$show=/search

$show=phone

$code: Links

$hide=phone

$show=search

13 Secrets You Should Know About Life Before You Die

អរុណសួស្ដី! ថ្ងៃនេះ ប្លែកបន្តិច ព្រោះត្រូវមកអង្គុយក្នុងបណ្ណាល័យសាលាទាំងព្រឹក។ មានតែទីនេះទេ ដែលជាកន្លែងដែលសក្ដិសមបំផុតសម្រាប់ខ្ញុំ។ ហាស! ទីន...

អរុណសួស្ដី!
ថ្ងៃនេះ ប្លែកបន្តិច ព្រោះត្រូវមកអង្គុយក្នុងបណ្ណាល័យសាលាទាំងព្រឹក។ មានតែទីនេះទេ ដែលជាកន្លែងដែលសក្ដិសមបំផុតសម្រាប់ខ្ញុំ។ ហាស! ទីនេះស្ទើរតែក្លាយទៅជាផ្ទះរបស់ខ្ញុំទៅហើយ...។
Cover
ព្រឹក​នេះ អត់​បាន​និយាយ​រឿង​អត់​ប្រយោជន៍​របស់​ខ្ញុំ​ឲ្យ​អ្នក​ទាំង​អស់​គ្នា​ស្ដាប់​ទៀត​ទេ។ ឥលូវ ខ្ញុំ​នឹង​នាំ​អ្នក​ឲ្យ​ស្គាល់​សៀវភៅ​មួយ​ក្បាល​ដែល​ខ្ញុំ​ទើប​តែ​បាន​អាន​ចប់​កាល​ពី​ម្សិលមិញ។ ការពិត សៀវភៅ «13 Secrets You Should Know About Life Before You Die» នេះ ខ្ញុំ​ទទួល​បាន​ពី​ភិក្ខុ​មួយ​រូប​ដែល​ជា​មិត្ត​របស់​ខ្ញុំ​លើ​បណ្ដាញ​សង្គម ហ្វេសប៊ុក។ ជាទូទៅ ខ្ញុំ​មិន​សូវ​ទម្លាប់​អាន​សៀវភៅ​ជា​ភាសា​អង់គ្លេស​ទេ ព្រោះ​ដឹង​ច្បាស់​ថា កម្រិត​ចំណេះដឹង​ភាសា​អង់គ្លេស​របស់​ខ្ញុំ រក​លេខ​ដាក់​គ្មាន​ទេ ចេះ​បាន​មួយ​ម៉ាត់ៗ គ្រាន់​និយាយ​បង្អួត​អ្នក​ស្រុក។ បើ​និយាយ​ថា​មិន​ធ្លាប់​អាន​សៀវភៅ​ជា​ភាសា​អង់គ្លេស​សោះ ក៏​មិន​ត្រូវ​ដែរ។ តែ​បើ​គិត​ទៅ ខ្ញុំ​អាន​សៀវភៅ​ជា​ភាសា​ខ្មែរ​ច្រើន​ជាង​សៀវភៅ​ជា​ភាសា​អង់គ្លេស។ សៀវភៅ​ជា​ភាសា​អង់គ្លេស ខ្ញុំ​អាន​ម្ដង​ម្កាល ពេល​ដែល​ខ្ញុំ​កើតទុក្ខ​ខ្លាំង ឬ​មិន​សប្បាយ​ចិត្ត​នឹង​រឿង​អ្វី​មួយ ព្រោះ​អាន​ហើយ​ធ្វើ​ឲ្យ​អារម្មណ៍​ខ្ញុំ​បាន​ធូរស្រាល ដ្បិតអី​បាន​បញ្ចេញ​ខ្យល់​សំឡេង​តាម​សំនៀង​ភាសា​អង់គ្លេស ធ្វើ​ឲ្យ​ខ្ញុំ​មាន​ឱកាស​ច្រើន ក្នុង​ការ​ដក​ដង្ហើម​ចេញ​ចូល​បាន​វែងៗ។ ហាស! ហាស! នេះ​គ្រាន់​ជា​វិធី​រស់​បែប​មនុស្ស​គ្មាន​ប្រយោជន៍​ដូចជា​រូប​ខ្ញុំ​ទេ។

