ពេលដែលខ្ញុំនិយាយរឿងទាំងនោះប្រាប់អ្នក ខ្ញុំប្រាកដក្នុងចិត្តខ្លះទៅហើយថ អ្នកនឹងមិនអាចរក្សារឿងទាំងនោះទុកតែក្នុងចិត្តរបស...
ពេលដែលខ្ញុំនិយាយរឿងទាំងនោះប្រាប់អ្នក ខ្ញុំប្រាកដក្នុងចិត្តខ្លះទៅហើយថ អ្នកនឹងមិនអាចរក្សារឿងទាំងនោះទុកតែក្នុងចិត្តរបស់អ្នកតែម៉្យាងបាននោះទេ។ តែមកពីខ្ញុំជឿលើមនោសញ្ចេតនាដ៏ល្ងង់ខ្លៅរបស់ខ្ញុំពេក ទើបខ្ញុំប្រាប់រឿងទាំងនោះទៅអ្នក។ និយាយឲ្យត្រង់ទៅ ខ្ញុំធ្លាប់ចាត់ទុកអ្នកថាជាមនុស្សដ៏ជិតស្និទ្ធម្នាក់របស់ខ្ញុំ។ ចូរចងចាំចុះថា វាគ្មានលើកទីពីរទៀតទេ សម្រាប់មនុស្សដែលមិនចេះរក្សាសម្ដីដូចជារូបអ្នក។ រវាងយើងទាំងពីរ សល់ត្រឹមតែជាមិត្តភាពដែលធ្លុះធ្លាយការទុកចិត្តប៉ុណ្ណោះ!
មតិយោបល់