ថ្ងៃនេះ ម៉ោងមួយកន្លះទៅហើយទើបខ្ញុំមកដល់សាលា។ សញ្ញាណនៃរោគផ្ដាសាយកំពុងលេចឡើងជាបន្តបន្ទាប់។ ហាស! ហាស! គួរតែដេកឲ្យបានច្រើន...
ថ្ងៃនេះ ម៉ោងមួយកន្លះទៅហើយទើបខ្ញុំមកដល់សាលា។ សញ្ញាណនៃរោគផ្ដាសាយកំពុងលេចឡើងជាបន្តបន្ទាប់។ ហាស! ហាស! គួរតែដេកឲ្យបានច្រើនជាងនេះ...។
ដំបូង ខ្ញុំគិតថាអានសៀវភៅបន្ត តែក៏ស្រាប់តែនឹកឃើញរឿងមួយដែលមិនទាន់បានកត់ត្រាទុកនៅទីនេះ។ គឺនាង... នាងអង្គុយនៅខាងមុខខ្ញុំនេះឯង។ ថ្ងៃនេះ នាងស្អាតណាស់... ទេ! នាងស្អាតតែអ៊ីចឹងស្រាប់ទៅហើយ។ និយាយរឿងដែលគួរឲ្យអស់សំណើចរបស់នាងបន្តិចចុះ...។ ការពិត ខ្ញុំនិងនាងមិនដែលស្គាល់គ្នាពីមុនមកនោះទេ។ នៅសុខៗ នាងហៅខ្ញុំឲ្យជួយថត ស្គ្រីន កុំព្យូទ័រ (Screen Computer) ឲ្យនាង។ រឿងដែលគួរឲ្យអស់សំណើចនោះ គឺនាងហៅខ្ញុំ «អូន»។ ប្រហែលខ្ញុំមើលទៅក្មេងណាស់ហើយ បានជាគ្រប់គ្នាហៅខ្ញុំ «អូនៗ!» រួមទាំងនាងដែលជាសិស្សប្អូនរបស់ខ្ញុំក៏ហៅខ្ញុំថា «អូន!» ដែរ។ ពេលដែលនាងហៅខ្ញុំ «អូន» នោះ ខ្ញុំមានអារម្មណ៍ថា នាងគឺជានារីចាស់ទុំម្នាក់ ប្រៀបដូចជាបងស្រីរបស់ខ្ញុំអ៊ីចឹង។ ប៉ុន្តែ ពេលនេះ មើលទៅនាងដូចជាក្មេងស្រីម្នាក់ដែល... ហាស! ហាស! អត់យល់ទេខ្ញុំ...!
ខ្ញុំជួបនាងញឹកញាប់ណាស់ តែនាងមិនដែលនិយាយរកខ្ញុំទេ... មិនដែលសូម្បីតែញញឹមដាក់ខ្ញុំ។ ប្រហែលនាងអៀននឹងខ្ញុំហើយ...។ កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន នាងមកអង្គុយតុក្បែរខ្ញុំ ហើយនាងសម្ដែងកិរិយាដូចជានាងមិនដែលស្គាល់ខ្ញុំអ៊ីចឹង។ នាង... ចំមែនហើយ...! ហាស! ហាស!
អូ! ភ្លេចប្រាប់... ការពិត នាងជានិស្សិតឆ្នាំមូលដ្ឋាន ផ្នែកទេសចរណ៍។ ហាស! ហាស! ខ្ញុំមិនមែនរៀនផ្នែកស៊ើបអង្កេតទេណា...។ ប្រហែល នាងត្រូវទ្រាំជួបមុខខ្ញុំយូរបន្តិចហើយ ព្រោះបណ្ណាល័យនេះក្លាយជាផ្ទះរបស់ខ្ញុំទៅហើយ។ មើលទៅនាងដូចជារវល់ខ្លាំងណាស់ហើយ ដ្បិតអីនាងកំពុងរៀនមុខវិជ្ជាមហារវល់ គឺថ្នាក់បណ្ដុះគុណធម៌ (Personal Growth)។ អ្នកណាមិនស្គាល់មុខវិជ្ជានេះ... ហាស! ហាស!
ចង់រៀបរាប់ពីសម្រស់របស់នាងក្នុងថ្ងៃនេះបន្តិច តែគួរឲ្យស្ដាយ នាងចេញទៅក្រៅបាត់ទៅហើយ។ អ៊ីចឹង បញ្ចប់ត្រឹមហ្នឹងហើយបាទ...។

មតិយោបល់