ជោគជ័យហើយសំឡាញ់! ទីបំផុត យើងបានមកដល់ផ្ទះថ្មីដោយសុវត្ថិភាពហើយ។ សូមទោសផងសំឡាញ់ ដែលត្រូវឲ្យសំឡាញ់ឯងចំណាយពេលពេញមួយព្រឹក ដើម...
ជោគជ័យហើយសំឡាញ់!
ទីបំផុត យើងបានមកដល់ផ្ទះថ្មីដោយសុវត្ថិភាពហើយ។ សូមទោសផងសំឡាញ់ ដែលត្រូវឲ្យសំឡាញ់ឯងចំណាយពេលពេញមួយព្រឹក ដើម្បីជួយរើអីវ៉ាន់មកផ្ទះថ្មីនេះ។ គ្រប់យ៉ាងគឺរួចរាល់អស់ហើយ។ អរគុណណាស់សំឡាញ់។ និយាយតាមត្រង់ទៅ ដំបូងខ្ញុំដូចជាមិនដាច់ចិត្តផ្លាស់មករស់នៅផ្ទះថ្មីនេះទេ។ ខ្ញុំធ្លាប់បានចាកចេញពីផ្ទះចាស់ពីរ-បីលើកដែរ តែចុងក្រោយខ្ញុំនៅតែមិនដាច់ចិត្ត ហើយត្រឡប់ទៅរស់នៅក្នុងផ្ទះចាស់នោះដដែល។ លើកនេះ ខ្ញុំបានគិតច្បាស់លាស់ហើយ។ តាមពិត ផ្ទះចាស់ នៅតែជាផ្ទះដែលខ្ញុំស្រឡាញ់និងមិនអាចបំភ្លេចបាន តែខ្ញុំត្រូវតែកាត់ចិត្ត ព្រោះផ្ទះនេះចាស់ណាស់ហើយ។ អីវ៉ាន់ពោរពេញផ្ទះ ស្ទើរតែរកកន្លែងគេងមិនបាន។ ឥឡូវ វាបានប្រែជាចាស់ ហើយមើលទៅគ្មានសណ្ដាប់ធ្នាប់សោះ។
ឱ! ផ្ទះចាស់ជាទីស្រឡាញ់ ផ្ទះចាស់ដែលធ្លាប់ផ្ដល់ភាពកក់ក្ដៅ ខ្ញុំនឹងមិនអាចបំភ្លេចឯងបានទេ។ ផ្ទះចាស់ជាទីស្រឡាញ់ ខ្ញុំនឹងមិនបោះបង់ឯងចោលទេ។ ផ្ទះចាស់អើយ ឯងគឺជាផ្ទះនៃការចងចាំដែលផ្ទុកទៅដោយអនុស្សាវរីយ៍រាប់មិនអស់។ ឱផ្ទះចាស់អើយ! ឯងនឹងក្លាយទៅជាទីដែលគាស់កកាយថ្លើមប្រមាត់ខ្ញុំមកលាតត្រដាងនៅលើអាកាសវេហាស៍នៃកំនួចអារម្មណ៍គ្រប់បែបយ៉ាង ដែលបានកប់ផុងនៅក្នុងបឹងភក់នៃភាពឯកា។ ផ្ទះថ្មីអើយ! សូមឯងក្លាយជាទ្រនំដ៏សុខសាន្តសម្រាប់ខ្ញុំ។ ទេសភាពនៅទីនេះល្អណាស់ តែឯងនៅតែមិនអាចជំនួសដំណែងបេះដូងខ្ញុំពីផ្ទះចាស់បានដដែល។ តែទោះជាយ៉ាងណា ឯងនឹងក្លាយទៅជាទ្រនំនៃភាពសុខស្ងប់របស់ខ្ញុំ។ ផ្ទះថ្មីអើយ! ឯងនឹងក្លាយទៅជាទីដែលមនោរម្យ បិទលើផ្ទៃមុខនូវស្នាមញញឹម ដែលគ្មានថ្ងៃរលុបរលាយ។ ទោះបីជាផ្ទះចាស់នៅក្នុងទីក្រុងអ៊ូអរបន្តិចមែន តែផ្ទះថ្មីនៅជាយក្រុង ក្បែរជើងភ្នំនេះ ក៏មានបរិយាកាសល្អណាស់ដែរ។ ខ្ញុំចូលចិត្តបរិយាកាសបែបនេះណាស់។ សាមញ្ញ ធាតុអាកាសបរិសុទ្ធ... ពិតជាទីដែលគួរឲ្យរស់នៅណាស់។ ខ្ញុំសុំផ្ញើដួងព្រលឹងនិងសំបកកាយដ៏គ្មានតម្លៃនេះនៅទីនេះហើយ។ យូរៗម្ដង ខ្ញុំនឹងចំណាយពេលទៅលេងផ្ទះចាស់ជាទីស្រឡាញ់វិញ។ អ៊ីចឹង! រីករាយការមកកាន់ផ្ទះថ្មីដ៏មនោរម្យនេះ...
#newhome

មតិយោបល់