ជួបគ្នាជាថ្មី... នៅកន្លែងចាស់ដដែលហ្នឹង! ថ្ងៃនេះ មកលឿនបន្តិចហើយ ម៉ោងមួយគត់តែម្ដង។ គួរធ្វើអីអ៊ីចេះ? អឺ! និយាយគ្នាលេងទៅ។ ចា...
ជួបគ្នាជាថ្មី... នៅកន្លែងចាស់ដដែលហ្នឹង!
ថ្ងៃនេះ មកលឿនបន្តិចហើយ ម៉ោងមួយគត់តែម្ដង។ គួរធ្វើអីអ៊ីចេះ? អឺ! និយាយគ្នាលេងទៅ។ ចាំខ្ញុំនិយាយរឿងឲ្យស្ដាប់ ដើម្បីកំដរការអផ្សុក។
មុននេះបន្តិច ខ្ញុំបានជួបចែម្នាក់។ ចុះពីម៉ូតូភ្លាម ខ្ញុំដើរតម្រង់ជណ្ដើរ ដើម្បីឡើងមកទីនេះ។ ខ្ញុំដើរមក ឯគាត់ដើរត្រលប់ទៅវិញ។ ដើរកាត់មុខគាត់ ខ្ញុំភ្ញាក់ព្រើតព្រោះបានឮសំឡេងយ៉ាងគ្រលួច។ ពិតជាពីរោះណាស់! ហាស! ចែគាត់ដើរបណ្ដើរច្រៀងបណ្ដើរ ដូចអត់មានជំពាក់នរណាមួយរៀលសោះ។ ហាស! ហាស! ពីរោះពេកចង់តែដើរថយក្រោយ ស្ដាប់ចែច្រៀងឲ្យចប់មួយបទទេ។ ច្រៀងពីរោះ អីក៏ពីរោះយ៉ាងនេះ!
នឹកឃើញ ចង់តែសើច...។ ចែមិនខ្វល់ថាកំពុងដើរឬកំពុងធ្វើអ្វីទេ សំខាន់ចែចង់ច្រៀង។ ហាស! ហាស! ពេលខ្លះ គួររៀនសូត្រតាមចែ។ ជីវិតនេះខ្លីណាស់ កុំអង្គុយកើតទុក្ខគ្រប់តែពេលអី។ ហាស! រៀនធ្វើខ្លួនឲ្យសប្បាយខ្លះទៅ!
អូ! នៅមានរឿងដ៏រន្ធត់មួយទៀតដែលខ្ញុំចង់ប្រាប់។
កាលពីព្រឹកមិញ បងស្រីម្នាក់បានផ្ញើសារមកខ្ញុំ (គាត់អាយុស្របាលខ្ញុំទេ តែខ្ញុំទម្លាប់ហៅគាត់ បងៗ ទៅហើយ)។ គាត់បានផ្ញើសារតាម ហ្វេសប៊ុក ឲ្យខ្ញុំជួយបកប្រែពាក្យប៉ុន្មានឃ្លាជាភាសាអង់គ្លេសមកជាភាសាខ្មែរ។ គួរឲ្យស្ដាយជំនួសគាត់ដែរ ដ្បិតអីពាក្យប៉ុន្មានឃ្លានោះ គឺជាសារសុំបែកគ្នារបស់សង្សារគាត់។ គាត់ប្រហែលជាខូចចិត្តណាស់ហើយ។ ខ្ញុំជួយបកប្រែឲ្យគាត់ហើយ ខ្ញុំនៅតែមិនប្រាកដទេថា សារហ្នឹងនិយាយពីអ្វី...។ ឃើញគាត់បង្ហោះពាក្យពេចន៍ប៉ុន្មានឃ្លាទៀតលើ ហ្វេសប៊ុក ទើបខ្ញុំយល់ជាក់ពីរឿងរ៉ាវ។ ខ្ញុំជួយអីគាត់មិនបានទេ បានត្រឹមជួយនិយាយពាក្យល្អៗឲ្យគាត់បានធូរចិត្ត។ តបឆ្លើយសារគាត់មួយសន្ទុះ ខ្ញុំក៏បញ្ចប់ពាក្យសន្ទនាដោយពាក្យមួយឃ្លាថា «let time recover everything»។
ស្ងាត់មួយស្របក់ គាត់ក៏ផ្ញើសារជាសម្លេងសួរខ្ញុំថា «មានន័យថាម៉េច សី (រង្សី)?»
គាត់សួរខ្ញុំអមជាមួយសំណើចខ្លះ ដែលគាត់យកមកបិទបាំងភាពសោកសៅរបស់គាត់។ ស្ដាប់សំណួរគាត់ហើយ ខ្ញុំភ្ញាក់ព្រើត។ ខ្ញុំត្រឡប់ទៅមើលអ្វីដែលខ្ញុំបានសរសេរម្ដងទៀត...។ ហាស! ហាស! ការពិត ឃ្លាចុងក្រោយដែលខ្ញុំសរសេរប្រែទៅជា «let me recover everything» ទៅវិញ។ ហាស! ហាស! ចេះទៅច្រឡំសរសេរអ៊ីចឹងឆ្កុយ...!
ខ្ញុំធ្លាក់ថ្លើមក្ដុក ក្រោយពីពិនិត្យអ្វីដែលខ្ញុំបានសរសេរ។ សរសេរមិនត្រូវតាមវេយ្យាករណ៍ហើយ នៅឆ្លៀតសរសេរខុសចម្ងាយមេឃចម្ងាយដីទៀត។ «me» និង «time» ខុសគ្នា ហើយលើសខ្វះគ្នាពីរអក្សរឯនោះ។ ខ្ញុំអើយខ្ញុំ! ឆ្កួតស្លាប់មិនខានទេ!
ហាស! ហាស! គិតថាបញ្ចប់ការសរសេរត្រឹមហ្នឹងចុះ ព្រោះមានការងារខ្លះទៀត ដែលត្រូវធ្វើបង្ហើយ។

មតិយោបល់