$show=/search

$show=phone

$code: Links

$hide=phone

$show=search

០៤ មីនា ២០១៨ (ហែ​អ្នកតា)

បរិយាកាស​ពេល​ដែល​ខ្ញុំ​ធ្វើ​ដំណើរ​ត្រឡប់​ពី​ស្រុក​កំណើត​មក​ភ្នំពេញ​វិញ​នេះ ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ឃើញ​រឿង​ខ្លះៗ កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន។ ជា​បន...

បរិយាកាស​ពេល​ដែល​ខ្ញុំ​ធ្វើ​ដំណើរ​ត្រឡប់​ពី​ស្រុក​កំណើត​មក​ភ្នំពេញ​វិញ​នេះ ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ឃើញ​រឿង​ខ្លះៗ កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន។ ជា​បន្ត​ទៅ​នេះ ខ្ញុំ​នឹង​សរសេរ​រំលឹក​ឡើង​វិញ នូវ​ព្រឹត្តិការណ៍​ដែល​ខ្ញុំ​បាន​ជួប​កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន និង​ព្រឹត្តិការណ៍​ដែល​ខ្ញុំ​ទើប​តែ​បាន​ជួប​នៅ​ថ្ងៃនេះ។ ខ្ញុំ​មិន​ចង់​រំលេច​នូវ​ទស្សនៈ​យ៉ាង​ណា​នោះ​ទេ តែ​ខ្ញុំ​គ្រាន់តែ​ចង់​ចងក្រង​នូវ​តថភាព​សង្គម​ឲ្យ​មនុស្ស​ជំនាន់​ក្រោយ​បាន​ដឹង។

កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន ខ្ញុំ​ស្នាក់នៅ​ម្ដុំ​ច្បារអំពៅ។ ទី​ដែល​ខ្ញុំ​ស្នាក់នៅ​នោះ គេ​ហៅ​ថា ភូមិ​ឫស្សី​ស្រស់។ ច្រើន​ឆ្នាំ​មក​ហើយ​ដែល​ខ្ញុំ​បាន​ផ្លាស់​មក​ស្នាក់នៅ​ក្នុង​ក្រុង​ឯណេះ​វិញ តែ​ខ្ញុំ​នៅ​តែ​ចងចាំ​នូវ​ព្រឹត្តិការណ៍​ទាំង​នោះ។ អ្នក​ដែល​រស់​នៅ​ម្ដុំ​ច្បារ​អំពៅ ប្រាកដ​ជា​ដឹង​យ៉ាង​ជាក់​ច្បាស់​អំពី​រឿង​នេះ។ កាល​នោះ ក៏​មិន​សូវ​ខុស​ពី​ពេល​នេះ​ប៉ុន្មាន​ដែរ។ សំឡេង​ស្គរ​លាន់​ទ្រហឹង ហើយ​ដង​ផ្លូវ​ស្ទះ​ណែនណាន់តាន់តាប់។ ខ្ញុំ​ចំណាយ​ពេល​យ៉ាង​យូរ ទម្រាំ​ឆ្លង​ផុត​ស្ពាន​ព្រះមុនីវង្ស។ អ្នក​ឆ្ងល់​ទេ​ថា ខ្ញុំ​កំពុង​និយាយ​ពី​អ្វី? គ្មាន​អ្វី​ធំ​ដុំ​នោះ​ទេ គ្រាន់តែ​គេ «ហែ​អ្នកតា» ទេតើ! ទិដ្ឋភាព​កាល​នោះ​ប្រៀប​ដូចជា​គេ​ប្រារព្ធ​ពិធី​បុណ្យ​ជាតិ​ដ៏​ធំ​អ៊ីចឹង។ ខ្ញុំ​មិន​ប្រាកដ​ក្នុង​ចិត្ត​ទេ​ថា ខ្ញុំ​ជា​ម្ចាស់​ស្រុក​ឬ​ក៏​ជា​ជន​ចំណូល​ថ្មី​នៃ​ប្រទេស​មួយ​នេះ? ខ្ញុំ​គិត​ថា អារម្មណ៍​បែប​ហ្នឹង​មិន​មែន​ជា​អារម្មណ៍​នៃ​ការ​រើសអើង​ពូជសាសន៍​ឬ​អារម្មណ៍​បែប​ជាតិនិយម​ជ្រុល​នោះ​ទេ។ ខ្ញុំ​គ្រាន់តែ​ឆ្ងល់​នឹង​ខ្លួនឯង ហើយ​ស្ទើរតែ​ភ្លេច​ទៅ​ហើយ​ថា ខ្ញុំ​ជា​នរណា?