អត្ថបទ​មុនៗ ដែល​ខ្ញុំ​សរសេរ ក្រោយ​ពេល​ដែល​បាន​អាន​សៀវភៅ​ណា​មួយ​ចប់ ភាគ​ច្រើន​ខ្ញុំ​មិន​បាន​រៀបរាប់​ពី​អត្ថន័យ​ក្នុង​សៀវភៅ​ច្រើន​នោះ​ទេ។ ខ្ញុំ​សរសេរ​ត្រឹម​តែ​រឿងរ៉ាវ​និង​ចំណាប់អារម្មណ៍​ផ្ទាល់​ខ្លួន​ខ្ញុំ​ប៉ុណ្ណោះ ព្រោះ​ចង់​ទុក​តួនាទី​ឲ្យ​អ្នកអាន​បាន​អាន​ស្វែងយល់​ពី​អត្ថន័យ​ដោយ​ខ្លួនឯង។ ដោយ​ឃើញ​សៀវភៅ​នេះ​មាន​បង្កប់​ដោយ​ពាក្យពេចន៍​ដែល​មាន​អត្ថន័យ​ល្អៗ​ច្រើន ខ្ញុំ​សុំ​អនុញ្ញាត​នាំ​មក​នូវ​អ្វី​ដែល​ខ្ញុំ​បាន​កត់ត្រា ជូន​អ្នកអាន ដើម្បី​បាន​ជា​ប្រយោជន៍​ពី​ការ​អាន​អត្ថបទ​នេះ។

ដូចជា​វែងឆ្ងាយ​ពេក​ហើយ!

និយាយ​ពី​សៀវភៅ​ហ្នឹង​តែ​ម្ដង​ទៅ។ សៀវភៅ​នេះ​មិន​វែង​ពេក ហើយ​ក៏​មិន​ខ្លី​ពេក​ដែរ ល្មម​អាន​ដោយ​គ្មាន​ការ​ធុញទ្រាន់​អ្វី​នោះ​ទេ ហើយ​អត្ថន័យ​ទៀត​សោត​ក៏​ល្មម​ឲ្យ​អ្នកអាន​ជក់ចិត្ត ចង់​អាន​រហូត​ដល់​ទំព័រ​ចុង​ក្រោយ។ គ្រាន់តែ​ឃើញ​ចំណងជើង អ្នក​គ្រប់​គ្នា​ប្រាកដជា​ជាក់​ច្បាស់​ហើយ​ថា ក្នុង​សៀវភៅ​នេះ អ្នកនិពន្ធ​ពិភាក្សា​លើ​ប្រធានបទ​អាថ៌កំបាំង​ទាំង​ដប់​បី​ហ្នឹង​ឯង អ្នក​ទាំង​អស់​គ្នា​គ្រាន់តែ​មិន​ទាន់​បាន​ដឹង​ថា​ជា​អ្វី​ខ្លះ​ប៉ុណ្ណោះ។ ខ្ញុំ​សុំ​មិន​លើក​យក​នូវ​រាល់​ចំណុច​ទាំង​អស់​មក​និយាយ​នោះ​ទេ លើក​យក​តែ​ចំណុច​ណា​ដែល​ខ្ញុំ​ចាប់អារម្មណ៍​ប៉ុណ្ណោះ។

អាថ៌កំបាំង​ដំបូង​ដែល​អ្នកនិពន្ធ​លើក​យក​មក​និយាយ គឺ​អំពី​ការ​ទទួល​ខុស​ត្រូវ។ អាន​ចំណុច​នេះ​ចប់ ខ្ញុំ​ស្រាប់​តែ​នឹង​ឃើញ​ដល់​រឿងរ៉ាវ​កាល​ពី​ជាង​មួយ​ឆ្នាំ​មុន។

