នាងនិយាយថា វាជារឿងដែលសប្បាយចិត្តបំផុតក្នុងឆាកជីវិតរបស់នាង នៅពេលដែលនាងបានធ្វើអំពើល្អដាក់អ្នកដទៃ ដោយលាក់បាំងមិនឲ្យអ្...
នាងនិយាយថា វាជារឿងដែលសប្បាយចិត្តបំផុតក្នុងឆាកជីវិតរបស់នាង នៅពេលដែលនាងបានធ្វើអំពើល្អដាក់អ្នកដទៃ ដោយលាក់បាំងមិនឲ្យអ្នកដទៃបានដឹងនូវអ្វីដែលនាងបានធ្វើសម្រាប់ពួកគេ។ នាងថា ពេលខ្លះមិនចាំបាច់ឲ្យគេដឹងពីទង្វើល្អរបស់នាងក៏បាន ព្រោះនាងរីករាយជាខ្លាំង ដែលបានធ្វើវាទាំងដែលគេមិនបានដឹងនូវអ្វីដែលនាងបានធ្វើ។ នាងតែងលួចញញឹមនៅពីក្រោយពួកគេ...។
ពេលស្គាល់នាងដំបូង ខ្ញុំមានអារម្មណ៍ថាមិនសូវចូលចិត្តនាងប៉ុន្មានទេ តែក្រោយមកទើបខ្ញុំស្គាល់នាងបានច្បាស់ជាងមុន ហើយចាប់ផ្ដើមគោរពស្រឡាញ់នាងជាខ្លាំង។ ខ្ញុំមិនដែលដឹងទេថា នាងបានធ្វើនូវអ្វីៗជាច្រើន សម្រាប់ខ្ញុំនិងមនុស្សទូទៅនៅជុំវិញខ្លួននាង។ មានពេលមួយនេះ នាងបាននិយាយរឿងជាច្រើនប្រាប់ខ្ញុំ រួមទាំងសម្ដីខាងលើនេះផង។ ខ្ញុំចាប់ផ្ដើមយល់នូវអ្វីៗដែលនាងបានធ្វើចាប់ពីពេលនោះមក។ វាជាតម្លៃម្យ៉ាងដែលធ្វើឲ្យខ្ញុំមិនអាចបំភ្លេចបាន។
ខ្ញុំព្យាយាមរៀនសូត្រពីនាងជាច្រើន។ មិនត្រឹមតែរៀនសូត្រទេ ពេលខ្លះ គឺថាលួចរៀនពីនាងដោយសម្ងាត់ទៀតផង។
ដោយសេចក្ដីគោរពស្រឡាញ់...
#3yearsanniversaryonfacebook

មតិយោបល់