អរុណសួស្ដី! ខ្ញុំបានគិតតាំងពីយប់មិញមកម្ល៉េះ ថានឹងសរសេររឿងរ៉ាវដែលបានកើតឡើងកាលពីចុងសប្ដាហ៍កន្លងទៅ។ រឿងនេះមិនមែនជារឿងផ...
អរុណសួស្ដី!
ខ្ញុំបានគិតតាំងពីយប់មិញមកម្ល៉េះ ថានឹងសរសេររឿងរ៉ាវដែលបានកើតឡើងកាលពីចុងសប្ដាហ៍កន្លងទៅ។ រឿងនេះមិនមែនជារឿងផ្ទាល់ខ្លួនអ្វីនោះទេ តែជារឿងដែលឆ្លុះបញ្ចាំងពីជ្រុងមួយនៃតថភាពសង្គមយើង។
ចុងសប្ដាហ៍កន្លងទៅ ខ្ញុំបានធ្វើដំណើរទៅលេងស្រុកកំណើត។ ខ្ញុំធ្វើដំណើរទៅទីនោះនៅថ្ងៃសៅរ៍ ហើយត្រឡប់មកភ្នំពេញវិញនៅថ្ងៃអាទិត្យ។ ខ្ញុំធ្វើដំណើរត្រឡប់មកវិញជ្រុលពេលបន្តិចទៅហើយ ទម្រាំមកដល់ភ្នំពេញយប់ល្មម។ ខ្ញុំទាញទូរស័ព្ទ ដើម្បីបើកមើល ហ្វេសប៊ុក ស្រាប់តែឃើញរូបភាពដ៏គួរឲ្យរន្ធត់ជាច្រើន។ ជាធម្មតា ខ្ញុំតែងតែអូសរំលងពេលបានឃើញរាល់រូបភាពដែលមានសភាពបែបហ្នឹង។ ខ្ញុំយល់ថា ក្នុងបណ្ដាញសង្គម មានមនុស្សជាច្រើនដែលមើល ទាំងក្មេងទាំងចាស់។ ជាគោលជំហររបស់ខ្ញុំ ការចុះផ្សាយរូបភាពត្រូវគោរពឲ្យបាននូវគោលការណ៍ក្រមសីលធម៌ គិតគូរឲ្យបានល្អិតល្អន់មុននឹងចុះផ្សាយ។ រូបភាពដ៏រន្ធត់ រូបភាពនៃអំពើហិង្សា រូបភាពនៃគ្រោះថ្នាក់... គួរចៀសវាងចុះផ្សាយជាសាធារណៈ។ បើត្រូវការចុះផ្សាយ ក៏គួរបិទបាំងផ្នែកខ្លះនៃរូបភាព ដើម្បីកុំឲ្យរូបភាពទាំងនោះផុសឡើងស្ដែងៗពេក។ បណ្ដាញសង្គម ហ្វេសប៊ុក មានអ្នកប្រើប្រាស់ជាច្រើន គ្រប់ស្រទាប់វណ្ណៈ គ្រប់វ័យ។ ការចុះផ្សាយនូវរូបភាពទាំងនោះអាចផ្ដល់ផលប៉ះពាល់ជាច្រើន ពិសេសលើកុមារតែម្ដង។ នេះគ្រាន់តែជាការយល់ឃើញរបស់ខ្ញុំ ទាក់ទងនឹងការចុះផ្សាយរូបភាពនោះទេ។ អ្វីដែលសំខាន់ គឺខ្ញុំចង់រៀបរាប់ពីរឿងរ៉ាវដែលមានក្នុងរូបភាពដែលខ្ញុំបានឃើញនោះ។ ដោយសារតែឃើញរូបភាពបែបហ្នឹងច្រើនពេក ខ្ញុំក៏ដាច់ចិត្តចុចលើរូបភាពមើលនិងអានខ្លឹមសារខ្លះៗ ហើយក៏បានដឹងរឿងរ៉ាវខ្លះដែរ។ ខ្ញុំរន្ធត់ចិត្តពេលបានឃើញរូបភាពទាំងនោះជាក់ភ្នែក។ ឱ! ព្រះអើយ នេះជាសង្គមមនុស្សឬហ្វូងសត្វ? ពេលនោះ ខ្ញុំពិតជាមិនទាន់បានដឹងដំណើរដើមទងនៃរឿងរ៉ាវច្បាស់លាស់ទេ តែខ្ញុំពិតជាសង្វេគក្នុងចិត្តណាស់។ ពាក្យថា «យុត្តិធម៌» គឺសម្រាប់គ្រប់គ្នា។ សម្រាប់ខ្ញុំ អ្នកប្រព្រឹត្តកំហុសឆ្គងក៏ត្រូវទទួលបានយុត្តិធម៌ដែរ យុត្តិធម៌មិនមែនសម្រាប់តែភាគីម្ខាងនោះទេ។ កំពុងតែសង្វេគចិត្តមិនទាន់បាត់ផង ខ្ញុំបានឃើញមិត្តខ្ញុំម្នាក់បង្ហោះរូបភាពដ៏រន្ធត់នេះដែរ អមដោយពាក្យប៉ុន្មានឃ្លា ដែលពេញដោយគំនិតបែបអុសមួយបាវ។ ខ្ញុំនឹកឆ្ងល់ក្នុងចិត្តណាស់ថា នាងមានចំណេះដឹងរហូតបានធ្វើជាគ្រូបង្រៀន ហេតុអ្វីបានជាមានគំនិតខ្លីបែបនេះ? ឱ! យុវជនអ្នកស្នងជាតិ តើជាតិមួយនេះនឹងទៅជាយ៉ាងណា? ក្នុងនាមជាបញ្ញវន្តវ័យក្មេង គួរណាស់តែពិចារណាឲ្យបានសព្វជ្រុងជ្រោយមុននឹងប្រតិកម្មលើបញ្ហាអ្វីមួយ។ យើងជាបញ្ញវន្តវ័យក្មេងមិនគួរខ្វះការពិចារណាបែបហ្នឹងនោះទេ។ មុននឹងលើកឡើងពីបញ្ហាអ្វីណាមួយ គួរយើងស្វែងយល់ពីដើមទងនៃបញ្ហានោះឲ្យបានច្បាស់លាស់សិន។ សង្វេគរឿងរូបភាពនោះ គឺសង្វេគណាស់ទៅហើយ តែរឿងដែលកាន់តែសង្វេគទៀតនោះ គឺហេតុអ្វីក៏មនុស្សខ្មែរមួយចំនួនមិនចេះគិតគូរបែបហ្នឹង? ថាអ្នកមិនបានរៀនសូត្រទៅ ចេះតែហៃអើតាមគេ! តែអ្នកដែលមានចំណេះដឹងដល់មានងារជាគ្រូបង្រៀនក៏នៅតែ «តែៗស្ករៗ» តាមគេ ដោយគ្មានការពិចារណាដែរ។ ឱ! អនាគតជាតិខ្ញុំនឹងទៅជាយ៉ាងណាទៅ?
ល្ងាចមិញ ខ្ញុំបានជួបនិយាយលេងនឹងមិត្តខ្ញុំនៅក្នុងហាងកាហ្វេមួយកន្លែងក្បែរផ្ទះ។ ក្រោយពីនិយាយរឿងផ្ទាល់ខ្លួនខ្លះៗ មិត្តខ្ញុំម្នាក់ក៏បានលើករឿងនេះមកនិយាយដែរ។ ត្រឡប់មកផ្ទះវិញ ខ្ញុំនៅមិនអស់ចិត្តទេ ហើយខ្ញុំក៏ទាញទូរស័ព្ទស្រាវជ្រាវមើលរកដំណើរដើមទងជាបន្ត។ ខ្ញុំមានមន្ទិលជាច្រើនដែលមិនអាចនាំមកនិយាយនៅទីនេះបាន។ ខ្ញុំគិតថា មានអាថ៌កំបាំងអ្វីម្យ៉ាងនៅពីក្រោយរឿងនេះ។ ខ្ញុំសុំមិនបញ្ចេញការយល់ឃើញនិងមន្ទិលសង្ស័យរបស់ខ្ញុំនៅទីនេះទេ។ រង់ចាំមើលថា ព័ត៌មានចុងក្រោយនោះជាអ្វី?
មនុស្សខ្មែរ សូមមេត្តារៀនប្រើប្រាស់ខួរក្បាល រៀនប្រើការពិចារណាខ្លះទៅ កុំចេះតែ «តែៗស្ករៗ» តាមគេ...

មតិយោបល់