ដោយចុករួយព្រោះអង្គុយអានសៀវភៅតាមរយៈកុំព្យូទ័រពេក ខ្ញុំក៏ដើរទៅស្វែងរកសៀវភៅក្នុងទូយកមកអាន។ សៀវភៅនេះ លោកគ្រូធម្មាចារ្យ អគ្គ...
ដោយចុករួយព្រោះអង្គុយអានសៀវភៅតាមរយៈកុំព្យូទ័រពេក ខ្ញុំក៏ដើរទៅស្វែងរកសៀវភៅក្នុងទូយកមកអាន។ សៀវភៅនេះ លោកគ្រូធម្មាចារ្យ អគ្គបណ្ឌិត ប៊ុត សាវង្ស ចងក្រងឡើងក្នុងឱកាសរម្លឹកថ្ងៃខួបកំណើតទី ៤៩ របស់លោក។ ក្នុងសៀវភៅនេះមានភាសិតចំនួន ៤៩ ដែលស្មើនឹងអាយុរបស់លោកដែរ។
សៀវភៅនេះ ចងក្រងឡើងដោយមានភាសិតជាភាសាបាឡីផងនិងសេចក្ដីប្រែជាភាសាខ្មែរផង។ ភាសិតដោយច្រើន ជាភាសិតដែលខ្ញុំបានអានរួចមកហើយក្នុងសៀវភៅ «គាថាធម្មបទ»។ ខ្ញុំបានពោលមកហើយក្នុងអត្ថបទមុនថា គាថាឬភាសិតទាំងឡាយនោះមានអត្ថសេចក្ដីដ៏ជ្រាលជ្រៅ ដែលពិបាកយល់ដោយច្រើន។ ខ្ញុំមិនសង្ឃឹមថា ខ្ញុំអានយល់បានទាំងអស់នោះទេ តែខំប្រឹងអានហើយអានទៀត គ្រាន់បានជាប់ជាឧបនិស្ស័យតទៅពេលខាងមុខទៀត។
កំណត់សម្គាល់
សៀវភៅនេះមាននៅក្នុងបណ្ណាល័យ PUC
លេខកូដ៖ BQ 5395 B68 2007
Cover |
កំណត់សម្គាល់
សៀវភៅនេះមាននៅក្នុងបណ្ណាល័យ PUC
លេខកូដ៖ BQ 5395 B68 2007
មតិយោបល់