លោក​សាស្ត្រាចារ្យ​នៅ​សាកលវិទ្យាល័យ​ខ្ញុំ តម្រូវ​ឲ្យ​ចាប់​គ្នា​ជា​ក្រុម ដើម្បី​ធ្វើ​ការងារ​ដែល​លោក​បាន​ដាក់​ឲ្យ។ ការពិត ខ្ញុំ​មិន​ពូកែ​ធ្វើ​កិច្ចការ​ជា​ក្រុម​ប៉ុន្មាន​ទេ។ ខ្ញុំ​គិត​ថា ការងារ​ក្រុម​ដង​នេះ គឺ​ជា​ការងារ​ក្រុម​ដែល​គួរ​ឲ្យ​ធុញទ្រាន់​បំផុត ក្នុង​បណ្ដា​ការងារ​ក្រុម​ដែល​ខ្ញុំ​បាន​ជួប។ មិន​បាច់​ប្រាប់​ក៏​ដឹង​ដែរ​ថា ការងារ​ក្រុម​នោះ មិន​ប្រព្រឹត្ត​ទៅ​ដោយ​ភាព​រលូន​នោះ​ទេ។ ថ្ងៃ​ធ្វើ​បទ​បង្ហាញ​មក​ដល់... ត្រូវ​ចំ​លើ​ថ្ងៃ​ស៊យ​តែ​ម្ដង! ខ្ញុំ​ក្ដៅ​ខ្លួន​ផង​ឈឺ​ក្បាល​ផង ស្ទើរ​ទ្រាំ​ពុំ​បាន។ មួយ​ម៉ោង​មុន​ការ​ធ្វើ​បទ​បង្ហាញ​មក​ដល់ ខ្ញុំ​ដើរ​ចេញ​ពី​សាលា​ឆ្ពោះ​ទៅ​រក​ហាង​កាហ្វេ​ដែល​នៅ​ជិត​នោះ។ ខ្ញុំ​ផ្ញើ​សារ​ប្រាប់​ពួក​គេ​ថា «ថ្ងៃនេះ ខ្ញុំ​មិន​អាច​ទៅ​ចូលរួម​ធ្វើ​បទ​បង្ហាញ​បាន​ទេ។ សូម​អ្នក​ទាំង​អស់​គ្នា កាត់​ផ្នែក​របស់​ខ្ញុំ​ចោល​ចុះ! បញ្ហា​នេះ ខ្ញុំ​នឹង​ជជែក​ជាមួយ​លោក​សាស្ដ្រាចារ្យ​ពេល​ក្រោយ។»

គ្រាន់តែ​បាន​ឃើញ​សារ​របស់​ខ្ញុំ​ភ្លាម ពួក​គាត់​ប្រញាប់ប្រញាល់​តប​សារ​របស់​ខ្ញុំ​ភ្លាម ក្នុង​ទំនង​ខឹង​នឹង​ខ្ញុំ​ណាស់​ហើយ​មើល​ទៅ។ អាច​និយាយ​បាន​ថា នេះ​ជា​ការ​ជជែក​គ្នា​យ៉ាង​តឹង​សរសៃ​ក។ ការពិត ក្ដៅ​ខ្លួន​ឈឺ​ក្បាល​អី​នោះ គ្រាន់តែ​ជា​លេស​របស់​ខ្ញុំ​ទេ។ គ្រាន់តែ​ទៅ​ចូលរួម​ធ្វើ​បទ​បង្ហាញ​ប៉ុណ្ណឹង មិន​ដល់​ថ្នាក់​ធ្វើ​ឲ្យ​ខ្ញុំ​ស្លាប់​នោះ​ទេ តែ​ចិត្ត​ខ្ញុំ​មិន​ចង់ ព្រោះ​នឹក​ឃើញ​រឿង​ការងារ​ក្រុម​ហ្នឹង​ម្ដងៗ ក្ដៅ​ឆេវ​តែ​ម្ដង។ ហាស! ហាស! មិន​នឹក​ស្មាន​ថា មនុស្ស​ដែល​មើល​ទៅ​ហ្មត់ចត់ មិន​សូវ​ចេះ​លេងសើច​ដូចជា​ខ្ញុំ បែរ​ជា​ធ្វើ​រឿង​ល្ងង់ខ្លៅ​បែប​នេះ​ទៅ​វិញ។ សំឡេង​សារ​ស្ងាត់​មួយ​សន្ទុះ ទើប​លេច​សំឡេង​ជា​ថ្មី​ម្ដង​ទៀត។ វា​ជា​សារ​របស់​សមាជិក​ក្រុម​ម្នាក់ គាត់​មិន​សូវ​មក​រៀន​ទេ ពេល​ប្រជុំ​ក្រុម​ម្ដងៗ និយាយ​រក​សាច់ការ​មិន​ឃើញ​ទេ។ ខ្ញុំ​ស្រាប់​តែ​ភ្ញាក់ព្រើត​ពេល​ឃើញ​សារ​របស់​គាត់។ គាត់​សរសេរ​ថា «កាត់​ផ្នែក​ណា​មួយ​ចោល វា​មិនមែន​ជា​រឿង​សំខាន់​ទេ តែ​អ្វី​ដែល​សំខាន់​ក្នុង​ពេល​នេះ គឺ ការ​ទទួល​ខុស​ត្រូវ...»

