សល់ពេលកន្លះម៉ោងទៀត... ថាយកសៀវភៅមកអាន តែសល់តែកន្លះម៉ោងអ៊ីចឹង សរសេររឿងអត់ប្រយោជន៍របស់ខ្ញុំប្រាប់អ្នកទាំងអស់គ្នាទៅចុ...
សល់ពេលកន្លះម៉ោងទៀត...
ថាយកសៀវភៅមកអាន តែសល់តែកន្លះម៉ោងអ៊ីចឹង សរសេររឿងអត់ប្រយោជន៍របស់ខ្ញុំប្រាប់អ្នកទាំងអស់គ្នាទៅចុះ ព្រោះថាថ្ងៃនេះសប្បាយចិត្តខ្លាំង។ ហាស! អរស្ទើរលិចថ្លើម ព្រោះបានជួបនាងវិញ។ ល្ងាចនេះ និយាយពី អ្នកស្រីប្រធាន សិន ចាំស្អែកចាំនិយាយពីមនុស្សពិសេសម្នាក់នោះ។
ការពិត ខ្ញុំមិនស្គាល់ឈ្មោះរបស់នាងទេ។ ខ្ញុំឮមិត្តនាងហៅនាងថា អ្នកស្រីប្រធាន ខ្ញុំក៏ហៅតាមគេទៅ។ ប្រាប់ទៅចុះ អ្នកស្រីប្រធាន ពិតជាស្អាតគួរឲ្យស្រលាញ់ណាស់។ ខ្ញុំបានជួបនាងដំបូង ខ្ញុំមានអារម្មណ៍ថា ដូចជាធ្លាប់ស្គាល់.. ធ្លាប់ជួបនាងនៅកន្លែងណាទេ...។ អូ! ប្រហែលនាងមានមុខមាត់ស្រដៀងមិត្តខ្ញុំម្នាក់ទៀត ដែលខ្ញុំធ្លាប់លួចចាប់ចិត្តនោះហើយមើលទៅ។ តែចរិតរបស់នាងខុសគ្នាស្រឡះពីមិត្តខ្ញុំម្នាក់នោះ។ និយាយពីរូបនាងមុនទៅចុះ។ នាងមានសម្បុរស្រអែម ពេញដោយមន្តស្នេហ៍។ មុខនាងមូល មើលទៅគួរឲ្យស្រលាញ់ណាស់។ ភ្នែកនាងមូលធំៗ បិទបាំងដោយវ៉ែនតា ដែលធ្វើឲ្យមើលទៅកាន់តែស្អាតថែមទៀត។ ជាទូទៅ នាងចូលចិត្តបួងសក់ដូចជាមនុស្សចាស់អ៊ីចឹង។ នាងញញឹមម្ដងៗ គឺពិតជាគួរឲ្យស្រលាញ់ រកអ្វីប្រៀបស្មើគ្មាន។ ម្សិលមិញ ខ្ញុំមកដល់ភ្លាម ក្រឡេកភ្នែកទៅប៉ះនឹងរូបនាងភ្លាម។ មិនបាច់ប្រាប់ក៏ដឹងដែរថា នាងចូលចិត្តពណ៌លឿង។ លឿងមួយឈុតតែម្ដងហើយ អ្នកស្រីប្រធាន។ នាងពាក់អាវពណ៌លៀង អង្គុយមុខកំព្យូទ័រដែលបិទដោយប្លាស្ទិកពណ៌លៀង។ ហាស! អ្នកស្រី មើលទៅស្អាតណាស់! ការពិត នាងគឺជាសមាជិកម្នាក់ក្នុងក្លិប ជជែកដេញដោល នៃសាកលវិទ្យាល័យខ្ញុំ។ មើលទៅនាងប្រហែលជាចូលចិត្តអាននិងនិយាយខ្លាំងណាស់ហើយ។ ខ្ញុំជួបនាងម្ដងណា ក៏ឃើញតែនាងពិភាក្សាជាមួយមិត្តរបស់នាង។ ខ្ញុំតែងលួចសម្លឹងនាងជារឿយៗ។ មើលហើយ មើលទៀត ហើយបេះដូងខ្ញុំនៅតែឆ្លើយប្រាប់ខ្ញុំថា អ្នកស្រីប្រធាន ពិតជាគួរឲ្យស្រលាញ់ខ្លាំងណាស់។
ថ្ងៃនេះ ខ្ញុំអង្គុយនៅខាងក្រៅបណ្ណាល័យអស់ជិតមួយម៉ោង ទើបដើរចូលមកខាងក្នុងបណ្ណាល័យ។ ចូលមកដល់ភ្លាម ប្រទះនាងភ្លាម។ ព្រះអើយ! អ្នកស្រីប្រធាន អង្គុយនៅចំមុខខ្ញុំតែម្ដង។ ធ្លាប់តែលួចសម្លឹងនាង ដល់ថ្ងៃនេះនាងនៅចំមុខខ្ញុំអ៊ីចឹងដូចជាខ្លាចៗ មិនហ៊ានមើលមុខនាងម៉េចមិនដឹងទេ...។ ងើបមុខក៏ឃើញ អោនមុខចុះក៏ឃើញ... អ្ហើយ! នាងអង្គុយចំមុខខ្ញុំពេកហើយ។
(អូ! ដល់ម៉ោងទៅរៀនហើយ។ ចាំបញ្ចប់នៅផ្ទះយប់នេះ...)