ថ្ងៃនេះ ខ្ញុំ​បាន​ជួប​នឹង​បរិយាកាស​ប្រហែល​គ្នា​នឹង​អ្វី​ដែល​ខ្ញុំ​បាន​ជួប​កាល​ពី​ពេល​មុន​ជា​ថ្មី​ម្ដង​ទៀត។ កាល​ចេញ​ដំណើរ​ទៅ​លេង​ស្រុក​កំណើត​នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ខ្ញុំ​បាន​ឃើញ​ខ្លះ​មក​ហើយ​នូវ​ការ​រៀបចំ​នៃ​ពិធី​ហែ​អ្នកតា​នេះ។ ត្រឡប់​មក​វិញ​ល្ងាច​នេះ ត្រូវ​ចំ​ពេល​នៃ​ការ​ហែ​អ្នកតា​របស់​គេ​តែ​ម្ដង។ ខ្ញុំ​នឹង​ព្យាយាម​រំលឹក​សកម្មភាព​ទាំងឡាយ​ដែល​ខ្ញុំ​បាន​ជួប ដើម្បី​បាន​ជា​ការ​បង្ហាញ​តថភាព​មួយ​នៃ​សង្គម​យើង។

មក​ដល់​រង្វង់​មូល លោក​តាខ្មៅ ខ្ញុំ​បត់​ស្ដាំ រួច​ដល់​ច្រក​ផ្លូវ​ទី​ពីរ ខ្ញុំ​ក៏​បត់​ឆ្វេង ដើម្បី​ឆ្ពោះ​មក​កាន់​ទីក្រុង​ដែល​ខ្ញុំ​បាន​ចាកចោល​អស់​ពេល​ពីរ​ថ្ងៃ​ទៅ​ហើយ។ មក​ដល់​ម្ដុំ​ស្ពាន​ថ្ម ខ្ញុំ​សង្កេត​ឃើញ​ថា ផ្លូវ​ចាប់ផ្ដើម​ចង្អៀត។ ខ្ញុំ​បាន​ស្មាន​ទុក​ក្នុង​ចិត្ត​ទៅ​ហើយ​ថា ប្រាកដ​ជា​មាន​ពិធី​ហែ​អ្នកតា​នៅ​ខាង​មុខ​ជា​មិន​ខាន។ ពិត​ជា​ដូច​ការ​គិត​របស់​ខ្ញុំ​មែន! ផ្លូវ​ស្ទះ​ដោយសារ​ពិធី​ហែ​អ្នកតា។ ក្នុង​ការ​ហែ​នេះ គេ​ប្រើ​ឡាន​ខ្លះ​និង​រទេះ​អូស​ដោយ​មនុស្ស​ដែល​មាន​ចំនួន​ច្រើន​គួរសម​ដែរ។ នៅ​លើ​ឡាន​គេ​មាន​រៀបចំ​កៅអី ហើយ​កៅអី​នោះ​ប្រហែល​សម្រាប់​ស្នង​រូប​អ្នកតា​អង្គុយ។ លើស​ពី​នេះ​ទៀត នៅ​លើ​ឡាន​ទាំង​នោះ​ក៏​មាន​ដែរ​នូវ​ក្រុម​អ្នក​ប្រគំ​ភ្លេង ដែល​សុទ្ធតែ​ជា​ក្មេងៗ​ជំទង់។ នៅ​លើ​រទេះ​មាន​រៀបចំ​ដាក់​រូបសំណាក​អ្នកតា (រូបសំណាក​តូចៗ) ហើយ​មាន​អុច​ធូប​ទៀត​ផង។ ខ្ញុំ​ជិះ​ចូល​កាន់​តែ​កៀក​ក្បែរ​ឡាន​និង​រទេះ​ទាំង​នោះ ហើយ​ច្រមុះ​ខ្ញុំ​ចាប់ផ្ដើម​ធុំ​ឈួល​នូវ​ក្លិន​ដ៏​ក្រអូប​ឈ្ងុយឈ្ងប់​នៃ​ទឹកអប់​និង​ផ្សែង​ធូប។ សភាព​ផ្លូវ​កាន់តែ​ចង្អៀត