កាលពីសប្ដាហ៍មុន ខ្ញុំបានអានសៀវភៅ « ឧបមាភាសិត ៤៩ » ដែលលោកគ្រូធម្មាចារ្យ អគ្គបណ្ឌិត ប៊ុត សាវង្ស សរសេរឡើងក្នុងឱកាសខួបកំណើតគម្រប់...
កាលពីសប្ដាហ៍មុន ខ្ញុំបានអានសៀវភៅ «ឧបមាភាសិត ៤៩» ដែលលោកគ្រូធម្មាចារ្យ អគ្គបណ្ឌិត ប៊ុត សាវង្ស សរសេរឡើងក្នុងឱកាសខួបកំណើតគម្រប់ ៤៨ ឆ្នាំ ឈានចូល ៤៩ ឆ្នាំ។ ថ្ងៃនេះ ខ្ញុំបានអានសៀវភៅ «៤៨ ធម្មទស្សន៍» នេះ ហើយសៀវភៅនេះក៏មិនខុសពីសៀវភៅមុននោះដែរ គឺលោកគ្រូធម្មាចារ្យ អគ្គបណ្ឌិត ប៊ុត សាវង្ស សរសេរឡើងដើម្បីបានជាធម្មទានក្នុងបុណ្យខួបកំណើតគម្រប់ ៤៧ ឆ្នាំ ឈានចូល ៤៨ ឆ្នាំ។
សៀវភៅនេះជាកម្រងអត្ថបទ គួរដល់ការត្រិះរិះពិចារណា ជាគតិសម្រាប់ជំនួយដល់ការដើរលើផ្លូវនៃជីវិត។ ខ្ញុំចាប់អារម្មណ៍ខ្លាំងលើសេចក្ដីប្រៀបធៀបដែលលោកគ្រូជាម្ចាស់លើកមក សេចក្ដីប្រៀបធៀបទាំងនោះប្រកបដោយអត្ថសេចក្ដីពីរោះដ៏យ៉ាងក្រៃលែង។ ខ្ញុំមានការយល់ចូលចិត្តជាខ្លាំងក្នុងអត្ថបទធម៌ដែលជាទស្សនៈសម្រាប់ជីវិតនេះ។
កំណត់សម្គាល់
សៀវភៅនេះមាននៅក្នុងបណ្ណាល័យ PUC
លេខកូដ៖ BQ 4012 B68 2006
Cover |
Cover |
កំណត់សម្គាល់
សៀវភៅនេះមាននៅក្នុងបណ្ណាល័យ PUC
លេខកូដ៖ BQ 4012 B68 2006
មតិយោបល់