ម្សិលមិញ ខ្ញុំគ្មានបំណងអានសៀវភៅនេះទេ។ អានសៀវភៅ « ក្បាំងមុខ » ជិតបានពាក់កណ្ដាលទៅហើយ, ដល់ត្រង់អ្នកនិពន្ធលើកពីស្នាដៃលោក កេង វ៉...
ម្សិលមិញ ខ្ញុំគ្មានបំណងអានសៀវភៅនេះទេ។ អានសៀវភៅ «ក្បាំងមុខ» ជិតបានពាក់កណ្ដាលទៅហើយ, ដល់ត្រង់អ្នកនិពន្ធលើកពីស្នាដៃលោក កេង វ៉ាន់សាក់ ខ្ញុំក៏ដើរទៅរកសៀវភៅលោក កេង វ៉ាន់សាក់ ដើម្បីសាកអានលេង។ រកឃើញសៀវភៅលោក កេង វ៉ាន់សាក់ ដល់ទៅពីរក្បាល ហើយនៅប្រទះនឹងសៀវភៅនេះទៀត។ ខ្ញុំឃើញសៀវភៅនេះស្ដើងដែរ ក៏ផ្អាកអានសៀវភៅ «ក្បាំងមុខ» សិន ហើយបែរមកអានសៀវភៅនេះរហូតដល់ចប់។
ខ្ញុំមានអារម្មណ៍មិនសូវសប្បាយចិត្តទេ ដ្បិតអីការគិតរបស់ខ្ញុំកំពុងប្រាប់ខ្ញុំថា អក្សរសាស្ត្រខ្មែរយើង មិនទាន់រីកចម្រើននៅឡើយ ហើយការប្រើប្រាស់ទៀតសោតក៏នៅតែគ្មានឯកភាពគ្នា។ តើពេលណាទើបបញ្ហាអក្សរសាស្ត្រនេះ ត្រូវបានដោះស្រាយឲ្យដាច់ស្រឡះ។ ម្ដងខាងក្រសួងអប់រំឲ្យសរសេរបែបនេះ ម្ដងឲ្យសរសេរបែបនោះ...។ ឱ! អក្សរសាស្ត្រជាតិខ្ញុំអើយ ហេតុអ្វីក៏យ៉ាងនេះ? តើគេគ្មានឆន្ទៈនឹងអភិរក្ស-អភិវឌ្ឍអក្សរសាស្ត្រជាតិឬយ៉ាងណា? ឬគេគិតថាអក្សរសាស្ត្រជារឿងមិនសំខាន់?
ខ្ញុំតែងតែចង់ឃើញពីភាពរីកចម្រើននៃភាសាជាតិយើង។ ខ្ញុំចង់ឃើញថ្នាក់ដឹកនាំយកចិត្តទុកដាក់លើបញ្ហាអក្សរ-ភាសាជាតិ ឲ្យដូចវិស័យផ្សេងៗដែរ។ ខ្ញុំស្រលាញ់ភាសាជាតិ ខ្ញុំចូលចិត្តសរសេរ។
ខ្ញុំធ្លាប់បានអានសៀវភៅរបស់លោកផ្សេងទៀតដែរ ទាក់ទងនឹងអក្សរសំលាប់, ការប្រើប្រាស់ «ល-ឡ» ជាដើម។ ខ្ញុំមិនហ៊ានវិនិច្ឆ័យលើបញ្ហាភាសាជាតិ ដែលកំពុងកើតឡើងនោះទេ។ ខ្ញុំគ្រាន់តែគិតថា វាជាការល្អ ដែលក្នុងនាមយើងជាអ្នកស្នេហាវិស័យអក្សរសាស្ត្រ ជម្រុះចោលនូវការប្រកាន់យកគំនិតខ្លួនឯងតែម្យ៉ាង ហើយបែរមកសិក្សាស្វែងយល់ពីគំនិតអ្នកដទៃ ដើម្បីចូលរួមដោះស្រាយបញ្ហាអក្សរសាស្ត្រជាតិយើង។ សូមអ្នកចេះដឹងខ្មែរទាំងឡាយ រួមគ្នាអភិរក្សនិងអភិវឌ្ឍអក្សរសាស្ត្រជាតិយើងឲ្យបានរីកចម្រើនតទៅ។
កំណត់សម្គាល់
សៀវភៅនេះមាននៅក្នុងបណ្ណាល័យ PUC
លេខកូដ៖ PL 4322 L9 2004
ខ្ញុំមានអារម្មណ៍មិនសូវសប្បាយចិត្តទេ ដ្បិតអីការគិតរបស់ខ្ញុំកំពុងប្រាប់ខ្ញុំថា អក្សរសាស្ត្រខ្មែរយើង មិនទាន់រីកចម្រើននៅឡើយ ហើយការប្រើប្រាស់ទៀតសោតក៏នៅតែគ្មានឯកភាពគ្នា។ តើពេលណាទើបបញ្ហាអក្សរសាស្ត្រនេះ ត្រូវបានដោះស្រាយឲ្យដាច់ស្រឡះ។ ម្ដងខាងក្រសួងអប់រំឲ្យសរសេរបែបនេះ ម្ដងឲ្យសរសេរបែបនោះ...។ ឱ! អក្សរសាស្ត្រជាតិខ្ញុំអើយ ហេតុអ្វីក៏យ៉ាងនេះ? តើគេគ្មានឆន្ទៈនឹងអភិរក្ស-អភិវឌ្ឍអក្សរសាស្ត្រជាតិឬយ៉ាងណា? ឬគេគិតថាអក្សរសាស្ត្រជារឿងមិនសំខាន់?
ខ្ញុំតែងតែចង់ឃើញពីភាពរីកចម្រើននៃភាសាជាតិយើង។ ខ្ញុំចង់ឃើញថ្នាក់ដឹកនាំយកចិត្តទុកដាក់លើបញ្ហាអក្សរ-ភាសាជាតិ ឲ្យដូចវិស័យផ្សេងៗដែរ។ ខ្ញុំស្រលាញ់ភាសាជាតិ ខ្ញុំចូលចិត្តសរសេរ។
Cover |
កំណត់សម្គាល់
សៀវភៅនេះមាននៅក្នុងបណ្ណាល័យ PUC
លេខកូដ៖ PL 4322 L9 2004
មតិយោបល់