$show=/search

$show=phone

$code: Links

$hide=phone

$show=search

នឹក​អ្នក​ថ្មី ជួប​អ្នក​ចាស់

ម្សិលមិញ... អារម្មណ៍​នៃ​ការ​នឹករលឹក​បាន​គ្របដណ្ដប់​លើ​ដួងចិត្ត​របស់​ខ្ញុំ។ គឺ​នាង... នាង​តែ​ម្នាក់​គត់​ដែល​ខ្ញុំ​រង់ចាំ។ បើ​សិន​មាន​នាង​នៅ​ក...

ម្សិលមិញ...

អារម្មណ៍​នៃ​ការ​នឹករលឹក​បាន​គ្របដណ្ដប់​លើ​ដួងចិត្ត​របស់​ខ្ញុំ។ គឺ​នាង... នាង​តែ​ម្នាក់​គត់​ដែល​ខ្ញុំ​រង់ចាំ។ បើ​សិន​មាន​នាង​នៅ​ក្បែរ មិន​ដឹង​ល្អ​យ៉ាង​ណា​ទេ... បណ្ណាល័យ​ដាច់​ភ្លើង​ងងឹត​ឈឹង។ អារម្មណ៍​នឹក​ដល់​នាង​និង​ភាព​ងងឹត​អន្ធការ បាន​ញ៉ាំង​ចិត្ត​ខ្ញុំ​ឲ្យ​អណ្ដែត​ត្រសែត​រក​កោះ​ត្រើយ​គ្មាន។ មិន​បាន​និយាយ​នឹង​នាង បាន​ត្រឹម​ឃើញ​មុខ​នាង ក៏​ល្មម​ធ្វើ​ឲ្យ​ខ្ញុំ​រសាយ​អស់​ទុក្ខ​កង្វល់​ដែរ។ តែ​នេះ បាត់​នាង​អស់​ជា​ច្រើន​ថ្ងៃ​ហើយ មិន​ដឹង​ថា​មាន​រឿង​អ្វី​កើត​ឡើង​ចំពោះ​នាង...។ តាំង​ពី​រសៀល​ដល់​ល្ងាច ចិត្ត​ដែល​នឹក​របស់​ខ្ញុំ​ឥត​មាន​រសាយ​ឡើយ។ ឱ! ពិភពលោក​អើយ... អ្នក​ចិត្ត​ខ្មៅ​ណាស់!

ល្ងាច​ណាស់​ទៅ​ហើយ...! ក្រពះ​ខ្ញុំ​ឲ្យ​សញ្ញា​ថា​នៅ​ស៊ូ​ទៀត​មិន​បាន​ទេ។ ខ្ញុំ​រៀប​ចំ​ទុក​ដាក់​សៀវភៅ បំណង​ថា​នឹង​ត្រឡប់​មក​ផ្ទះ​វិញ នៅ​ទៀត​មិន​បាន​ទេ ព្រោះ​ឃ្លាន​បាយ​ខ្លាំង​ណាស់។ ខ្ញុំ​រៀបចំ​អីវ៉ាន់​ថា​នឹង​ចេញ​ទៅ​ហើយ ស្រាប់តែ​ឃើញ​នាង​ដើរ​មក​ព្រម​ជាមួយ​នឹង​ស្នាម​ញញឹម...។ ខ្ញុំ​អង្គុយ​ចុះ​វិញ​ជាមួយ​ស្នាម​ញញឹម​តប​ទៅ​នាង​វិញ។ គឺ​នាង... តែ​មិនមែន​ជា​មនុស្ស​ដែល​ខ្ញុំ​រង់ចាំ​ទេ។ អ្ហើយ! មនុស្ស​ដែល​គួរ​មក​ម៉េច​ក៏​មិន​មក?

ការពិត នាង​គឺ​ជា​នារី​ម្នាក់​ដែល​ខ្ញុំ​ធ្លាប់​សារភាព​ស្រលាញ់​កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន។ ប្រាប់​ឲ្យ​ត្រង់​ទៅ​ចុះ នាង​គឺ​ជា​មនុស្ស​ស្រី​ទី​មួយ​ហើយ ដែល​ទទួល​បាន​ការ​សារភាព​ស្រលាញ់​ពី​មនុស្ស​ប្រុស​ដ៏​សោះកក្រោះ​ដូចជា​រូប​ខ្ញុំ។

រម្លឹក​រឿង​ចាស់​បន្តិច​ទៅចុះ...!

