$show=/search

$show=phone

$code: Links

$hide=phone

$show=search

ចូល​រួម​ពិព័រណ៍​សៀវភៅ​លើក​ទី​៦ ឆ្នាំ២០១៧

ឆ្នាំ​មុនៗ ខ្ញុំ​​សរសេរ​អត្ថបទ​រៀបរាប់​ពី​ពិព័រណ៍​សៀវភៅ​ក្រោយ​បញ្ចប់​ភ្លាម​តែម្ដង។ ចម្លែក​អី​ឆ្នាំ​នេះ ខ្ញុំ​ហាក់​គ្មាន​អារម្មណ៍​សរសេរ​អ...


ឆ្នាំ​មុនៗ ខ្ញុំ​​សរសេរ​អត្ថបទ​រៀបរាប់​ពី​ពិព័រណ៍​សៀវភៅ​ក្រោយ​បញ្ចប់​ភ្លាម​តែម្ដង។ ចម្លែក​អី​ឆ្នាំ​នេះ ខ្ញុំ​ហាក់​គ្មាន​អារម្មណ៍​សរសេរ​អី​សោះ។ និយាយ​ឲ្យ​ត្រង់​ទៅ ខ្ញុំ​មាន​អារម្មណ៍​មិន​សូវ​សប្បាយ​ទេ​ឆ្នាំ​នេះ។ ខ្ញុំ​ដូចជា​មាន​រឿង​ជា​ច្រើន​ដែល​ត្រូវ​គិត។ ណ្ហើយ​ទុក​រឿង​អារម្មណ៍​ហ្នឹង​មួយ​ឡែក​សិន​ចុះ! ឥឡូវ ប្រមូល​អារម្មណ៍​និយាយ​ពី​ពិព័រណ៍​សៀវភៅ​ឆ្នាំ​នេះ​វិញ​ម្ដង។

ខ្ញុំ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ព្រោះ​ខ្ញុំ​សង្កេត​ឃើញ​មាន​អ្នក​ចូលរួម​ក្នុង​ពិព័រណ៍​សៀវភៅ​យ៉ាង​ច្រើន​លើសលប់។ មើល​ទៅ​គឺ​ច្រើន​ជាង​ឆ្នាំ​មុន​ឆ្ងាយ​ណាស់។ មិន​ខុស​ពី​សព្វ​ដង​ទេ អ្នក​ខំ​ផ្សព្វផ្សាយ​ឲ្យ​គេ​ចូលរួម​ដូចជា​រូប​ខ្ញុំ​នេះ ទៅ​ចូលរួម​នឹង​គេ​ដែរ​បាន​តែ​មួយ​ថ្ងៃ​ទេ ហើយ​គឺ​ថ្ងៃ​ចុង​ក្រោយ​គេ​ហ្នឹង​ឯង។ ខ្ញុំ​ទៅ​ដល់​បណ្ណាល័យជាតិ ម៉ោង​ប្រហែល​បី​ជាង​ទៅ​ហើយ តែ​នៅ​តែ​មាន​មនុស្ស​ណែនណាន់តាន់តាប់ រក​ផ្លូវ​ដើរ​សឹង​តែ​មិន​ឃើញ។ អូ! ភ្លេច​ប្រាប់​ថា ឆ្នាំ​នេះ​ខុស​ពី​ឆ្នាំ​មុន ព្រោះ​បាន​បបួល​មិត្ត​ខ្ញុំ​ម្នាក់​ទៅ​ជាមួយ​ដែរ។ ខ្ជិល​ជិះ​ម៉ូតូ​ម្នាក់​ឯង... មាន​គេ​ឌុប​អ៊ីចឹង​ក៏​ស្រួល​ម្យ៉ាង​ដែរ។ និយាយ​បន្ត​ទៀត​ពី​ទិដ្ឋភាព​នៅ​ទី​នោះ គឺ​ថា​ណែន​ខ្លាំង​ណាស់ ទាំង​ម៉ូតូ​នៅ​ខាង​ក្រៅ​និង​មនុស្ស​នៅ​ខាង​ក្នុង។ ខ្ញុំ​និង​មិត្ត​ខ្ញុំ​សម្រេច​ចិត្ត​ទៅ​អង្គុយ​ក្នុង​រោង​រង់ចាំ​ស្បើយ​មនុស្ស​ន្អាលនឹង​បាន​ដើរ​មើល​រក​ទិញ​សៀវភៅ​ខ្លះ​នឹង​គេ។ អង្គុយ​ឡើង​អស់​ចិត្ត មនុស្ស​នៅ​តែ​ច្រើន​ដដែល មិន​មាន​ថយ​សោះ មាន​តែ​កាន់តែ​ច្រើន​ជាង​មុន។ ពួក​យើង​ក៏​សម្រេច​ចិត្ត​ចេញ​ពី​ក្នុង​រោង ដើម្បី​ដើរ​ទិញ​សៀវភៅ ដ្បិតអី​ពេលវេលា​ប្រគំ​តន្ត្រី​ក៏​កៀក​ណាស់​ទៅ​ហើយ។ គិត​ថា​ដើរ​រក​ទិញ​សៀវភៅ​ឲ្យ​ហើយ ន្អាលនឹង​បាន​មើល​គេ​ប្រគំ​តន្ត្រី។ ដើរ​ពីរ-បី​ជុំ ទិញ​សៀវភៅ​បាន​តែ​ពីរ​ក្បាល​គត់។ គិត​ថា​រក​ទិញ​បួន-ប្រាំ​ក្បាល តែ​សៀវភៅ​ផ្សេង​ទៀត​ដែល​ចង់​ទិញ​គេ​លក់​អស់​ទៅ​ហើយ។ ក្រោយ​ពី​ទិញ​បាន​សៀវភៅ​ពីរ​ក្បាល​ហ្នឹង​ហើយ ក៏​នាំ​គ្នា​ត្រឡប់​មក​វិញ​ដើម្បី​មើល​គេ​ប្រគំ​តន្ត្រី។

