បាត់នាងទៅណា...? ខ្ញុំមិនឃើញនាងមកកន្លែងចាស់ តាំងពីថ្ងៃសុក្រ សប្ដាហ៍មុនម្ល៉េះ។ កាលថ្ងៃនោះ ខ្ញុំហាក់គ្មានអារម្មណ៍ក្នុងខ្លួ...
បាត់នាងទៅណា...?
ខ្ញុំមិនឃើញនាងមកកន្លែងចាស់ តាំងពីថ្ងៃសុក្រ សប្ដាហ៍មុនម្ល៉េះ។ កាលថ្ងៃនោះ ខ្ញុំហាក់គ្មានអារម្មណ៍ក្នុងខ្លួនអ្វីបន្តិចទេ ដ្បិតអីចិត្តខ្ញុំរវល់តែគិតដល់នាង។ ខ្ញុំចាំនាងតាំងពីរសៀលដល់ល្ងាច។ ខ្ញុំដើរចុះដើរឡើងជាច្រើនសា ដើម្បីរកនាង តែមិនឃើញស្រមោលនាងទេ។ ចាំដល់ម៉ោងចូលរៀន... ខ្ញុំទ្រាំកាត់ចិត្តទាញទ្វារបើក ហើយដើរចេញទៅរៀនទាំងចិត្តអាឡោះអាល័យនឹកដល់នាង។
ព្រឹកឡើង ខ្ញុំរៀបចំខ្លួនទៅលេងស្រុកកំណើត ជាមួយអារម្មណ៍ដ៏ឯកោ។ ខ្លួនខ្ញុំកំពុងនៅឯស្រុកកំណើតឯណោះទេ តែចិត្តខ្ញុំហោះហើរតែលតោលរកទិសដៅពុំឃើញ។ ខ្ញុំបន់ឲ្យតែដល់ថ្ងៃអាទិត្យ ន្អាលនឹងបានត្រឡប់មកភ្នំពេញវិញ ដើម្បីបានជួបមុខនាង។
ការសង្ឃឹមទុក ក្លាយជាការខកចិត្ត។ រំលងច្រើនថ្ងៃហើយ ហេតុអ្វីមិនឃើញនាង? ថ្ងៃនេះ ខ្ញុំមានអារម្មណ៍ហត់នឿយតាំងពីព្រឹក តែនៅតែមិនភ្លេចកន្លែងចាស់ទេ ដ្បិតអីខ្ញុំចង់ជួបនាង។ ពុទ្ធោ! ថ្ងៃនេះក៏មិនឃើញនាងដែរ។ តើនាងបាត់ទៅណា? នាងប្រហែលជាមិនដឹងទេថា មនុស្សប្រុសម្នាក់នេះកំពុងនឹកនាង ហើយនឹកខ្លាំងទៀតផង។ ខ្ញុំខកចិត្តខ្លាំងណាស់ ដ្បិតអីគិតថានឹងបានជួបនាងក្នុងថ្ងៃនេះ តែបែរជាមិនបានជួបទៅវិញ។ ល្ងាចណាស់ហើយ ខ្ញុំនៅមិនអស់ចិត្តទេ ខ្ញុំក៏ដើរពីរ-បីជុំរកនាង តែមិនឃើញស្រមោលនាងសោះ។
នឹកឃើញទិដ្ឋភាពថ្ងៃមុន ហាក់ដូចជានៅថ្មីៗ មិនទាន់រលុបទៅណាទេ។ នាងពិតជាគួរឲ្យស្រលាញ់ណាស់។ នាងបិទភ្នែកទាំងគូដ៏ស្រទន់របស់នាងគេង...។ ពេលនោះ នាងបានឆក់យកបេះដូងរបស់ខ្ញុំ ឲ្យឃ្លាតឆ្ងាយពីដើមទ្រូងដ៏កំព្រាឯកា ធ្វើឲ្យខ្លួនខ្ញុំហាក់មានតែសំបកកាយ។ កែវភ្នែកដ៏ស្រទន់ មុខមានមន្តស្នេហ៍... ខ្ញុំមិនដឹងថារកអ្វីមកបរិយាយឲ្យស្មើនឹងសម្រស់របស់នាងបានទេ។ ស្អាតណាស់! គួរឲ្យស្រលាញ់ណាស់!
ថ្ងៃហ្នឹងហើយ ជាថ្ងៃដែលខ្ញុំបានជួបនាងជាលើកចុងក្រោយ ហើយក៏ជាថ្ងៃដែលខ្ញុំមានមនោសញ្ចេតនាជាមួយនាងយ៉ាងជ្រាលជ្រៅ។ តើវាជាថ្ងៃចុងក្រោយមែនទេ? តើខ្ញុំពិតជាគ្មានឱកាសជួបមុខនាងម្ដងទៀតទេឬ?
ឱ! ខ្ញុំអើយ... តើនាងត្រូវជាអ្វីនឹងខ្ញុំ បានជាខ្ញុំនឹកដល់នាងខ្លាំងម្ល៉េះ? ទេ! គ្មានត្រូវអ្វីនឹងគ្នាទេ ដឹងត្រឹមតែថានឹក។ បាត់នាង ដូចបាត់មនុស្សមួយផែនដី។ ពិភពលោកនេះហាក់ដូចជាស្ងាត់ណាស់ វាដូចជាបាត់អ្វីដ៏ពិសេសម្យ៉ាង។ ខ្ញុំសួរខ្លួនឯងថា ចុះបើខ្ញុំពិតជាគ្មានឱកាសបានជួបនាងម្ដងទៀតមែន តើខ្ញុំគិតយ៉ាងណា? ខ្ញុំមិនដឹងទេ! ខ្ញុំក៏មិនហ៊ានស្រមៃដែរ...
ការពិត ខ្ញុំមិនដែលឃើញនាងគេងដោយក្ដីហត់នឿយយ៉ាងនោះទេ។ ជាធម្មតា មុខនាងពោរពេញដោយស្នាមញញឹមដ៏សែនស្រស់។ ប្រហែលនាងហត់នឿយខ្លាំងណាស់ហើយ? តិចលោនាងឈឺ? ទេៗ! សូមកុំឲ្យមានរឿងអីឲ្យសោះ!
ឱ! រាត្រីដ៏សែនឯកា... មានតែអ្នកទេ ដែលយល់ពីជម្រៅនៃដួងចិត្តខ្ញុំនៅពេលនេះ។ វាយោអើយ! សូមអ្នកជួយកួចនាំចិត្តខ្ញុំទៅប្រាប់នាងផងថា ខ្ញុំកំពុងនឹកនាង។ សង្ឃឹមថា ថ្ងៃស្អែកថ្ងៃថ្មី ជាថ្ងៃដែលខ្ញុំបានជួបនឹងនាងម្ដងទៀត។
នឹកណាស់...!!!

មតិយោបល់