អាន​ហើយ ពិត​ជា​ធ្វើ​ឲ្យ​ខ្ញុំ​រអៀស​ខ្លួន​ខ្លាំង​ណាស់។ វា​ជា​ប្រយោគ​ដ៏​ចាក់ដោត​ពេញ​បេះដូង សម្រាប់​មនុស្ស​ដែល​ចូលចិត្ត​គិត​ច្រើន​ដូចជា​រូប​ខ្ញុំ។ ខ្ញុំ​ផ្ដាច់​អ៊ីនធឺណិត ឈប់​តប​អ្វី​ទាំងអស់ ហើយ​បែរ​មក​គិត​ពី​ពាក្យ​ដែល​គាត់​បាន​សរសេរ។ ខ្ញុំ​ឈ្លោះ​នឹង​ខ្លួនឯង​អស់​ចិត្ត ទើប​ជិះ​ម៉ូតូ​ត្រឡប់​ទៅ​ផ្ទះ​វិញ ជាមួយ​នឹង​ការ​ចងចាំ​ដែល​មិន​អាច​បំភ្លេច​បាន។

ការពិត ខ្ញុំ​បាន​រៀន​សូត្រ​ពី ការ​ទទួល​ខុស​ត្រូវ នេះ​តាំង​ពី​ជាង​មួយ​ឆ្នាំ​មុន។ វា​ជា​ភាព​អាម៉ាស់​មួយ​ក្នុង​ឆាក​ជីវិត​របស់​ខ្ញុំ ហើយ​ខ្ញុំ​បាន​សន្យា​នឹង​ខ្លួនឯង​ថា ធ្វើ​អ្វីៗ ត្រូវ​តែ​មាន​ការ​ទទួល​ខុស​ត្រូវ​ជានិច្ច។

នៅ​មាន​ចំណុច​មួយ​ដែល​ខ្ញុំ​នឹក​ស្ងើចសរសើរ​ពួក​គាត់ គឺ​ក្រោយ​ពី​កើត​រឿង​ថ្ងៃ​នោះ​មក គាត់​នៅ​តែ​រក្សា​ទំនាក់ទំនង​ល្អ​ជាមួយ​ខ្ញុំ។ ពេល​ជួប​ខ្ញុំ​ម្ដងៗ ពួក​គេ​មិន​ដែល​ខាន​ទេ នូវ​ការ​ផ្ដល់​ឲ្យ​ខ្ញុំ​នូវ​ស្នាមញញឹម​យ៉ាង​កក់ក្ដៅ។ ខ្ញុំ​ពិត​ជា​គោរព​ស្រលាញ់​ពួក​គាត់​ណាស់!

ចំណុច​មួយ​ទៀត ដែល​អ្នកនិពន្ធ​បាន​បង្ហាញ​នោះ គឺ គោលបំណង។

«Your purpose in life should be the reason why you wake up every morning. Each day should have its own purpose and do not go to bed until you are sure you accomplished the goals of that day. Our purpose in life defines who we are.»