កាល​នោះ ខ្ញុំ​និង​នាង​រៀន​ជាមួយ​គ្នា ជួប​មុខ​គ្នា​មិន​ដែល​ខាន​ទេ។ ខ្ញុំ​ក៏​មិន​ដឹង​ដែរ ថា​ខ្ញុំ​ចាប់​ផ្ដើម​ស្រលាញ់​នាង​តាំង​ពី​ពេល​ណា... ត្រឹម​តែ​ដឹង​ថា មួយ​រយៈ​ចុង​ក្រោយ​នោះ ខ្ញុំ​ស្រលាញ់​នាង​ខ្លាំង​រហូត​ហ៊ាន​សារភាព​ប្រាប់​នាង។ កាល​នោះ វា​ជា​ពេលវេលា​ដ៏​ច្របូកច្របល់​មួយ​នៃ​ឆាក​ជីវិត​របស់​ខ្ញុំ។ ស្នេហា​ដ៏​ត្រឡប់ត្រឡិន បាន​ធ្វើ​ឲ្យ​មនុស្ស​ស្រី​ម្នាក់​សម្រក់​ទឹកភ្នែក​ព្រោះ​តែ​ខ្ញុំ ហើយ​ខ្ញុំ​ខ្លួន​ឯង​បាន​ត្រឹម​កើត​ទុក្ខ​ព្រោះ​មនុស្ស​ស្រី​ម្នាក់​ទៀត​ដែល​មិន​ដែល​ខ្វល់​ពី​ចិត្ត​របស់​ខ្ញុំ។ ហាស! ពិភពលោក​នេះ​ពិត​ជា​ផ្ដេសផ្ដាស​មែន! ហេតុអ្វី​បង្កើត​ស្នេហា​ត្រឡប់ត្រឡិន ឆ្កួត​ឡប់​នេះ ឲ្យ​មនុស្ស​ឈឺ​ចាប់​យ៉ាង​ហ្នឹង?

(ទុក​រឿង​វិប្បដិសារី​ដែល​ខ្ញុំ​បាន​សាង​លើ​នារី​ម្នាក់​ទៀត និយាយ​ពេល​ក្រោយ​ចុះ។)

ឱ! សេចក្ដី​ស្រលាញ់​ដែល​ខ្ញុំ​មាន​ចំពោះ​នាង... នាង​ប្រហែល​ជា​មិន​ដែល​ចាប់អារម្មណ៍​ទេ។ នាង​ប្រហែល​ជា​ខ្លាច​រអែង​ក្នុង​ការ​ទទួល​យក​ក្ដី​ស្រលាញ់​របស់​ខ្ញុំ​មួយ​នេះ។ អារម្មណ៍​និង​ចិត្ត​ដែល​ស្រលាញ់ ខ្ញុំ​បាន​បង្ហាញ​ឲ្យ​នាង​បាន​ដឹង​អស់​ហើយ តែ​នាង​ហាក់​មិន​ចាប់អារម្មណ៍​អ្វី​បន្តិច​សោះ។ ខ្ញុំ​ធ្លាប់​សួរ​នាង​ជា​ច្រើន​លើក តែ​ចម្លើយ​ដែល​ទទួល​បាន ជា​ការ​បង្វែរ​ទៅ​និយាយ​រឿង​ផ្សេង ដោយ​មិន​ខ្វល់​ពី​សំណួរ​របស់​ខ្ញុំ​ឡើយ។ កាល​នោះ ខ្ញុំ​កើត​ទុក្ខ​ខ្លាំង​ណាស់។ ខ្ញុំ​ហត់នឿយ​ណាស់... ហត់នឿយ​នឹង​រង់ចាំ​ចម្លើយ រង់ចាំ​ក្ដី​ស្រលាញ់​តប​ត្រលប់​មក​វិញ។ តើ​ស្នេហា​ជា​អ្វី? ជា​ការ​ទាមទារ​នូវ​ក្ដី​ស្រលាញ់​តប​ត្រលប់​មក​វិញ​ឬ? ខ្ញុំ​ពិត​ជា​មិន​យល់! ចិត្ត​ខ្ញុំ​ខ្លោចផ្សា​ណាស់... ចិត្ត​មួយ​គិត​ដល់​មនុស្ស​ស្រី​ដែល​ពួន​យំ​ព្រោះ​តែ​រូប​ខ្ញុំ ចិត្ត​មួយ​ទៀត​គិត​ដល់​មនុស្ស​ស្រី​ដែល​មិន​ដែល​ខ្វល់​ពី​ខ្ញុំ។ ប្រហែល​គ្មាន​អ្នក​ណា​អាច​យល់​បាន​ទេ​ពី​អារម្មណ៍​របស់​ខ្ញុំ​នៅ​ពេល​នោះ។ វា​ជា​អារម្មណ៍​ដ៏​ឈឺ​ខ្លោចផ្សា​ខ្លាំង​ណាស់។ មិន​នឹក​ស្មាន​សោះ​ថា មនុស្ស​ស្រី​ដំបូង​ដែល​ខ្ញុំ​បាន​សារភាព​ស្រលាញ់ បែរជា​ដុត​បំផ្លាញ​ទឹកចិត្ត​ខ្ញុំ​ឲ្យ​ឆេះ​ខ្លោច​អស់​ដោយ​គ្មាន​ក្ដី​មេត្តា​បែប​នេះ​ទៅ​វិញ។

