ខ្ញុំជាមនុស្សដែលមិនសូវចូលចិត្តនិយាយច្រើន។ ខ្ញុំចូលចិត្តនៅស្ងប់ស្ងាត់តែឯង ជាជាងនៅជួបជុំជាមួយមនុស្សច្រើនអ៊ូអរ។ ខ្ញុំចូលចិ...
ខ្ញុំជាមនុស្សដែលមិនសូវចូលចិត្តនិយាយច្រើន។ ខ្ញុំចូលចិត្តនៅស្ងប់ស្ងាត់តែឯង ជាជាងនៅជួបជុំជាមួយមនុស្សច្រើនអ៊ូអរ។ ខ្ញុំចូលចិត្តឈ្លោះនឹងខ្លួនឯង ពេលខ្ញុំនៅស្ងប់ស្ងាត់តែម្នាក់ឯង។ ប្រហែលខ្ញុំពិបាករកដៃគូដើម្បីឈ្លោះប្រកែកគ្នាហើយ បានជាខ្ញុំចូលចិត្តឈ្លោះនឹងខ្លួនឯងបែបនេះ។ ពេលខ្ញុំស្ថិតក្នុងចំណោមមនុស្សច្រើន ខ្ញុំចូលចិត្តនៅស្ងៀម ស្ដាប់អ្នកដទៃ។ ខ្ញុំអាចនឹងចូលរួមសន្ទនា ប្រសិនបើមានភាពចាំបាច់។ ការនិយាយតិចឬច្រើនរបស់ខ្ញុំ អាស្រ័យលើកាលៈទេសៈនិងសមាសភាពនៃអ្នកស្ដាប់។ បើអ្នកស្ដាប់ជាមនុស្សដែលខ្ញុំធ្លាប់ស្គាល់ច្បាស់ ខ្ញុំអាចនឹងនិយាយច្រើនបន្តិច។ តែបើអ្នកស្ដាប់ជាមនុស្សដែលខ្ញុំមិនធ្លាប់ស្ដាប់ ខ្ញុំនិយាយយ៉ាងតិចតួចបំផុត, ពេលខ្លះ យ៉ាងច្រើនបានត្រឹមញញឹមជំនួសឲ្យការនិយាយ។ រាល់ពេលដែលខ្ញុំនិយាយ ខ្ញុំតែងតែរំលឹកខ្លួនឯងថា ‹‹ចូរនិយាយឲ្យមានការរួបរួម! ចូរកុំនិយាយឲ្យមានការបែកបាក់››!
មតិយោបល់