ខ្ញុំ​ពេញ​ចិត្ត​នឹង​ពាក្យ​ប៉ុន្មាន​ឃ្លា​នេះ​ជា​ខ្លាំង ព្រោះ​វា​ត្រូវ​នឹង​សាច់​រឿង​របស់​ខ្ញុំ។

រម្លឹក​ឡើង​វិញ​បន្តិច​ចុះ! ពី​មុន​ខ្ញុំ​ជា​មនុស្ស​ដែល​ក្រោយ​ពី​គេង​យឺត។ ថ្ងៃ​ខ្លះ ម៉ោង​ប្រាំ​បួន​ជាង​អី​ហើយ មិន​ទាន់​ក្រោក​ផង។ ពិត​ណាស់​ថា ខ្ញុំ​ពិត​ជា​មិន​ដឹង​ទេ​ថា​ត្រូវ​ក្រោក​ពី​ព្រលឹម​ដើម្បី​ធ្វើ​អ្វី។ ខ្ញុំ​ធ្លាប់​ព្យាយាម​ក្រោក​ពី​ព្រលឹម​ដែរ តែ​ជា​ការ​ក្រោយ​ដើម្បី​តែ​ដេក​ទៅ​វិញ​ប៉ុណ្ណោះ ក៏​គឺ​ដោយសារតែ​ហេតុផល​មួយ​ដែល​ថា មិន​ដឹង​ក្រោក​ដើម្បី​ធ្វើ​អ្វី។ នេះ​ជា​សោកនាដកម្ម​នៃ​ជីវិត​ដ៏​ធំធេង។ ខ្ញុំ​មិន​បាន​និយាយ​ថា អ្នក​ដែល​មាន​ទម្លាប់​ក្រោក​ពី​គេង​យឺត សុទ្ធតែ​ជា​មនុស្ស​គ្មាន​គោលដៅ​ទេ តែ​នេះ ខ្ញុំ​គ្រាន់តែ​លើក​យក​រឿង​ផ្ទាល់​ខ្លួន​របស់​ខ្ញុំ​មក​និយាយ​ឲ្យ​អ្នក​ទាំង​អស់​គ្នា​ស្ដាប់​ប៉ុណ្ណោះ។ ថ្វីបើ​នៅ​ពេល​នេះ ខ្ញុំ​នៅ​តែ​រស់​ក្នុង​ភាព​ស្រពេចស្រពិល​លើ​វិថី​ជីវិត តែ​យ៉ាងហោចណាស់​ក៏​ខ្ញុំ​ប្រាកដ​ក្នុង​ចិត្ត​ដែរ​ថា តើ​ខ្ញុំ​ត្រូវ​ក្រោក​ពី​ព្រលឹម​ដើម្បី​អ្វី...។ យ៉ាងហោចណាស់​ក៏​ថ្ងៃ​នេះ ខ្ញុំ​បាន​ក្រោក​ពី​ព្រលឹម​អង្គុយ​សរសេរ​អត្ថបទ​នេះ​ឲ្យ​អ្នក​ទាំង​អស់​គ្នា​អាន។

អ្នកនិពន្ធ​ក៏​បាន​លើក​មក​និយាយ​ដែរ​អំពី ការ​បរាជ័យ។

ត្រង់​ចំណុច​នេះ ខ្ញុំ​ជាប់​ចិត្ត​នឹង​ឃ្លា​មួយ​ដែល​អ្នកនិពន្ធ​និយាយ​ថា ភាព​បរាជ័យ មិន​គួរ​ជា​មូលហេតុ​ដែល​ធ្វើ​ឲ្យ​យើង​បោះបង់​ការ​តស៊ូ​នេះ​ទេ ការ​មិន​ព្យាយាម​ឯណោះ​ទេ ដែល​ជា​ការ​បរាជ័យ​ដ៏​ពិត​ប្រាកដ។

មាន​ពាក្យ​ប៉ុន្មាន​ឃ្លា​ទៀត​ដែរ ដែល​ខ្ញុំ​ចាប់អារម្មណ៍។

«Never stop learning because life never stop teaching you stop learning only when you

die Keep in mind that a wise man can learn from a foolish man but a foolish man cannot learn from a wise man.»

