អូ! ឆ្លៀតពេលសរសេរពីនាងបន្តិចចុះ។ ហាស! ហាស! គ្រាន់តែចាប់ផ្ដើមសរសេរបានមួយបន្ទាត់ភ្លាម នាងរៀបចំអីវ៉ាន់ចេញទៅបាត់។ ម្ចាស់ខ...
អូ! ឆ្លៀតពេលសរសេរពីនាងបន្តិចចុះ។
ហាស! ហាស! គ្រាន់តែចាប់ផ្ដើមសរសេរបានមួយបន្ទាត់ភ្លាម នាងរៀបចំអីវ៉ាន់ចេញទៅបាត់។ ម្ចាស់ខ្លួនគេទៅបាត់អ៊ីចឹង មិនដឹងគួរសរសេរយ៉ាងម៉េចទេ...។
ខ្ញុំភ្លេចទៅហើយថា ខ្ញុំបានជួបនាងដំបូងនៅពេលណា? ខ្ញុំចាំថា ពេលខ្ញុំជួបនាងដំបូង ខ្ញុំមានអារម្មណ៍ភ្ញាក់ផ្អើលបន្តិច ហួសចិត្តនឹងនាងបន្តិច។ ខ្ញុំនឹកហួសចិត្តព្រោះនាងពាក់អាវសាច់ក្រណាត់ដៃវែង ហើយបិទឡេវដល់ខាងលើជិតឈឹង គឺថាបិទដល់ឡេវដែលនៅខាងលើគេបង្អស់តែម្ដង។ មើលទៅដូចជាប្លែកភ្នែកណាស់។ ប៉ុន្តែ វាក្លាយទៅជារឿងធម្មតាទៅហើយ ព្រោះនាងតែងតែស្លៀកពាក់បែបនេះ។
ថ្ងៃដែលខ្ញុំបានជួបនាងដំបូងនោះ ខ្ញុំប្រឹងលួចសម្លឹងនាងមិនឈប់។ តាមការស្មានរបស់ខ្ញុំ នាងជាកូនកាត់ចិន។ នាងស្អាតខ្លាំងណាស់... ខ្ញុំស្រមៃពីសម្រស់របស់នាងមិនចេញទេ ព្រោះនាងចេញទៅវិញបាត់ទៅហើយ។ គ្រាន់តែដឹងថា នាងស្អាតទៅបានហើយ។
ដំបូង ខ្ញុំខំស្វែងរកនាងក្នុងបណ្ដាញសង្គម ហ្វេសប៊ុក តែរកមិនឃើញសោះ។ ប៉ុន្មានថ្ងៃក្រោយមក ខ្ញុំបើក ហ្វេសប៊ុក ហើយអូសចុះអូសឡើងក៏បានឃើញនាង (People You May Know)។ គ្រាន់តែឃើញភ្លាម ខ្ញុំស្នើនាងជាមិត្តភ្លែតតែម្ដង។ យើងជាមិត្តលើបណ្ដាញសង្គម ហ្វេសប៊ុក មែន តែពេលជួបគ្នាម្ដងៗ យើងមិនដែលបាននិយាយរកគ្នាទេ។ ដូចថ្ងៃនេះអ៊ីចឹង យើងអង្គុយក្បែរគ្នា តែយើងមិននិយាយរកគ្នាទេ។ ប្រហែលនាងចំណាំខ្ញុំមិនបាននោះទេ។ ប៉ុន្តែ ខ្ញុំចំណាំនាងបានច្បាស់ណាស់។
ខ្ញុំចង់សរសេរពីនាងយូរហើយ តែចេះតែខកខាន។ ខ្ញុំមិនដឹងថា គួរសរសេរអ្វីបន្តទៀតនោះទេ...។ អ៊ីចឹង បញ្ចប់ត្រឹមហ្នឹងសិនចុះ។ រីករាយដែលបានស្គាល់!

មតិយោបល់