បន្តទៀត...
ហាស! ហាស! ទោះជាយ៉ាងណា ខ្ញុំនៅតែចូលចិត្តលួចមើលអ្នកដទៃយ៉ាងសម្ងាត់ ជាជាងមើលដោយបើកចំហ។ ពេលនោះ ខ្ញុំនៅតែព្យាយាមលួចសម្លឹងនាងជារឿយៗ។ ពេលខ្ញុំឃើញ អ្នកស្រីប្រធាន ញញឹមម្ដងៗ ខ្ញុំពិតជាមានសេចក្ដីសុខណាស់។
កំពុងតែបណ្ដែតមនោសញ្ចេតនានឹងអ្នកស្រីប្រធាន ស្រាប់តែលេចមុខនារីដែលខ្ញុំទន្ទឹងរង់ចាំទាំងក្ដីអន្ទះសានៅចំពោះមុខខ្ញុំ។ នាងដើរមកជាមួយស្នាមញញឹមដ៏សែនស្រស់។ ដួងចិត្តខ្ញុំដែលស្រពោនស្វិតអស់បី-បួនថ្ងៃ ក៏ប្រែមកជារីកស្រស់ញញឹម។ ខ្ញុំសម្លឹង អ្នកស្រីប្រធាន បណ្ដើរ ញញឹមបណ្ដើរ។ ខ្ញុំលួចក្រឡេកទៅ ក៏ឃើញ អ្នកស្រីប្រធាន កំពុងញញឹមយ៉ាងស្រស់ដែរជាមួយនឹងមិត្តនាង។ នាងប្រហែលជាឆ្ងល់ណាស់ហើយ! ខ្ញុំប្រឹងសម្លឹងនាងយ៉ាងហ្មត់ចត់ ការពិត ព្រោះខ្ញុំសប្បាយចិត្ត ចង់មើលនាងឲ្យបានច្បាស់ ដើម្បីយកមកសរសេររៀបរាប់នៅទីនេះ។ នាងប្រហែលសង្ស័យថា ខ្ញុំឡប់សតិទៀតផងក៏មិនដឹង ព្រោះមុនហ្នឹងទឹកមុខខ្ញុំដូចជាត្រូវមីន តែក្រោយមកប្រែជាស្រស់ញញឹមដូចគ្រាប់ជីត្រូវទឹកទៅវិញ។ ហាស! ហាស! ខ្ញុំនេះ ពិតជាផ្ដេសផ្ដាសមែន!
អ្ហើយ! រវល់តែនិយាយនឹងភិក្ខុដែលខ្ញុំធ្លាប់ស្គាល់ តែមួយភ្លែតសោះ អ្នកស្រីប្រធាន ចេញទៅចោលខ្ញុំបាត់។ ខ្ញុំក្រឡេកភ្នែកទៅ នាងបានចេញផុតពីទ្វារទៅហើយ។ ខ្ញុំបានត្រឹមសម្លឹងនាងពីចម្ងាយតែប៉ុណ្ណោះ។
ហាស! ហាស! អ្នកស្រីប្រធាន អ្នកស្រី ពិតជាស្អាតខ្លាំងណាស់...!

មតិយោបល់