ឃ្លា​ទាំង​នេះ អ្នកនិពន្ធ​លើក​មក​និយាយ​ក្នុង​អាថ៌កំបាំង​ទី៦ គឺ បន្ត​ការ​រៀន​សូត្រ​ជាដរាប។ ការពិត អ្វីៗ​ដែល​នៅ​ជុំ​វិញ​ខ្លួន​យើង សុទ្ធ​តែ​ជា​មេរៀន​ដែល​យើង​អាច​យក​មក​រៀន​សូត្រ​បាន សំខាន់​ថា​តើ​យើង​ម្នាក់ៗ​មាន​ភាព​ឆ្លាតវៃ​ប៉ុណ្ណា ក្នុង​ការ​ទទួល​ការ​រឿង​សូត្រ​ពី​អ្វីៗ​ដែល​នៅ​ជុំវិញ​ខ្លួន​នោះ។

នៅ​ក្នុង​សៀវភៅ​នេះ​ដែរ អ្នកនិពន្ធ​បាន​បង្កប់​នូវ​រឿង​អប់រំ​ខ្លីៗ​ខ្លះ លើ​ប្រធានបទ គ្រួសារ (Family is Everything) និង ការ​ឲ្យ (Give to People)។ សូម​អាន​ស្វែង​យល់​ដោយ​ខ្លួន​ឯង​ចុះ ដ្បិតអី​ខ្ញុំ​បាន​ស្រង់​យក​មក​ចុះ​ផ្សាយ​នៅ​ទីនេះ​ស្រាប់ តែ​ជា​ភាសា​អង់គ្លេស​ទេ ចាំ​ពេល​ក្រោយ ខ្ញុំ​នឹង​ចំណាយ​ពេល​បក​ប្រែ​មក​ជា​ភាសា​ខ្មែរ​ជូន​ទៅ​ចុះ។

ជា​រួម សៀវភៅ​នេះ​ជា​សៀវភៅ​ដ៏​ល្អ​មួយ​ដែល​អ្នក​ទាំង​អស់​គ្នា​គួរ​តែ​ចំណាយ​ពេល​ខ្លះ​ដើម្បី​អាន។ អាថ៌កំបាំង​ទាំង​ដប់​បី​នេះ គ្របដណ្ដប់​លើ​ការ​រស់នៅ​របស់​មនុស្ស​ម្នាក់ៗ។ អ្នក​នឹង​បាន​ស្វែងយល់​ពី គន្លឹះ​ជីវិត​ផ្ទាល់​ខ្លួន ការងារ គ្រួសារ មិត្តភ័ក្ដិ ហិរញ្ញវត្ថុ ភាព​រីករាយ​នៃ​ជីវិត និង​គន្លឹះ​ផ្សេងៗ​ទៀត​ជា​ច្រើន។ ចុង​ក្រោយ គឺ​មាន​តែ​ទុក​ភារៈ​ឲ្យ​អ្នក​រាល់​គ្នា អាន​ស្វែងយល់​ដោយ​ខ្លួនឯង​ទៀត​ហើយ។ សៀវភៅ​នេះ មាន​ផ្ដល់​ជូន​ដោយ​ឥត​គិត​ថ្លៃ។ អ្នក​អាច​ស្វែង​រក​តាម​ប្រព័ន្ធ​អ៊ីនធឺណិត ឬ​ទាក់ទង​មក​ខ្ញុំ​ផ្ទាល់​ក៏​បាន។ ខ្ញុំ​មិន​បាន​ដាក់​ឲ្យ​ទាញ​យក​នៅ​ទីនេះ​ទេ ដ្បិតអី​ចង់​កែ​ប្រែ​របៀប​របប ប្លក់ ថ្មី​នេះ​ឲ្យ​ខុស​ពី ប្លក់ ចាស់។ បើ​ដាក់​ឲ្យ​ទាញ​យក ខ្ញុំ​នឹង​បាត់​បង់​ឱកាស​បាន​ស្គាល់​អ្នក​ជាក់​ជា​មិន​ខាន។ ហាស! មនុស្ស​ស្រលាញ់​ការ​អាន ហើយ​មិន​សូវ​ទាន់​ចូលចិត្ត​អាន​ដូចជា​រូប​ខ្ញុំ​នេះ ពិត​ជា​ចង់​រាប់អាន​ជាមួយ​អ្នក​រាល់​គ្នា (ដែល​ចូល​ចិត្ត​ការ​អាន និង​ចូលចិត្ត​អាន) ខ្លាំង​ណាស់។ អ៊ីចឹង! សូម​ទាក់ទង​មក​ណា... តាមរយៈ​សារ​ដែល​មាន​ស្រាប់​ក្នុង ប្លក់ នេះ​ក៏បាន តាម ហ្វេសប៊ុក ឬ​អ៊ីមែល​ក៏​បាន។