រម្លឹក​សកម្មភាព​ប៉ុណ្ណឹង​ចុះ! ឥឡូវ និយាយ​ពី​ការ​យល់ឃើញ​ពី​ពិព័រណ៍​សៀវភៅ​ឆ្នាំ​នេះ​វិញម្ដង។
(យប់មិញ សរសេរ​ដល់​ត្រឹម​ហ្នឹង ក៏​ដល់​ពេល​គេង; ព្រឹក​នេះ សរសេរ​បន្ត​ទៀត។)

ពិព័រណ៍​សៀវភៅ​ឆ្នាំ​នេះ អាច​ចាត់​ទុក​ថា​ជា​ភាព​ជោគជ័យ​មួយ​ដ៏​ធំ​ក្នុង​ការ​បំផុស​គំនិត​ការ​អាន​និង​សរសេរ​នៅ​កម្ពុជា។ ការ​ផ្សព្វផ្សាយ​ពី​ពិព័រណ៍​កាន់តែ​ទូលំទូលាយ។ ខ្ញុំ​មាន​សេចក្ដី​រីករាយ​ជា​ខ្លាំង​ដោយ​បាន​ឃើញ​ទំព័រ ហ្វេសប៊ុក ជា​ច្រើន​ចូល​រួម​ផ្សព្វផ្សាយ​ពី​ពិព័រណ៍​សៀវភៅ។ ទន្ទឹម​នេះ ស្នាដៃ​ជា​ច្រើន​ត្រូវ​បាន​បោះពុម្ពផ្សាយ ពិសេស​ជា​ស្នាដៃ​របស់​អ្នកនិពន្ធ​វ័យ​ក្មេង​ទៀត​ផង។ នេះ​សរ​បញ្ជាក់​ឲ្យ​ឃើញ​ពី​ការ​ចូលរួម​របស់​សាធារណជន​ដែល​ជា​កម្លាំង​ចិត្ត​ដ៏​អស្ចារ្យ​សម្រាប់​អ្នកនិពន្ធ។ អ្វីៗ​គ្រប់​យ៉ាង​វា​ល្អ​ប្រសើរ​ច្រើន​ហើយ តែ​ការ​កើន​ឡើង​នូវ​ការ​គាំទ្រ​ទៅ​វិញ​ទេ​ដែល​ខ្ញុំ​កំពុង​ព្រួយបារម្ភ។ ចំនួន​ស្តង់​មាន​ការ​កើន​ឡើង​ជា​លំដាប់​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ។ ឆ្នាំ​នេះ​ខ្ញុំ​មើល​ឃើញ​ថា បរិវេណ​ពិព័រណ៍​សៀវភៅ​មាន​សភាព​ចង្អៀត​ពេក​ហើយ។ ចំនួន​ស្តង់​ច្រើន​បូក​រួម​នឹង​អ្នក​ចូលរួម​ច្រើន​ទៀត វា​បង្ក​បង្កើត​ជា​ទិដ្ឋភាព​មិន​សូវ​ល្អ​ទៅ​វិញ។ ខ្ញុំ​យល់​ថា បញ្ហា​ទី​ធ្លា​ជា​រឿង​សំខាន់។ ស្តង់​នីមួយៗ គួរ​ត្រូវ​កំណត់​គម្លាត​ឲ្យ​បាន​សមរម្យ។ បើ​ជាប់​គ្នា​រដឹក​យ៉ាង​នេះ មិន​សូវ​ល្អ​នោះ​ទេ។ វា​ជា​បញ្ហា​សោភ័ណភាព​ផង​និង​ជា​ការ​សម្រួល​ដល់​អ្នក​ចូលរួម​ផង។ ពេល​ឃើញ​បរិវេណ​ពិព័រណ៍​សៀវភៅ​ណែនណាន់តាន់តាប់​បែប​នេះ ខ្ញុំ​ហាក់​មាន​អារម្មណ៍​ថា...។ ឆ្នាំ​មុនៗ មើល​ទៅ​មាន​សោភ័ណភាព​ជាង​ឆ្នាំ​នេះ គឺ​ថា​មិន​ស្អេកស្កះ​ដូច​ឆ្នាំ​នេះ​ពេក​ទេ។ ត្រង់​ចំណុច​នេះ យើង​គួរ​គិត​ទៅ​លើ​ទិដ្ឋភាព​ពីរ ទី១ គឺ​បរិមាណ និង​ទី២ គឺ​គុណភាព។ ពី​មុន​យើង​ខិតខំ​ផ្សព្វផ្សាយ​ឲ្យ​គេ​ស្គាល់ ដង្ហោយ​ហៅ​ឲ្យ​គេ​ចូលរួម។ ប៉ុន្តែ​ពេល​នេះ គេ​ចូលរួម​ជាមួយ​យើង​ហើយ ពិសេស​សន្ទុះ​នៃ​ការ​ចូលរួម​គឺ​ច្រើន​លើសលប់​តែ​ម្ដង។ អ៊ីចឹង​ហើយ យើង​គួរ​ពិចារណា​ដល់​គុណភាព​វិញ​ម្ដង។ យើង​គួរ​រៀបចំ​យ៉ាង​ណា​ឲ្យ​បាន​សមរម្យ ចៀសវាង​ការ​ខ្វល់ខ្វាយ​តែ​លើ​បរិមាណ ហើយ​ភ្លេច​គិត​លើ​គុណភាព។ ដូចនេះ​ហើយ នេះ​ជា​បទពិសោធន៍​មួយ​ដែល​ជួយ​ឲ្យ​ការ​រៀបចំ​ពិព័រណ៍​សៀវភៅ​នៅ​ឆ្នាំ​ក្រោយ​ទៀត​ឲ្យ​បាន​កាន់តែ​ល្អ​ប្រសើរ ដោយ​គិត​ទាំង​លើ​បរិមាណ​និង​គុណភាព។ ស្រដៀង​គ្នា​នេះ​ដែរ ស្នាដៃ​របស់​អ្នកនិពន្ធ​គួរ​ណាស់​ខិតខំ​ពិនិត្យ​ពិច័យ​លើ​គុណភាព​នេះ​ឲ្យ​បាន​មែនទែន ដ្បិតអី​ខ្ញុំ​ឃើញ​អ្នកនិពន្ធ​យើង​ប្រញាប់ប្រញាល់​បោះពុម្ព​ឲ្យ​បាន​ទាន់​ពិព័រណ៍​សៀវភៅ​ទាំង​ដែល​មិន​ទាន់​បាន​ពិនិត្យ​ស្នាដៃ​របស់​ខ្លួន​ឲ្យ​បាន​សព្វ​ជ្រុងជ្រោយ។ ខ្ញុំ​នៅ​តែ​និយាយ​ដដែល​ថា ខ្ញុំ​ខ្វល់ខ្វាយ​ណាស់​លើ​បញ្ហា​គុណភាព​នេះ។ ទាំង​គណៈកម្មការ​រៀបចំ​ពិព័រណ៍ ទាំង​អ្នក​និពន្ធ​ជា​ម្ចាស់​ស្នាដៃ គួរ​ណាស់​តែ​គិតគូរ​ឲ្យ​បាន​ល្អិតល្អន់​លើ​បញ្ហា​នេះ។ គ្រឹះស្ថានបោះពុម្ពផ្សាយ​មួយ (សុំ​មិន​បញ្ចេញ​ឈ្មោះ) ដែល​ធ្លាប់​តែ​មាន​ប្រជាប្រិយភាព និង​ធ្លាប់​បាន​ផលិត​ស្នាដៃ​ល្អៗ​ជាច្រើន បាន​បង្ហាញ​ពី​ការ​ធ្លាក់​ចុះ​គុណភាព​របស់​ខ្លួន​យ៉ាង​គំហុក។ ដូចនេះ​ហើយ បញ្ហា​គុណភាព​ជា​បញ្ហា​ដែល​គួរ​ត្រូវ​បាន​យក​មក​ពិចារណា​ក្នុង​បរិបទ​ដែល​មាន​បរិមាណ​នៃ​អ្នក​គាំទ្រ​ច្រើន​បែប​នេះ។ នៅ​មាន​រឿងរ៉ាវ​តូចតាច​មួយ​ទៀត​ដែល​ខ្ញុំ​ចង់​និយាយ គឺ​កម្មវិធី​ប្រគំ​តន្ត្រី​ដែល​ចាប់​ផ្ដើម​នៅ​រាល់​ល្ងាច​នៃ​ថ្ងៃ​តាំង​ពិព័រណ៍​ទាំង​បី​ថ្ងៃ។ ខ្ញុំ​នៅ​តែ​ចង​ចាំ​ពី​ភាព​សប្បាយរីករាយ​ដែល​ខ្ញុំ​បាន​ទទួល​កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន គឺ​ពេល​ដែល​ខ្ញុំ​បាន​ស្គាល់​ពិព័រណ៍​សៀវភៅ​ជា​លើក​ដំបូង។ ការ​កម្សាន្ត​ផ្សារ​ភ្ជាប់​នឹង​ការ​អប់រំ​ផ្សព្វផ្សាយ។ ខ្ញុំ​នៅ​ចាំ​ពី​ទិដ្ឋភាព​ទាំង​នោះ គឺ​ថា​ពោរពេញ​ដោយ​ភាព​រីករាយ ហើយ​មាន​បញ្ជ្រាប​សារ​អប់រំ​ក្នុង​ន័យ​លើក​កម្ពស់​ការ​អាន​និង​តែង​និពន្ធ​ទៀត​ផង។ តាម​ដែល​ខ្ញុំ​នៅ​ចាំ វា​គឺ​ជា​ពិព័រណ៍​សៀវភៅ​លើក​ទី​៤ ឆ្នាំ​២០០៥។ ខ្ញុំ​គិត​ថា បើ​រៀបចំ​ការ​កម្សាន្ត​នេះ​តាម​បែបផែន​ហ្នឹង គឺ​វា​ជា​ការ​ល្អ​ប្រសើរ​ណាស់ ដ្បិតអី​មាន​ទាំង​ការ​កម្សាន្ត​ដ៏​រីករាយ​និង​ការ​អប់រំ​ផ្សព្វផ្សាយ​ផង។ ឆ្នាំ​នេះ ឃើញ​ថា​មាន​ការ​បែង​ចែក​យុវជន​ស្ម័គ្រចិត្ត​ជា​ផ្នែកៗ មាន​ទាំង​ក្រុម​កម្សាន្ត​នេះ​ផង តែ​សម្រាប់​ខ្ញុំ ខ្ញុំ​សូម​ជូន​ជា​មតិយោបល់​ឲ្យ​ខិតខំ​ប្រឹងប្រែង​កែប្រែ​លើ​បញ្ហា​នេះ​ឡើងវិញ។

