ខ្ញុំមិនដែលអានប្រលោមលោកជក់ដល់ម្លឹងទេ ព្រោះខ្ញុំមិនដែលអានប្រលោមលោកទំនើបពីមុនមកទេ ធ្លាប់តែអានប្រលោមលោកក្នុងកម្មវិធីសិក្សា។ សើចតែម្នាក់ឯងដូចមនុស្សឆ្កួត...
«ខ្ញុំមិនដែលអានប្រលោមលោកជក់ដល់ម្ល៉ឹងទេ ព្រោះខ្ញុំមិនដែលអានប្រលោមលោកទំនើបពីមុនមកទេ ធ្លាប់តែអានប្រលោមលោកក្នុងកម្មវិធីសិក្សា។
សើចតែម្នាក់ឯងដូចមនុស្សឆ្កួត...»
«ខែរងា
ត្រូវនឹងរដូវកាលដល់ហើយ!
មុនដំបូង អ្នកនិពន្ធបោកប្រាស់ខ្ញុំ ហាក់ដូចជាគិតថាខ្ញុំហ្នឹងស្រួលបោកណាស់អ៊ីចឹង។
បន្ទាប់មក អ្នកនិពន្ធធ្វើឲ្យខ្ញុំសើចតែម្នាក់ឯងដូចជាមនុស្សវិកលចរិត។
បន្ទាប់មកទៀត អ្នកនិពន្ធធ្វើឲ្យខ្ញុំខូចចិត្តដូចកំពុងធ្លាក់ទៅក្នុងឆាកល្ខោនជីវិតដ៏ក្រៀមក្រោះនោះអ៊ីចឹង។
អានយូរបន្តិចទៀត អ្នកនិពន្ធធ្វើឲ្យខ្ញុំហួសចិត្ត គឺហួសចិត្តដែលខ្ញុំព្រមឲ្យអ្នកនិពន្ធបោកប្រាស់ខ្ញុំម្ដងទៀត ទាំងដែលដឹងថាអ្នកនិពន្ធធ្លាប់បោកប្រាស់ខ្ញុំម្ដងរួចមកហើយ។
បន្តទៀត អ្នកនិពន្ធធ្វើឲ្យខ្ញុំឈឺចាប់គ្រាំគ្រា ស្ទើរតែធ្វើឲ្យខ្ញុំលែងចង់ផ្ទាត់សន្លឹកសៀវភៅអានបន្តទៀត។
ចុងក្រោយ អ្នកនិពន្ធបានផ្ដល់នូវសារដ៏ពេញលេញមួយដែលអ្នកនិពន្ធព្យាយាមបង្ហាញតាំងពីដំណក់ទឹកខ្មៅដំបូងរហូតដល់ដំណក់ទឹកខ្មៅចុងក្រោយនៃបទនិពន្ធ។»
សៀវភៅនេះ ខ្ញុំទើបតែទិញកាលទៅចូលរួមពិព័រណ៍សៀវភៅ ប៉ុន្មានថ្ងៃមុននេះឯង។ ខ្ញុំស្គាល់សៀវភៅនេះដំបូង ដោយសារសៀវភៅរបស់លោកមួយក្បាលទៀត ដែលមានចំណងជើងថា "មនោសញ្ចេតនា..."។ តាមពិត ខ្ញុំមិនសូវចំណាយពេលអានប្រលោមលោកប៉ុន្មាននោះទេ ដូចនិយាយពីខាងដើមអ៊ីចឹង គឺថា ធ្លាប់អានតែប្រលោមលោកក្នុងកម្មវិធីសិក្សា។ ភាគច្រើនខ្ញុំអានសៀវភៅបែបសាសនា យុទ្ធសាស្ត្រ ការអភិវឌ្ឍផ្នត់គំនិតជាដើម។ ខ្ញុំមានអារម្មណ៍ថា នេះជាប្រលោមលោកទីមួយហើយ ដែលឆក់ទាញយកបេះដូងខ្ញុំឲ្យបែរមកចំណាយពេលខ្លះ ដើម្បីអានសៀវភៅបែបប្រលោមលោកវិញម្ដង។ មិនបាច់បរិយាយពីសាច់រឿងខាងក្នុងសៀវភៅនេះទៀតទេ ព្រោះអ្វីដែលខ្ញុំបានសរសេរខាងលើនេះ វាអាចនឹងគ្រប់គ្រាន់ល្មមក្នុងការស្វែងយល់ពីបទនិពន្ធដ៏ល្អមួយនេះហើយ។ និយាយទៅគឺថា មានច្រើនរសជាតិតែម្ដង។ ចង់ដឹងឲ្យកាន់តែច្បាស់យ៉ាងណានោះ សូមទុកភារៈនេះជូនអស់លោកអ្នកស្វែងរកសៀវភៅនេះអានដោយខ្លួនឯងទៅចុះ!
អូ! ភ្លេចថានៅមានរឿងសំខាន់មួយទៀតដែលត្រូវនិយាយ។ សៀវភៅនេះ ខ្ញុំចាប់ផ្ដើមអានកាលពីម្សិលមិញ (១៣ ធ្នូ ២០១៧) ហើយបញ្ចប់វាក៏កាលពីម្សិលមិញហ្នឹងដែរ។ កាលពីល្ងាចនោះ អានបានតែសេចក្ដីផ្ដើមបន្តិចទេ គិតថាទុកយកទៅអាននៅសាលា។ ខ្ញុំជក់នឹងសាច់រឿងពេក ខំប្រឹងសម្រុកអាននៅសាលាចាប់ពីរសៀលរហូតដល់ល្ងាចទើបចប់។ អានចប់ ខ្ញុំក៏ឆ្លៀតពេលទៅសន្ទនាជាមួយភិក្ខុដែលខ្ញុំធ្លាប់រៀនជាមួយ អស់ពេលជិតកន្លះម៉ោង។ និយាយពីនេះពីនោះមិនចេះអស់រឿងសោះ ដ្បិតអីមិនដែលបាននិយាយរាក់ទាក់អីនឹងព្រះអង្គយូរដែរហើយ គឺជួបបានត្រឹមតែសម្ដែងសេចក្ដីគោរពនមស្សការនិងញញឹមហ្នឹងឯង ទើបតែពេលនេះ មានឱកាសសន្ទនានឹងព្រះអង្គ។ ទម្រាំតែនិយាយអស់ចិត្ត ដល់ពេលល្មម គឺថាបុគ្គលិកបណ្ណាល័យគេរៀបចំកៅអីទៅហើយ។ ចាំអង្កាល់ បើគេដេញដោយប្រយោលទៅហើយហ្នឹង! រៀបចំអីវ៉ាន់ ដើម្បីយកកាតាបត្រឡប់ទៅផ្ទះ។ លុះដល់តុខាងមុខ សំឡេងមួយក៏លាន់ឮឡើង៖
- "បង! បងទិញសៀវភៅហ្នឹងអ្ហ?"
- "បាទ!" ខ្ញុំតបទៅនាង។
- "បងឯងទើបតែអានចប់ថ្ងៃហ្នឹងមែន?"
- "បាទ!" ខ្ញុំឆ្លើយនឹងនាងបន្ត តាមបែបសោះកក្រោះ ដែលជាវិស័យធម្មតារបស់ខ្ញុំ។
- "ខ្ញុំអាចខ្ចីសៀវភៅហ្នឹងអានបានអត់បង?"
ខ្ញុំមិនតបនឹងនាងទេ បានត្រឹមញញឹមដាក់នាង ដ្បិតអីស្មានតែនាងនិយាយលេង ព្រោះខ្ញុំមិនដែលស្គាល់នាងពីមុនមកផង។
បុគ្គលិកបណ្ណាល័យនិយាយជាមួយគ្នាគាត់៖
- "យើងដូចជាមានសៀវភៅហ្នឹងដែរអ្ហី?"