ពេល​មាន​ទុក្ខ ទើប​ខ្ញុំ​ដឹង​ថា​អ្នក​ផ្ទះ​ពិត​ជា​សំខាន់​ណាស់​សម្រាប់​ខ្ញុំ។ ជួប​ទុក្ខ​លំបាក ប្រឹង​លាក់​ទុក​តែ​ម្នាក់​ឯង ក្លាយ​ជា​ទម្លាប់​របស់​ខ្ញុំ​ទៅ​ហើយ។ កាល​នោះ បងស្រី​ខ្ញុំ​ហៅ​ទូរស័ព្ទ​ទៅ​និយាយ​លេង​នឹង​អ្នកម្ដាយ​របស់​ខ្ញុំ។ ឃើញ​ខ្ញុំ​មាន​ទឹក​មុខ​ក្រៀមក្រំ​ជា​យូរ​ថ្ងៃ បង​ខ្ញុំ​និយាយ​ទៅ​កាន់​ម្ដាយ​ខ្ញុំ​ក្នុង​ទំនង​ជា​ការ​លេងសើច​ថា រង្សី ប៉ុន្មាន​ថ្ងៃ​ហ្នឹង មុខ​មិន​រីក​សោះ សង្ស័យ​តែ​កើតទុក្ខ​រឿង​ស្នេហា សង្សារ​សុំ​បែក​ហើយ។ អ្ហើយ! ចេះ​មក​និយាយ​លេង​អី​ក៏​ចាក់​ដោត​ចំ​បេះដូង​ខ្ញុំ​ម្ល៉េះ! គឺ​ស្នេហា... ស្នេហា​បាន​ធ្វើ​ឲ្យ​ខ្ញុំ​ធ្លាក់​ក្នុង​ជ្រោះ​ដ៏​សែន​ក្រៀមក្រំ​នេះ។

«បើ​គេ​មិន​ស្រលាញ់ នៅ​មាន​ម៉ែ​ដែល​ស្រលាញ់​កូន​ដែរ​តើស៍!» ...ពាក្យ​អ្នក​ម្ដាយ​ខ្ញុំ និយាយ​មក​កាន់​ខ្ញុំ។ ពេល​នោះ ខ្ញុំ​ក្ដុកក្ដួល​ក្នុង​ចិត្ត​ណាស់។ ទឹក​ភ្នែក​ខ្ញុំ​ស្ទើរតែ​រមៀល​ស្រក់​លើ​ផែន​ថ្ពាល់​ទៅ​ហើយ តែ​ខ្ញុំ​ខំ​ព្យាយាម​ទប់ ហើយ​សើច​ក្បត់​អារម្មណ៍​ខ្លួនឯង​ទាំង​ខ្លោចផ្សា។ ម៉ែ! សេចក្ដី​ស្រលាញ់​របស់​ម៉ែ​ជា​សេចក្ដី​ស្រលាញ់​ដ៏​បរិសុទ្ធ នឹង​រក​អ្វី​មក​ប្រៀបផ្ទឹម​ឲ្យ​ស្មើ​ពុំ​បាន​ឡើយ។ ម៉ែ! កូន​ស្រលាញ់​ម៉ែ!