បើ​និយាយ​ទៀត​កាន់​តែ​វែងឆ្ងាយ​ហើយ អ៊ីចឹង គិត​ថា​បញ្ចប់​ត្រឹម​ប៉ុណ្ណឹង​ចុះ។ តែ​មុន​នឹង​បញ្ចប់ ក្នុង​នាម​ខ្ញុំ​ជា​អ្នក​គាំទ្រ​ពិព័រណ៍​សៀវភៅ ការ​អាន និង​ការ​រៀបរៀង​តែង​និពន្ធ ខ្ញុំ​សូម​សម្ដែង​នូវ​ការ​កោតសរសើរ​ជូន​ចំពោះ​ថ្នាក់​ដឹកនាំ​ពី​គ្រប់​ស្ថាប័ន​ដែល​បាន​ចូលរួម គណៈកម្មការ​ពិព័រណ៍​សៀវភៅ និង​យុវជន​ស្ម័គ្រចិត្ត​ដែល​បាន​ខិតខំ​អស់​ពី​កម្លាំង​កាយ​ចិត្ត ដើម្បី​បង្កើត​ឲ្យ​មាន​ពិព័រណ៍​សៀវភៅ​នេះ​ឡើង សម្រាប់​ជា​ប្រយោជន៍​ដល់​ជាតិ​និង​មហាជន​ទូទៅ។ ខ្ញុំ​សង្ឃឹម​ថា​ការ​រៀបចំ​ពិព័រណ៍​សៀវភៅ​នៅ​ឆ្នាំ​ក្រោយៗ​ទៀត នឹង​កាន់​តែ​មាន​ភាព​ល្អ​ប្រសើរ​ឡើង​ជា​លំដាប់។

