ល្ងាចនេះទំនេរ... គ្មានអ្វីក្រៅពីរឿងអត់ប្រយោជន៍ទៀតនោះទេ។ និយាយពីអ្វីទៅ? អ្នកស្រីប្រធាន! ហាស! អ្នកស្រីប្រធាន ពាក់អាវពណ៌លឿង...
ល្ងាចនេះទំនេរ...
គ្មានអ្វីក្រៅពីរឿងអត់ប្រយោជន៍ទៀតនោះទេ។
និយាយពីអ្វីទៅ? អ្នកស្រីប្រធាន!
ហាស! អ្នកស្រីប្រធាន ពាក់អាវពណ៌លឿងពីរ-បីថ្ងៃជាប់គ្នាហើយ។ មិនមែនតែអាវទេ ម្សិលមិញកាន់សៀវភៅក៏ពណ៌លឿងដែរ។ កុំព្យូទ័រក៏លឿង អាវក៏លឿង សៀវភៅក៏លឿង លឿងមួយចប់តែម្ដងហើយ អ្នកស្រីប្រធាន។ តែទោះជាយ៉ាងណា ខ្ញុំនៅតែនិយាយថា អ្នកស្រីប្រធានពិតជាស្អាតគួរឲ្យស្រលាញ់ណាស់។ ស្រលាញ់ជាងគេ គឺមុខមូលមានមន្តស្នេហ៍ ញញឹមម្ដងៗស្រស់ស្អាតមែនទែន។
មកដល់ត្រឹមនេះ ខ្ញុំលែងចង់សរសេរបន្តទៀតហើយ...។ គួរឲ្យស្ដាយ! ស្ដាយណាស់ដែល អ្នកស្រីប្រធាន រត់ចោលខ្ញុំបាត់។ តាំងពីម្សិលមិញម្ល៉េះ អ្នកស្រីប្រធាន លែងអង្គុយក្បែរៗខ្ញុំទៀតហើយ។ នាងទៅអង្គុយនៅក្នុងបន្ទប់មួយផ្សេងទៀតដាច់ឆ្ងាយពីខ្ញុំ។ មិននឹកស្មានសោះថា អ្នកស្រីប្រធាន ដាច់ចិត្តដល់ម្ល៉ឹង។ នាងប្រហែលជាមិនចង់ឲ្យខ្ញុំមានឱកាសបានបង្កើតការចងចាំយកមកកត់ទុកនៅទីនេះទៀតទេ។ ខ្ញុំខ្លាចតែអត្ថបទនោះជាអត្ថបទចុងក្រោយហើយ ដែលនិយាយពី អ្នកស្រីប្រធាន។ ខ្ញុំពិតជាស្ដាយខ្លាំងណាស់!
អ្នកស្រីប្រធាន អើយ! ម្ដេចក៏គេចទៅអង្គុយឆ្ងាយម្ល៉េះ? ឬគិតថា ខ្ញុំជាមនុស្សមិនល្អ ដោយគ្រាន់តែលួចសម្លឹង អ្នកស្រី សោះហ្នឹង? កែវភ្នែកខ្ញុំនេះ មិនសមជាកែវភ្នែកមនុស្សអាក្រក់ទេ ជឿខ្ញុំចុះ!
អ្នកស្រីប្រធាន អើយ! តើ អ្នកស្រី ពិតជាដាច់ចិត្តដល់ថ្នាក់ហ្នឹងមែនឬ?
សង្ឃឹមថា អ្នកស្រីប្រធាន នឹងមិនរត់ចោលខ្ញុំយូរទៀតទេ...។
ហាស! ពេលជួបខ្ញុំកុំភ្លេចញញឹមដាក់ខ្ញុំផង ព្រោះខ្ញុំស្រលាញ់និងចូលចិត្តស្នាមញញឹមរបស់ អ្នកស្រីប្រធាន ណាស់!

មតិយោបល់