សេចក្ដី​ឈឺ​ចាប់​ខ្លោចផ្សា ត្រូវ​បាន​ថមថយ​បន្តិច​ម្ដងៗ ដោយសារ​សម្ដី​ពេញ​ដោយ​ក្ដី​ស្រលាញ់​របស់​អ្នក​ម្ដាយ​ខ្ញុំ។ អរគុណ​ម៉ែ!!!

បញ្ចប់​រឿងរ៉ាវ​អតីតកាល​ដ៏​យូរលង់​នេះ​ប៉ុណ្ណឹង​ចុះ ហើយ​បែរ​មក​និយាយ​រឿង​ល្ងាចមិញ​បន្ត។

ជួប​នាង ខ្ញុំ​មិន​ដឹង​ថា​គួរ​និយាយ​ពី​អ្វី​ទេ...។ នាង​ឃើញ​ខ្ញុំ​ស្ងាត់ស្ងៀម ក៏​ផ្ដើម​សួរ​រឿង​រៀន​ខ្លះ​និង​រឿង​ការងារ​ខ្លះ។ ខ្ញុំ​បាន​ត្រឹម​តែ​ចាំ​ឆ្លើយ ហើយ​ព្យាយាម​រក​ពាក្យ​សួរ​ទៅ​នាង​វិញ ព្រោះ​ខ្លាច​នាង​អន់ចិត្ត។ ហាស! ខាន​ជួប​គ្នា​យូរ​នាង​ក៏​គ្មាន​អ្វី​ច្រើន​និយាយ​នឹង​ខ្ញុំ​ដែរ។ យើង​បន្ត​ឲ្យ​បរិយាកាស​ដ៏​ស្ងប់ស្ងាត់​ក្នុង​បណ្ណាល័យ​រំលង​ទៅ​ទាំង​ចិត្ត​ស្ទាក់ស្ទើរ ចង់​បន្ត​ការ​សន្ទនា​បន្តិច​ចង់​បណ្ដោយ​ឲ្យ​ពេលវេលា​រំលង​ទៅ​បន្តិច។ នាង​ធ្វើ​ជា​បើក​សៀវភៅ​របស់​នាង​អាន ព្រោះ​គ្មាន​ពាក្យ​អ្វី​និយាយ​នឹង​ខ្ញុំ​ទៀត​ទេ។ ខ្ញុំ​សម្លឹង​មុខ​នាង​មិន​ដាក់​ភ្នែក។ នាង​ប្រហែល​ជា​បាន​ដឹង​ខ្លួន​ហើយ បាន​ជា​លេច​ស្នាមញញឹម​ប្រកប​ដោយ​សេចក្ដី​ខ្មាស​អៀន ដ្បិតអី​កែវភ្នែក​ទាំង​គូ​របស់​ខ្ញុំ​សម្លឹង​នាង​ប្រកប​ដោយ​ភាព​ចម្លែក​ពេក​ណាស់។ ខ្ញុំ​សម្លឹង​នាង ហើយ​លួច​សួរ​ខ្លួន​ឯង​ថា តើ​ខ្ញុំ​នៅ​ស្រលាញ់​នាង​ទៀត​ដែរ​ឬ​ទេ? តើ​រងើក​ភ្លើង​ស្នេហា​ចាស់​រវាង​ខ្ញុំ​នឹង​នាង​ពិត​ជា​រលត់​បាត់​ហើយ​មែន​ទេ?

