អត្ថបទមួយហ្នឹង ខ្ញុំអានចប់យូរហើយ តាំងពីដើមខែនេះម្ល៉េះ។ ខ្ញុំបានទាញយកអត្ថបទនេះ (ក្នុងទម្រង់ឯកសារ PDF) តាមរយៈអ៊ីនធឺណិត។ អត្...
អត្ថបទមួយហ្នឹង ខ្ញុំអានចប់យូរហើយ តាំងពីដើមខែនេះម្ល៉េះ។ ខ្ញុំបានទាញយកអត្ថបទនេះ (ក្នុងទម្រង់ឯកសារ PDF) តាមរយៈអ៊ីនធឺណិត។
អត្ថបទនេះរៀបរាប់ពីសិក្ខាបទទាំងឡាយក្នុងសីលប្រាំ។ ការរៀបរាប់ក្នុងអត្ថបទនេះមានលក្ខណៈសាមញ្ញ សម្រួលដល់អធ្យាស្រ័យនៃជនគ្រប់រូប គ្រប់វ័យ គ្រប់ស្រទាប់វណ្ណៈ។ ការបកស្រាយពីសិក្ខាបទទាំងប្រាំដែលជាគោលធម៌នេះព្រះពុទ្ធសាសនានេះ ព្រះគ្រូ Thich Nhat Hanh ព្រះអង្គពន្យល់សង្គ្រោះតាមអធ្យាស្រ័យនៃសន្ដានចិត្តមនុស្សក្នុងសម័យបច្ចុប្បន្ន អនុលោមតាមកាល ប្រកបដោយបទបរិយាយយ៉ាងងាយយល់ ដែលអាចឲ្យជនប្រុសស្រីទាំងឡាយយល់ចូលចិត្តបានដោយងាយ ហើយរួបរួមយកទៅប្រតិបត្តិក្នុងជីវិតប្រចាំថ្ងៃបាន។ ខ្ញុំអានអត្ថបទនេះហើយ ខ្ញុំមានសេចក្ដីជ្រះថ្លា យល់ចូលចិត្តជាខ្លាំង។ ខ្ញុំគិតថា បើសង្គមទាំងមូលប្រកបព្រមដោយសីល មានសិក្ខាបទទាំងប្រាំនេះ ម្ល៉េះសមសង្គមទាំងមូលបានប្រកបតែសេចក្ដីសុខចម្រើនមិនខានឡើយ។

មតិយោបល់