មនុស្ស​គ្រប់​គ្នា​ដែល​កំពុង​បើកបរ​ហាក់​មាន​អារម្មណ៍​ធុញថប់​នឹង​សភាព​ផ្លូវ​ដ៏​ចង្អៀត​នេះ។ ខ្ញុំ​ចេះ​តែ​ព្យាយាម​ជិះ​រុល​បន្ត​យ៉ាង​យឺតៗ ដើម្បី​បាន​ឃើញ​សកម្មភាព​ទាំងឡាយ។ ខ្ញុំ​សង្កេត​ឃើញ​ថា មនុស្សម្នា​គ្រប់​ផ្ទះ​បាន​ចេញ​មក​ពី​ក្នុង​ផ្ទះ ឈរ​នៅ​អម​សងខាង​ផ្លូវ ក្នុង​ទំនង​ដើម្បី​ទទួល​អ្នកតា។ នៅ​ពី​មុខ​ផ្ទះ​ខ្លះ មាន​រៀបចំ​តុ​ដែល​មាន​ដាក់​តង្វាយ​ផ្លែឈើ​ផ្សេងៗ​និង​ផ្តិល​ទឹក​មួយ។ ស្នង​រូប​អ្នកតា​ទាំង​នោះ មើល​ទៅ​ហាក់​មាន​វ័យក្មេង អាយុ​មិន​ច្រើន​ប៉ុន្មាន​នោះ​ទេ។ ពេល​នោះ អ្នកតា​ចុះ​ដើរ​ដោយ​មាន​យុវជន​ប្រុសៗ​បី-បួន​នាក់​ជា​អ្នក​ហែហម។ យុវជន​ទាំងនោះ​ខ្លះ​កាន់​ដាវ, ខ្លះ​កាន់​លំពែង, ខ្លះ​ទៀត​ដើរ​ទៅ​មុន ដើម្បី​វែក​ផ្លូវ​ឲ្យ​ស្នង​រូប​អ្នក​តា​ដើរ។ អ្នកតា​តុបតែង​ខ្លួន​ដោយ​មាន​ស្លៀក​សំលៀកបំពាក់​ធំ​រលុងៗ តាម​បែប​ប្រពៃណី​ចិន។ អ្នកតា​ខ្លះ​ដើរ​ដៃ​ទទេ អ្នកតា​ខ្លះ​ទៀត​មាន​កាន់​កាំបិត។ នៅ​ខាង​មុខ​ផ្ទះ​មួយ​នោះ មាន​ស្នង​រូប​អ្នកតា​មួយ​រូប​កំពុង​កាន់ «ផាវ» គ្រវីគ្រវាត់​លាន់​ស្នូរ​ផ្ទុះ​កងរំពង​ស្ទើរ​បែក​ក្រដាស​ត្រចៀក។ យុវជន​ម្នាក់​អូស​រទេះ​ជ្រៀត​ចូល​ក្នុង​ពេល​ដែល​កំពុង​ស្ទះ​ណែន ហើយ​ស្រែក​គំហក​ថា «ចេញៗ! យី! ម៉ូតូ​នេះ...» ខ្ញុំ​ស្ដាប់​ប្រយោគ​ដែល​យុវជន​នោះ​និយាយ​ហើយ ខ្ញុំ​ហាក់​មាន​អារម្មណ៍​ថា ផ្លូវ​នេះ​ពួក​គេ​បាន​ទិញ​យក​ផ្ដាច់​មុខ ដើម្បី​ធ្វើ​ពិធី​ហែ​អ្នកតា​របស់​គេ​ទៅ​ហើយ។ ខ្ញុំ​មាន​អារម្មណ៍​ថា ខ្ញុំ​គ្រាន់តែ​ជា​ជន​ចំណូល​ថ្មី​ដែល​ផ្ញើ​វាសនា​រស់​នៅ​លើ​ទឹកដី​នៃ​ប្រទេស​មួយ​នេះ​ប៉ុណ្ណោះ។ ពុទ្ធោ! ខ្ញុំ​មិនមែន​ជា​ម្ចាស់​ស្រុក​ទេ? ខ្ញុំ​ជា​ជនអន្តោប្រវេសន៍​នៃ​ប្រទេស​នេះ​ឬ? ឱ! ខ្ញុំ​អើយ​ខ្ញុំ...