ជា​ចុង​ក្រោយ សូម​អរ​ព្រះ​គុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ ព្រះគុណម្ចាស់ ដែល​បាន​ផ្ដល់​សៀវភៅ​នេះ​ឲ្យ​ខ្ញុំ​បាន​អាន។ អរគុណ​អ្នក​គ្រប់​គ្នា ដែល​ចំណាយ​ពេល​ដ៏​មាន​តម្លៃ អាន​អត្ថបទ​ដ៏​អត់​ប្រយោជន៍ គ្មាន​ន័យ​ខ្លឹមសារ​របស់​ខ្ញុំ។

មតិយោបល់

អត្ថបទចុះផ្សាយ មិនត្រូវបានផ្ដល់ឲ្យប្រើប្រាស់ដោយគ្មានការអនុញ្ញាតពីម្ចាស់កម្មសិទ្ធិឡើយ។ ការក្លែងបន្លំ លួចយក ឬប្រើប្រាស់ធនធាននៃម្ចាស់កម្មសិទ្ធិដោយរំលោភ ជាអំពើខុសទាំងសីលធម៌និងច្បាប់សង្គម។
សូមអានបន្ថែម៖ លក្ខខណ្ឌប្រើប្រាស់

$hide=phone

ស្លាក​អត្ថបទ

Ajahn Chah (2) Ajahn Sumedho (4) SIPAR (3) Thich Nhat Hanh (10) កំណត់ហេតុ (213) កំណាព្យ (34) កំណាព្យខ្ញុំ (29) ការតែងនិពន្ធ (12) កិច្ចការសាលា (12) កែម ឡី (42) ខ្មែរក្រោម (1) គន្លឹះ (1) គយ សារុន (2) ច័ន្ទ សំណព្វ (2) ច័ន្ទ ឫទ្ធី (2) ឈុន សំណាង (2) ឈ្លោះនឹងខ្លួនឯង (35) នូ ហាច (1) បច្ចេកវិទ្យា (3) ប៉ិច សង្វាវ៉ាន (1) ប៊ុត សាវង្ស (7) ប៉ុល ពិសី (1) យិន លួត (2) រម្លឹករឿងចាស់ (9) រីម គីន (1) រូបភាព (3) រឿង (54) រឿងកំប្លែង (កែម ឡី) (19) រឿង​ខ្លី (15) រឿងបុរសពាក់អាវសតែចិត្តខ្មៅ (19) លី សុវីរ (3) វីដេអូ (18) សមាគម​អក្សរ​សិល្ប៍ នូ ហាច (9) សម្ដេចព្រះមហាឃោសនន្ទ (12) សម្រង់គំនិត (17) សាស្រ្តា (1) សុខ ចាន់ផល (11) សុគន្ធ និសា (1) សៀវភៅ&ការអាន (100) សៀវភៅដែលបានអាន (90) សេង ច័ន្ទមុនីរតន៍ (1) ស្ពេសឺរ ចនសាន់ (2) ហ្វេសប៊ុក (28) អាល់ប៊ឺត អាញស្តាញ (1) ឯកសារ (51)
Name

