀវភៅនេះ ហើយសិក្សាស្វែងយល់ដោយខ្លួនឯងចុះ។
Cover |
មតិយោបល់