នៅក្នុងពិធីបុណ្យផ្កាមួយនៅភូមិយើង មានអ្នកមុខ អ្នកការជាច្រើនកុះករមកជួបជុំគ្នាសប្បាយរីករាយ និងមានពិធីថ្លែងការរបស់អ្នកធំមួយចំនួន ។ អ្នកធំម្នាក...
នៅក្នុងពិធីបុណ្យផ្កាមួយនៅភូមិយើង មានអ្នកមុខ អ្នកការជាច្រើនកុះករមកជួបជុំគ្នាសប្បាយរីករាយ និងមានពិធីថ្លែងការរបស់អ្នកធំមួយចំនួន ។
អ្នកធំម្នាក់ឈ្មោះ៥៧០ បានឡើងថ្លែងថា បងប្អូនទាំងអស់គ្នានាំគ្នាសប្បាយកុំគិតអ្វី កុំខ្វល់ យើងដឹងតែពីសប្បាយ និងរួបរួមគ្នា ។ យើងបានប៉ុណ្ណឹងហើយចង់បានអ្វីទៀត?
មីងម្នាក់ឈ្មោះថាអស់ស្រែបានស្រែកយំ ហើយមានប្រសាសន៍ថា លោកធំ ខ្ញុំ និងបងប្អូនខ្ញុំ កាលពី១៩៧៩មក មានដីស្រែ៥០អា អត់ជំពាក់លុយគេ មានត្រីក្នុងស្រែក្រោយផ្ទះសម្រាប់ហូប មានអុសក្រោយផ្ទះសម្រាប់ដាំបាយ មានបងប្អូនកូនចៅរស់នៅជួបជុំគ្នា និងធ្វើស្រែមួយឆ្នាំអាចហូបបានពីរឆ្នាំ ប៉ុន្តែឥឡូវបាតដៃទទេ ។ លោកធំសួរវិញថា បងស្រីចេះតែថា បងស្រីបក្សប្រឆាំងទេដឹង ?
ពូម្នាក់ទៀតឈ្មោះរងគ្រោះ បានឡើងបន្ទរថា បាតដៃទទេព្រោះ ស្រែខ្ញុំ និង ស្រែរបស់បងប្អូនយើងក្នុងភូមិឥឡូវជារបស់ពូដា ពូណា ពូខេ និង លោកពូមីក្រូហិរញ្ញវត្ថុនានាអស់ហើយ មិនសង្ឃឹមថា អាចយកមកវិញបានទេ ភាពធ្ងន់ធ្ងរជាងនេះ ធ្វើស្រែមួយឆ្នាំ សងថ្លៃជី ការប្រាក់ ថ្លៃពូជ ឈ្នួលភ្ជួរអត់គ្រប់ផង !
ពូ៥៧០ស្តីបន្ទោស!
ចេះតែថា បានតែថា បានប៉ុណ្ណឹងហើយចង់បានអ្វីទៀត ? កុមារម្នាក់ឈ្មោះឆ្លាតរស់នៅក្នុងភូមិរៀនថ្នាក់បឋមសិក្សា បានបញ្ចេញយោបល់ថា ពូៗ ពូៗ ឡានពូស្អាត ខ្សែកពូស្អាត ប្រពន្ធពូក្មេង ខ្ញុំចង់បានប៉ុណ្ណឹងដែរ ! កប់យោបល់
អ្នកធំម្នាក់ទៀតឈ្មោះថា ពូវិឡារ៥ បានឡើងជួយថា មិនអ្វីទេ ចាំគណបក្សយើងជួយ ឥឡូវយើងធ្វើសាលារៀន ផ្លូវ មន្ទីរពេទ្យ ស្ពាន ថ្នាល់ ។ល។ យើងជាប់ឆ្នោតជួយឲ្យបងប្អូនមានជីវភាពធូរធារ ! យើងបានប៉ុណ្ណឹងហើយ ចង់បានអ្វីទៀត ?
និស្សិតម្នាក់ឈ្មោះដឹងច្បាស់ ដែលរៀននៅភ្នំពេញបានមានមតិថា ពូវិឡារ ! ខ្ញុំរៀននៅភ្នំពេញស្នាក់នៅវត្ត និងចង់បានវិឡារដូចលោកដែរ ។ ពូមានវិឡារ៥ធំៗ ចង់បានអ្វីទៀត ។ និស្សិតបានបន្តថា ធ្វើធំយូរប៉ុណ្ណឹងហើយ ចង់ធ្វីអ្វីទៀត ? កាន់អំណាចយូរប៉ុណ្ណឹងហើយ ចង់កាន់អ្វីទៀត ? ពុករលួយយូរប៉ុណ្ណឹងហើយ នៅពុករលួយអ្វីទៀត ? កាប់ព្រៃឈើស្ទើរអស់ហើយនៅកាប់ធ្វើអ្វីទៀត ? យួនហូរចូលពេញ ស្រុកហើយ នៅឲ្យហូរចូលធ្វើអ្វីទៀត ?
ចប់កម្មវិធី រាំញីកែងជើងទៅយើង
សូមមេត្តាតាមដានរឿងកំប្លែងទី១២ បន្ត និងរហូតដល់៩៩ រឿង
យើងខ្ញុំនឹងរៀបចំបោះពុម្ភ ផ្សព្វផ្សាយទាំង៩៩រឿង នៅចុងឆ្នាំ ២០១៦នេះ ។
មតិយោបល់