Ajahn Chah,2,Ajahn Sumedho,4,SIPAR,3,Thich Nhat Hanh,10,កំណត់ហេតុ,213,កំណាព្យ,34,កំណាព្យខ្ញុំ,29,ការតែងនិពន្ធ,12,កិច្ចការសាលា,12,កែម ឡី,42,ខ្មែរក្រោម,1,គន្លឹះ,1,គយ សារុន,2,ច័ន្ទ សំណព្វ,2,ច័ន្ទ ឫទ្ធី,2,ឈុន សំណាង,2,ឈ្លោះនឹងខ្លួនឯង,35,នូ ហាច,1,បច្ចេកវិទ្យា,3,ប៉ិច សង្វាវ៉ាន,1,ប៊ុត សាវង្ស,7,ប៉ុល ពិសី,1,យិន លួត,2,រម្លឹករឿងចាស់,9,រីម គីន,1,រូបភាព,3,រឿង,54,រឿងកំប្លែង (កែម ឡី),19,រឿង​ខ្លី,15,រឿងបុរសពាក់អាវសតែចិត្តខ្មៅ,19,លី សុវីរ,3,វីដេអូ,18,សមាគម​អក្សរ​សិល្ប៍ នូ ហាច,9,សម្ដេចព្រះមហាឃោសនន្ទ,12,សម្រង់គំនិត,17,សាស្រ្តា,1,សុខ ចាន់ផល,11,សុគន្ធ និសា,1,សៀវភៅ&ការអាន,100,សៀវភៅដែលបានអាន,90,សេង ច័ន្ទមុនីរតន៍,1,ស្ពេសឺរ ចនសាន់,2,ហ្វេសប៊ុក,28,អាល់ប៊ឺត អាញស្តាញ,1,ឯកសារ,51,
ltr
item
កំណត់ហេតុ ― Rangsey Heng: 13 Secrets You Should Know About Life Before You Die
13 Secrets You Should Know About Life Before You Die
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiiohXVHJKcAgtrVPh2rOpInre1RQrkFkSn6r4A7zWy7sa2NtNffo7FR1nFl_3QmNfab5wAtG8gWISQzMAgPQdCUsj7sjY5oaQcz4h-YHPFxMdltcDvhWAhOpNvnrGvMrQvlGc4rXPOLU9f/s640/13-secrets.png
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiiohXVHJKcAgtrVPh2rOpInre1RQrkFkSn6r4A7zWy7sa2NtNffo7FR1nFl_3QmNfab5wAtG8gWISQzMAgPQdCUsj7sjY5oaQcz4h-YHPFxMdltcDvhWAhOpNvnrGvMrQvlGc4rXPOLU9f/s72-c/13-secrets.png
កំណត់ហេតុ ― Rangsey Heng
https://pbrangsey.blogspot.com/2018/01/13-secrets-you-should-know-about-life-before-you-die.html
https://pbrangsey.blogspot.com/
https://pbrangsey.blogspot.com/
https://pbrangsey.blogspot.com/2018/01/13-secrets-you-should-know-about-life-before-you-die.html
true
4448203591968807166
UTF-8
Loaded All Posts រកមិនឃើញអត្ថបទ បង្ហាញទាំងអស់ អានបន្ត ឆ្លើយតប លុបចោលការឆ្លើយតប លុប ដោយ ទំព័រដើម ទំព័រ អត្ថបទ បង្ហាញទាំងអស់ អត្ថបទជាច្រើនផ្សេងទៀតសម្រាប់អ្នក ស្លាកអត្ថបទ សារបណ្ណ SEARCH អត្ថបទទាំងអស់ រកមិនឃើញអត្ថបទដែលអ្នកស្វែងរក ត្រឡប់ទៅទំព័រដើម ថ្ងៃអាទិត្យ ថ្ងៃចន្ទ ថ្ងៃអង្គារ ថ្ងៃពុធ ថ្ងៃព្រហស្បតិ៍ ថ្ងៃសុក្រ ថ្ងៃសៅរ៍ អាទិត្យ ចន្ទ អង្គារ ពុធ ព្រហស្បតិ៍ សុក្រ សៅរ៍ ខែមករា ខែកុម្ភៈ ខែមីនា ខែមេសា ខែឧសភា ខែមិថុនា ខែកក្កដា ខែសីហា ខែកញ្ញា ខែតុលា ខែវិច្ឆិកា ខែធ្នូ មករា កុម្ភៈ មីនា មេសា ខែឧសភា មិថុនា កក្កដា សីហា កញ្ញា តុលា វិច្ឆិកា ធ្នូ អម្បាញ់មិញ 1 នាទីមុន $$1$$ minutes ago 1 ម៉ោងមុន $$1$$ hours ago ម្សិលមិញ $$1$$ days ago $$1$$ weeks ago ច្រើនជាង 5 សម្ដាហ៍មុន Followers Follow THIS PREMIUM CONTENT IS LOCKED STEP 1: Share to a social network STEP 2: Click the link on your social network Copy All Code Select All Code All codes were copied to your clipboard Can not copy the codes / texts, please press [CTRL]+[C] (or CMD+C with Mac) to copy Table of Content