ខ្ញុំ​ជិះ​ឆ្លង​ផុត​រូប​សំណាក​ព្រះ​នរាយន៍ ទើប​សភាព​ផ្លូវ​បាន​ប្រសើរ​ឡើង​វិញ។ បរិយាកាស​អ៊ូអរ ច្រូងច្រាង ពេញ​ដោយ​សន្ធឹក​ស្គរ​និង​ផាវ ត្រូវ​បាន​បញ្ចប់។ មក​ដល់​ជិត​ក្បាល​ថ្នល់ ខ្ញុំ​បាន​ឃើញ​រោង​មួយ​នៅ​ខាង​លិច​ថ្នល់។ ខ្ញុំ​បន្ថយ​ល្បឿន ហើយ​ផ្ទៀង​ស្ដាប់​សំឡេង​ដែល​លេច​ចេញ​ខ្ពស់​ត្រដែត​នៅ​ខាង​ចុង​បង្គោល​ឫស្សី។ ស្ដាប់​បន្តិច​ទើប​ដឹង​ថា គេ​និយាយ​ពី​ពិធី​ហែ​អ្នកតា។ ម្ចាស់​សំឡេង​បាន​រៀបរាប់​ថ្លែង​អំណរគុណ​ចំពោះ «សមត្ថកិច្ច​និង​អ្នក​ដែល​បាន​ជួយ​សម្របសម្រួល​តាំង​ពី​ថ្នាក់ក្រោម​រហូត​ដល់​ថ្នាក់លើ»។ ពាក្យ «ថ្នាក់ក្រោម» ប្រហែល​គ្មាន​អ្វី​ពិបាក​យល់​នោះ​ទេ តែ​ពាក្យ «ថ្នាក់លើ» មិន​ដឹង​ថា ម្ចាស់​សំឡេង​សំដៅ​ដល់ «ថ្នាក់» មួយ​ណា​នោះ​ទេ? ខ្ញុំ​ថែម​ទាំង​ឮ​ថា ការ​រៀបចំ​ពិធី​នេះ​ឡើង​ក៏​មាន​ការ​ចូលរួម​ជួប​សម្របសម្រួល​ពី «កង​សេនា​តូច» ផង​ដែរ។ ខ្ញុំ​ក៏​មិន​ស្គាល់​ច្បាស់​ដែរ​ថា «កង​សេនា​តូច» នេះ​ជា​អ្វី? គេ​នៅ​បាន​បញ្ជាក់​ថា ក្នុង​ការ​ហែ​នេះ​មាន​ស្នង​រូប​អ្នកតា​ចំនួន ១៤០ រូប។ ម្ចាស់​សំឡេង ក្នុង​នាម​ជា​គណៈកម្មការ​ក៏​ដូចជា​សមាគម បាន​បន្ត​បញ្ជាក់​ថា គេ​សង្ឃឹម​ថា នឹង​បាន​រៀបចំ​ពិធី​នេះ​នៅ​ឆ្នាំ​ក្រោយៗ​ឲ្យ​បាន​កាន់តែ​ល្អ​ឡើង​ថែម​ទៀត ដ្បិត​មាន​ការ​ចូលរួម​ជួយ​សម្របសម្រួល និង​ការ​យកចិត្ត​ទុកដាក់​យ៉ាង​ដូច្នេះ។

