ខ្ញុំចាប់ផ្ដើមអានសៀវភៅនេះតាំងពីថ្ងៃសុក្រ សប្ដាហ៍មុនមកម្ល៉េះ។ បើគិតទៅ ខ្ញុំចំណាយពេលអានអស់ជាងមួយសប្ដាហ៍ហើយ ហើយទើបតែបញ្ច...
ខ្ញុំចាប់ផ្ដើមអានសៀវភៅនេះតាំងពីថ្ងៃសុក្រ សប្ដាហ៍មុនមកម្ល៉េះ។ បើគិតទៅ ខ្ញុំចំណាយពេលអានអស់ជាងមួយសប្ដាហ៍ហើយ ហើយទើបតែបញ្ចប់មុននេះបន្តិច។ សៀវភៅនេះ ខ្ញុំបានទាញយកពីអ៊ីនធឺណិត ជាទម្រង់ឯកសារ PDF។ ខ្ញុំមិនសូវបានអានជាប់លាប់នោះទេ។ ខ្ញុំឆ្លៀតអានសៀវភៅក្នុងបណ្ណាល័យខ្លះ អានសៀវភៅនេះខ្លះ ដ្បិតខ្ញុំមិនសូវទម្លាប់អានសៀវភៅតាមរយៈកុំព្យូទ័រទេ។
សៀវភៅនេះមានខ្លឹមសារស្រដៀងគ្នាទៅនឹងសៀវភៅមួយទៀត ដែលខ្ញុំបានអានមកហើយ គឺសៀវភៅ «Present Moment Wonderful Moment, Mindfulness Verses for Daily Living»។ ខ្ញុំមានការយល់ចូលចិត្តជាខ្លាំងនូវពាក្យអប់រំទូន្មានក្នុងសៀវភៅនេះ។ ខ្ញុំចាត់ទុកព្រះគ្រូ Thich Nhat Hanh ជាបុគ្គលដ៏អស្ចារ្យគួរឲ្យគោរពស្រឡាញ់មួយរូប ដែលផ្ដល់ឲ្យខ្ញុំនូវការយល់ឃើញដ៏ល្អត្រឹមត្រូវសម្រាប់ជាជំនួយក្នុងការធ្វើដំណើរលើវិថីនៃជីវិតរបស់ខ្ញុំ។
សូមឲ្យលោកទាំងមូលបានប្រកបដោយសន្តិភាពតរៀងទៅ!
Cover |
សូមឲ្យលោកទាំងមូលបានប្រកបដោយសន្តិភាពតរៀងទៅ!
មតិយោបល់