ខ្ញុំ​មិន​ប្រាកដ​ក្នុង​ចិត្ត​ទេ... ត្រឹម​តែ​ដឹង​ថា អារម្មណ៍​និង​ដួងចិត្ត​ដែល​ធ្លាប់​ស្រលាញ់​នាង​ស្ទើរ​អត់​មិន​បាន​នោះ បាន​ប្រែប្រួល​ខុស​ពី​មុន​ហើយ។ ខ្ញុំ​ប្រែប្រួល​ហើយ! នាង​មើល​ទៅ​ក៏​ប្រែប្រួល​ខ្លះ​ដែរ តែ​ចរិត​ដូចជា​កូន​ក្មេង​របស់​នាង​នៅ​តែ​ដដែល មិន​ប្រែប្រួល​ឡើយ។ ទោះ​ជា​យ៉ាង​ណា អ្វីៗ​បាន​ផ្លាស់ប្ដូរ​អស់ ទោះ​បី​មិន​ច្រើន ក៏​ខ្លះៗ​ដែរ។ នេះ​គឺ​ដោយសារ​តែ​ពេលវេលា...

ខ្ញុំ​ឈ្លោះ​នឹង​ខ្លួនឯង​យ៉ាង​ស្ងៀមស្ងាត់​អស់​មួយ​សន្ទុះ ទើប​នឹក​ឃើញ​ដល់​អារម្មណ៍​ឃ្លាន​បាយ​ម្ដង​ទៀត។ ខ្ញុំ​លើក​អីវ៉ាន់ ហើយ​លា​នាង​ដើរ​ចេញ​ពី​បណ្ណាល័យ​ជាមួយ​នឹង​អារម្មណ៍​ដែល​នឹក ចង់​ឃើញ​ចង់​ជួប តែ​មិនមែន​ជា​រូប​នាង​ឡើយ...។

មតិយោបល់

អត្ថបទចុះផ្សាយ មិនត្រូវបានផ្ដល់ឲ្យប្រើប្រាស់ដោយគ្មានការអនុញ្ញាតពីម្ចាស់កម្មសិទ្ធិឡើយ។ ការក្លែងបន្លំ លួចយក ឬប្រើប្រាស់ធនធាននៃម្ចាស់កម្មសិទ្ធិដោយរំលោភ ជាអំពើខុសទាំងសីលធម៌និងច្បាប់សង្គម។
សូមអានបន្ថែម៖ លក្ខខណ្ឌប្រើប្រាស់

$hide=phone

ស្លាក​អត្ថបទ

Ajahn Chah (2) Ajahn Sumedho (4) SIPAR (3) Thich Nhat Hanh (10) កំណត់ហេតុ (213) កំណាព្យ (34) កំណាព្យខ្ញុំ (29) ការតែងនិពន្ធ (12) កិច្ចការសាលា (12) កែម ឡី (42) ខ្មែរក្រោម (1) គន្លឹះ (1) គយ សារុន (2) ច័ន្ទ សំណព្វ (2) ច័ន្ទ ឫទ្ធី (2) ឈុន សំណាង (2) ឈ្លោះនឹងខ្លួនឯង (35) នូ ហាច (1) បច្ចេកវិទ្យា (3) ប៉ិច សង្វាវ៉ាន (1) ប៊ុត សាវង្ស (7) ប៉ុល ពិសី (1) យិន លួត (2) រម្លឹករឿងចាស់ (9) រីម គីន (1) រូបភាព (3) រឿង (54) រឿងកំប្លែង (កែម ឡី) (19) រឿង​ខ្លី (15) រឿងបុរសពាក់អាវសតែចិត្តខ្មៅ (19) លី សុវីរ (3) វីដេអូ (18) សមាគម​អក្សរ​សិល្ប៍ នូ ហាច (9) សម្ដេចព្រះមហាឃោសនន្ទ (12) សម្រង់គំនិត (17) សាស្រ្តា (1) សុខ ចាន់ផល (11) សុគន្ធ និសា (1) សៀវភៅ&ការអាន (100) សៀវភៅដែលបានអាន (90) សេង ច័ន្ទមុនីរតន៍ (1) ស្ពេសឺរ ចនសាន់ (2) ហ្វេសប៊ុក (28) អាល់ប៊ឺត អាញស្តាញ (1) ឯកសារ (51)
Name

