កាលពីដើមខែកុម្ភៈកន្លងទៅ ខ្ញុំបានអានសៀវភៅមួយក្បាលដែលមានចំណងជើងថា « Present Moment Wonderful Moment, Mindfulness Verses for Dai...
កាលពីដើមខែកុម្ភៈកន្លងទៅ ខ្ញុំបានអានសៀវភៅមួយក្បាលដែលមានចំណងជើងថា «Present Moment Wonderful Moment, Mindfulness Verses for Daily Living»។ ខ្ញុំជក់ចិត្តជាខ្លាំងក្នុងការអានសៀវភៅដ៏អស្ចារ្យមួយនេះ។ ខ្ញុំទទួលបានអ្វីៗដែលល្អប្រសើរជាច្រើនសម្រាប់យកមកប្រតិបត្តិក្នុងជីវិតរស់នៅប្រចាំថ្ងៃរបស់ខ្ញុំ។ ខ្ញុំចាប់ផ្ដើមស្គាល់ព្រះអង្គ Thich Nhat Hanh តាំងពីពេលនោះមក ហើយខ្ញុំបន្តខិតខំស្វែងរកសៀវភៅផ្សេងៗទៀត ដែលជាសៀវភៅរបស់ព្រះអង្គ។ នៅពាក់កណ្ដាលខែកុម្ភៈ ខ្ញុំបានស្វែងរកឃើញសៀវភៅរបស់ព្រះអង្គជាងដប់ក្បាល។ ខ្ញុំចាប់ផ្ដើមអានសៀវភៅដែលបានទាញយកពីអ៊ីនធឺណិតទាំងនោះនៅក្នុងខែមីនានេះ។ ដោយសារខ្ញុំជាប់ជំពាក់ចិត្តនឹងនារីម្នាក់ ដំបូងខ្ញុំយកសៀវភៅ «True Love» នេះយកមកអានត្រួសៗ ដោយសង្ឃឹមថា សៀវភៅនេះនឹងធ្វើឲ្យអារម្មណ៍ខ្ញុំបានធូរស្បើយខ្លះ។ អានត្រួសៗបានបន្តិច ខ្ញុំក៏ប្ដូរមកអានសៀវភៅ «Peace is Every Step» វិញ ព្រោះខ្ញុំគិតថា សៀវភៅនេះសំខាន់ជាង។ ខ្ញុំអានសៀវភៅ «Peace is Every Step» ចប់កាលពីម្សិលមិញ ហើយបន្តអានសៀវភៅ «True Love» នេះជាបន្តនៅពេលល្ងាចម្សិលមិញ។
សៀវភៅនេះខ្លីដែរទេ ហើយនៅផ្នែកខាងចុងនៃសៀវភៅនេះ មានដាក់បញ្ចូលអត្ថបទដកស្រង់ខ្លះពីសៀវភៅ «You Are Her»។ អានសៀវភៅ «True Love» នេះហើយ ខ្ញុំបានយល់ដឹងច្រើនអំពីសេចក្ដីស្រឡាញ់។ ដូចដែលខ្ញុំបាននិយាយពីខាងដើមអ៊ីចឹងថា ខ្ញុំបានជាប់ជំពាក់ចិត្តនឹងនារីម្នាក់, ដោយសារហេតុនេះហើយទើបខ្ញុំសម្រេចចិត្តយកសៀវភៅនេះមកអានបន្ត។ កាលពីល្ងាចមិញ ខ្ញុំមានអារម្មណ៍មិនសូវល្អទេ។ លុះអានសៀវភៅនេះបានបន្តិច ហើយពិចារណាមួយសន្ទុះ អារម្មណ៍ខ្ញុំក៏ប្រែជាស្រស់ស្រាយឡើងវិញ។ ខ្ញុំគិតថា សៀវភៅនេះពិតជាល្អខ្លាំងណាស់។ អ្នករាល់គ្នាគួរតែសាកល្បងចំណាយពេលអានសៀវភៅនេះ ដើម្បីបានយល់ពីស្នេហាឲ្យបានកាន់តែច្បាស់។ ខ្ញុំសង្ឃឹមថា អ្នករាល់គ្នានឹងឆ្លៀតឱកាសណាមួយ ដើម្បីអានសៀវភៅនេះ ហើយបានយល់ពីអត្ថន័យសេចក្ដីស្រឡាញ់ដ៏ពិតប្រាកដ។
Cover |
មតិយោបល់