សៀវភៅនេះជាសៀវភៅដែលបងស្រីខ្ញុំទិញ កាលពីប៉ុន្មានឆ្នាំមុន ។ ខ្ញុំចាប់អារម្មណ៍នឹងសៀវភៅនេះ ហើយក៏យកមកអានទៅ ។ ខ្ញុំចាំថា ដោ...
សៀវភៅនេះជាសៀវភៅដែលបងស្រីខ្ញុំទិញ កាលពីប៉ុន្មានឆ្នាំមុន ។ ខ្ញុំចាប់អារម្មណ៍នឹងសៀវភៅនេះ ហើយក៏យកមកអានទៅ ។ ខ្ញុំចាំថា ដោយសារតែអានសៀវភៅហើយ ទើបខ្ញុំមានឱកាសបានស្គាល់សម្ដេច ដាឡៃឡាម៉ា ។ ក្រោយពីបានស្គាល់ព្រះអង្គតាមរយៈសៀវភៅនេះជាបន្តបន្ទាប់មក ខ្ញុំក៏កាន់តែពេញចិត្តនឹងព្រះអង្គកាន់តែខ្លាំងឡើង ។ ពេលដែលខ្ញុំឃើញឬឮព្រះនាមព្រះអង្គ ខ្ញុំតែងតែគិតដល់ សេចក្ដីមេត្តា-ករុណា ។ ខ្ញុំចាត់ទុកព្រះអង្គជានិមិត្តរូបនៃ សេចក្ដីមេត្តា-ករុណា ។ សម្រាប់ខ្ញុំ សៀវភៅនេះអាចត្រូវបានចាត់ទុកថាជាគ្រូឬទីប្រឹក្សាមួយដ៏ពូកែ ដែលអាចផ្ដល់នូវគំនិតដល់ខ្ញុំគ្រប់ពេលដែលខ្ញុំត្រូវការ ។
សៀវភៅនេះនៅជាប់ជាមួយខ្ញុំច្រើន ។ កាលពីមុន ខ្ញុំតែងដាក់សៀវភៅនេះទៅតាមជានិច្ច ជាពិសេសរាល់ពេលដែលខ្ញុំត្រូវទៅលេងស្រុកកំណើតឬធ្វើដំណើរទៅកន្លែងណាមួយ ។ កាលនោះ ខ្ញុំមិនបានអានសៀវភៅនេះតាំងពីដើមដល់ចប់នោះទេ ។ ខ្ញុំចាំថា ខ្ញុំឧស្សាហ៍យកសៀវភៅនេះមកអាន ដោយជ្រើសរើសតាមប្រភេទមាតិកាដែលខ្ញុំចង់អាន ។ ពេលខ្លះ ខ្ញុំមានអារម្មណ៍សោកសៅ ខ្ញុំក៏អានត្រង់ប្រភេទមាតិកា «អំពីសេចក្ដីទុក្ខ» ឬ «អំពីសេចក្ដីសុខ» ទៅ ។ ខ្ញុំអានតាមមាតិកាដែលខ្ញុំចង់អានដូចនេះជារឿយ ៗ ។ ខ្ញុំចំណាយពេលអានសៀវភៅនេះជាថ្មីម្ដងទៀត ដោយចាប់ផ្ដើមកាលពីថ្ងៃពុធ ហើយទើបតែបញ្ចប់នៅថ្ងៃនេះឯង ។
កំណត់សម្គាល់
សៀវភៅនេះមាននៅក្នុងបណ្ណាល័យ PUC
លេខកូដ៖ BQ 7935 K44 2011
Cover |
កំណត់សម្គាល់
សៀវភៅនេះមាននៅក្នុងបណ្ណាល័យ PUC
លេខកូដ៖ BQ 7935 K44 2011
មតិយោបល់