ថ្ងៃសៅរ៍(ម្សិលមិញ)... លើកទីមួយហើយដែលដាក់សៀវភៅយកទៅអានហើយអានបានចប់! រាល់លើក ពេលទៅស្រុកកំណើតម្ដងៗ ខ្ញុំស្ពាយសៀវភៅបួន-ប្រាំ...
ថ្ងៃសៅរ៍(ម្សិលមិញ)...
លើកទីមួយហើយដែលដាក់សៀវភៅយកទៅអានហើយអានបានចប់!
រាល់លើក ពេលទៅស្រុកកំណើតម្ដងៗ ខ្ញុំស្ពាយសៀវភៅបួន-ប្រាំក្បាលយកទៅអាន តែពេលទៅដល់ មិនដែលបានអានទេ យ៉ាងច្រើនណាស់អានបានបួន-ដប់ទំព័រ។ ហាស! ពិតជាកំពូលអ្នកអានមែន។
សប្ដាហ៍នេះ យកសៀវភៅទៅតែមួយក្បាលទេ គឺសៀវភៅរឿងប្រលោមលោក «សូផាត»។ ទៅដល់ស្រុក ខំអានអស់មួយកំណាត់ថ្ងៃទើបចប់។ ឥលូវ អានច្រើនតែរឿងប្រលោមលោក ព្រោះចង់សាកសរសេររឿងប្រលោមលោកនឹងគេដែរ! ហាស! ហាស! និយាយមែនណាស៎!
ខ្ញុំចាំថា ខ្ញុំធ្លាប់បានអានរឿងនេះម្ដង កាលរៀននៅវិទ្យាល័យ។ ចាស់ៗនិយាយថា កាលសម័យលោក មានតែរឿងប្រលោមលោកមួយហ្នឹងទេ ជំនាន់នោះលោកជក់អានរឿងហ្នឹងខ្លាំងណាស់។ សាច់រឿងនៃរឿងនេះ មិនវែងអន្លាយពេកទេ ហើយដំណើររឿងទៀតសោតក៏មិនសូវស្មុគស្មាញដែរ។ ដ្បិតតែការប្រើពាក្យពេចន៍របស់អ្នកនិពន្ធរូបនេះ មានភាពប្លែកខុសពីការប្រើពាក្យពេចន៍របស់អ្នកនិពន្ធសម័យថ្មីក្ដី ក៏វណ្ណកម្មនេះនៅតែជាស្នាដៃដ៏ល្អដែលល្មមឲ្យអ្នកនិពន្ធជំនាន់ក្រោយអាចរៀនសូត្រពីការតែងនិពន្ធបន្តបាន។ ថ្មីៗនេះ ខ្ញុំបានអានរឿងដែលនិពន្ធដោយអ្នកនិពន្ធខ្មែរជំនាន់ថ្មី ជាច្រើនរឿងដែរ ទាំងប្រលោមលោកនិងរឿងខ្លី។ ហេតុនេះ ទើបយល់ថាការប្រើពាក្យពេចន៍របស់អ្នកនិពន្ធមានភាពខុសគ្នាច្រើនខ្លះដែរ។
បើមានពេលទំនេរច្រើន ខ្ញុំនឹងរើសៀវភៅប្រលោមលោកចាស់ៗមកអានជាបន្តបន្ទាប់ទៀត...

មតិយោបល់