មតិយោបល់

អត្ថបទចុះផ្សាយ មិនត្រូវបានផ្ដល់ឲ្យប្រើប្រាស់ដោយគ្មានការអនុញ្ញាតពីម្ចាស់កម្មសិទ្ធិឡើយ។ ការក្លែងបន្លំ លួចយក ឬប្រើប្រាស់ធនធាននៃម្ចាស់កម្មសិទ្ធិដោយរំលោភ ជាអំពើខុសទាំងសីលធម៌និងច្បាប់សង្គម។
សូមអានបន្ថែម៖ លក្ខខណ្ឌប្រើប្រាស់

$hide=phone

ស្លាក​អត្ថបទ

Ajahn Chah (2) Ajahn Sumedho (4) SIPAR (3) Thich Nhat Hanh (10) កំណត់ហេតុ (213) កំណាព្យ (34) កំណាព្យខ្ញុំ (29) ការតែងនិពន្ធ (12) កិច្ចការសាលា (12) កែម ឡី (42) ខ្មែរក្រោម (1) គន្លឹះ (1) គយ សារុន (2) ច័ន្ទ សំណព្វ (2) ច័ន្ទ ឫទ្ធី (2) ឈុន សំណាង (2) ឈ្លោះនឹងខ្លួនឯង (35) នូ ហាច (1) បច្ចេកវិទ្យា (3) ប៉ិច សង្វាវ៉ាន (1) ប៊ុត សាវង្ស (7) ប៉ុល ពិសី (1) យិន លួត (2) រម្លឹករឿងចាស់ (9) រីម គីន (1) រូបភាព (3) រឿង (54) រឿងកំប្លែង (កែម ឡី) (19) រឿង​ខ្លី (15) រឿងបុរសពាក់អាវសតែចិត្តខ្មៅ (19) លី សុវីរ (3) វីដេអូ (18) សមាគម​អក្សរ​សិល្ប៍ នូ ហាច (9) សម្ដេចព្រះមហាឃោសនន្ទ (12) សម្រង់គំនិត (17) សាស្រ្តា (1) សុខ ចាន់ផល (11) សុគន្ធ និសា (1) សៀវភៅ&ការអាន (100) សៀវភៅដែលបានអាន (90) សេង ច័ន្ទមុនីរតន៍ (1) ស្ពេសឺរ ចនសាន់ (2) ហ្វេសប៊ុក (28) អាល់ប៊ឺត អាញស្តាញ (1) ឯកសារ (51)
Name