ឆ្លង​ផុត​ទី​នោះ ខ្ញុំ​បន្ថែម​ល្បឿន​បន្តិច ហើយ​ចេះ​តែ​គិត​ក្នុង​ចិត្ត​ពី​ពាក្យ​ថា «ថ្នាក់លើ» និង «កង​សេនា​តូច» នោះ។ មាន​គំនិត​ជា​ច្រើន​បាន​ផុស​ឡើង ហើយ​ភាព​មិន​ប្រាកដ ក៏​បាន​ចោទ​ជា​សំណួរ​សាជាថ្មី​ថា តើ​ខ្ញុំ​ជា​នរណា? ខ្ញុំ​កំពុង​នៅ​ទីណា?

មតិយោបល់

អត្ថបទចុះផ្សាយ មិនត្រូវបានផ្ដល់ឲ្យប្រើប្រាស់ដោយគ្មានការអនុញ្ញាតពីម្ចាស់កម្មសិទ្ធិឡើយ។ ការក្លែងបន្លំ លួចយក ឬប្រើប្រាស់ធនធាននៃម្ចាស់កម្មសិទ្ធិដោយរំលោភ ជាអំពើខុសទាំងសីលធម៌និងច្បាប់សង្គម។
សូមអានបន្ថែម៖ លក្ខខណ្ឌប្រើប្រាស់

$hide=phone

ស្លាក​អត្ថបទ

Ajahn Chah (2) Ajahn Sumedho (4) SIPAR (3) Thich Nhat Hanh (10) កំណត់ហេតុ (213) កំណាព្យ (34) កំណាព្យខ្ញុំ (29) ការតែងនិពន្ធ (12) កិច្ចការសាលា (12) កែម ឡី (42) ខ្មែរក្រោម (1) គន្លឹះ (1) គយ សារុន (2) ច័ន្ទ សំណព្វ (2) ច័ន្ទ ឫទ្ធី (2) ឈុន សំណាង (2) ឈ្លោះនឹងខ្លួនឯង (35) នូ ហាច (1) បច្ចេកវិទ្យា (3) ប៉ិច សង្វាវ៉ាន (1) ប៊ុត សាវង្ស (7) ប៉ុល ពិសី (1) យិន លួត (2) រម្លឹករឿងចាស់ (9) រីម គីន (1) រូបភាព (3) រឿង (54) រឿងកំប្លែង (កែម ឡី) (19) រឿង​ខ្លី (15) រឿងបុរសពាក់អាវសតែចិត្តខ្មៅ (19) លី សុវីរ (3) វីដេអូ (18) សមាគម​អក្សរ​សិល្ប៍ នូ ហាច (9) សម្ដេចព្រះមហាឃោសនន្ទ (12) សម្រង់គំនិត (17) សាស្រ្តា (1) សុខ ចាន់ផល (11) សុគន្ធ និសា (1) សៀវភៅ&ការអាន (100) សៀវភៅដែលបានអាន (90) សេង ច័ន្ទមុនីរតន៍ (1) ស្ពេសឺរ ចនសាន់ (2) ហ្វេសប៊ុក (28) អាល់ប៊ឺត អាញស្តាញ (1) ឯកសារ (51)
Name

