ប្រាប់ត្រង់ចុះ! ខ្ញុំមិនសូវសប្បាយចិត្តទេ។ ពេលខ្លះសប្បាយ ពេលខ្លះមិនសូវសប្បាយ ហើយពេលខ្លះទៀតទុក្ខធ្ងន់តែម្ដង... ជីវិតនេះគ...
ប្រាប់ត្រង់ចុះ! ខ្ញុំមិនសូវសប្បាយចិត្តទេ។ ពេលខ្លះសប្បាយ ពេលខ្លះមិនសូវសប្បាយ ហើយពេលខ្លះទៀតទុក្ខធ្ងន់តែម្ដង... ជីវិតនេះគ្មានអ្វីចម្លែកនោះទេ!
តើអ្នកណាប្រាថ្នាសេចក្ដីទុក្ខនោះ? គ្មាននោះទេ! គ្រប់គ្នាសុទ្ធតែចង់បានសុខ។
ការពិត សេចក្ដីសុខនេះពុំអាចស្ថិតស្ថេរយូរអង្វែងបានទេ បើប្រាសចាកការប្រុងប្រយ័ត្ននោះ។ សេចក្ដីប្រមាទ ជាផ្លូវនាំទៅកាន់សេចក្ដីទុក្ខ។ បើសេចក្ដីប្រមាទធ្វេសប្រហែស ចូលមកដឹកនាំខ្លួនយើងហើយ ទុក្ខភយន្តរាយនឹងមកដល់គ្រប់ពេល។ ដូច្នេះ ការធ្វើដំណើរលើវិថីជីវិតនេះ តោងតែមានសេចក្ដីប្រុងប្រយ័ត្នគ្រប់ពេលគ្រប់វេលា។
ការបានប្រព្រឹត្តល្អ ចាត់ទុកថាជាជោគជ័យដ៏ធំសម្រាប់ជីវិត។ ផ្ទុយទៅវិញ ការភ្លាត់ខុសដ្បិតលង់ក្នុងសេចក្ដីប្រមាទ ក៏មិនគួរចាត់ទុកថាជាការបរាជ័យសម្រាប់ជីវិតដែរ។ មនុស្សក្នុងលោកនេះ តើនរណាដែលមិនដែលប្រព្រឹត្តខុស? ប្រាកដណាស់ គឺគ្មានទេ!
កំហុសគឺជាមេរៀន មិនមែនជាការបរាជ័យនោះទេ ប្រសិនបើយើងបានជាជ្រុលប្រព្រឹត្តខុសហើយចេះរៀនសូត្រពីកំហុសដែលបានប្រព្រឹត្តនោះ។
អ្ហើយ! ឈប់សរសេរត្រឹមហ្នឹងហើយ។ សរសេរលួងខ្លួនឯងទេ។ ហាស! ហាស!
ចូលទៅខាងក្នុងបណ្ណាល័យ ធ្វើការងារបន្ត...

មតិយោបល់