Ajahn Chah,2,Ajahn Sumedho,4,SIPAR,3,Thich Nhat Hanh,10,កំណត់ហេតុ,213,កំណាព្យ,34,កំណាព្យខ្ញុំ,29,ការតែងនិពន្ធ,12,កិច្ចការសាលា,12,កែម ឡី,42,ខ្មែរក្រោម,1,គន្លឹះ,1,គយ សារុន,2,ច័ន្ទ សំណព្វ,2,ច័ន្ទ ឫទ្ធី,2,ឈុន សំណាង,2,ឈ្លោះនឹងខ្លួនឯង,35,នូ ហាច,1,បច្ចេកវិទ្យា,3,ប៉ិច សង្វាវ៉ាន,1,ប៊ុត សាវង្ស,7,ប៉ុល ពិសី,1,យិន លួត,2,រម្លឹករឿងចាស់,9,រីម គីន,1,រូបភាព,3,រឿង,54,រឿងកំប្លែង (កែម ឡី),19,រឿង​ខ្លី,15,រឿងបុរសពាក់អាវសតែចិត្តខ្មៅ,19,លី សុវីរ,3,វីដេអូ,18,សមាគម​អក្សរ​សិល្ប៍ នូ ហាច,9,សម្ដេចព្រះមហាឃោសនន្ទ,12,សម្រង់គំនិត,17,សាស្រ្តា,1,សុខ ចាន់ផល,11,សុគន្ធ និសា,1,សៀវភៅ&ការអាន,100,សៀវភៅដែលបានអាន,90,សេង ច័ន្ទមុនីរតន៍,1,ស្ពេសឺរ ចនសាន់,2,ហ្វេសប៊ុក,28,អាល់ប៊ឺត អាញស្តាញ,1,ឯកសារ,51,
ltr
item
កំណត់ហេតុ ― Rangsey Heng: ចូល​រួម​ពិព័រណ៍​សៀវភៅ​លើក​ទី​៦ ឆ្នាំ២០១៧
ចូល​រួម​ពិព័រណ៍​សៀវភៅ​លើក​ទី​៦ ឆ្នាំ២០១៧
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjxv7G9pngTDsAQ45kR-a0R7QuyC9zvFTAQwJrE4Y-jbVP6zljuZkNbzCMOopvOdMENvIVhipv3RYYqVxyg2Qmetfsm41SZ7_51mZ4NPblFH-d5HXNkQ_MBksUovaMAPej2di22ZIClveGg/s1600/6th+cbf.jpg
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjxv7G9pngTDsAQ45kR-a0R7QuyC9zvFTAQwJrE4Y-jbVP6zljuZkNbzCMOopvOdMENvIVhipv3RYYqVxyg2Qmetfsm41SZ7_51mZ4NPblFH-d5HXNkQ_MBksUovaMAPej2di22ZIClveGg/s72-c/6th+cbf.jpg
កំណត់ហេតុ ― Rangsey Heng
https://pbrangsey.blogspot.com/2017/12/pos-6th-cbf-2017.html
https://pbrangsey.blogspot.com/
https://pbrangsey.blogspot.com/
https://pbrangsey.blogspot.com/2017/12/pos-6th-cbf-2017.html
true
4448203591968807166
UTF-8
Loaded All Posts រកមិនឃើញអត្ថបទ បង្ហាញទាំងអស់ អានបន្ត ឆ្លើយតប លុបចោលការឆ្លើយតប លុប ដោយ ទំព័រដើម ទំព័រ អត្ថបទ បង្ហាញទាំងអស់ អត្ថបទជាច្រើនផ្សេងទៀតសម្រាប់អ្នក ស្លាកអត្ថបទ សារបណ្ណ SEARCH អត្ថបទទាំងអស់ រកមិនឃើញអត្ថបទដែលអ្នកស្វែងរក ត្រឡប់ទៅទំព័រដើម ថ្ងៃអាទិត្យ ថ្ងៃចន្ទ ថ្ងៃអង្គារ ថ្ងៃពុធ ថ្ងៃព្រហស្បតិ៍ ថ្ងៃសុក្រ ថ្ងៃសៅរ៍ អាទិត្យ ចន្ទ អង្គារ ពុធ ព្រហស្បតិ៍ សុក្រ សៅរ៍ ខែមករា ខែកុម្ភៈ ខែមីនា ខែមេសា ខែឧសភា ខែមិថុនា ខែកក្កដា ខែសីហា ខែកញ្ញា ខែតុលា ខែវិច្ឆិកា ខែធ្នូ មករា កុម្ភៈ មីនា មេសា ខែឧសភា មិថុនា កក្កដា សីហា កញ្ញា តុលា វិច្ឆិកា ធ្នូ អម្បាញ់មិញ 1 នាទីមុន $$1$$ minutes ago 1 ម៉ោងមុន $$1$$ hours ago ម្សិលមិញ $$1$$ days ago $$1$$ weeks ago ច្រើនជាង 5 សម្ដាហ៍មុន Followers Follow THIS PREMIUM CONTENT IS LOCKED STEP 1: Share to a social network STEP 2: Click the link on your social network Copy All Code Select All Code All codes were copied to your clipboard Can not copy the codes / texts, please press [CTRL]+[C] (or CMD+C with Mac) to copy Table of Content