សៀវភៅនេះជាកម្រងស្នាដៃចម្រុះ (រឿងខ្លីនិងកំណាព្យ) ដែលធ្លាប់ទទួលបានជ័យលាភីរង្វាន់អក្សរសិល្ប៍ នូ ហាច ឆ្នាំ២០០៧។ សៀវភៅនេះផងដែរ ...
សៀវភៅនេះជាកម្រងស្នាដៃចម្រុះ (រឿងខ្លីនិងកំណាព្យ) ដែលធ្លាប់ទទួលបានជ័យលាភីរង្វាន់អក្សរសិល្ប៍ នូ ហាច ឆ្នាំ២០០៧។ សៀវភៅនេះផងដែរ ក៏មានបញ្ចូលនូវបទសាកល្បងរបស់អ្នកនិពន្ធជើងចាស់ជាច្រើនរូបទៀតផង។
ប្រហែលជិតមួយសប្ដាហ៍មុន ខ្ញុំបានយកសៀវភៅនេះពីទូសៀវភៅក្នុងបណ្ណាល័យសាលាខ្ញុំមកអាន ដោយពេលនោះ ខ្ញុំគិតថាអានត្រឹមតែបទសាកល្បងទេ ព្រោះរឿងនិងកំណាព្យខ្លះក្នុងសៀវភៅនេះ ខ្ញុំធ្លាប់បានអានរួចមកហើយនៅក្នុងសៀវភៅ «ស្រមោល» និងសៀវភៅ «កម្រងស្នាដៃអក្សរសិល្ប៍ខ្មែរ បែបទំនើប»។ ក្រោយពីអានចប់បទសាកល្បងទាំងនោះ ខ្ញុំក៏ប្ដូរចិត្តបន្តអានសៀវភៅនេះជាបន្តទៀត ដោយរំលងចោលនូវកំណាព្យនិងរឿងខ្លីដែលខ្ញុំធ្លាប់បានអាន។ ខ្ញុំទើបតែបញ្ចប់សៀវភៅនេះ ម្សិលមិញនេះឯង។
ដោយចាប់ចិត្តនឹងសៀវភៅនេះ ខ្ញុំបានស្រង់យកផ្នែកខ្លះនៃសៀវភៅនេះមកចុះផ្សាយនៅទីនេះ ទុកគ្រាន់ជាប្រយោជន៍ដល់អ្នកអានអ្នកសិក្សាទាំងឡាយ។ ទោះជាយ៉ាងណាក៏ដោយ បើលោកអ្នកចង់អានសៀវភៅនេះដោយពិស្ដារ សូមអញ្ជើញស្វែងរកទិញតាមបណ្ណាគារនានាចុះ ទុកជាការលើកតម្កើងនិងគាំទ្រស្នាដៃរបស់អ្នកនិពន្ធ។
ផ្នែកខ្លះៗដែលខ្ញុំយកមកចុះផ្សាយរួមមាន «រឿងម្សិលមិញ» «កំណាព្យ ទឹក» និង «បទសាកល្បង»។
កំណត់សម្គាល់
សៀវភៅនេះមាននៅក្នុងបណ្ណាល័យ PUC
លេខកូដ៖ PL 4328 N69 2007 Vol.4
ប្រហែលជិតមួយសប្ដាហ៍មុន ខ្ញុំបានយកសៀវភៅនេះពីទូសៀវភៅក្នុងបណ្ណាល័យសាលាខ្ញុំមកអាន ដោយពេលនោះ ខ្ញុំគិតថាអានត្រឹមតែបទសាកល្បងទេ ព្រោះរឿងនិងកំណាព្យខ្លះក្នុងសៀវភៅនេះ ខ្ញុំធ្លាប់បានអានរួចមកហើយនៅក្នុងសៀវភៅ «ស្រមោល» និងសៀវភៅ «កម្រងស្នាដៃអក្សរសិល្ប៍ខ្មែរ បែបទំនើប»។ ក្រោយពីអានចប់បទសាកល្បងទាំងនោះ ខ្ញុំក៏ប្ដូរចិត្តបន្តអានសៀវភៅនេះជាបន្តទៀត ដោយរំលងចោលនូវកំណាព្យនិងរឿងខ្លីដែលខ្ញុំធ្លាប់បានអាន។ ខ្ញុំទើបតែបញ្ចប់សៀវភៅនេះ ម្សិលមិញនេះឯង។
Cover |
ផ្នែកខ្លះៗដែលខ្ញុំយកមកចុះផ្សាយរួមមាន «រឿងម្សិលមិញ» «កំណាព្យ ទឹក» និង «បទសាកល្បង»។
កំណត់សម្គាល់
សៀវភៅនេះមាននៅក្នុងបណ្ណាល័យ PUC
លេខកូដ៖ PL 4328 N69 2007 Vol.4
មតិយោបល់