Ajahn Chah,2,Ajahn Sumedho,4,SIPAR,3,Thich Nhat Hanh,10,កំណត់ហេតុ,213,កំណាព្យ,34,កំណាព្យខ្ញុំ,29,ការតែងនិពន្ធ,12,កិច្ចការសាលា,12,កែម ឡី,42,ខ្មែរក្រោម,1,គន្លឹះ,1,គយ សារុន,2,ច័ន្ទ សំណព្វ,2,ច័ន្ទ ឫទ្ធី,2,ឈុន សំណាង,2,ឈ្លោះនឹងខ្លួនឯង,35,នូ ហាច,1,បច្ចេកវិទ្យា,3,ប៉ិច សង្វាវ៉ាន,1,ប៊ុត សាវង្ស,7,ប៉ុល ពិសី,1,យិន លួត,2,រម្លឹករឿងចាស់,9,រីម គីន,1,រូបភាព,3,រឿង,54,រឿងកំប្លែង (កែម ឡី),19,រឿង​ខ្លី,15,រឿងបុរសពាក់អាវសតែចិត្តខ្មៅ,19,លី សុវីរ,3,វីដេអូ,18,សមាគម​អក្សរ​សិល្ប៍ នូ ហាច,9,សម្ដេចព្រះមហាឃោសនន្ទ,12,សម្រង់គំនិត,17,សាស្រ្តា,1,សុខ ចាន់ផល,11,សុគន្ធ និសា,1,សៀវភៅ&ការអាន,100,សៀវភៅដែលបានអាន,90,សេង ច័ន្ទមុនីរតន៍,1,ស្ពេសឺរ ចនសាន់,2,ហ្វេសប៊ុក,28,អាល់ប៊ឺត អាញស្តាញ,1,ឯកសារ,51,
ltr
item
កំណត់ហេតុ ― Rangsey Heng: ០៤ មីនា ២០១៨ (ហែ​អ្នកតា)
០៤ មីនា ២០១៨ (ហែ​អ្នកតា)
កំណត់ហេតុ ― Rangsey Heng
https://pbrangsey.blogspot.com/2018/03/04-mar-2018.html
https://pbrangsey.blogspot.com/
https://pbrangsey.blogspot.com/
https://pbrangsey.blogspot.com/2018/03/04-mar-2018.html
true
4448203591968807166
UTF-8
Loaded All Posts រកមិនឃើញអត្ថបទ បង្ហាញទាំងអស់ អានបន្ត ឆ្លើយតប លុបចោលការឆ្លើយតប លុប ដោយ ទំព័រដើម ទំព័រ អត្ថបទ បង្ហាញទាំងអស់ អត្ថបទជាច្រើនផ្សេងទៀតសម្រាប់អ្នក ស្លាកអត្ថបទ សារបណ្ណ SEARCH អត្ថបទទាំងអស់ រកមិនឃើញអត្ថបទដែលអ្នកស្វែងរក ត្រឡប់ទៅទំព័រដើម ថ្ងៃអាទិត្យ ថ្ងៃចន្ទ ថ្ងៃអង្គារ ថ្ងៃពុធ ថ្ងៃព្រហស្បតិ៍ ថ្ងៃសុក្រ ថ្ងៃសៅរ៍ អាទិត្យ ចន្ទ អង្គារ ពុធ ព្រហស្បតិ៍ សុក្រ សៅរ៍ ខែមករា ខែកុម្ភៈ ខែមីនា ខែមេសា ខែឧសភា ខែមិថុនា ខែកក្កដា ខែសីហា ខែកញ្ញា ខែតុលា ខែវិច្ឆិកា ខែធ្នូ មករា កុម្ភៈ មីនា មេសា ខែឧសភា មិថុនា កក្កដា សីហា កញ្ញា តុលា វិច្ឆិកា ធ្នូ អម្បាញ់មិញ 1 នាទីមុន $$1$$ minutes ago 1 ម៉ោងមុន $$1$$ hours ago ម្សិលមិញ $$1$$ days ago $$1$$ weeks ago ច្រើនជាង 5 សម្ដាហ៍មុន Followers Follow THIS PREMIUM CONTENT IS LOCKED STEP 1: Share to a social network STEP 2: Click the link on your social network Copy All Code Select All Code All codes were copied to your clipboard Can not copy the codes / texts, please press [CTRL]+[C] (or CMD+C with Mac) to copy Table of Content