គាត់ថាគាត់ធ្លាប់បានអានសៀវភៅហ្នឹងពីមុនដែរ តែអានមិនទាន់ចប់ទេ។ ខ្ញុំក៏និយាយទៅកាន់គាត់៖
- "សៀវភៅហ្នឹងល្អមើលណាស់បង!"
- "ស្នេហាពេញខ្លួន!" បុគ្គលិកម្នាក់ទៀតនិយាយចំអកដាក់ឲ្យខ្ញុំ។
នាងលើកសៀវភៅប្រលោមលោក «ភរិយាខ្ញុំអាយុ១៨ឆ្នាំ» របស់កញ្ញា គីម-ឌីណា មកឲ្យខ្ញុំមើលរួចបន្តសួរខ្ញុំថា៖
- "បងមានបានទិញសៀវភៅនេះឬអត់?"
- "អូ! សៀវភៅហ្នឹងអត់បានទិញផង!"
ដល់ត្រឹមនេះ បុគ្គលិកបណ្ណាល័យយកកាតាបមកដល់ល្មម។ ខ្ញុំរៀបចំនឹងដាក់អីវ៉ាន់ចូលទៅហើយ ស្រាប់តែ...
- "និយាយមែនណាបង ខ្ញុំអាចខ្ចីសៀវភៅហ្នឹងអានបានអត់?"
ខ្ញុំញញឹមម្ដងទៀត រួចទាញសៀវភៅដែលបម្រុងនឹងដាក់ចូលកាតាបឲ្យទៅនាង។ រួចនាងទាញសៀវភៅ-ប៊ិក ឲ្យខ្ញុំសរសេរលេខទំនាក់ទំនង ដើម្បីងាយស្រួលពេលសងសៀវភៅត្រឡប់មកវិញ។
ខ្ញុំសរសេររួច នាងក៏បន្តសួរខ្ញុំ៖
- "ចុះសៀវភៅមួយទៀតដែលមានរូបកញ្ញា ឱក-សុគន្ធកញ្ញា អ្ហ...?"
នាងនិយាយមិនទាន់ចប់ផងខ្ញុំក៏និយាយកាត់នាង៖
- "អូ! សៀវភៅ «មនោសញ្ចេតនា» ហ្នឹង ខ្ញុំទើបតែអានចប់កាលពីម្សិលមិញ។"
នាងញញឹម ហាក់សម្ដែងសេចក្ដីដូចជាចង់អានសៀវភៅនោះណាស់ ទាំងដែលទើបតែទទួលសៀវភៅ «ខែរងា» អម្បាញ់មិញសោះ។
- "អ៊ីចឹង ចាំអានសៀវភៅនេះចប់សិនចាំ..."
- "យ៉ាងណាៗ ទាក់ទងមកខ្ញុំមក ចាំខ្ញុំយកសៀវភៅហ្នឹងឲ្យអាន។"
- "ថ្ងៃស្អែកបងមកទៀតអត់?"
- "ខ្ញុំមករាល់ថ្ងៃ..."
នៅមិនទាន់ចប់ទេ...
- "អ៊ីចឹង សុំ ហ្វេសប៊ុក បងឯង..."
នាងហុចទូរស័ព្ទឲ្យខ្ញុំ រួចខ្ញុំក៏ស្វែងរកគណនីរបស់ខ្ញុំ ហើយហុចទៅឲ្យនាងវិញ។
- "អូខេ! បាយបាយ...។" ខ្ញុំនិយាយទាំងមិនមើលមុខនាង ហើយក៏ដើរចេញទៅ (ចុងក្រោយនៅតែសោះកក្រោះដដែល)។
ចង់ប្រាប់ថា រីករាយដែលបានស្គាល់! តាមសម្រួលណា... សៀវភៅហ្នឹងគួរឲ្យជក់ចិត្តណាស់។
កំណត់សម្គាល់
សៀវភៅនេះមាននៅក្នុងបណ្ណាល័យ PUC
លេខកូដ៖ PR 6015 S56 2017 ឬ PL 30 S65 2010

រូបភាព៖ Phaling Long |

មតិយោបល់