Ajahn Chah,2,Ajahn Sumedho,4,SIPAR,3,Thich Nhat Hanh,10,កំណត់ហេតុ,213,កំណាព្យ,34,កំណាព្យខ្ញុំ,29,ការតែងនិពន្ធ,12,កិច្ចការសាលា,12,កែម ឡី,42,ខ្មែរក្រោម,1,គន្លឹះ,1,គយ សារុន,2,ច័ន្ទ សំណព្វ,2,ច័ន្ទ ឫទ្ធី,2,ឈុន សំណាង,2,ឈ្លោះនឹងខ្លួនឯង,35,នូ ហាច,1,បច្ចេកវិទ្យា,3,ប៉ិច សង្វាវ៉ាន,1,ប៊ុត សាវង្ស,7,ប៉ុល ពិសី,1,យិន លួត,2,រម្លឹករឿងចាស់,9,រីម គីន,1,រូបភាព,3,រឿង,54,រឿងកំប្លែង (កែម ឡី),19,រឿង​ខ្លី,15,រឿងបុរសពាក់អាវសតែចិត្តខ្មៅ,19,លី សុវីរ,3,វីដេអូ,18,សមាគម​អក្សរ​សិល្ប៍ នូ ហាច,9,សម្ដេចព្រះមហាឃោសនន្ទ,12,សម្រង់គំនិត,17,សាស្រ្តា,1,សុខ ចាន់ផល,11,សុគន្ធ និសា,1,សៀវភៅ&ការអាន,100,សៀវភៅដែលបានអាន,90,សេង ច័ន្ទមុនីរតន៍,1,ស្ពេសឺរ ចនសាន់,2,ហ្វេសប៊ុក,28,អាល់ប៊ឺត អាញស្តាញ,1,ឯកសារ,51,
ltr
item
កំណត់ហេតុ ― Rangsey Heng: នឹក​អ្នក​ថ្មី ជួប​អ្នក​ចាស់
នឹក​អ្នក​ថ្មី ជួប​អ្នក​ចាស់
កំណត់ហេតុ ― Rangsey Heng
https://pbrangsey.blogspot.com/2018/01/lib-ex-miss-curly-hair.html
https://pbrangsey.blogspot.com/
https://pbrangsey.blogspot.com/
https://pbrangsey.blogspot.com/2018/01/lib-ex-miss-curly-hair.html
true
4448203591968807166
UTF-8
Loaded All Posts រកមិនឃើញអត្ថបទ បង្ហាញទាំងអស់ អានបន្ត ឆ្លើយតប លុបចោលការឆ្លើយតប លុប ដោយ ទំព័រដើម ទំព័រ អត្ថបទ បង្ហាញទាំងអស់ អត្ថបទជាច្រើនផ្សេងទៀតសម្រាប់អ្នក ស្លាកអត្ថបទ សារបណ្ណ SEARCH អត្ថបទទាំងអស់ រកមិនឃើញអត្ថបទដែលអ្នកស្វែងរក ត្រឡប់ទៅទំព័រដើម ថ្ងៃអាទិត្យ ថ្ងៃចន្ទ ថ្ងៃអង្គារ ថ្ងៃពុធ ថ្ងៃព្រហស្បតិ៍ ថ្ងៃសុក្រ ថ្ងៃសៅរ៍ អាទិត្យ ចន្ទ អង្គារ ពុធ ព្រហស្បតិ៍ សុក្រ សៅរ៍ ខែមករា ខែកុម្ភៈ ខែមីនា ខែមេសា ខែឧសភា ខែមិថុនា ខែកក្កដា ខែសីហា ខែកញ្ញា ខែតុលា ខែវិច្ឆិកា ខែធ្នូ មករា កុម្ភៈ មីនា មេសា ខែឧសភា មិថុនា កក្កដា សីហា កញ្ញា តុលា វិច្ឆិកា ធ្នូ អម្បាញ់មិញ 1 នាទីមុន $$1$$ minutes ago 1 ម៉ោងមុន $$1$$ hours ago ម្សិលមិញ $$1$$ days ago $$1$$ weeks ago ច្រើនជាង 5 សម្ដាហ៍មុន Followers Follow THIS PREMIUM CONTENT IS LOCKED STEP 1: Share to a social network STEP 2: Click the link on your social network Copy All Code Select All Code All codes were copied to your clipboard Can not copy the codes / texts, please press [CTRL]+[C] (or CMD+C with Mac) to copy Table of Content